backup og meta

នេះជាមូលហេតុ ជំងឺស្លេកស្លាំង កើតលើអ្នកជំងឺទឹកនោមផ្អែម

នេះជាមូលហេតុ ជំងឺស្លេកស្លាំង កើតលើអ្នកជំងឺទឹកនោមផ្អែម

ប្រសិន​បើ​គ្នា​យើង​មាន​ជំងឺ​ទឹក​នោម​ផ្អែម គ្នា​យើង​ត្រូវ​ពិនិត្យ​ឈាម​ឲ្យ​បាន​ទៀងទាត់​ដើម្បី​រក​មើល​​បញ្ហា​ខ្វះ​គ្រាប់​ឈាម​ក្រហម​ដែរ​។

វា​ជា​រឿង​ទូទៅ​មួយ​សម្រាប់​អ្នក​មាន​ជំងឺ​ទឹក​នោម​ផ្អែម ដែល​តែង​តែ​ជួប​បញ្ហា​ឈាម។ បើ​យើង​បាន​រក​ឃើញ​ជំងឺ​ស្លេក​ស្លាំង​បាន​ទាន់ពេល​ យើង​អាច​គ្រប់​គ្រង​មូល​ហេតុ​បង្ក​របស់​វា​បាន​។​

. អ្នក​ជំងឺ​ទឹកនោម​ផ្អែម និង​ជំងឺ​ស្លេកស្លាំង​

ជា​ធម្មតា​ បញ្ហា​ស្លេក​ស្លាំង​នេះ​អាច​កើត​មាន​បាន ដោយ​សារ​តែ​​យើង​មិន​មាន​កោសិកា​ឈាម​ក្រហម​គ្រប់គ្រាន់។ ការណ៍​នេះ​អាច​ធ្វើ​ឲ្យ​អ្នក​ជំងឺ​ទឹកនោម​ផ្អែម ជួប​ផលវិបាក​មួយ​ចំនួន​ដូច​ជា ខូច​​ភ្នែក និ​ង​ប្រព័ន្ធ​ប្រសាទ។ ក្រៅពី​នេះ ​បញ្ហាជំងឺ​ស្លេក​ស្លាំង​ក៏​នាំ​ឲ្យ​មាន​ផល​កាន់​តែ​អាក្រក់​ដល់​តម្រងនោម បេះដូង ជំងឺ​សរសៃ​អាក់​ទែ ដែល​សុទ្ធ​តែ​ជា​ជំងឺ​​ឧស្សាហ៍​កើត​មាន​លើ​អ្នក​មាន​ជំងឺ​ទឹកនោម​ផ្អែម។​

ចង់គណនា BMR ចុចទីនេះ!

ចង់គណនា BMI ចុចទីនេះ!

ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!

ជំងឺ​ទឹក​នោម​ផ្អែម​​តែង​ធ្វើ​ឲ្យ​ខូច​តម្រង​នោម ហើយ​ការ​ខ្សោយ​តម្រង​នោម​អាច​ធ្វើ​ឲ្យ​មាន​ជំងឺ​ស្លេក​ស្លាំង​។ តម្រង​នោម​មាន​សុខភាព​ល្អ នៅ​ពេល​រាង​កាយ​ទទួល​បាន​កោសិកា​ឈាម​ក្រហម​ថ្មីៗ​។ តម្រង​នោម​បញ្ចេញ​អ័រម៉ូន erythropoietin (EPO) ដែល​ជា​សញ្ញា​ទៅ​កាន់​ខួរ​​ឆ្អឹង​ឲ្យ​បញ្ចេញ​កោសិកា​ឈាម​ក្រហម​កាន់តែ​ច្រើន។ ​តម្រង​នោម​​ខូច មិន​អាច​​ផ្ដល់​សញ្ញា​EPO គ្រប់​គ្រាន់ ដើម្បី​បាន​កោសិកា​ឈាម​ក្រ​ហម​នោះទេ​។​​​​​

ជា​ធម្មតា មនុស្ស​យើង​មិន​សូវ​បាន​ដឹង​​ថា​ខ្លួន​មាន​ជំងឺ​តម្រង​នោម​នោះ​ទេ រហូត​ទាល់​តែ​មាន​បញ្ហា​នៅ​ពេល​ក្រោយ​មក​ទៀត។ ប៉ុន្តែ បើ​គ្នា​យើង​តេស្ត​ឃើញ​ថា​មាន​ជំងឺ​ស្លេក​ស្លាំង វា​អាច​ជា​សញ្ញា​ដំបូងៗ​នៃ​បញ្ហា​តម្រង​នោម​ដែរ​ហើយ​។

សម្រាប់​អ្នក​មាន​ជំងឺ​ទឹកនោម​ផ្អែម ច្រើន​តែ​មាន​ការ​រលាក​សរសៃឈាម។ ការ​រលាក​នេះ​ធ្វើ​ឲ្យ​ខួរ​ឆ្អឹង​មិន​អាច​ទទួល​សញ្ញា​បាន​ត្រឹមត្រូវ​ក្នុង​ការ​បង្កើត​កោសិកា​ឈាម​ក្រហមដែរ​​។

ទឹកនោមផ្អែម

. រោគ​សញ្ញា​ជំងឺ​ស្លេក​ស្លាំង​

នៅ​ពេល​ខួរ​ក្បាល និង​សរីរាង្គ យើង​មិន​បាន​ទទួល​អុក​ស៊ីសែន​គ្រប់គ្រាន់ នឹង​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​អស់ក​ម្លាំង និង​ខ្សោយ​។ រោគ​សញ្ញា ជំងឺ​ស្លេកស្លាំង​ផ្សេង​ទៀត​រួម​មាន៖

  • ហត់
  • វិលមុខ
  • ឈឺក្បាល
  • ស្លេក​
  • ត្រជាក់​ចុង​ដៃ​ចុង​ជើង និង​
  • សីតុណ្ហភាព​ក្នុង​ខ្លួន​ទាប ជាដើម។​​

អត្ថបទគួរអាន៖

សម្ពាធ​ឈាម​ខ្ពស់ និង​កម្រិត​ជាតិ​ស្ករក្នុង​ឈាម​ខ្ពស់ អាច​ធ្វើ​ឲ្យ​ខូច​តម្រង​នោម ដែល​នាំ​ឲ្យ​កើត​មាន​ជំងឺ​ស្លេក​ស្លាំង។ ប្រសិនជា​គ្រូពេទ្យ​ចេញ​វេជ្ជបញ្ជា​ឲ្យ​យើង​ប្រើ​ថ្នាំ យើង​ត្រូវ​ប្រើ​ថ្នាំ​តាម​ការ​ណែនាំ​ជា​ចាំបាច់។ របប​អាហារ​ត្រឹម​ត្រូវ និង​ការ​ហាត់​ប្រាណ​ទៀង​ទាត់​ សុទ្ធ​តែ​មាន​ប្រយោជន៍​ចំពោះ​បញ្ហា​ស្លេក​ស្លាំង​នេះ។

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Anemia and associated factors among type-2 diabetes mellitus patients attending public hospitals in Harari Region, Eastern Ethiopia

https://www.ncbi.nlm.nih.gov/pmc/articles/PMC6894806/

Prevalence of anemia and associated factors among adult diabetic patients attending Bale zone hospitals, South-East Ethiopia

https://journals.plos.org/plosone/article?id=10.1371/journal.pone.0264007

Prevalence and Risk of Anemia in Type-2 Diabetic Patients

https://file.scirp.org/Html/11-8202049_47108.htm

កំណែ​ប្រែបច្ចុប្បន្ន

29/08/2022

អត្ថបទ​ដោយ ទូច សុខា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

វីតាមីន D ធ្លាក់ចុះ ងាយ​កើតមានជំងឺ​ទឹកនោមផ្អែម?

ស្រីៗ បើកើតជំងឺទឹកនោមផ្អែម ងាយប្រឈមជំងឺមហារីកសុដន់


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Aug 29, 2022

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម