បាក់ឆ្អឹង

បាក់ឆ្អឹង​ - ក្នុង​ផ្នែក​នេះ ​បងប្អូន​អាច​ស្វែងយល់​ពី​បញ្ហា​ដែល​បង្ក​ឲ្យ​កើត​ជា​បញ្ហា​ ឬ​បាក់​ឆ្អឹង​​​ ​ផលវិបាក ​ការការពារ​ និង​ការ​ព្យាបាល

ចំណេះដឹងទូទៅ

បាក់ឆ្អឹង

ទម្លាប់​ប៉ុន្មាន​យ៉ាងនេះ អាចនាំឲ្យមានអាការៈឈឺខ្នងបាន

អាការៈ​ឈឺខ្នង​អាច​កើត​លើ​មនុស្ស​គ្រប់​វ័យ និង​មក​ពី​មូលហេតុ​ខុសៗ​គ្នា ឬ​មក​ពី​ទម្លាប់​មួយ​ចំនួន។ អត្ថបទ​នេះ​នឹង​បង្ហាញ​ពី​ទម្លាប់​​មួយ​ចំនួន​ដែលអាច​បង្ក​ឲ្យ​យើងមានអាការៈឈឺខ្នងបាន។ ១. ឥរិយាបថ​នៃ​ការ​អង្គុយ ការ​អង្គុយ​ឱន​ទៅ​មុខ​យូរ​អាច​បន្ថែម​សម្ពាធ​ទៅ​លើ​ខ្នង​ផ្នែក​ខាង​ក្រោមព្រោះ​ឥរិយាបថ​នេះ​ក៏ខុស​ពី​ទម្រង់​ឆ្អឹង​ខ្នង​ផង​ដែរ។ ដើម្បី​បន្ធូរ​ការ​ឈឺ​ចាប់ ឬ​ចលនា​កន្រ្ទាក់​សាច់ដុំ យើង​អាច​ធ្វើ​ចលនា​ក្បាល និង​ក​ចុះ​ឡើង និង​ងាក​ទៅ​ឆ្វេង​ទៅស្តាំ​រាល់​កន្លះ​ម៉ោង​ម្ដង ឬ​យើងអាចស្អំ​ទឹកកក ឬ​បន្ទះ​កម្ដៅ​ទៅ​នឹង​ខ្នង​កន្លែងដែល​ឈឺ​ដោយ​មាន​កន្សែង​ស្តើង​ទ្រាប់​ពី​ក្រោម។ ការ​អង្គុយ​យូរ​អាច​ធ្វើ​ឲ្យ​សាច់ដុំ​ខ្នង ក និង​ឆ្អឹង​ខ្នង​មាន​សម្ពាធ។ ដូចនេះយើង​គួរ​អង្គុយ​ត្រង់​ខ្នង​នៅ​កៅ​អី និង​កំណត់​កម្ពស់​កៅអី​ឲ្យ​ដាក់​ជើង​ដល់​កម្រាល។ ទោះបីជា​អង្គុយ​បែប​នេះ​ក្តី យើង​នៅ​តែ​ត្រូវ​ងើប​ឡើង​ និង​ធ្វើ​ចលនា​​រាល់​កន្លះ​ម៉ោង​ម្ដង​ដើម្បី​ឲ្យ​រាងកាយ​បាន​សម្រាក។ ២. របប​អាហារ ការ​ជ្រើសរើស​របប​អាហារ​ខុស​អាច​បង្ក​ការរលាក ឬ​ខ្វះ​សារធាតុ​ចិញ្ចឹម​ដែល​រាងកាយ​ត្រូវ​ការ។ រាងកាយយើង​ត្រូវការ​ប្រូតេអ៊ីន​សាច់ គ្រាប់​ធញ្ញជាតិ​ (whole grains) បន្លែ ផ្លែឈើ និង​ខ្លាញ់​​ល្អ​សម្រាប់​សុខភាព​ដែលមាន​នៅ​ក្នុង​ផ្លែ​បឺរ និង​ត្រី​សាល់ម៉ុនដើម្បី​​ជួយ​ឲ្យ​សាច់​ដុំ ឆ្អឹង និង​ជាលិកា​ទន់​នៅ​ខ្នង​មាន​ភាព​រឹងមាំ។ បន្ថែម​ពី​នេះ​ទៀត យើង​គួរ​ជ្រើសរើសញ៉ាំ​អាហារ​ដែលមាន​កាល់ស្យូម ផូស្វ័រ និង​វីតាមីន​ D​ផងដែរ។ ៣. ឥរិយាបថ​នៃ​ការ​គេង ការ​គេង​ផ្ងារ​គឺ​ជា​ឥរិយាបថ​គេង​ដ៏​ល្អ​សម្រាប់គ្នា​យើងមាន​អាការៈ​ឈឺខ្នង ប៉ុន្តែ​ការ​ផ្លាស់​ប្តូរ​ទម្លាប់​នៃ​ការ​គេង​អាច​នឹង​មាន​ភាព​លំបាក​ប្រសិនជា​យើង​មិន​ទម្លាប់​គេង​ផ្ងារ។ យើង​ក៏​អាច​ប្រើ​ខ្នើយ​ទ្រាប់​ក្រោម​ជង្គង់ ​ដើម្បី​រក្សា​ទម្រង់​ធម្មជាតិ​របស់​ខ្នង​។ ដោយឡែក​យក​ល្អ​យើង​មិន​គួរ​គេង​ផ្កាប់​ទេ​ ប្រសិន​ជា​យើងមាន​បញ្ហា​ឈឺ​ខ្នង។ ការ​គេង​ផ្កាប់​អាច​ធ្វើ​ឲ្យ​យើងរើ​ខ្លួន​ញឹក​ញាប់​ដែល​ធ្វើ​ឲ្យ​រោយ​ក និង​ខ្នង​ផ្នែក​ខាង​ក្រោម។ ប្រសិនជា​យើង​ទម្លាប់​គេង​ផ្កាប់ និង​មិន​ចង់​ប្តូរ​ឥរិយាបថ​នៃ​ការ​គេង យើង​អាច​គេង​លើ​ខ្នើយ​ទន់​ ឬ​មិន​កើយ​ខ្នើយ​ដើម្បី​ឲ្យ​ក​ស្ថិត​នៅ​ទីតាំង​ត្រឹមត្រូវ។ ៤. ការមិនហាត់ប្រាណ យើងអាច​​ប្រឈម​នឹង​ការ​ឈឺខ្នង​ ប្រសិន​ជា​យើង​មិន​សកម្ម ព្រោះ​ឆ្អឹង​ខ្នង​ត្រូវការ​ការ​ទ្រទ្រង់​ពី​សាច់ដុំ​ពោះ និង​ខ្នង។ ការ​លើក​ទម្ងន់​អាច​ជួយ​បាន​ដែល​មាន​​ក្នុង​សកម្មភាព​ប្រចាំ​ថ្ងៃ​ដូចជា​ការ​ឡើង​ជណ្ដើរ […]

ស្វែងរក បាក់ឆ្អឹង

បាក់ឆ្អឹង

ឆ្ងល់រឿងរួយកញ្ចឹងក និង​ស្មា ពេលនេះមានចម្លើយហើយ

គ្នា​យើង​ឧស្សាហ៍​ជួយ​បញ្ហា​នេះ ឆាប់​លើក​ដៃ​ភ្លាម! ឆ្ងល់​ណាស់​ត្រូវ​អត់? ម្ង៉ៃៗ ទាំង​កញ្ចឹង​ក ទាំងស្មា ឈឺ​នោះ​ឈឺ ចុក​រួយ​នោះ​រួយ ធ្វើ​ម៉េច​ក៏​មិន​បាត់ បាត់​មួយ​ភ្លែត មក​វិញ​ដដែល។ ឈប់​ឆ្ងល់​ទៀត​ទៅ "Hello គ្រូពេទ្យ" នឹង​លម្អិត​បញ្ហា​ទាំង​នេះ​ឲ្យ​គ្នា​យើង​បាន​ដឹង អាច​ជួយ​បង្ការ​កុំ​ឲ្យ​ជួប​រឿង​នេះ​ទៀត​ផង។ ក្នុង​រាង​កាយ ទោះ​ឈឺ​ចាប់​កន្លែង​ណា​ក៏ដោយ ច្បាស់​ជា​គ្មាន​ផាសុក​ភាពទេ ប៉ះ​ពាល់​ទាំង​ផ្លូវ​កាយ​ និង​ផ្លូវ​ចិត្ត។ យ៉ាង​ណា ករណី​ឈឺ​ចាប់​នីមួយៗ មាន​រោគ​សញ្ញា​ និង​មូល​ហេតុ​ជាក់​លាក់​របស់​វា។ ១- ឈឺចាប់កញ្ចឹងក ការ​ឈឺ​ចាប់​កញ្ចឹង​ក សំដៅ​លើ​ការ​ឈឺ​ចាប់​ទាំង​អស់ ​កើត​ឡើង​នៅ​តំបន់​កញ្ចឹង​ក។ ២- រោគសញ្ញា ជា​ទូទៅ រោគ​សញ្ញា​ឈឺ​ចាប់​កញ្ចឹង​ក អាច​កើត​ព្រម​គ្នា​ជា​មួយ​រោគ​សញ្ញា​ផ្សេងៗ​ទៀត មាន​ដូច​ជា៖ - កញ្ចឹង​ក ​រឹង​ ឬ​ពិបាក​ធ្វើ​ចលនា - ឈឺ​ដូច​គេ​ចាក់​នៅ​ផ្នែក​ខាង​ក្រោម​កញ្ចឹង​ក​ - ការ​ឈឺ​ចុក​ចាប់ - ឈឺ​ចាប់​រាល​ដាល តាម​​សរសៃ​ប្រសាទ​ ពី​កញ្ចឹង​ក​ ទៅ​កាន់​ស្មា​ និង​ដៃ​ - ស្រពន់ ចាក់​ស្កៀប​ឆៀបៗ ស្ពឹក​ ឬ​ទន់​ខ្សោយ​នៅ​ត្រង់​កញ្ចឹង​ក​ - ពិបាក​លើក​ដាក់​របស់ - ឈឺ​ក្បាល រោគ​សញ្ញា​ទាំងនេះ អាច​នាំឲ្យ​រំខាន​ដល់​ការ​គេង នៅ​ពេល​ការ​ឈឺ​ចាប់​​បន្ត​វិវត្ត​ទៅ​មុខ។ ៣- មូលហេតុឈឺកញ្ចឹងក ការ​ឈឺ​ចាប់​កញ្ចឹង​ក​ ជា​ញឹក​ញាប់ ​បង្ក​ឡើង​ដោយ​ការទាញ​សន្ធឹ​ង​ និង​ករណី​ថ្លោះ គ្រេច។ គ្នា​យើង​នឹង​ឈឺ​ចាប់ […]


បាក់ឆ្អឹង

Osteomalacia (ឆ្អឹងទន់)

និយមន័យ១- អ្វីជា​ជំងឺ​ឆ្អឹង​ទន់? ជំងឺ​នេះ ​សំដៅ​ទៅ​លើ​ករណី​ទន់​ឆ្អឹង​បណ្ដាល​មក​ពី​កង្វះ​វីតាមីន ​D ​បង្ក​ឲ្យ​បាក់ឆ្អឹង​ទាំង​មនុស្ស​ចាស់ ​ក្មេងៗ ខណៈ​មនុស្ស​ពេញ​វ័យ​ អាច​បណ្តាល​ឲ្យ​ទៅ​ជា​កោង​ឆ្អឹង​ ពិសេស​ឆ្អឹង​នៅ​ត្រង់​ជើង​សម្រាប់​ទប់​លំនឹង និង​ទ្រ​ដង​ខ្លួន​ជា​ដើម។ ២- ជំងឺ​នេះ​កើត​ឡើង​ញឹកញាប់​ដែរ​ទេ? ជំងឺ​នេះខុស​ពី​ពុក​ឆ្អឹង​ត្រង់​ថា ​ពុក​ឆ្អឹង​ធ្វើ​ឲ្យ​ឆ្អឹង​ស្ដើង​ជាង​មុន​ និង​ងាយ​បាក់។ មនុស្ស​ពេញ​វ័យ​គេ​ហៅ​ថា​រោគ​ឆ្អឹង​ទន់ ​ចំពោះ​ក្មេង​គេ​ហៅ​ជំងឺ​ (Ricket) ​ភាគ​ច្រើន​កើត​លើ​ស្ត្រី ​និង​ពេល​ខ្លះ​​​ស្ត្រី​កំពុងមាន​ផ្ទៃ​ពោះ​ ក៏​អាច​កើត​ដូចគ្នា។ រោគសញ្ញា៣- ​រោគ​សញ្ញាមាន​អ្វី​ខ្លះ? រោគសញ្ញា​ឧស្សាហ៍​ជួប​ប្រទះ​រួម​មាន៖ – ឆ្អឹង​ឆាប់​ប្រេះ​ ស្រួយ ឬ​បាក់ – ខ្សោយ​សាច់​ដុំ ​វិបត្តិ​នេះ​កើត​ឡើង​នៅ​កន្លែង​តំណ​រវាង​សាច់ដុំ ​និង​ឆ្អឹង បង្ក​ឲ្យពិបាក​ដើរ ឬ​ដើរ​វៀច​តែម្តង – ឈឺ​ចុក​ណែន​ឆ្អឹង​ចាប់​ពី​ត្រគាក​ចុះ​ក្រោម​ ចង្កេះ ជើង និង​ពេល​ខ្លះ​ឈឺ​ឡើង​ដល់​ឆ្អឹង​ជំនីរ។ បើ​ជាតិ​កាល់ស្យូម​ក្នុង​ឈាមទាប​ យើង​អាចប្រទះ​រោគ​សញ្ញា​ដូចជា៖ – បេះដូង​លោត​ខុស​ប្រក្រតី – ស្ពឹក​មាត់ ដៃ និង​ជើង – កន្ត្រាក់​គាំង​ដៃ​ ឬ​ជើង មិន​មែន​មនុស្ស​គ្រប់​គ្នា​សុទ្ធ​តែ​អាច​មាន​សញ្ញាដូច​ខាង​លើ​ទេ ហេតុនេះ​​បើ​មាន​ករណី​មិន​ប្រក្រតី​​ណាមួយ ​សូម​ប្រញាប់​មក​ជួប​គ្រូពេទ្យ។ ៤- ពេល​ណា​គួរ​ទៅ​ជួប​ពេទ្យ? បើ​មាន​សញ្ញា​ដូចបាន​រៀបរាប់​ខាង​លើ សូម​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ព្រោះ​មនុស្ស​គ្រប់​រូបមិន​​មាន​រោគ​សញ្ញា​ដូច​គ្នា​ទេ វិធី​​ល្អបំផុត ទៅ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ។ មូលហេតុបង្ក៥- មូលហេតុ​បង្ក​មានអ្វីខ្លះ? វីតាមីន ​D មាន​សារៈ​សំខាន់ ​ជួយ​ស្រូប​យក​កាល់ស្យូមពី​ក្រពះ គ្រប់គ្រង​សារជាតិ​កាល់ស្យូម ​និង​ផូស្វាត​ក្នុង​ឈាម។ ករណី កាល់ស្យូមក្នុងឈាមមាន​កម្រិត​តិចតួច ​ការ​ផលិត​ឆ្អឹង​ក៏​មិន​បាន​ល្អ​ដូចគ្នា។ […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស