ខ្វះឈាម ឬកង្វះគ្រាប់ឈាមក្រហម បណ្តាលមកពីការថយចុះនៃការផលិតគ្រាប់ឈាមរបស់ខួរឆ្អឹង និងការកើនឡើងការបំផ្លាញគ្រាប់ឈាម របបអាហារមិនសម្បូរជាតិដែក វីតាមីន បេ ១២ ឬហ្វូឡាត។
កង្វះគ្រាប់ឈាមក្រហម ត្បិតតែវាមិនមែនជាជំងឺធ្ងន់ធ្ងរក្តី តែយើងមិនត្រូវបណ្តែតបណ្តោយនោះទេ ព្រោះអាចមានបញ្ហាសុខភាព បង្កទៅជាជំងឺច្រើនមុខ នេះបើតាមការឲ្យដឹងពីលោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅ។
១- រោគសញ្ញាជំងឺខ្វះគ្រាប់ឈាមក្រហម
រោគសញ្ញាដែលងាយកត់សម្គាល់បំផុតចំពោះអ្នកជំងឺខ្វះគ្រាប់ឈាមក្រហមនោះគឺ ស្លេកស្លាំង តែទោះយ៉ាងណាជំងឺនេះនៅមានសញ្ញាសម្គាល់ជាច្រើនទៀត ដូចជា៖
– ញ័រទ្រូង
– ឈឺទ្រូង
– ចង្វាក់បេះដូងដើរមិនទៀង
– ឆាប់ហត់ ពិសេសពេលកំពុងធ្វើការ
– ឧស្សាហ៍ក្តៅខ្លួន
– ត្រជាក់ចុងដៃចុងជើង
– ឈឺក្បាល វិលមុខ
– ឃ្លានអាហារខុសធម្មតា។
២- ខ្វះគ្រាប់ឈាមក្រហម ធ្វើដូចម្តេច?
មូលហេតុនាំឲ្យខ្វះគ្រាប់ឈាមក្រហម មកពីកង្វះជាតិដែក ដូច្នេះការញ៉ាំថ្នាំជាតិដែកពិតជាអាចជួយបំពេញកង្វះគ្រាប់ឈាម ឬយ៉ាងណា? លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ថា មិនអ៊ីចឹងទាំងអស់នោះទេ អ្នកជំងឺខ្វះគ្រាប់ឈាមក្រហមចាំបាច់ត្រូវតែពិគ្រោះជាមួយគ្រូពេទ្យជំនាញ ទើបអាចរករោគវិនិច្ឆ័យបានត្រឹមត្រូវ ព្យាបាលចំគោលដៅ។
[embed-health-tool-bmr]
ក្រៅពីការព្យាបាលបំពេញគ្រាប់ឈាមក្រហម ដើម្បីបំបាត់ភាពស្លេកស្លាំង គ្រូពេទ្យនឹងណែនាំឲ្យអ្នកជំងឺខ្វះគ្រាប់ឈាមញ៉ាំអាហារមួយចំនួនដែលជួយប៉ូវគ្រាប់ឈាម មានដូចជា ទឹកដោះគោ បន្លែ ផ្លែឈើ និងសាច់ ដែលសម្បូរជាតិដែក។
អត្ថបទគួរអាន៖