ផលវិបាកជំងឺទឹកនោមផ្អែម

ផលវិបាក​ជំងឺ​​ទឹក​នោម​ផ្អែម - មាតិកា​នេះ​នឹង​លម្អិត​ពី​ផលប៉ះពាល់ ផលវិបាក និង​​វិធីសាស្ត្រ​ដោះស្រាយ​បញ្ហា​មួយៗ​ជា​ជំហានៗ​យ៉ាង​លម្អិត​បំផុត របស់​ជំងឺទឹកនោមផ្អែម

ចំណេះដឹងទូទៅ

ផលវិបាកជំងឺទឹកនោមផ្អែម

បើជាតិស្ករក្នុងឈាមកើនឡើងក្រោយញ៉ាំអាហាររួច អាចសាកគន្លឹះទាំង៥នេះ

ប្រសិនបើ​គ្នា​យើង​ប្រឈម​នឹង​ការ​កើន​ឡើង​ជាតិ​ស្ករ​ក្នុង​ឈាម​ភ្លាម​ៗ ក្រោយ​ញ៉ាំ​អាហារ​រួច យើង​គួរ​តែ​បញ្ចូល​ទម្លាប់​ល្អ​ៗ​មួយ​ចំនួន​ ដើម្បី​គ្រប់គ្រង​ស្ថានភាព​នេះ។ ពិត​ណាស់​ បញ្ហា​ជាតិ​ស្ករ​ក្នុង​ឈាម​កើន​ឡើង​ក្រោយ​ញ៉ាំ​អាហារ​ កើត​ឡើង​ជា​ទូទៅ និង​សូម្បី​តែ​ចំពោះ​អ្នក​ដែល​គ្មាន​ជំងឺ​ទឹក​នោម​ផ្អែម ក៏ដោយ​។ ​យ៉ាង​ណា​មិញ ក្នុង​ករណី​នេះ​អាច​បង្ហាញ​ថា​យើង​កំពុង​ប្រឈម​នឹង​​​ហានិភ័យ​នៃ​ការវិវត្តន៍​ទៅ​ជា​ជំងឺ​ទឹក​នោម​ផ្អែម​ ដែល​ទាមទារ​ឲ្យ​គ្នា​យើង​គួរ​ប្រុងប្រយ័ត្ន​ឲ្យ​ដិតដល់។ រោគសញ្ញា​មួយ​ចំនួន​បង្ហាញ​ពី​ការ​កើន​ឡើង​នៃ​ជាតិ​ស្ករ​ក្នុង​ឈាម​ក្រោយ​ញ៉ាំ​អាហារ ស្រេក​ទឹក​ខ្លាំង ឬ​ស្ងួត​មាត់​ ហត់​នឿយ នោម​ញឹកញាប់ ព្រឹល​ភ្នែក។ល។ កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! គន្លឹះ​គ្រប់គ្រង​ការ​ឡើង​ជាតិ​ស្ករ​ក្នុង​ឈាម​ភ្លាម​ៗ​ក្រោយ​ញ៉ាំ​អាហារ​រួច​ ​​១. ញ៉ាំ​អាហារ​សម្បូរ​ជាតិ​សរសៃ​ខ្ពស់ ជាតិ​សរសៃ​គឺ​ជា​ប្រភេទ​កាបូអ៊ីដ្រាត​ ដែល​មិន​បង្ក​ផល​ប៉ះពាល់​ខ្លាំង​ទៅ​លើ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ឡើយ ពីព្រោះ​វា​ផលិត​ជាតិ​ស្ករ​តិចតួច​ប៉ុណ្ណោះ។ បន្ថែម​ពី​នេះ ការ​ញ៉ាំ​អាហារ​ដែល​សម្បូរ​ទៅ​ដោយ​ជាតិ​សរសៃ​ អាច​ជួយ​ឲ្យ​យើង​ឆាប់​ឆ្អែត និង​មិន​ញ៉ាំ​ច្រើន​ជ្រុល។ ២. កុំ​គេង​ភ្លាម​ៗ​ក្រោយ​ញ៉ាំ​អាហារ​រួច ការ​សិក្សា​បាន​បង្ហាញ​ថា ការ​គេង​ភ្លាម​ៗ​ក្រោយ​ញ៉ាំ​អាហារ​រួច​ ឬ​អង្គុយ​ចុះ អាច​ធ្វើ​ឲ្យ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​កើន​ឡើង​យ៉ាង​ឆាប់​រហ័ស។ ទម្លាប់​មួយ​នេះ មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​សាច់ដុំ​មិន​អាច​ផ្ទេរ​ជាតិ​ស្ករ​លើស​​ទៅ​ចរន្ត​ឈាម​​បាន​នោះ​ទេ ថែម​ទាំង​​ជំរុញ​ឲ្យ​កើត​មាន​បញ្ហា​រំលាយ​អាហារ​​ទៀត​ផង។ ដូច្នេះ​ហើយ យើង​គួរ​ដើរ​យឺត​ៗ​ប៉ុន្មាន​នាទី​ក្រោយ​ញ៉ាំ​អាហារ​រួច ទើប​ជា​ការ​ប្រសើរ។ [embed-health-tool-heart-rate] ៣. គ្រប់គ្រង​របប​អាហារ ទន្ទឹម​នឹង​នេះ​ដែរ ដើម្បី​ជៀសវាង​ការ​កើន​ឡើង​ជាតិ​ស្ករ​ក្នុង​ឈាម​​ យើង​ចាំបាច់​ត្រូវ​គ្រប់គ្រង​បរិមាណ​របប​អាហារ​​ប្រចាំ​ថ្ងៃ ដោយ​ការ​ញ៉ាំ​អាហារ​តិចតួច​ឲ្យ​បាន​ច្រើន​ដង។ ការ​ធ្វើ​បែប​នេះ អាច​ជួយ​ឲ្យ​ជាតិ​ស្ករ​មាន​តុល្យភាព និង​មិន​មាន​ការ​ឡើង​ចុះ​ភ្លាម​ៗ​ឡើយ។ ៤. មិន​រំលង​អាហារ​ពេល​ព្រឹក ​​​​​​អាហារ​ពេល​ព្រឹក​ មាន​សារៈសំខាន់​បំផុត​​ក្នុង​ចំណោម​អាហារ​​ប្រចាំ​ថ្ងៃ​ទាំង​បី​ពេល ហើយ​ប្រសិនបើ​យើង​មិន​ញ៉ាំ​អាហារ​ពេល​ព្រឹក​ទេ​នោះ កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​នឹង​កើន​ឡើង​យ៉ាង​ឆាប់​រហ័ស​នៅ​ពេល​ដែល​យើង​ញ៉ាំ​អាហារ​បន្ទាប់​។ ដូច្នេះ​ហើយ គ្នា​យើង​គួរ​បញ្ចូល​របប​អាហារ​ល្អ​ៗ​​សម្រាប់​អាហារ​ពេល​ព្រឹក​។ ៦. ពិនិត្យ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ឲ្យ​បាន​ទៀងទាត់ ជាមួយ​គ្នា​នេះ ការពិនិត្យ​កម្រិត​ជាតិ​ស្ករ​ជា​ទៀងទាត់​ មាន​សារៈសំខាន់​ណាស់ ពិសេស​សម្រាប់​អ្នក​មាន​ជំងឺ​ទឹក​នោម​ផ្អែម​។ ចំណែក​ឯ​អ្នក​ងាយ​ប្រឈម​នឹង​ជំងឺ​​ទឹក​នោម​ផ្អែម​ ក៏​អាច​គ្រប់គ្រង​ជាតិ​ស្ករ​ក្នុង​ឈាម​ ​ព្រម​ទាំង​បញ្ចៀស​ការ​ឡើង​ចុះ​ជាតិ​ស្ករ​ភ្លាម​ៗ។ អត្ថទ​ពាក់ព័ន្ធ​៖ […]

ស្វែងរក ផលវិបាកជំងឺទឹកនោមផ្អែម

ផលវិបាកជំងឺទឹកនោមផ្អែម

ប្រយ័ត្នខូចភ្នែកដោយមិនដឹងខ្លួន បើអត់ខ្វល់រឿងជាតិស្ករ

បើមានអ្នកផ្ទះកើតទឹកនោមផ្អែម ត្រូវប្រាប់សាម៉ីខ្លួនឲ្យប្រយ័ត្ន ព្រោះ​ផលវិបាកជំងឺនេះ មានច្រើន ហើយសុទ្ធតែធ្ងន់ៗ ក្នុងនោះ អាចធ្វើឲ្យខូចភ្នែក មើលមិនឃើញ។ បញ្ហាលម្អិតមានក្នុងការបកស្រាយរបស់ “Hello គ្រូពេទ្យ” ខាងក្រោម។ កម្រិតជាតិស្ករជាតិក្នុងឈាមខ្ពស់ អាចនាំឲ្យភ្នែកមានបញ្ហា ដូចជា ស្រវាំងភ្នែក ជំងឺសរសៃឈាមបាតភ្នែក ទឹកដក់បាតភ្នែក ឬភ្នែកឡើងបាយ។ ១- ស្រវាំងភ្នែក អ្នកទឹកនោមផ្អែមដែលមានជាតិស្ករខ្ពស់ ជាទូទៅ មានបញ្ហាស្រវាំងភ្នែក ដោយសារកំហាប់ទឹកនៅក្រោយកញ្ចក់ភ្នែកខាប់ខ្លាំង ដែលធ្វើឱ្យរ៉េទីនចាប់យករូបភាពពុំបានល្អ។ ដំណោះស្រាយ គឺត្រូវគ្រប់គ្រងជាតិស្ករឲ្យបានត្រឹមត្រូវ ហើយភ្នែកយើងនឹងមើលឃើញធម្មតាវិញ ក្នុងរយៈពេលយ៉ាងតិច ៣ អាទិត្យក្រោយជាតិស្ករចុះធម្មតាវិញ។ [embed-health-tool-bmi] ២- ជំងឺទឹកដក់ក្នុងភ្នែក ជំងឺកើតឡើងពេលសម្ពាធទឹកកើនឡើងនៅក្នុងភ្នែក ហើយទឹកនោះហូរចេញមកក្រៅមិនបាន ធ្វើឲ្យសរសៃឈាម និងសរសៃប្រសាទភ្នែកខូច អាចឈានទៅរកពិការភ្នែក។ ជំងឺនេះ ឧស្សាហ៍កើតជាងគេ ហើយទម្រាំដឹងខ្លួនមានរោគសញ្ញា គឺចូលដល់ដំណាក់កាលធ្ងន់ទៅហើយ។ រោគសញ្ញាមាន ឈឺក្បាល ឈឺគ្រាប់ភ្នែក និងផ្នែកខាងក្រោយគ្រាប់ភ្នែក ស្រវាំងភ្នែក ចេញទឹកភ្នែកច្រើន។ អ្នកទឹកនោមផ្អែម ៤០% អាចវិវត្តទៅរកជំងឺនេះ ហើយពេទ្យអាចប្រើថ្នាំបញ្ចុះសម្ពាធភ្នែក និងឲ្យទឹកក្នុងភ្នែកឆាប់ហូរចេញ។ ស្វែងយល់បន្ថែមតាមរយៈវីដេអូខាងក្រោម៖ https://youtu.be/SuhG8kgh9hQ ៣- ភ្នែកឡើងបាយ យើងអាចមើលឃើញច្បាស់ ដោយសារកញ្ចក់ប្រស្រីភ្នែកថ្លា ប៉ុន្តែក្នុងករណីមានបាយភ្នែក កញ្ចក់នឹងឡើងល្អក់ ធ្វើឲ្យយើងមើលមិនច្បាស់។ ពេទ្យអាចព្យាបាលដោយវះកាត់ និងពាក់វ៉ែនតាជំនួយ។ […]


ផលវិបាកជំងឺទឹកនោមផ្អែម

ជំងឺទឹក​នោម​ផ្អែមប្រុសៗ​ប្រយ័ត្ន​ផង! មិន​ចង់​​អសមត្ថភាព​ផ្លូវ​ភេទ កុំ​ឲ្យ​កើត​

ជំងឺទឹក​នោម​ផ្អែម ប្រុសៗ​គ្នា​យើង​ត្រូវ​តែ​ប្រយ័ត្ន!យើង​អាច​ប្រឈម​​​កើត​​ជំងឺនេះ បើ​មាន​រោគ​សញ្ញា​ប្លែកៗ​លើ​ស្បែក តម្រងនោម ឬ​ប្រព័ន្ធ​ប្រសាទ​។ អ្វី​សំខាន់​ ជំងឺ​នេះធ្វើ​ឲ្យ​ប្រុសៗ​អសមត្ថភាព​ផ្លូវភេទ​ទៀត​ផង។ តើ​បញ្ហា​សុខភាពមួយនេះ ពាក់ព័ន្ធ​អ្វីខ្លះដែល​​អាច​ធ្វើ​ឲ្យ​អា​អូន​តូច​លែង​ឡើង​រឹង ឬអសមត្ថភាពផ្លូវភេទ? ១- ជំងឺទឹកនោមផ្អែមបណ្ដាលឲ្យអសមត្ថភាពផ្លូវភេទ ក្រៅពី​បញ្ហា​អសមត្ថភាពផ្លូវភេទ​របស់​ស្ត្រី បញ្ហា​អសមត្ថភាព​ផ្លូវភេទ​ មាន​ន័យ​ថា ​លិង្គ​មិន​ឡើង​រឹង ​ឬ​​រឹង​មិន​បាន​យូរ ហើយ​មូល​ហេតុ​បង្ក​ឲ្យ​ប្រុសៗ​គ្នា​យើង​ជួប​បញ្ហា​នេះ អាច​មក​ពីលើស​ឈាម ស្រ្តេស ជក់​បារី ញុំាគ្រឿងស្រវឹង ធាត់លើសទម្ងន់ ផល​រំខាន​ដោយ​លេប​ថ្នាំ បញ្ហាតម្រង​នោម បញ្ហា​សរសៃ​ឈាម​ និង​ប្រព័ន្ធ​ប្រសាទ។ ប៉ុន្តែ​បើ​គ្នា​យើង​មាន​បញ្ហា​អសមត្ថ​ភាព​ផ្លូវ​ភេទ ត្រូវ​ដឹង​ថា​អាច​បណ្ដាល​មក​ពី​​ទឹក​នោម​ផ្អែម។ តាម​ការ​សិក្សា​មួយ​នៅ​អាមេរិក ​ប្រុសៗ​មាន​ទឹក​នោម​ផ្អែម​ប្រមាណ​ពី ២០-៧០ ភាគរយ មាន​បញ្ហា​អសមត្ថភាព​ផ្លូវ​ភេទ។ ​ទឹក​នោម​ផ្អែម ក៏​ជា​មូល​ហេតុ​នាំឲ្យ​ខូច​ប្រព័ន្ធ​ប្រសាទ ធ្វើ​ឲ្យ​សរសៃ​ឈាម​ និង​សរសៃ​ប្រសាទ​លិង្គ​ដំណើរ​ការ​ខុស​ប្រក្រតី ជា​ហេតុ​បង្ក​បញ្ហានេះ។ ឯ​បញ្ហា​ផ្លូវ​ទឹក​នោម​វិញ ជំងឺ​នេះ​ ធ្វើឲ្យ​ទឹកកាម​បញ្ចេញ​ចូល​ក្នុង​ប្លោក​នោម (Retrograde ejaculation) រោគ​សញ្ញា​គួរ​ឲ្យ​កត់​សម្គាល់ ​ទឹក​កាម​ចេញ​តិច​ជាង​មុន។ [embed-health-tool-heart-rate] ២- គួរបង្ការបញ្ហាបែបណា? វិធី​បង្ការ​ល្អ​បំផុត គឺរក្សា​ជាតិ​ស្ករ​ក្នុង​ឈាមឲ្យ​មាន​លំនឹង​ល្អ។ គ្នា​យើង​អាច​ជ្រើស​យក​វិធី​​ដើម្បី​គ្រប់​គ្រង​ជាតិ​ស្ករ ​ដូច​ជា ប្រើ​ថ្នាំ​ពេទ្យ ហាត់​ប្រាណ និង​ញ៉ាំ​អាហារ​សុខភាព។ រីឯ​ថ្នាំ​សម្រាប់​ព្យាបាល​បញ្ហា​អសមត្ថភាព​ផ្លូវ​ភេទ​ មាន Tadalafil (Cialis®), Vardenafil (Levitra®) […]


ផលវិបាកជំងឺទឹកនោមផ្អែម

​ទឹក​នោម​ផ្អែម​ប្រភេទ​​ ១ មិន​ចាញ់​ប្រភេទ ​២ ទេ មក​ស្វែងយល់

ដូច​យើង​ដឹង​ស្រាប់ គ្រាន់​តែ​ឮ​ទឹក​នោម​ផ្អែម ភ័យ​ខ្លាច​បាត់​ទៅ​ហើយ​ កុំ​ថា​ឡើយ​ចាំ​ទាល់​តែ​កើត​នោះ។ បើ​មិន​ចង់​ប្រឈម​ហានិភ័យ​សុខភាព​ទៅ​ថ្ងៃ​មុន គួរ​ណាស់​យល់​ដឹង​ច្បាស់ ពី​ជំងឺ​ប្រភេទ​នេះ ព្រោះ​អាច​ជួយ​បង្ការ​ទុក​ជា​មុន។ ជា​ធម្មតា​ជំងឺ​ទឹក​នោម​ផ្អែម​មាន ២ ប្រភេទ ខណៈ​អត្ថបទ​នេះ “Hello គ្រូ​ពេទ្យ” នឹង​លើក​យក​ជំងឺ​ប្រភេទ​ទី ១ មក​បង្ហាញ​យើង​ទាំង​អស់​គ្នា។ ខុស​ពី​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ២ ​ទឹក​នោម​ផ្អែម​ប្រភេទ​ទី១ ​ច្រើន​កើតមាន​តាំង​ពី​ក្មេងៗ អាយុ​ចន្លោះ​ពី ៤-៧ ឆ្នាំ​ និង ១០-១៤ ឆ្នាំ​ និង​អត្រា​កើត​ឡើង​លើ​ក្មេង​ជំទង់​គឺ​អាយុ ១៤ ឆ្នាំ​ចុះ​ក្រោម ហើយកើត​ឡើង​ពេល​លំពែង​មិន​អាច​ផលិត​អាំងស៊ុយលីន​បាន ជាហេតុ​នាំ​ឲ្យ​ជាតិ​ស្ករ​ក្នុង​ឈាម​កើន​ឡើង។ ១. មូលហេតុបង្ក អាំងស៊ុយលីន​ ជា​អ័រម៉ូន​ផលិត​ដោយ​លំពែង​ដើម្បី​បំប្លែង​ជាតិ​ស្ករ​ក្នុង​ឈាម​ទៅ​ជា​ថាមពល​ ដើម្បី​ចិញ្ចឹម​កោសិកា​រាង​កាយ។ ពេល​លំពែង​លែង​ផលិតអាំងស៊ុយលីន ជាតិ​ស្ករ​ក្នុង​ឈាម​នឹង​ឡើង​ខ្ពស់ នាំ​ឲ្យ​កើត​ជំងឺ​ទឹក​នោម​ផ្អែម។ ជំងឺ​នេះ​អាច​ទាក់​ទង ​នឹង​បម្រែ​បម្រួល​ហ្សែន (Genes Mutation) តែ​យ៉ាង​ណា កត្តា​បរិស្ថាន​​ក៏​ជា​មូលហេតុ​បង្ក​ចម្បង​មួយ​ដូច​គ្នា។ [embed-health-tool-bmi] ២. ផលវិបាកបង្កដោយជំងឺ ​មិន​ព្យាបាល​ត្រឹម​ត្រូវ និង​ទាន់​ពេល ជំងឺ​ទឹក​នោម​ផ្អែម (ប្រភេទ​ទី ១ និង​ទី ២) អាច​ធ្វើ​​រលួយ​លើ​រាងកាយ (Necrosis) ដោយសារ​កោសិកា​ មិន​អាច​យក​ស្ករ​ក្នុង​ឈាម​ទៅ​ប្រើ​ប្រាស់​បាន និង​ងាប់​បន្តិច​ម្តងៗ។ កត្តា​គ្រោះ​ថ្នាក់​ដល់​ជីវិត​ […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
expert badge expert

វេជ្ជបណ្ឌិត ហ៊ួយ បញ្ញា

ជំងឺទឹកនោមផ្អែម និងក្រពេញអ័រម៉ូនបុរស និងស្រ្តី • គ្លីនិក កុងត្រូល ទឹកនោមផ្អែម

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស