ជំងឺទឹកនោមផ្អែម គឺជាជំងឺរ៉ាំរៃ ហើយត្រូវការគ្រប់គ្រងជាតិស្ករជាចាំបាច់ មិនឲ្យខ្ពស់ពេក ឬក៏ទាបពេកនោះទេ មិនដូច្នោះនឹងបង្កការលំបាក ប៉ះពាល់ដល់សុខភាពអ្នកជំងឺ។ ខាងក្រោមជាសំណួរសំខាន់ៗមួយចំនួនដែលអ្នកមានជំងឺទឹកនោមផ្អែមអាចចង់ដឹងចម្លើយ។
កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
១.តើអ្នកទឹកនោមផ្អែមគួររក្សាកម្រិតជាតិស្ករប៉ុន្មាននៅពេលព្រឹក បន្ទាប់ពីក្រោកពីគេង និងញ៉ាំអាហារ?
កម្រិតជាតិស្ករគោលដៅអ្នកជំងឺទឹកនោមផ្អែមទាំងពីរប្រភេទគ្រប់ពេលគឺចន្លោះ ៨០ ទៅ ១២៥ មិល្លីក្រាម/ដេស៊ីលីត្រ។ ប៉ុន្ដែអ្នកជំងឺភាគច្រើនអាចឡើងខ្ពស់នៅពេលព្រឹក ពិសេសអ្នកជំងឺទឹកនោមផ្អែមប្រភេទ២ ដោយសារតែរាងកាយពេលយប់គ្មានសកម្មភាព បូករួមទាំងបម្រែបម្រួលអ័រម៉ូន និង ការបញ្ចេញអាំងស៊ុយលីន មិនបានល្អ។ ប៉ុន្ដែមិនជាថ្វីនោះទេ ជាតិស្ករនឹងចុះវិញពេលរាងកាយចាប់ផ្ដើមធ្វើចលនា។
មួយវិញទៀត អ្នកជំងឺគួរតែរក្សាគម្លាតពេលវេលាញ៉ាំអាហារពេលព្រឹកឲ្យបាន ១ ឬ២ម៉ោង បន្ទាប់ពីក្រោកពីគេង ដើម្បីរក្សាលំនឹងជាតិស្ករ។
២.ហេតុអ្វីបានជាអ្នកជំងឺទឹកនោមផ្អែមអាចញ៉ាំផ្លែឈើ ដែលមានកាឡូរីខ្ពស់បាន?
មិនខុសទេ អ្នកជំងឺពិតជាអាចញ៉ាំផ្លែឈើដែលមានកាឡូរីខ្ពស់បាន មិនត្រឹមតែប៉ុណ្ណោះសូម្បីផ្លែឈើមានជាតិកាបូអ៊ីដ្រាត ក៏អ្នកជំងឺអាចញ៉ាបានដែរ ឲ្យតែជាផ្លែឈើស្រស់ មិនបានកែច្នៃបន្ថែមរសជាតិផ្អែម។
ផ្លែឈើជាប្រភពសារជាតិចិញ្ចឹម ក្នុងនោះពពួកវីតាមីន ប្រូតេអ៊ីន ជាតិរ៉ែគឺមាននៅក្នុងផ្លែឈើ ជួយឲ្យអ្នកជំងឺមានកម្លាំង សុខភាពល្អ។ ជាតិស្ករក្នុងផ្លែឈើងាយស្រួលបំបែកជាងជាតិស្ករក្នុងអាហារកែច្នៃ ប៉ុន្ដែអ្នកជំងឺក៏មិនត្រូវញ៉ាំច្រើនពេកដែរ គួរញ៉ាំក្នុងបរិមាណសរម្យណាមួយ។
៣.ហេតុអ្វីជើងអ្នកជំងឺមានអាការៈឈឺនៅពេលដើរ ហើយក៏បាត់ទៅវិញពេលអង្គុយចុះ?
ប្រសិនបើអ្នកជំងឺមានអាការៈបែបហ្នឹង គឺជារោគសញ្ញាមួយបង្ហាញថា សុខភាពអ្នកជំងឺកំពុងប្រឈមការកើនឡើងកំណកខ្លាញ់ក្នុងសរសៃឈាម អាចបង្កឲ្យស្ទះសរសៃឈាម មិនអាចបញ្ជូនឈាមបានគ្រប់គ្រាន់។
អ្នកជំងឺអាចឈឺជើងនៅពេលដែលសរសៃឈាមមិនអាចបញ្ជូនឈាមទៅកាន់សាច់ដុំគ្រប់គ្រាន់ ពិសេសនៅពេលអ្នកជំងឹដើរ ហើយវាក៏បាត់ទៅវិញនៅពេលដែល អ្នកជំងឺអង្គុយចុះព្រោះសាច់ដុំមិនត្រូវការលំហូរឈាមច្រើន។
អាការៈនេះជារោគសញ្ញាអាចបង្កគ្រោះថ្នាក់ដល់អ្នកជំងឺដូចជា គ្រោះថ្នាក់សរសៃឈាមខួរក្បាល ស្ទះសរសៃឈាមបេះដូង និង ឡើងអាស៊ីដចុងជើងបណ្ដាលឲ្យជើងអ្នកជំងឺហើម ឬមានដំបៅ។
៤.តើការចាក់អាំងស៊ុយលីនអាចបង្កឲ្យអ្នកជំងឺឡើងគីឡូដែរទេ?
ការចាក់អាំងស៊ុយលីនមិនអាចធ្វើឲ្យអ្នកជំងឺឡើងគីឡូនោះទេ ព្រោះការចាក់អាំងស៊ុយលីនគឺដើម្បីជួយគ្រប់គ្រងជាតិស្ករក្នុងឈាម ពិសេសសម្រាប់អ្នកជំងឹទឹកនោមផ្អែមប្រភេទ១។ អាំងស៊ុយលីនត្រូវចាក់ជាប្រចាំនៅពេលជាតិស្ករកើនឡើង ដូច្នេះកុំបារម្ភថាការចាក់អាំងស៊ុយច្រើនអាចបណ្ដាលឲ្យឡើងគីឡូ តែអាចធ្វើឲ្យអ្នកជំងឺប្រឈមការចុះជាតិស្ករខ្លាំង។
អត្ថទពាក់ព័ន្ធ៖
៥.តើអ្នកជំងឺទឹកនោមផ្អែមអាចផឹកស្រាបានអត់?
អ្នកជំងឹទឹកនោមផ្អែមអាចផឹកស្រាបាន តែក្នុងកម្រិតតិចតួច ឬគួរពិភាក្សាជាមួយគ្រូពេទ្យមុននឹងញ៉ាំព្រោះថាស្ថានភាពសុខភាពអ្នកជំងឺម្នាក់ៗមិនដូចគ្នាទេ។
សម្រាប់អ្នកទឹកនោមផ្អែមប្រភេទ១ ការផឹកស្រាត្រូវប្រុងប្រយ័ត្ន ត្រូវមានអាហារសម្រាប់ញ៉ាំជាមួយ ព្រោះការផឹកស្រាអាចធ្វើឲ្យអ្នកជំងឺប្រឈមចុះជាតិស្ករក្នុងឈាមខ្លាំង ដូច្នេះអ្នកជំងឺត្រូវតាមដានចំណុចនេះផង។
[embed-health-tool-bmi]