ឈាមសមានតួនាទីសំខាន់ជួយការពាររាងកាយប្រយុទ្ធប្រឆាំងជំងឺ និងការឆ្លងមេរោគផ្សេងៗ ព្រោះវាជាផ្នែកមួយនៃប្រព័ន្ធការពារមិនអាចខ្វះបាន។ ការថយចុះបរិមាណគ្រាប់ឈាមស នឹងបណ្ដាលឲ្យរាងកាយងាយទ្រុឌទ្រោម ចុះខ្សោយ និងងាយឆ្លងមេរោគនានា។
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
ចងពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ!
គ្រាប់ឈាមសត្រូវបានផលិតដោយខួរឆ្អឹង ហើយខួរឆ្អឹងមានសុខភាពល្អ ការផលិតគ្រាប់ឈាមសក៏ដំណើរការល្អផងដែរ ប៉ុន្ដែបើខួរឆ្អឺងមានបញ្ហា មានមេរោគ ខ្វះសារធាតុចិញ្ចឹម ការគ្រប់គ្រងរបបអាហាមិនបានត្រឹមត្រូវនោះដំណើរការផលិតគ្រាប់ឈាមសក៏មានបញ្ហាផងដែរ។
ដូច្នេះបើចង់ឲ្យគ្រាប់ឈាមសមានបរិមាណល្អប្រសើរគួរកុំចោលរបបអាហារងាយៗរកទាំងនេះ ដូចជា៖
១.អាស៊ីដខ្លាញ់អូមេហ្គា៣
របបអាហារដែលមានផ្ទុកសាធាតុខ្លាញ់អូមេហ្គា៣ មានអត្ថប្រយោជន៍ជួយដល់ដំណើរការ ផលិតកោសិការគ្រាប់ឈាមសបានច្រើន។ តាមការសិក្សាបានបង្ហាញថា អ្នកជំងឺដែលមានបញ្ហាខ្វះគ្រាប់ឈាមស ពេលពិសោធន៍ដោយទញ៉ាំអាហារមានសារធាតុខា្លញ់អូមេហ្គា៣ ជាប្រចាំឃើញថា សុខភាពពួកគេល្អប្រសើឡើងវិញ។ យើងអាចស្វែងរកអាស៊ីដខ្លាញ់ប្រភេទនេះមាននៅក្នុង ខ្លាញ់ត្រី និងគ្រាប់ធញ្ញជាតិជាដើម។
២.តែបៃតង
តែបៃតងក៏មានមុខងារសំខាន់ជួយដល់ដំណើរការផលិតឈាមសផងដែរ ដោយមានផ្ទុកសារធាតុប្រឆាំងនឹងអុកស៊ីតកម្ម ពពួកអាមីណូអាស៊ីត និង ពពួក flavonoids ដែលជួយពង្រឹងដល់មុខងារប្រព័ន្ធភាពស៊ាំ ប្រឆាំងនឹងពពួកមេរោគ និងបាក់តេរី។
៣.ខ្ទឹមស និងបន្លែ ផ្លែឈើ
ខ្ទឹមស មិនត្រឹមតែជាគ្រឿងទេសផ្សំក្នុងអាហារដ៏ពេញនិយមនោះទេ តែក៏មានអត្ថប្រយោជន៍ជួយបង្កើនការផលិតកោសិកាឈាមស និងជួយពង្រឹងមុខងារ ប្រឆាំងពពួកបាក់តេរីបានយ៉ាងល្អផងដែរ។ ការសិក្សាបានបង្ហាញថា វីតាមីន C មាននៅក្នុងខ្ទឹមសជួយឲ្យពង្រឹងដល់ប្រព័ន្ធការពាររឹងមាំ និងអាចប្រឆាំងទៅនឹងការឆ្លងបាក់តេរីផ្សេងៗ និងពពួកប៉ារ៉ាសិតជាដើម។
ក្រៅពីខ្ទឹមសដែលមានផ្ទុកវីតាមីន C នៅមានពពួកបន្លែប្រភេទបៃតង និងពពួកផ្លែឈើផ្សេងៗទៀត ដែលមានផ្ទុកវីតាមីន C ក៏មានអត្ថប្រយោជន៍ដល់សុខភាព។ បន្ថែមពីនោះទៀត នៅមានវីតាមីន សំខាន់ៗ ដូចជា វីតាមីន B6 B12 អាស៊ីត Folic រ៉ែស័ង្កសី សុទ្ធតែជាប្រភពសារធាតុជំនួយដល់ការផលិតគ្រាប់ឈាមស។
អាការរៈនៃការថយចុះគ្រាប់ឈាមស
- គ្រុនក្តៅ និងឆ្លងមេរោគម្តងហើយម្តងទៀត
- គ្រុនរងា
- ឆ្លងមេរោគក្នុងប្លោកនោម ដែលអាចបណ្តាលឱ្យឈឺចាប់ពេលនោម ឬនោមញឹក
- ឆ្លងមេរោគក្នុងសួតដែលបណ្តាលឱ្យក្អក និងពិបាកដកង្ហើម
- ងាយដំបៅមាត់
- ឆ្លងមេរោគលើស្បែក
- អស់កម្លាំង
- បែកញើស
- ឈឺខ្លួន
- ឈឺក
តើកត្ដាអ្វីខ្លះដែលបង្កឲ្យបរិមាណគ្រាប់ឈាមសចុះខ្សោយ?
មានកត្ដាជាច្រើនដែលបណ្ដាលឲ្យបរិមាណគ្រាប់ឈាមសថយចុះបានដូចជា៖
- ឆ្លងមេរោគបង្កការរំខានដល់ដំណើរការខួរឆ្អឹង
- មានមេរោគបង្កមកពីកំណើត
- មានជំងឺមហារីក ឬជំងឺផ្សេងទៀត ដែលអាចបណ្ដាលឲ្យប៉ះពាល់ដល់ដំណើរការខួរឆ្អឹង
- ដំណើរការប្រព័ន្ធភាពស៊ាំក្នុងរាងកាយខុសប្រក្រតី
- ការឆ្លងមេរោគធ្ងន់ធ្ងរបណ្ដាលឲ្យដំណើរការផលិតគ្រាប់ឈាមសលើសពីសមត្ថភាពផលិត
- ការប្រើប្រាស់ថ្នាំផ្សះច្រើន
- មានជំងឺ Sarcoidosis ប្រចាំកាយ
- ការព្យាបាលជំងឺមហារីកដោយកាំរស្មី
- ការគ្រប់គ្រងរបបអាហារមិនបានត្រឹមត្រូវល្អ
អត្ថបទពាក់ព័ន្ធ៖
- មានអត់ ជំងឺឈាមស ស៊ីឈាមក្រហម?
- ឥឡូវនេះ មានវិធីបម្លែងឈាមគ្រប់ប្រភេទ ទៅជាឈាម O បាន
- Blood Typing (តេស្តពិនិត្យក្រុមឈាម)
- Hemochromatosis (លើសជាតិដែកក្នុងឈាម)
- ៨ ចំណុច កាត់បន្ថយការកើតជំងឺមហារីកដ៏កាចសាហាវ
- នៅអាមេរិកឥឡូវអាចលក់ថ្នាំព្យាបាលមហារីកឈាមលើទីផ្សារបានហើយ
[embed-health-tool-vaccination-tool]