backup og meta

គ្នាយើងអង្គុយ​ធ្វើការ​យូរ​ម៉ោង ងើប​ដើរ​ខ្លះ​​ កុំឲ្យប្រឈមជំងឺទឹកនោមផ្អែម

គ្នាយើងអង្គុយ​ធ្វើការ​យូរ​ម៉ោង ងើប​ដើរ​ខ្លះ​​ កុំឲ្យប្រឈមជំងឺទឹកនោមផ្អែម

បើ​សិន​ជា​គ្នា​យើង​ជា​អ្នក​ចំណាយ​ពេល​យូរ​ក្នុង​ការ​អង្គុយ​ធ្វើ​ការ​ ឬ​សិក្សា​នៅ​មួយ​កន្លែង យើង​កំពុង​ប្រ​ឈម​នឹង​ឱកាស​កើត​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២ដែរ​។

ជា​ការ​ចាំ​បាច់​ណាស់​ដែល​គ្នា​យើង​ត្រូវ​ដឹង​ថា​​ទោះ​បី​ជា​យើង​បាន​ហាត់​ប្រាណ​ត្រឹម​ត្រូវ​តាម​ការ​ណែ​នាំ​ក៏​ពិត​មែន តែ​បើ​យើង​ជា​មនុស្ស​ចំណាយ​ពេល​ច្រើន​ដោយ​នៅ​ស្ងៀម ដូច​ជា​ការ​អង្គុយ​ធ្វើការ ឬ​រៀន​សូត្រ ក៏​យើង​នៅ​អាច​ប្រឈម​នឹង​ការ​កើន​ឡើង​ឱកាស​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ដូច​គ្នា​។

[embed-health-tool-bmi]

ការ​​នៅ​ស្ងៀម​​មួយ​កន្លែង​មាន​ន័យ​ថា​យើង​ចំណាយ​ពេល​ច្រើ​ន​អង្គុយ ឬ​ដេក​ស្ងៀម​ក្នុង​រយៈពេល​យូរ ខុស​ពី​រាងកាយ​មិន​សូវ​សកម្ម ដែល​​មនុស្ស​យើង​បាន​បញ្ចេញ​សកម្មភាព​រាង​កាយ​ដែរ តែ​មិន​ទាន់​ត្រឹម​ត្រូវ​តាម​ការ​ណែនាំ​។ ជា​ការ​ណែ​នាំ​មនុស្ស​យើង​ក្នុង​មួយ​ថ្ងៃ​គួរ​ធ្វើ​លំហាត់​ប្រាណ​បែប​ស្រាល​ៗ​ឲ្យ​បាន​យ៉ាងតិច​៣០នាទី​។

ដេកយូរ

សកម្មភាព​ចាត់​ទុក​ថា​នៅ​ស្ងៀម​មួយ​កន្លែង​

សកម្ម​ភាព​មួយ​ចំនួន​ខាង​ក្រោម​នេះ ត្រូវ​ចាត់ទុកថា​ជា​សកម្មភាព​នៅ​ស្ងៀម​មួយ​កន្លែង​៖

  • អង្គុយ​ធ្វើការ​ដោយ​មិន​ងើបឈរ​ ឬដើរ​ក្នុង​ពេល​យូរ​ម៉ោង​
  • អង្គុយ​នៅ​ស្ងៀម​ពេល​រៀន​នៅ​ក្នុង​ថ្នាក់ ឬ​នៅ​ផ្ទះ
  • អង្គុយ​ ឬ​ដេក​មើល​ទូរទស្សន៍ ឬ​លេង​ហ្គេមយូរ​
  • អង្គុយ​បើកបរ​យូរ​ម៉ោង​ជា​ប្រចាំ​​

បើ​យើង​​ជា​មនុស្ស​ត្រូវ​អង្គុយ​ធ្វើ​ការ​យូរ​ម៉ោង​ក្នុង​មួយ​ថ្ងៃៗ យើង​គួរ​រក​ពេល​ងើបឈរ ឬ​ដើរ​ខ្លះ​ៗ។ ដោយ​អាច៖

  • ងើប​ដើរ​ទៅ​និយាយ​ជា​មួយ​អ្នក​រួម​ការ​ងារ ជា​ជាង​ផ្ញើ​សារ
  • ​​​ងើប​ដើរ​ទៅ​ចាក់​ទឹក​ញ៉ាំ​ឲ្យ​បាន​ញឹក​ញាប់​
  • ដើរ​ទៅ​ធ្វើ​ការ ឬ​ដើរ​ខ្លះ​ពេល​ចេញ​ពី​ធ្វើការ ដោយ​អាច​ចត​យាន​ជំនិះ​នៅ​ឆ្ងាយ​បន្តិច​

គ្នា​យើង​​រស់​នៅ និង​ធ្វើ​ការ​នៅ​ស្ងៀម​មួយ​កន្លែ​ង​ច្រើន​មាន​លទ្ធភាព​វិវត្ត​ទៅជា​ជំងឺ​ទឹក​នោម​ផ្អែម​​ប្រភេទ​២។ កង្វះ​លំហាត់​ប្រាណ កើត​ស្ត្រេស ចូល​ចិត្ត​ញាំ​អាហារ​ច្រើន​ៗ ពិសេស​អាហារ​មិន​ល្អ​ចំពោះ​សុខភាព ផឹក​គ្រឿង​ស្រវឹង​ច្រើន និង​ជក់​បារី ជា​ដើម សុទ្ធ​តែ​ជា​ដើម​ចម​ អាច​នាំ​ឲ្យ​មនុស្ស​យើង​ប្រឈម​នឹង​ការ​កើន​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២​។ ការ​ផ្លាស់​ប្ដូរ​របៀបរស់នៅ​ប្រចាំថ្ងៃ និង​របប​អាហារ​ត្រឹម​ត្រូវ​នឹង​ជួយ​គ្នា​យើង​កាត់​បន្ថយ​ហានិភ័យ​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២​។​​

អត្ថទ​ពាក់ព័ន្ធ​៖

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Diabetes risk factors

https://www.diabetes.org.uk/preventing-type-2-diabetes/diabetes-risk-factors

Nutrition

https://www.euro.who.int/en/health-topics/disease-prevention/nutrition/news/news/2015/11/physical-inactivity-and-diabetes

Diabetes Risk Factors

https://www.cdc.gov/diabetes/basics/risk-factors.html

កំណែ​ប្រែបច្ចុប្បន្ន

19/10/2023

អត្ថបទ​ដោយ ទូច សុខា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

​អ្នកជំងឺទឹកនោមផ្អែមត្រូវដឹងរឿងនេះ មុនសម្រេចចិត្តផឹកស្រា

អ្នកស្ថិតក្នុងដំណាក់កាលមួយ​នេះ ងាយ​កើត​ជំងឺទឹកនោមផ្អែមបំផុត!


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Oct 19, 2023

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម