វីរុសកូវីដ-១៩ អាចចូលទៅបំផ្លាញសួតធ្ងន់ធ្ងរ ក៏ដូចជាបង្កគ្រោះថ្នាក់ដល់អាយុជីវិតថែមទៀតផង ហើយវីរុសឆ្លងមួយនេះ ក៏មានសមត្ថភាពក្នុងការបំផ្លាញសរីរាង្គជាច្រើនទៀតនៅក្នុងរាងកាយ រួមទាំងបេះដូង ខួរក្បាល និងតម្រងនោម។ ពិតណាស់ កង្វល់ដ៏ធំមួយទៀតនោះ គឺបើទោះបីជាយើងជាសះស្បើយពីវីរុសកូវីដ-១៩ហើយក៏ដោយ ក៏អាចឆ្លងម្ដងទៀតបានដែរ។
ឱកាសឆ្លងវីរុសកូវីដជាថ្មី
ហានិភ័យនៃការឆ្លងកូវីដ-១៩ មិនមែនអាស្រ័យលើចំនួនដងដែលយើងបានឆ្លងនោះទេ ប៉ុន្តែដោយសារតែប្រព័ន្ធភាពស៊ាំរបស់យើងមិនអាចការពារការឆ្លងមេរោគបាន នៅពេលដែលមានវីរុសកូវីដ-១៩ បំប្លែងថ្មីជាបន្តបន្ទាប់ ឬអាចបណ្ដាលមកពីភាពស៊ាំធ្លាក់ចុះ ចាប់តាំងពីយើងឆ្លងវីរុសកូវីដ-១៩ ចុងក្រោយ ឬការចាក់វ៉ាក់សាំងចុងក្រោយ។
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!
ឆ្លងវីរុសកូវីដ-១៩ លើកទី២ ធ្ងន់ធ្ងរជាមុន?
ជាទូទៅ ការឆ្លងវីរុសជាលើកដំបូងលើអ្នកដែលបានចាក់វ៉ាក់សាំង មានរោគសញ្ញាស្រាលជាងអ្នកដែលមិនបានចាក់វ៉ាក់សាំង។ ដូចគ្នានេះដែរ ប្រសិនបើយើងឆ្លងម្ដងទៀត នោះរោគសញ្ញានឹងមានសភាពស្រាលជាងមុន ដោយសារតែយើងមានប្រព័ន្ធការពារស្រាប់។ យោងតាមទិន្នន័យនាពេលថ្មីៗនេះបង្ហាញថា សមាមាត្រនៃអ្នកដែលរាយការណ៍ពីរោគសញ្ញានៃការឆ្លងម្ដងទៀត គឺមានភាពខុសៗគ្នា ដោយអាស្រ័យទៅតាមវ៉ារ្យង់ជាក់ស្ដែង។
[embed-health-tool-bmi]
ការឆ្លងកូវីដ-១៩ ម្ដងទៀត អាចពង្រឹងប្រព័ន្ធភាពស៊ាំបានអត់?
ពិតណាស់ ការឆ្លងម្ដងទៀត អាចជួយពង្រឹងប្រព័ន្ធភាពស៊ាំរបស់យើងបានមួយកម្រិតដែរ ពីព្រោះការឆ្លងកាលពីលើកមុន អាចផ្ដល់ការការពារស្រដៀងគ្នាប្រឆាំងនឹងការឆ្លងវីរុសអូមីក្រុង ដូចទៅនឹងការចាក់វ៉ាក់សាំងចំនួន២ដូស។ ទោះជាយ៉ាងនេះក្ដី ប្រព័ន្ធភាពស៊ាំនៅតែមិនអាចការពារខ្លួនយើងបានទាំងស្រុងឡើយ ហេតុនេះហើយ យើងចាំបាច់បន្តអនុវត្តវិធានការទប់ស្កាត់វីរុសរាតត្បាតកូវីដ-១៩នេះឲ្យបានខ្ជាប់ខ្ជួន ទើបជាការប្រសើរ។
អានបន្ត៖
- វីរុសបំប្លែងថ្មី អូមីក្រុង ភាគច្រើនឆ្លងតែក្មេងជាងមនុស្សធំ?
- ដូសទី៤ ដុះអង់ទីករមែន តែមិនទាន់ខ្លាំងដល់កម្រិតការពារអូមីក្រុងបានទេ
- ស្ត្រីពពោះមិនទាន់ចាក់វ៉ាក់សាំងកូវីដ-១៩ បង្កជាក្ដីបារម្ភ ពេលអូមីក្រុងរាតត្បាត
- ដំណឹងល្អ! ថ្នាំគ្រាប់ព្យាបាលកូវីដ២ប្រភេទប្រកាសចេញតែស៊ីពេលផលិត
- អ្នកជាសះស្បើយពីអូមីក្រុង អាចជួបរោគសញ្ញាមួយនេះ
- ហេតុផល ៥យ៉ាង ត្រូវព្យាយាមចៀសវាងការឆ្លងអូមីក្រុងឲ្យបាន
- វីរុសបំប្លែងថ្មី អូមីក្រុង អាចចេញរោគសញ្ញាមួយនេះលើក្មេងក្រោម ៥ ឆ្នាំ