ពិតណាស់ ទារកទើបកើត និងក្មេងតូចៗ មានប្រព័ន្ធភាពស៊ាំនៅខ្សោយនៅឡើយ។ ហេតុនេះហើយ ទើបប៉ាម៉ាក់ចាំបាច់ត្រូវប្រុងប្រយ័ត្នចំពោះសុខភាពកូនឲ្យបានដិតដល់ ដើម្បីជៀសវាងការឆ្លងជំងឺផ្សេងៗ ជាពិសេសគឺវីរុសកូវីដ-១៩ តែម្ដង។ យ៉ាងណាមិញ តើអូមីក្រុងបង្កផលប៉ះពាល់អ្វីខ្លះដល់ទារកទើបកើត ហើយវីរុសបំប្លែងថ្មីនេះមានរោគសញ្ញាយ៉ាងម៉េចខ្លះចំពោះអាអូនតូចៗ?
ឥទ្ធិពលនៃអូមីក្រុងចំពោះទារកទើបកើត
ទារកក្រោមអាយុ ១ឆ្នាំ ងាយនឹងឆ្លងវីរុសកូវីដបំប្លែងថ្មី អូមីក្រុង ព្រមទាំងអាចធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរជាងកុមារធំៗ។ ប៉ុន្តែ ប៉ាម៉ាក់អាចអនុវត្តវិធីសាស្ត្រមួយចំនួន ដើម្បីការពារកូនពីវីរុសនេះ ដោយ៖
- ប៉ាម៉ាក់ និងអ្នកមើលថែទាំទារកគួរពាក់ម៉ាស នៅពេលបី លេង ឬបញ្ចុកអាហារដល់ទារកទើបកើត។ ជាមួយគ្នានេះដែរ គួរលាងដៃឲ្យបានញឹកញាប់មុនពេលចូលជិតកូន។
- ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ឲ្យគ្រប់ដូសមានសារសំខាន់ណាស់ចំពោះប៉ាម៉ាក់ និងអ្នកមើលថែទាំក្មេង
- គួរតម្លើងឧបករណ៍បន្សុទ្ធខ្យល់នៅក្នុងបន្ទប់បិទជិតដែលអាអូនស្នាក់នៅភាគច្រើន ដើម្បីកាត់បន្ថយហានិភ័យនៃវីរុសកូវីដ-១៩។
- ប្រសិនបើប៉ាម៉ាក់មានរោគសញ្ញាដូចជាក្អក ផ្ដាសាយ កណ្ដាស់ អស់កម្លាំង គ្រុនក្ដៅ ឬមានបញ្ហាផ្លូវដង្ហើម ជាដើម យកល្អត្រូវនៅឲ្យឆ្ងាយពីកូនរហូតទាល់តែខ្លួនបានជាសះស្បើយទាំងស្រុង។
- គួរកាត់បន្ថយការទៅលេងផ្ទះសាច់ញាតិ បងប្អូន ពីព្រោះទារកទើបកើតមានប្រព័ន្ធភាពស៊ាំខ្សោយ។
- ម៉ាក់ៗដែលបំបៅដោះកូន គួរជៀសវាងនៅកន្លែងដែលមានមនុស្សច្រើន។
កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ
កម្មវិធីពិនិត្យបញ្ហាលិង្គមិនឡើងរឹងអនឡាញ
កម្មវិធីពិនិត្យគ្រោះថ្នាក់ជំងឺកូវីដ-១៩ អនឡាញ
រោគសញ្ញានៃវីរុសបំប្លែងថ្មីអូមីក្រុងចំពោះទារកទើបកើត
- គ្រុនក្ដៅ
- ក្អក
- ហៀរសំបោរ
- តឹងច្រមុះ
- រាករូស
- អស់កម្លាំង
- ដកដង្ហើមខ្លីៗ
- ក្អួត
- មិនឃ្លានអាហារឬបៅ
អានបន្ថែម៖
- វីរុសបំប្លែងថ្មី អូមីក្រុង ភាគច្រើនឆ្លងតែក្មេងជាងមនុស្សធំ?
- ដូសទី៤ ដុះអង់ទីករមែន តែមិនទាន់ខ្លាំងដល់កម្រិតការពារអូមីក្រុងបានទេ
- ស្ត្រីពពោះមិនទាន់ចាក់វ៉ាក់សាំងកូវីដ-១៩ បង្កជាក្ដីបារម្ភ ពេលអូមីក្រុងរាតត្បាត
- ដំណឹងល្អ! ថ្នាំគ្រាប់ព្យាបាលកូវីដ២ប្រភេទប្រកាសចេញតែស៊ីពេលផលិត
- អ្នកជាសះស្បើយពីអូមីក្រុង អាចជួបរោគសញ្ញាមួយនេះ
- ហេតុផល ៥យ៉ាង ត្រូវព្យាយាមចៀសវាងការឆ្លងអូមីក្រុងឲ្យបាន
- វីរុសបំប្លែងថ្មី អូមីក្រុង អាចចេញរោគសញ្ញាមួយនេះលើក្មេងក្រោម ៥ ឆ្នាំ
ក្នុងករណីដែលប៉ាម៉ាក់ឃើញកូនមានរោគសញ្ញាខាងលើ គួរពិគ្រោះជាមួយនឹងគ្រូពេទ្យកុមារជាបន្ទាន់ និងមិនត្រូវប្រើប្រាស់ថ្នាំផ្ដេសផ្ដាសឡើយ ពីព្រោះវាអាចបង្កគ្រោះថ្នាក់ដល់អាអូនបាន។
រោគសញ្ញានៃវីរុសបំប្លែងថ្មីអូមីក្រុងចំពោះទារកទើបកើត
- គ្រុនក្ដៅ
- ក្អក
- ហៀរសំបោរ
- តឹងច្រមុះ
- រាករូស
- អស់កម្លាំង
- ដកដង្ហើមខ្លីៗ
- ក្អួត
- មិនឃ្លានអាហារ ឬបៅ
[embed-health-tool-bmi]