ភាគច្រើនអាការៈឈឺបំពង់ក អាចជារោគសញ្ញាមួយនៃជំងឺផ្ដាសាយ។ យ៉ាងណាមិញ មានកត្តាផ្សេងទៀត ដែលនាំឲ្យយើងកើតមានអាការៈឈឺ ឬស្ងួតបំពង់ក។ ហេតុនេះហើយ ដើម្បីដោះស្រាយអាការៈមួយនេះ គ្នាយើងគប្បីស្វែងយល់ពីមូលហេតុបង្កជាមុនសិន។
១. អាលែកហ្ស៊ី
យើងតែងតែយល់ថា ការរមាស់ និងកណ្ដាស់ជារោគសញ្ញាដំបូងនៃបញ្ហាអាលែកហ្ស៊ី ប៉ុន្តែអាការៈឈឺ និងរមាស់ក ក៏អាចកើតឡើងនៅពេលដែលយើងអាលែកហ្ស៊ីនឹងអ្វីមួយដែរ។ តួយ៉ាងដូចជា លម្អង ធូលី ឬពពួកផ្សិត ក៏អាចបង្កឲ្យមានការរលាកផ្លូវដង្ហើម ជាហេតុនេះឲ្យយើងឈឺកដោយមិនដឹងខ្លួន។
២. កត្តាបរិយាកាស
ទន្ទឹមនឹងនេះដែរ សារធាតុដែលបង្កឲ្យមានការរលាកដូចជាផ្សែង ឬធូលី អាចបណ្ដាលឲ្យយើងមិនស្រួលក្នុងបំពង់ក ដោយសារតែវារំញោចឲ្យមានប្រតិកម្មImmunologicនៅក្នុងច្រមុះ និងបំពង់ក ក៏ដូចជានាំឲ្យមានការរលាក និងបង្កើនការផលិតស្លេស្ម។
៣. ចាល់អាស៊ីដ
ការចាល់អាស៊ីដក៏អាចនាំឲ្យរលាកបំពង់ក ឈឺបំពង់ក ឬក្អកស្ងួត នេះបើយោងតាមវិបសាយរបស់Cleveland Clinic ហើយដោយសារតែការចាល់អាស៊ីដក្រពះកាន់តែយ៉ាប់យ៉ឺននៅពេលយប់ វាអាចធ្វើឲ្យគ្នាយើងកើតមានអាការៈឈឺក នៅពេលព្រឹកក្រោយភ្ញាក់ពីគេងបាន។
៤. ជំងឺ
ក្នុងករណីកម្រខ្លះ អាការៈឈឺកជាប្រចាំអាចជាសញ្ញានៃបញ្ហាសុខភាពធ្ងន់ធ្ងរ ដូចជាមហារីកបំពង់ក ឬជំងឺអេដស៍។ ជាទូទៅ បញ្ហាសុខភាពទាំងនេះ អមជាមួយនឹងរោគសញ្ញាដទៃទៀត ដែលរួមមានពិបាកលេបអាហារ ដុំពកក ស្លេស្មមានឈាម ឬរោគសញ្ញាដែលស្រដៀងនឹងគ្រុនផ្ដាសាយដែរ។
តិចនិកបំបាត់ការឈឺបំពង់ក
ក្នុងករណីដែលអាការៈស្ងួតកនៅពេលព្រឹកមិនបណ្ដាលមកពីជំងឺគ្រុនផ្ដាសាយ គ្នាយើងអាចអនុវត្តតិចនិកទាំងនេះ ដើម្បីបំបាត់បញ្ហាស្ងួតក ឬឈឺបំពង់៖
- ញ៉ាំទឹកក្ដៅឧណ្ហៗ ដូចជាទឹកតែជាមួយទឹកឃ្មុំ
- ញ៉ាំអាហារត្រជាក់ៗ ដូចជាការ៉េម ពីព្រោះវាមានគុណប្រយោជន៍ជួយកាត់បន្ថយការរលាក
- ខ្ពុរទឹកអំបិល
- ងូតទឹកក្ដៅឧណ្ហៗ
កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ
កម្មវិធីពិនិត្យបញ្ហាលិង្គមិនឡើងរឹងអនឡាញ
ពេលណាដែលយើងគួរទៅជួបជាមួយគ្រូពេទ្យ?
ក្នុងករណីដែលអាការៈឈឺបំពង់កនៅតែបន្តលើសពី ៥ថ្ងៃ ព្រមទាំងមានរោគសញ្ញាផ្សេងទៀតអមមកជាមួយ គ្នាយើងគប្បីទៅពិគ្រោះជាមួយគ្រូពេទ្យ ទើបជាការប្រសើរ។
- កន្ទួល
- ឈឺត្រចៀក
- ឈឺសន្លាក់
- ក្ដៅខ្លួនលើសពី ៣៨អង្សាសេ
- ស្លេស្មមានឈាម
- ហើមមុខ
- ដុំពកនៅក្នុងក ឬបំពង់ក
- ពិបាកដកដង្ហើម។
អានបន្ថែម៖
[embed-health-tool-heart-rate]