រាប់ចាប់ពីពេលធ្វើតេស្ដបង្ហាញលទ្ធផលថាកើតជំងឹទឹកនោមផ្អែមប្រភេទ១ អ្នកជំងឺត្រូវចាប់ផ្ដើមផ្លាស់ប្ដូររបៀបរបបនៃការរស់នៅដោយការប្រុងប្រយ័ត្ន ពិសេសត្រូវឱបជាប់ទម្លាប់៤សំខាន់ៗ ដើម្បីធ្វើឲ្យសុខភាពល្អប្រសើរជានិច្ច។
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!
១.គ្រប់គ្រងអាំងស៊ុយលីន
អ្នកជំងឺទឹកនោមផ្អែមប្រភេទ១ កោសិកាបេតា ក្នុងលំពែងត្រូវបានបំផ្លាញដោយប្រព័ន្ធភាពស៊ាំដែលមិនអាចផលិតអាំងស៊ុយលីនបានគ្រប់សម្រាប់ប្រើប្រាស់។ កត្ដានេះអ្នកជំងឺត្រូវគ្រប់គ្រងកម្រិតអាំងស៊ុយក្នុងឈាមឲ្យបានគ្រប់គ្រាន់ ដើម្បីដឹកនាំជាតិស្ករ ទៅប្រើប្រាស់ក្នុងរាង។ ការគ្រប់គ្រងអាំងស៊ុយលីន អ្នកជំងឺត្រូវការចាក់បញ្ចូលអាំងស៊ុយលីនជាប្រចាំ អាចប្រចាំថ្ងៃ ប្រចាំសប្ដាហ៍ តាមកម្រិតជំងឺ ឲ្យបានត្រឹមត្រូវតាមការណែនាំរបស់គ្រូពេទ្យ។
ការចាក់អាំងស៊ុយមានពីរវិធី
–ការចាក់ដោយប្រើសឺរ៉ាំងអាំងស៊ុយលីន៖ អ្នកជំងឺត្រូវចាក់អាំងជាប្រចាំ អាច១ថ្ងៃម្ដង ឬ ២ ឬ៣ថ្ងៃម្ដង ស្របតាមលក្ខខណ្ឌសុខភាពពេលជាតិស្ករឡើង។ វិធីនេះអ្នកជំងឺក៏ត្រូវធ្វើតេស្ដជាតិស្ករជាប្រចាំដែរ។
–ការប្រើម៉ាសុីនចាក់អាំងស៊ុយលីនស្វ័យប្រវត្ដិ៖ វិធីនេះងាយស្រួល សម្រាប់អ្នកជំងឺ។ ឧបករណ៍នេះត្រូវចាក់បញ្ចូលក្នុងស្បែក ហើយបិទជាប់លើរាងកាយ អ្នកជំងឺគ្រាន់តែតាមដានចាក់បញ្ចូលអាំងស៊ុយលីនពេលវាជិតអស់ ព្រោះម៉ាសុីននេះអាចធ្វើការដោយឆ្លៀសវៃ អាចគណនាដឹងពីកម្រិតជាតិស្ករ និងបញ្ចូលអាំងស៊ុយលីនតាមត្រូវការប្រើប្រាស់រាងកាយ។
២. គ្រប់គ្រងរបបអាហារ
អ្នកជំងឹទឹកនោមផ្អែម រឿងដែលកាន់តែចាំបាច់នោះគឺ ការគ្រប់គ្រងរបបអាហារឲ្យត្រឹមត្រូវ។ អ្នកជំងឹត្រូវស្គាល់ច្បាស់ពីប្រភេទអាហារដែលមានកម្រិតកាបូអ៊ីដ្រាតខ្ពស់ ពោលអាហារដែលមានកម្រិតជាតិស្ករច្រើន។
អ្នកជំងឺដែលញ៉ាំអាហាដែលមានកាបូអ៊ីដ្រាតច្រើន កម្រិតជាតិស្ករក្នុងឈាមក៏កើនឡើងច្រើនដែរ។ ករណីនេះ ទោះអ្នកមានអាងចាក់ចញ្ចូលអាំងស៊ុយលីនមែន ប៉ុន្ដែអ្នកជំងឺត្រូវចាក់អាំងស៊ុយលីនញឺកញាប់ និងបរិមាណអាំងស៊ុយលីនក៏ត្រូវប្រើប្រាស់ច្រើនផងដែរ។
ការញ៉ាំអាហារមានកម្រិតកាបូនអ៊ីដ្រាតទាប អាចកាត់បន្ថយហានិភ័យគ្រោះថ្នាក់បានច្រើន និង កម្រិតប្រើប្រាស់អាំងស៊ុយលីនអស់តិច ដែលជាមធ្យោបាយល្អសម្រាប់អ្នកកើតជំងឺទឹកនោមផ្អែមប្រភេទ១។
៣. តាមដានកម្រិតជាតិស្ករ
អ្នកកើតជំងឹទឹកនោមផ្អែមប្រភេទ១ ត្រូវតាមដានជាតិស្ករជាប្រចាំថ្ងៃ ករណីនេះសម្រាប់អ្នកប្រើប្រាស់ការចាក់ដោយស៊ឺរ៉ាំង ពុំដូច្នេះទេអ្នកជំងឺអាចប្រឈមនឹងការគ្រោះថ្នាក់គ្រប់ពេលវេលា ប្រសិនជាជាតិស្ករកើនឡើងខ្ពស់ដោយមិនបានដឹង។ ប៉ុន្ដែសម្រាប់អ្នកដែលប្រើប្រាស់ឧបករណ៍ស្វ័យប្រវត្ដិអ្នកជំងឺ មិនចាំបាច់តាមដានជាប្រចាំនោះទេ ពោលឧបករណ៍នោះធ្វើការដោយខ្លួនឯង អាចគ្រប់គ្រងជាតិស្ករ ឡើងចុះ និង បញ្ចូលអាំងស៊ុយលីនទៅតាមតម្រូវការនោះដែរ។
៤. ការហាត់ប្រាណ
អ្នកជំងឺទឹកនោមផ្អែមប្រភេទ១ គួរតែបង្កើតទម្លាប់ហាត់ប្រាណឲ្យបានញឹកញាប់។ ការហាត់ប្រាណបានញឹកញាប់អាចឲ្យរាងកាយទាញជាតិស្ករក្នុងឈាមបានល្អ ការប្រើប្រាស់អាំងស៊ុយកាន់តែមានប្រសិទ្ធភាព។ មធ្យោបាយហាត់ប្រាណល្អសម្រាប់អ្នកជំងឺទឹកនោមផ្អែមប្រភេទ១ មានដូចជា ការដើរ ការជិះកង់ ការរាំ និងអាចលេងកីឡាជាក្រុមក៏ល្អម្យ៉ាងដែរ។ ចូរពិគ្រោះជាមួយវេជ្ជបណ្ឌិតឲ្យបានច្បាស់លាស់ពីស្ថានភាពនៃជំងឺ មុនចាប់ផ្ដើមបង្កើតទម្លាប់ហាត់ប្រាណនេះ។
អត្ថបទគួរអាន៖
- លើកទម្ងន់ ជួយបេះដូង ជាងការហាត់ប្រាណបែបផ្សេងច្រើនណាស់
- នេះជាមូលហេតុ គួរឆ្លៀតលើកទម្ងន់យ៉ាងហោច ២ដង/សប្ដាហ៍
- ៥ក្បាច់នេះ ជួយឲ្យរាងស្អាត ចង្កេះតូច និងក្បាលពោះរាបស្មើ
- វិធីជំរុញមេតាបូលីសដុតថាមពលក្នុងរាងកាយ ជួយកុំឲ្យក្លាយជាកាម៉ាប់ៗ
- បុរសៗប្រឈមបញ្ហាអ្វីខ្លះបើឡើងកូលេស្ដេរ៉ូលខ្ពស់ក្នុងឈាម?
- តើពេលឈឺអាចបន្តការហាត់ប្រាណបានដែរឬទេ?
[embed-health-tool-bmi]