តើអ្វីទៅគឺជាគ្រាប់ឈាមស? គ្រាប់ឈាមសគឺជាកោសិកាគ្រាប់ឈាមមួយប្រភេទដែលផលិតចេញមកពីខួរឆ្អឹង មកជាមួយគ្រាប់ឈាមក្រហម និង ប្លាកែត។ ឈាមសមានតួនាទីសំខាន់ជួយការពាររាងកាយ ប្រយុទ្ធប្រឆាំងជំងឺ ការរលាក និងការឆ្លងមេរោគផ្សេងៗ ព្រោះវាជាផ្នែកមួយនៃប្រព័ន្ធការពារមិនអាចខ្វះបាន។ ដូច្នេះការកើនឡើងបរិមាណគ្រាប់ឈាមស អាចមកពីកត្តាមួយចំនួន។
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
ចងពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ!
Neutrophilia leukocytosis៖ គឺការកើនឡើងគ្រាប់ឈាមសដើម្បីប្រឆាំងទៅនឹងការរលាក និង ការខូចខាតជាលិកាក្នុងរាងកាយ។
Lymphocytosis៖ ការកើនឡើងឈាមសដើម្បីការពារ ប្រព័ន្ធទឹករងៃក្នុងរាងកាយ។
Monocytosis៖ ការកើនឡើងឈាមសដើម្បីជួយពង្រឹងទៅប្រព័ន្ធការពារ កុំឲ្យឆ្លងពពួកបាក់តេរី និងមេរោគ។
Eosinophilia៖ ការកើនឡើងឈាមសប្រឆាំងទៅនឹងការរលាក ការឆ្លងមេរោគ និងភាពមិនប្រក្រតីនៃការប្រព័ន្ធការពារ។
Basophilia៖ ការកើនឡើងគ្រាប់ឈាមស ដើម្បីប្រឆាំងទៅនឹងការឆ្លងពពួកប៉ារ៉ាសិត និងប្រឆាំងការអាលែកហ្ស៊ី។
ការកើនឡើងគ្រាប់ឈាមសក្នុងរាងកាយ មិនមែនគ្មានមូលហេតុនោះទេ ព្រោះវាអាចបញ្ជាក់បានថា ក្នុងរាងកាយរបស់យើងកំពុងតែមានបញ្ហាអ្វីមួយកើតឡើង តួយ៉ាងដូចជាការឆ្លងមេរោគ ការឆ្លងបាក់តេរី ការរងរបួស ការអាលែកហ្ស៊ី ឬមានជំងឹផ្សេងមកបៀតបៀនសុខភាពរបស់យើង។
លោកវេជ្ជបណ្ឌិត អ៊ាវ សុខា ឯកទេសជំងឺមហារីក និងឈាម មានប្រសាសន៍ថាពេលចំនួនគ្រាប់ឈាមសឡើងត្រឹម២០ពាន់ គឺដោយសារតែមានមេរោគ ឬបាក់តេរី ចូលឈ្លានពានខ្លួនយើង ហើយខួរឆ្អឹងក៏ផលិតគ្រាប់ឈាមសច្រើន ដើម្បីទប់ទល់ជាមួយនឹងពពួកបាក់តេរី និងមេរោគទាំងនោះ។ ផ្ទុយទៅវិញ បើឈាមសឡើងច្រើនលើសពី១០០ពាន់ គឺជាសញ្ញាកើតជំងឺមហារីកឈាមហើយ។
កត្ដាសំខាន់ៗដែលបណ្ដាលឲ្យកើនបរិមាណគ្រាប់ឈាមស
- ឆ្លងមេរោគ
- ប្រតិកម្មថ្នាំ
- បញ្ហាសុខភាពខួរឆ្អឹង
- ប្រព័ន្ធការពារមិនប្រក្រតី
- មានបញ្ហាអាលែកហ្ស៊ី
- ការរលាក
- ការជក់បារី
- កើតស្ដ្រេសរ៉ាំរៃ
- បញ្ហាក្រពេញទីរ៉ូអ៊ីត
- ការបួស
- ការវះកាត់
- គេងមិនគ្រប់គ្រាន់
អត្ថបទពាក់ព័ន្ធ៖
- មានអត់ ជំងឺឈាមស ស៊ីឈាមក្រហម?
- ឥឡូវនេះ មានវិធីបម្លែងឈាមគ្រប់ប្រភេទ ទៅជាឈាម O បាន
- Blood Typing (តេស្តពិនិត្យក្រុមឈាម)
- Hemochromatosis (លើសជាតិដែកក្នុងឈាម)
- ៨ ចំណុច កាត់បន្ថយការកើតជំងឺមហារីកដ៏កាចសាហាវ
- នៅអាមេរិកឥឡូវអាចលក់ថ្នាំព្យាបាលមហារីកឈាមលើទីផ្សារបានហើយ
[embed-health-tool-vaccination-tool]