ផលវិបាកជំងឺទឹកនោមផ្អែម

ផលវិបាក​ជំងឺ​​ទឹក​នោម​ផ្អែម - មាតិកា​នេះ​នឹង​លម្អិត​ពី​ផលប៉ះពាល់ ផលវិបាក និង​​វិធីសាស្ត្រ​ដោះស្រាយ​បញ្ហា​មួយៗ​ជា​ជំហានៗ​យ៉ាង​លម្អិត​បំផុត របស់​ជំងឺទឹកនោមផ្អែម

ចំណេះដឹងទូទៅ

ផលវិបាកជំងឺទឹកនោមផ្អែម

បើជាតិស្ករក្នុងឈាមកើនឡើងក្រោយញ៉ាំអាហាររួច អាចសាកគន្លឹះទាំង៥នេះ

ប្រសិនបើ​គ្នា​យើង​ប្រឈម​នឹង​ការ​កើន​ឡើង​ជាតិ​ស្ករ​ក្នុង​ឈាម​ភ្លាម​ៗ ក្រោយ​ញ៉ាំ​អាហារ​រួច យើង​គួរ​តែ​បញ្ចូល​ទម្លាប់​ល្អ​ៗ​មួយ​ចំនួន​ ដើម្បី​គ្រប់គ្រង​ស្ថានភាព​នេះ។ ពិត​ណាស់​ បញ្ហា​ជាតិ​ស្ករ​ក្នុង​ឈាម​កើន​ឡើង​ក្រោយ​ញ៉ាំ​អាហារ​ កើត​ឡើង​ជា​ទូទៅ និង​សូម្បី​តែ​ចំពោះ​អ្នក​ដែល​គ្មាន​ជំងឺ​ទឹក​នោម​ផ្អែម ក៏ដោយ​។ ​យ៉ាង​ណា​មិញ ក្នុង​ករណី​នេះ​អាច​បង្ហាញ​ថា​យើង​កំពុង​ប្រឈម​នឹង​​​ហានិភ័យ​នៃ​ការវិវត្តន៍​ទៅ​ជា​ជំងឺ​ទឹក​នោម​ផ្អែម​ ដែល​ទាមទារ​ឲ្យ​គ្នា​យើង​គួរ​ប្រុងប្រយ័ត្ន​ឲ្យ​ដិតដល់។ រោគសញ្ញា​មួយ​ចំនួន​បង្ហាញ​ពី​ការ​កើន​ឡើង​នៃ​ជាតិ​ស្ករ​ក្នុង​ឈាម​ក្រោយ​ញ៉ាំ​អាហារ ស្រេក​ទឹក​ខ្លាំង ឬ​ស្ងួត​មាត់​ ហត់​នឿយ នោម​ញឹកញាប់ ព្រឹល​ភ្នែក។ល។ កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! គន្លឹះ​គ្រប់គ្រង​ការ​ឡើង​ជាតិ​ស្ករ​ក្នុង​ឈាម​ភ្លាម​ៗ​ក្រោយ​ញ៉ាំ​អាហារ​រួច​ ​​១. ញ៉ាំ​អាហារ​សម្បូរ​ជាតិ​សរសៃ​ខ្ពស់ ជាតិ​សរសៃ​គឺ​ជា​ប្រភេទ​កាបូអ៊ីដ្រាត​ ដែល​មិន​បង្ក​ផល​ប៉ះពាល់​ខ្លាំង​ទៅ​លើ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ឡើយ ពីព្រោះ​វា​ផលិត​ជាតិ​ស្ករ​តិចតួច​ប៉ុណ្ណោះ។ បន្ថែម​ពី​នេះ ការ​ញ៉ាំ​អាហារ​ដែល​សម្បូរ​ទៅ​ដោយ​ជាតិ​សរសៃ​ អាច​ជួយ​ឲ្យ​យើង​ឆាប់​ឆ្អែត និង​មិន​ញ៉ាំ​ច្រើន​ជ្រុល។ ២. កុំ​គេង​ភ្លាម​ៗ​ក្រោយ​ញ៉ាំ​អាហារ​រួច ការ​សិក្សា​បាន​បង្ហាញ​ថា ការ​គេង​ភ្លាម​ៗ​ក្រោយ​ញ៉ាំ​អាហារ​រួច​ ឬ​អង្គុយ​ចុះ អាច​ធ្វើ​ឲ្យ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​កើន​ឡើង​យ៉ាង​ឆាប់​រហ័ស។ ទម្លាប់​មួយ​នេះ មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​សាច់ដុំ​មិន​អាច​ផ្ទេរ​ជាតិ​ស្ករ​លើស​​ទៅ​ចរន្ត​ឈាម​​បាន​នោះ​ទេ ថែម​ទាំង​​ជំរុញ​ឲ្យ​កើត​មាន​បញ្ហា​រំលាយ​អាហារ​​ទៀត​ផង។ ដូច្នេះ​ហើយ យើង​គួរ​ដើរ​យឺត​ៗ​ប៉ុន្មាន​នាទី​ក្រោយ​ញ៉ាំ​អាហារ​រួច ទើប​ជា​ការ​ប្រសើរ។ [embed-health-tool-heart-rate] ៣. គ្រប់គ្រង​របប​អាហារ ទន្ទឹម​នឹង​នេះ​ដែរ ដើម្បី​ជៀសវាង​ការ​កើន​ឡើង​ជាតិ​ស្ករ​ក្នុង​ឈាម​​ យើង​ចាំបាច់​ត្រូវ​គ្រប់គ្រង​បរិមាណ​របប​អាហារ​​ប្រចាំ​ថ្ងៃ ដោយ​ការ​ញ៉ាំ​អាហារ​តិចតួច​ឲ្យ​បាន​ច្រើន​ដង។ ការ​ធ្វើ​បែប​នេះ អាច​ជួយ​ឲ្យ​ជាតិ​ស្ករ​មាន​តុល្យភាព និង​មិន​មាន​ការ​ឡើង​ចុះ​ភ្លាម​ៗ​ឡើយ។ ៤. មិន​រំលង​អាហារ​ពេល​ព្រឹក ​​​​​​អាហារ​ពេល​ព្រឹក​ មាន​សារៈសំខាន់​បំផុត​​ក្នុង​ចំណោម​អាហារ​​ប្រចាំ​ថ្ងៃ​ទាំង​បី​ពេល ហើយ​ប្រសិនបើ​យើង​មិន​ញ៉ាំ​អាហារ​ពេល​ព្រឹក​ទេ​នោះ កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​នឹង​កើន​ឡើង​យ៉ាង​ឆាប់​រហ័ស​នៅ​ពេល​ដែល​យើង​ញ៉ាំ​អាហារ​បន្ទាប់​។ ដូច្នេះ​ហើយ គ្នា​យើង​គួរ​បញ្ចូល​របប​អាហារ​ល្អ​ៗ​​សម្រាប់​អាហារ​ពេល​ព្រឹក​។ ៦. ពិនិត្យ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ឲ្យ​បាន​ទៀងទាត់ ជាមួយ​គ្នា​នេះ ការពិនិត្យ​កម្រិត​ជាតិ​ស្ករ​ជា​ទៀងទាត់​ មាន​សារៈសំខាន់​ណាស់ ពិសេស​សម្រាប់​អ្នក​មាន​ជំងឺ​ទឹក​នោម​ផ្អែម​។ ចំណែក​ឯ​អ្នក​ងាយ​ប្រឈម​នឹង​ជំងឺ​​ទឹក​នោម​ផ្អែម​ ក៏​អាច​គ្រប់គ្រង​ជាតិ​ស្ករ​ក្នុង​ឈាម​ ​ព្រម​ទាំង​បញ្ចៀស​ការ​ឡើង​ចុះ​ជាតិ​ស្ករ​ភ្លាម​ៗ។ អត្ថទ​ពាក់ព័ន្ធ​៖ […]

ស្វែងរក ផលវិបាកជំងឺទឹកនោមផ្អែម

ផលវិបាកជំងឺទឹកនោមផ្អែម

តិចនិក៧យ៉ាង អ្នកជំងឺទឹកនោមផ្អែមគួរធ្វើ ដើម្បីសុខភាព

ទឹក​នោម​ផ្អែម​ជា​ជំងឺ​ត្រូវ​ការ​ការ​យក​ចិត្ត​ទុក​ដាក់​និង​ថែទាំ​ឲ្យ​បាន​ដិត​ដល់​ ហើយ​អ្នក​ជំងឺ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​អនុវត្ត​វិធាន​ការ​ថែ​ទាំង​ដែល​គ្រូពេទ្យ​បាន​ណែ​នាំ​ឲ្យ​បាន​ខ្ជាប់​ខ្ជួន​។​ ការ​ថែ​ទាំ និង​គ្រប់​គ្រង​​ជំងឺ​ទឹក​នោម​ផ្អែម​បាន​ល្អ​ធ្វើ​ឲ្យ​អ្នក​ជំងឺ​ចៀស​វាង​បាន​ច្រើន​ពី​ផល​វិបាក​ធ្ងន់​ធ្ងរ​ដែល​អាច​គំរាម​កំហែង​ដល់​អាយុជីវិត​។ ខាង​ក្រោម​នេះ​ជា​តិច​និក​មួយ​ចំនួន​អ្នក​មាន​ជំងឺ​ទឹក​នោម​ផ្អែម​គួរ​អនុវត្ត៖​ ​១. តាំង​ចិត្ត​ខ្ពស់​គ្រប់​គ្រង​ជំងឺ​ទឹកនោម​ផ្អែម​ ​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម កុំ​គិ​ត​ថា​ខ្លួន​ឯកោ ​នៅ​មាន​មនុស្ស​ជា​ច្រើន​ទៀត​អាច​ចាំ​ជួយ​លើក​ទឹក​ចិត្ត និង​គាំទ្រ​យើង​ដែរ ដូច​ជា​សាច់ញាតិ សហគមន៍ ពិសេស​គឺ​គ្រូពេទ្យ​ជំនាញ​តែ​ម្ដង​។ យើង​​ក៏​អាច​ចាប់​ផ្ដើម​ស្វែង​យល់​ពី​ចំណេះ​ដឹង​មូលដ្ឋាន​ទាក់​ទង​នឹង​ជំងឺ​ទឹក​នោម​ផ្អែម ដើម្បី​យើង​អាច​គ្រប់​គ្រង​ជំងឺ​នេះ បាន​កាន់​តែ​​ល្អ​។ ​ការ​ញ៉ាំ​អាហារ​សុខភាព មាន​តុល្យ​ភាព ហាត់​ប្រាណ​ជា​ប្រចាំ និង​រក្សា​ទម្ងន់​ខ្លួន​ឲ្យ​បាន​ល្អ តាម​ការ​ណែ​នាំ​ សុទ្ធ​តែ​ជា​រឿង​សំខាន់ និង​មាន​ប្រយោជន៍​ដល់​ការ​គ្រប់​គ្រង​ជំងឺ​ទឹក​នោម​ផ្អែម​។ ដូច​គ្នា​ដែរ ការ​តាម​ដាន​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម និង​គ្រប់​គ្រង​កម្រិត​ជាតិ​ស្ករ​តាម​ការ​ណែ​នាំ​របស់​គ្រូពេទ្យ គឺ​ជា​រឿង​ចាំបាច់​ និង​កុំ​ភ្លេច​ប្រើ​ប្រាស់​ថ្នាំ​ ដែល​គ្រូពេទ្យ​ផ្ដល់​ឲ្យ​ ឲ្យ​បាន​ត្រឹម​ត្រូវ​។​ ២. កុំ​ជក់​បារី​ គ្នា​​យើង​ដែល​មិន​ជក់​បារី​ គឺ​ជា​រឿង​ល្អ​សម្រាប់​សុខ​ភាព ប៉ុន្តែ​បើ​យើង​មាន​ទម្លាប់​ជក់​បារី ហើយ​ដឹង​ថា​ខ្លួន​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ គួរ​តែ​បញ្ឈប់​ការ​ជក់​បារី​។ ការ​ជក់​បារី ធ្វើ​ឲ្យ​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២ ប្រ​ឈម​កាន់តែ​ខ្ពស់​ នូវ​ផល​វិបាក​ផ្សេងៗ​។ ការ​ជក់​បារី​អាច​នាំ​ឲ្យ​៖​ កាត់​បន្ថយ​លំហូរ​ឈាម​ទៅ​កាន់​ជើង និង​ប្រអប់ជើង ដែល​អាច​នាំ​ឲ្យ​មាន​ការ​ឆ្លង​រោគ ដំបៅ និង​អាច​នាំ​ឲ្យ​មាន​ការ​កាត់​ជើង​ក៏​មាន​។​ ជំងឺ​បេះដូង និង​ជំងឺ​សរសៃ​ឈាម​ខួរ​ក្បាល ជំងឺ​ភ្នែក អាច​នាំឲ្យ​ពិការ​ភ្នែក​ ខូច​ប្រព័ន្ធ​ប្រសាទ និង​តម្រង​នោម អាច​ឆាប់​ស្លាប់​ សូម​ប្រឹក្សា​ជា​មួយ​គ្រូពេទ្យ ដើម្បី​បាន​ដំណោះស្រាយ ឬ​វិធី​ផ្ដាច់​បារី ប្រកប​ដោយ​ប្រសិទ្ធ​ភាព​។ ៣. គ្រប់​គ្រង​សម្ពាធ​ឈាម និង​កូលេស្តេរ៉ូល​ឲ្យ​បាន​ល្អ អ្នក​ជំងឺ​ទឹក​នោម​ផ្អែម […]


ផលវិបាកជំងឺទឹកនោមផ្អែម

ជំងឺទឹកនោមផ្អែម និង​រឿងលិង្គមិនឡើងរឹង មានអ្វីទាក់ទងគ្នា?

បើ​និយាយ​ដល់​ជំងឺ​ទឹកនោម​ផ្អែម និង​បញ្ហា​លិង្គ​មិន​ឡើង​រឹង គឺ​ជា​ស្ថានភាព​ជំងឺ​ពី​រ​ផ្សេង​គ្នា​ ប៉ុន្តែ​អាច​មាន​ទំនាក់ទំនង​គ្នា​បាន​។ បញ្ហា​លិង្គ​មិន​ឡើង​រឹង​ សម្ដៅ​ដល់​ការ​ពិបាក​រក្សា​លិង្គ​ឲ្យ​នៅ​រឹង​បាន។ បុរស​មាន​ជំងឺ​ទឹកនោម​ផ្អែម ទំនង​ជា​អាច​វិវត្ត​ទៅ​ជា​មាន​បញ្ហា​លិង្គ​មិន​ឡើង​រឹង​ពីរ​ទៅ​បី​ដង​ខ្ពស់​ជា​ង​អ្នក​ធម្មតា។ ​ ជំងឺ​ទឹកនោម​ផ្អែម​កើត​ឡើង​ពេល​កម្រិត​ជាតិ​ស្ករ​ក្នុង​ចរន្ត​ឈាម​មាន​ច្រើន​ពេក ហើយ​ជំងឺ​នេះ​ច្រើន​កើត​ចេញពី​ការ​លើស​ទម្ងន់ និង​មិន​សូវ​ធ្វើ​សកម្មភាព​រាង​កាយ​។ ​១. បញ្ហា​លិង្គ និង​ជំងឺ​ទឹក​នោម​ផ្អែម ការ​សិក្សា​មួយ​របស់​សាកល​វិទ្យាល័យBoston បាន​បង្ហាញថា​បុរស​​ប្រហែលជា​ពាក់​កណ្ដាល​ដែល​រក​ឃើញ​ថា​មាន​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​២ នឹង​វិវត្ត​ជា​មាន​បញ្ហា​លិង្គ​មិន​ឡើង​រឹង​​នៅ​រង្វង់​ប្រាំ ទៅ​១០​ឆ្នាំ​បន្ទាប់​​។ បើ​សិន​ជា​ប្រុសៗ​មាន​ថែម​ជំងឺ​បេះ​ដូង​ទៀត បញ្ហា​លិង្គ​មិន​ឡើង​រឹង​​នឹង​កាត់​តែ​អាក្រក់​ថែម​ទៀត​។​ យ៉ាងណា ការ​សិក្សា​មួយ​ទៀត ​ចេញ​ផ្សាយ​នៅ​ឆ្នាំ​២០១៤ បាន​រក​ឃើញ​ថា​ប្រសិន​អ្នក​មាន​ជំងឺ​ទឹក​នោម​ផ្អែម អាច​រក្សា​របៀប​របប​​រស់​នៅ​ប្រកប​ដោយ​សុខ​ភាព​ល្អ អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​នឹង​អាច​កាត់​បន្ថយ​រោគ​សញ្ញា និង​បង្កើត​សមត្ថភាព​ផ្លូវ​ភេទ​ឡើង​វិញ​។ របៀប​របប​រស់​នៅ​ទាំង​នេះ​មាន​ការ​ទទួល​បាន​របប​អាហារ​ត្រឹម​ត្រូវ​ និង​ការ​ហាត់​ប្រាណ​បាន​ទៀង​ទាត់។​​ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ ២. មូល​ហេតុ​លិង្គ​មិន​ឡើង​រឹង​លើ​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​ រវាង​ជំងឺ​ទឹក​នោម​ផ្អែម និង​បញ្ហា​លិង្គ​មិន​ឡើង​រឹង​មាន​ទំនាក់​ទំនង​ទៅ​នឹង​លំហូរ​ឈាម​ និង​ប្រព័ន្ធប្រ​សាទ។ ការ​គ្រប់គ្រង​កម្រិត​ជាតិ​ស្ករ​មិន​បាន​ល្អ អាច​បំផ្លាញ​ដល់​សរសៃឈាម​តូចៗ និង​ប្រ​ព័ន្ធ​ប្រសាទ​។ ការ​ខូច​ខាត​​ប្រព័ន្ធ​ប្រសាទ​គ្រប់គ្រង​​លើ​រំញោច​អារម្មណ៍​ផ្លូវ​ភេទ និង​ការ​​ឆ្លើយ​តប​មិន​ប្រក្រ​តី ​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សមត្ថ​ភាព​លិង្គ​របស់​បុរស​មិន​អាច​ឡើង​រឹង​​សម្រាប់​រួម​ភេទ​បាន​។ ការ​រថ​យ​ចុះ​នៃ​លំហូរ​ឈាម ដោយ​សារ​តែ​សរសៃឈាម​តូចៗ​ខូចខាត ក៏​រួម​ចំណែក​ធ្វើ​ឲ្យ​លិង្គ​មិន​ឡើង​រឹង​ដែរ​។​​​​​​ [embed-health-tool-bmi] កត្តា​ប្រ​ឈម​មួយ​ចំនួន​ផ្សេង​ទៀត ធ្វើ​ឲ្យ​មាន​បញ្ហា​លិង្គ​មិន​ឡើង​រឹង​មាន​ដូច​ជា មាន​ជំងឺ​ធាត់ ជក់បារី គ្រប់គ្រង​ជាតិ​ស្ករ​មិន​បាន​ល្អ របប​អាហារ​មិន​ត្រឹម​ត្រូវ ជំងឺ​ថប់បារម្ភ មិន​សូវ​មាន​សកម្មភាព​រាងកាយ និង​ផឹក​គ្រឿង​ស្រវឹង​ច្រើន​ជា​ដើម។ បើ​សិន​ជា​ប្រុសៗ​យើង​ សម្គាល់​ឃើញ​ពី​ភាព​ប្រែ​ប្រួល​នៃ​ការ​ឡើង​រឹង​របស់​លិង្គ សូម​ប្រឹក្សា​ជាមួយ​គ្រូពេទ្យ ដើម្បី​បាន​ធ្វើ​រោគ​វិនិច្ឆ័យ​ និង​ព្យាបាល​ត្រឹម​ត្រូវ។ […]


ផលវិបាកជំងឺទឹកនោមផ្អែម

នេះជាមូលហេតុ ជំងឺស្លេកស្លាំង កើតលើអ្នកជំងឺទឹកនោមផ្អែម

ប្រសិន​បើ​គ្នា​យើង​មាន​ជំងឺ​ទឹក​នោម​ផ្អែម គ្នា​យើង​ត្រូវ​ពិនិត្យ​ឈាម​ឲ្យ​បាន​ទៀងទាត់​ដើម្បី​រក​មើល​​បញ្ហា​ខ្វះ​គ្រាប់​ឈាម​ក្រហម​ដែរ​។ វា​ជា​រឿង​ទូទៅ​មួយ​សម្រាប់​អ្នក​មាន​ជំងឺ​ទឹក​នោម​ផ្អែម ដែល​តែង​តែ​ជួប​បញ្ហា​ឈាម។ បើ​យើង​បាន​រក​ឃើញ​ជំងឺ​ស្លេក​ស្លាំង​បាន​ទាន់ពេល​ យើង​អាច​គ្រប់​គ្រង​មូល​ហេតុ​បង្ក​របស់​វា​បាន​។​ ១. អ្នក​ជំងឺ​ទឹកនោម​ផ្អែម និង​ជំងឺ​ស្លេកស្លាំង​ ជា​ធម្មតា​ បញ្ហា​ស្លេក​ស្លាំង​នេះ​អាច​កើត​មាន​បាន ដោយ​សារ​តែ​​យើង​មិន​មាន​កោសិកា​ឈាម​ក្រហម​គ្រប់គ្រាន់។ ការណ៍​នេះ​អាច​ធ្វើ​ឲ្យ​អ្នក​ជំងឺ​ទឹកនោម​ផ្អែម ជួប​ផលវិបាក​មួយ​ចំនួន​ដូច​ជា ខូច​​ភ្នែក និ​ង​ប្រព័ន្ធ​ប្រសាទ។ ក្រៅពី​នេះ ​បញ្ហាជំងឺ​ស្លេក​ស្លាំង​ក៏​នាំ​ឲ្យ​មាន​ផល​កាន់​តែ​អាក្រក់​ដល់​តម្រងនោម បេះដូង ជំងឺ​សរសៃ​អាក់​ទែ ដែល​សុទ្ធ​តែ​ជា​ជំងឺ​​ឧស្សាហ៍​កើត​មាន​លើ​អ្នក​មាន​ជំងឺ​ទឹកនោម​ផ្អែម។​ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ជំងឺ​ទឹក​នោម​ផ្អែម​​តែង​ធ្វើ​ឲ្យ​ខូច​តម្រង​នោម ហើយ​ការ​ខ្សោយ​តម្រង​នោម​អាច​ធ្វើ​ឲ្យ​មាន​ជំងឺ​ស្លេក​ស្លាំង​។ តម្រង​នោម​មាន​សុខភាព​ល្អ នៅ​ពេល​រាង​កាយ​ទទួល​បាន​កោសិកា​ឈាម​ក្រហម​ថ្មីៗ​។ តម្រង​នោម​បញ្ចេញ​អ័រម៉ូន erythropoietin (EPO) ដែល​ជា​សញ្ញា​ទៅ​កាន់​ខួរ​​ឆ្អឹង​ឲ្យ​បញ្ចេញ​កោសិកា​ឈាម​ក្រហម​កាន់តែ​ច្រើន។ ​តម្រង​នោម​​ខូច មិន​អាច​​ផ្ដល់​សញ្ញា​EPO គ្រប់​គ្រាន់ ដើម្បី​បាន​កោសិកា​ឈាម​ក្រ​ហម​នោះទេ​។​​​​​ ជា​ធម្មតា មនុស្ស​យើង​មិន​សូវ​បាន​ដឹង​​ថា​ខ្លួន​មាន​ជំងឺ​តម្រង​នោម​នោះ​ទេ រហូត​ទាល់​តែ​មាន​បញ្ហា​នៅ​ពេល​ក្រោយ​មក​ទៀត។ ប៉ុន្តែ បើ​គ្នា​យើង​តេស្ត​ឃើញ​ថា​មាន​ជំងឺ​ស្លេក​ស្លាំង វា​អាច​ជា​សញ្ញា​ដំបូងៗ​នៃ​បញ្ហា​តម្រង​នោម​ដែរ​ហើយ​។ សម្រាប់​អ្នក​មាន​ជំងឺ​ទឹកនោម​ផ្អែម ច្រើន​តែ​មាន​ការ​រលាក​សរសៃឈាម។ ការ​រលាក​នេះ​ធ្វើ​ឲ្យ​ខួរ​ឆ្អឹង​មិន​អាច​ទទួល​សញ្ញា​បាន​ត្រឹមត្រូវ​ក្នុង​ការ​បង្កើត​កោសិកា​ឈាម​ក្រហមដែរ​​។ ២. រោគ​សញ្ញា​ជំងឺ​ស្លេក​ស្លាំង​ នៅ​ពេល​ខួរ​ក្បាល និង​សរីរាង្គ យើង​មិន​បាន​ទទួល​អុក​ស៊ីសែន​គ្រប់គ្រាន់ នឹង​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​អស់ក​ម្លាំង និង​ខ្សោយ​។ រោគ​សញ្ញា ជំងឺ​ស្លេកស្លាំង​ផ្សេង​ទៀត​រួម​មាន៖ ហត់ វិលមុខ ឈឺក្បាល ស្លេក​ ត្រជាក់​ចុង​ដៃ​ចុង​ជើង […]


ផលវិបាកជំងឺទឹកនោមផ្អែម

ស្រីៗកើតជំងឺទឹកនោមផ្អែម ប្រឈមជំងឺមហារីកសុដន់

ជំងឺ​ទឹកនោម​ផ្អែម​ត្រូវ​បាន​គេ​ដឹង​ជា​ទូ​ទៅ​ថា​ជា​ជំងឺរ៉ាំរ៉ៃ​មួយ​ប្រភេទ​ដែល​កើត​ច្រើន​នៅ​ពេល​បច្ចុប្បន្ន ប៉ុន្តែ​ទំនង​ជា​មិន​សូវ​មាន​អ្នក​ដឹង​ទេ​ថា​ជំងឺ​ទឹក​នោម​ផ្អែម​ក៏​ធ្វើ​ឲ្យ​ស្រី​ៗ​ប្រឈម​ខ្ពស់​នឹង​ការ​កើ់ត​ជំងឺ​មហារីក​សុដន់​ផង​ដែរ​។ ការ​សិក្សា​ជា​ច្រើន​លើក​ឡើង​ថា​ជំងឺ​ទឹក​នោម​ផ្អែម​​​បង្ក​ជា​ហានិភ័យ​ខ្ពស់​ដល់​ការ​កើត​មាន​ជំងឺ​មហារីក​សុដន់ និង​ធ្វើ​ឲ្យ​មាន​អត្រាមរណៈ​ខ្ពស់​ផង​ដែរ​សម្រាប់​អ្នក​មាន​ជំងឺ​នេះ។ តើ​ជំងឺទាំងពី​រ​មាន​ទំនាក់​ទំនង​គ្នា​យ៉ាង​ដូច​ម្ដេច? ១. អ្វី​ជា​ជំងឺ​មហារីក​សុដន់?​ មហារីក​សុដន់ ជា​ជំងឺ​មួយ​ប្រភេទ​កើត​មាន​ច្រើន​ក្នុង​ចំណោម​ស្រីៗ​ ដែល​ជំងឺ​នេះ​វិវត្ត​ចេញ​ពី​ក្នុង​ជាលិកា​សុដន់។ មាន​ន័យ​ថា មាន​កោសិកា​លូត​លាស់​មិន​អាច​គ្រប់​គ្រង​បាន កើត​ចេញ​ពី​ជាលិកា​សុដន់។ ជំងឺ​មហារីក​សុដន់ អាច​កើត​មាន​នៅ​ផ្នែក​ផ្សេងៗ​នៃ​សុដន់ ហើយ​មហារីក​ខ្លះ​មិន​រាល​ដាល​ទៅ​ណា​ក្រៅ​ពី​សុដន់​នោះ​ទេ ខណៈ​មាន​មហារីក​ខ្លះ​បាន​រាល​ដាល​ទៅ​កាន់​កន្លែង​ផ្សេង​នៃ​រាង​កាយ​ក្រៅ​ពី​សុដន់។​​​​​ ដូច​ទៅ​នឹង​ជំងឺ​មហារីក​ផ្សេង​ទៀត​ដែរ វេជ្ជបណ្ឌិត​ពិបាក​ក្នុង​ការ​កំណត់​ថា​ជំងឺ​មហារីក​សុដន់​បង្ក​ឡើង​ដោយ​អ្វី​ណាស់ ប៉ុន្តែ​មាន​កត្តា​មួយ​ចំនួ​ន​ធ្វើ​ឲ្យ​មាន​ហានិភ័យ​កើត​ជំងឺ​នេះ។ កត្តា​ទាំង​នោះ​រួម​មាន​៖ អាយុ កើន​ឡើង​សកម្មភាព​អ័រម៉ូន ប្រវត្តិ​គ្រួសារ​ ធ្លាប់​មានដុំសាច់ស្លូត​លើ​សុដន់​ ផឹក​ស្រា​ច្រើន និង​ កើត​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​២​ ជា​ដើម។​ ២. ទំនាក់ទំនង​ជំងឺ​ទឹកនោម​ផ្អែម និង​ជំងឺ​មហារីក​សុដន់​ ក្រុម​អ្នក​ស្រាវ​ជ្រាវ​​បាន​លើក​ឡើង​ថា​ជំងឺ​មហារីក​សុដន់​កើត​ច្រើន​លើ​មនុស្ស​ស្រី​​ដែល​មាន​ជំងឺ​ទឹក​នោម​ផ្អែម ពិសេស​ក្រោយ​ពេល​​អស់​រដូវ។ ការ​សិក្សា​ផ្សេង​ទៀត​បញ្ជាក់​ថា​ស្រ្តី​មាន​ជំងឺ​ទឹក​នោម​ផ្អែម​​ក្នុង​វ័យ​អស់​រដូវ​ទំនងជា​អាច​កើត​ជំងឺ​មហារីក​សុដន់​២០​ភាគ​រយ​ខ្ពស់​ជាង​​ស្រ្តី​វ័យ​ចំណាស់​ផ្សេង​ទៀត​មិន​ទាន់​ដល់​ដំណាក់​កាល​អស់​រដូវ​។ ការសិក្សា​ខ្លះ​លើក​ឡើង​ថា​ ក៏​មាន​ដែរ​ទំនាក់​ទំនង​ដោយ​ប្រយោល​ជាមួយ​នឹង​ជំងឺ​ធាត់ ដែល​ជំងឺ​ធាត់​នេះ​ជា​ហានិភ័យ​ធំ​មួយ​នាំ​ឲ្យ​កើត​មាន​ជំងឺ​ផ្សេងៗ​ដែរ​។ ​​​​ ​អ្នក​វិទ្យាសាស្រ្ត​នៅ​ សហរដ្ឋអាមេរិក បាន​សិក្សា​លើ​មូល​ហេតុ​កើ​ត​មាន​ជំងឺ​មហារីក​សុដន់​លើ​ស្រ្តី​មាន​ជំងឺ​ទឹក​នោម​ផ្អែម ដោយ​បាន​សិក្សា​លើ​កោសិកា​សុដន់​មនុស្ស និង​សត្វ​កណ្ដុរ។ ការ​សិក្សា​បាន​រក​ឃើញ​ថា​កម្រិត​ជាតិ​ស្ករ​បាន​ដឹក​នាំ​ប្រូតេអ៊ីន​(GLUT3) ៤០០ ដង​នៅ​ក្នុង​កោសិកាមហារីក​ខ្ពស់​ជាងកោសិកាមិនបង្កជាមហារីក ។ ប្រូ​តេអ៊ីន​ប្រ​​ភេទ​នេះ ជួយ​គ្លុយកូស​ឆ្លង​ការ​ភ្នាស​កោសិកា ហើយ​ក្នុង​ករណី​ជំងឺ​មហារីក គ្លុយ​កូស​ធ្វើ​ឲ្យ​មាន​ការ​កកើត​កោសិកា​មហារីក​ថ្មីៗ និង​ផ្ដល់​ថាម​ពល​ឲ្យ​កោសិកា​ទាំង​នោះ​លូត​លាស់​។ ៣. វិធី​បង្ការជំងឺ​មហារីក​សុដន់ ជំងឺ​មហារីក​សុដន់​ភាគ​ច្រើន​អាច​រក​ឃើញ​អំឡុង​ពេល​ការ​ពិនិត្យដោះ​ជា​ប្រចាំ រួម​ទាំង​មានការ​ធ្វើ ការថតគៀបដោះផង​។ ការ​ថត​ X-ray ក៏​អាច​ធ្វើ​ដែរ​បើ​មាន​សង្ស័យ​លើ​កោសិកា​សុដន់​មិន​ប្រក្រតី​ណា​មួយ។ ករណី​ខ្លះ ការ​ឆ្លុះ​អេកូក៏​ធ្វើ​ដែរ​បើ​ចាំ​បាច់។ ស្រ្តី​វ័យ​ចំណាស់​ស្ថិត​ក្នុង​ក្រុម​អាយុ​៥០​ទៅ​៧០​ឆ្នាំ គឺ​មាន​ការណែនាំ​ឲ្យ​ទៅ​ទទួល​ការ​ពិនិត្យ​សុដន់​ឲ្យបាន​ទៀងទាត់ ដើម្បី​អាច​កំណត់​ដឹង​ថា​មាន​ជំងឺ​មហារីក​ ឬ​អត់​ឲ្យ​បាន​ទាន់​ពេល​។ ពេល​ខ្លះ​ការ​ច្រឹម​យក​កោសិកា​សុដន់​ទៅ​វិភាគ ក៏​អាច​ត្រូវ​ធ្វើ​ដែរ ដើម្បី​ពិនិត្យ​រក​មើល​កោ​សិកា​មហារីក​​។ ក្រៅ​ពី​នេះ ការ​ហូប​ចុក​អាហារ​មាន​តុល្យភាព […]


ផលវិបាកជំងឺទឹកនោមផ្អែម

ក្លិនមាត់មិនល្អ មានអ្វីទាក់ទងនឹងជំងឺទឹកនោមផ្អែម?

ក្លិន​​មាត់​មិន​ល្អ​ ពេល​ខ្លះ​ក៏​មាន​ទំនាក់ទំនង​ទៅ​នឹង​ជំងឺ​ទឹកនោមផ្អែម​ដែរ ខណៈ​បញ្ហា​មាត់​ធ្មេញ​មួយ​ចំនួន​សុទ្ធតែ​អាច​ធ្វើ​ឲ្យ​ធុំ​ក្លិន​មាត់​បាន​។ សម្រាប់​អ្នក​មាន​ជំងឺ​ទឹកនោម​ផ្អែម អាច​កាត់​បន្ថយ​ហានិភ័យ​កើត​បញ្ហា​ធុំ​ក្លិន​មាត់​នេះ​បាន ដោយ​កាត់​បន្ថយ​ភេសជ្ជៈ និង​អាហារ​ផ្អែម គ្រប់គ្រង​សុខភាព​មាត់​ធ្មេញ ក៏​ដូច​ជា​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​។ ១. មូល​ហេតុ​នាំឲ្យ​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​ធុំក្លិន​មាត់​ ​ជំងឺ​រលាក​អញ្ចាញ​ធ្មេញ ជំងឺ​រលាក​អញ្ចាញ​ធ្មេញ​នេះ គឺ​បង្ក​ឡើង​ដោយ​បាក់តេរី​វាយ​ប្រហារ​លើ​ជាលិកា និង​ឆ្អឹង​របស់​ធ្មេញ។ ការ​រលាក​អាច​មាន​ឥទ្ធិពល​លើ​ការ​ធ្វើ​មេតាប៉ូលិស និង​បង្កើន​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ ដែល​ធ្វើ​ឲ្យ​ជំងឺ​ទឹក​នោម​ផ្អែម​​កាន់​តែ​អាក្រក់។ ដោយសារតែ​ជំងឺ​ទឹក​នោម​ផ្អែម​អាច​បង្ក​ឲ្យ​មាន​ការ​លាក​អញ្ចាញ​ធ្មេញ​ ហើយ​ការ​រលាក​អញ្ចាញធ្មេញ​ក៏​បង្កើត​ឲ្យ​មាន​បញ្ហា​ផ្សេង​ទៀត​ដល់​អ្នក​ជំងឺ​ទឹក​នោម​ផ្អែ​ម​វិញ​ដែរ​។ តាម​ការ​ចុះ​ផ្សាយ​របស់​ព្រឹត្តបត្រ IOSR Journal of Dental and Medical Sciences ប៉ាន់​ប្រមាណ​ថា​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​ម្នាក់ ក្នុង​ចំណោម​បី​នាក់​នឹង​ជួប​បញ្ហា​រលាក​អញ្ចាញ​ធ្មេញ។ ជំងឺ​បេះ​ដូង និង​គ្រោះ​ថ្នាក់​សរសៃឈាម​ខួរ​ក្បាល​ អាច​ជា​ផលវិបាក​របស់​ជំងឺ​ទឹក​នោម​ផ្អែម ហើយ​ក៏​មាន​ទំនាក់​ទំនង​ជាមួយ​នឹង​ជំងឺ​រលាក​អញ្ចាញ​ធ្មេញ​នេះ​ដែរ​។ ជំងឺ​ទឹក​នោម​ផ្អែម​អាច​បំផ្លាញ​សរសៃឈាម នាំ​ឲ្យ​មានការ​កាត់​បន្ថយ​ចរន្ត​ឈាម​ទៅ​កាន់​ផ្នែក​ផ្សេងៗ​នៃ​រាង​កាយ រួម​ទាំង​អញ្ចាញ​ធ្មេញ​ផង​ដែរ​។ នៅ​ពេល​អញ្ចាញ​ធ្មេញ​របស់​យើង​មិន​បាន​ទទួល​ឈាម​គ្រប់គ្រាន់ អញ្ចាញ​ធ្មេញ​នឹង​ខ្សោយ និង​ងាយ​ឆ្លង​រោគ។ អ្នក​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ អាច​នឹង​ជួប​បញ្ហា​ឡើង​កម្រិត​ជាតិ​ស្ករ​ក្នុង​មាត់​ផង​ដែរ ដែល​ផ្ដល់​ផល​ល្អ​ដល់​បាក់តេរី​ក្នុង​ការ​លូត​លាស់ ឆ្លង​រោគ និង​មាត់​ធុំ​ក្លិន​មិន​ល្អ​។ ពេល​កម្រិត​ជាតិ​ស្ក​រក្នុង​ឈាម​យើង​ឡើង​កាន់​តែខ្ពស់ រាងកាយ​នឹង​ពិបាក​ក្នុង​ការ​តតាំង​ជាមួយ​មេរោគ​ឆ្លង​ផ្សេងៗ ដែល​នេះ​នាំឲ្យ​ការ​រលាក​នៅ​អញ្ចាញ​ធ្មេញ​ក៏​ពិបាក​ជាសះស្បើយ​។ ក្លិន​មាត់​មិន​ល្អ​ជា​សញ្ញ​ទូទៅ​មួយនៃ​ជំងឺ​រលាក​អញ្ចាញ​ធ្មេញ។ ខាង​ក្រោម​នេះ​ជា​សញ្ញា​ផ្សេង​ទៀត៖ អញ្ចាញ​ឡើង​ក្រហម ឬ​ប៉ោង ឈាម​អញ្ចាញ​ធ្មេញ ស្រៀវ​ធ្មេញ និង​ ផត​អញ្ចាញ​ធ្មេញ។ ​​​សេតូន ​​​​​​​​ពេល​រាង​កាយ​យើង​មិន​អាច​ផលិត​អាំងស៊ុយលីន​បាន កោសិកា​របស់​យើង​មិន​ទទួល​បាន​គ្លុយកូស​​ទៅ​តាម​អ្វី​ដែល​កោសិកា​ត្រូវ​ការ​ដើម្បី​បង្កើត​ថាមពល​នោះ​ទេ​។ ជំនួស​មក​វិញ រាង​កាយ​យើង​នឹង​ប្ដូរ​មក​ដុត​ខ្លាញ់​ជំនួស​វិញ។ ការ​ដុត​ខ្លាញ់​ជំនួស​ការ​ដុត​ជាតិ​ស្ករ ធ្វើ​ឲ្យ​កើត​ជាតិ​សេតូន នៅ​ក្នុង​ឈាម និង​ទឹក​នោម​។ ជាតិ​សេតូន​អាច​កើតឡើង​ដែរ​ពេល​យើង​តម​អាហារ ឬ​ពេល​យើង​មាន​របប​អាហារ​​សម្បូរ​ប្រូតេអ៊ីន​ខ្ពស់ […]


ផលវិបាកជំងឺទឹកនោមផ្អែម

ជំងឺ​ទឹក​នោ​ម​ផ្អែម អាចធ្វើឲ្យស្រីៗមានឆ្លងរោគផ្សិតនៅទ្វារមាស

ការ​ឆ្លង​រោគ​ផ្សិត​ទៅ​ទ្វារ​មាស​ នឹង​ធ្វើ​ឲ្យ​ស្រីៗ​យើង​មាន​អារម្មណ៍​រំខាន រមាស់ និង​ធ្លាក់ស​ជា​ដើម​។ យ៉ាងណា ការ​ឆ្លង​រោគ​ផ្សិត​នេះ​ជា​រឿង​ទូទៅ​មួយ​សម្រាប់​ស្រីៗ​យើង​។ ការសិក្សា​រក​ឃើញ​ថា​ស្រីៗ​៣ភាគ​៤​អាច​កើត​មាន​បញ្ហា​ឆ្លង​រោគ​ផ្សិត​នៅ​ទ្វារ​មាស​ម្ដង​ក្នុង​មួយ​ជីវិត ហើយ​អ្នក​ខ្លះ​អាច​មាន​ពីរ​ដង ឬ​លើស​ពី​នេះ។ កត្តា​មួយ​ចំនួន​អាច​ធ្វើ​ឲ្យ​ស្រីៗ​យើង​កើត​មាន​រោគ​ផ្សិត​នេះ ពិសេស​អ្នក​​ជំងឺ​ទឹក​នោ​ម​ផ្អែម​ជាប់ខ្លួន។​ ១. ជំងឺ​ទឹក​នោម​ផ្អែម និង​រោគ​ផ្សិត​នៅ​ទ្វារមាស​ ការ​សិក្សា​មួយ​ធ្វើ​ឡើង​នៅ​ឆ្នាំ​២០១៣ ​ផ្ដោត​សំខាន់​លើ​ស្រ្តី និង​កុមារ​មាន​ជំងឺ​ទឹក​នោ​ម​ផ្អែម​ប្រភេទ​១។ ការ​សិក្សា​រក​ឃើញ​ពី​ទំនាក់ទំនង​​រវាង​កម្រិត​ជាតិ​ស្ករ​ខ្ពស់​ក្នុង​ឈាម និង​ការ​ឆ្លង​រោគ​ផ្សិត​នៅ​ទ្វារ​មាស​។ ការ​សិក្សា​មួយ​ទៀត​ធ្វើ​ឡើង​នៅ​ឆ្នាំ​២០១៤ បាន​រក​ឃើញ​ថា ស្រ្តី​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២ អាច​នឹង​ប្រឈម​ខ្ពស់​ក្នុង​ការ​កើត​រោគ​ផ្សិត​នៅ​ទ្វារ​មាន​នេះ​ដែរ​។ យ៉ាងណា ការសិក្សា​មិន​អាច​បញ្ជាក់​ច្បាស់​ទេ​ថា​មកពី​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ខ្ពស់ ឬ​ក៏​មក​ពី​កត្តា​ផ្សេង​ទៀត​។​​ រោគ​ផ្សិត​រស់​បាន​ដោយ​សារ​ជាតិ​ស្ករ​។ ប្រសិនជា​យើង​មាន​ជំងឺ​ទឹក​នោម​ផ្អែម ហើយ​គ្រប់​គ្រង​កម្រិត​ជាតិ​ស្ករ​មិន​បាន​ល្អ កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​យើង​នឹង​ឡើង​ដល់​កម្រិត​មិន​ល្អ​ចំពោះ​សុខភាព​។ ការ​កើន​ឡើង​កម្រិត​ជា​ស្ករ​ក្នុង​ឈាម​នេះ បង្ក​ឲ្យ​មេរោគ​ផ្សិត​លូត​លាស់​ខ្លាំង ពិសេស​នៅ​តំបន់​ទ្វារ​មាស​ ហើយ​រាង​ការ​យើង​ក៏​អាច​កើត​មាន​រោគ​ផ្សិត​នេះ​ដែរ​។​ ការ​គ្រប់​គ្រង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ឲ្យ​បាន​ល្អ ទំនងជា​អាច​ជួយ​ស្រីៗ​យើង​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ឲ្យ​ស្ថិត​ក្នុង​អត្រា​ទាប​នៃ​ការ​ឆ្លង​រោគ​ផ្សិត​នៅ​ទ្វារ​មាស​។ ដូច​គ្នា​ដែរ បើ​ស្រីៗ​យើង​មាន​ជំងឺ​ទឹក​នោម​ផ្អែម គួរ​តែ​ទៅពេទ្យ​ពិនិត្យ​ការ​​ឆ្លង​រោគ​ផ្សិត​នៅ​ទ្វារ​មាស​ឲ្យ​បាន​ទៀង​ទាត់​។ ការ​ឆ្លង​រោគ​ផ្សិត​មួយ​ចំនួ​ន អាច​ធ្វើ​ឲ្យក្លាយ​ជា​​ផលវិបាក​ផ្នែក​សុខភាព​ធ្ងន់​ធ្ងរ បើ​មិន​បាន​ព្យាបាល​ត្រឹម​ត្រូវ​។​ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ២. កត្តា​ផ្សេង​ទៀត​បង្ក​ឲ្យ​មាន​រោគ​ផ្សិត​នៅ​ទ្វារមាស​ តាម​ធម្មជាតិ ផ្សិត និង​បាក់តេរី គឺ​មាននៅ​ក្នុង​ទ្វារ​មាស។ ផ្សិត​នឹង​ស្ថិត​នៅ​ក្រោម​ការ​គ្រប់​គ្រ​ង​បាន បើ​សិន​ជា​មាន​លំនឹង​រវាង​ផ្សិត និង​បាក់​តេរី​។ កត្តា​មួយ​ចំនួន​ខាងក្រោម​នេះ នឹង​រំខាន​ដក់​លំនឹង​រវាង​ធាតុ​ទាំងពីរ​នេះ៖ ការ​ប្រើ​ប្រាស់​ថ្នាំផ្សះ ប្រើ​ថ្នាំ​ពន្យា​កំណើត កំពុង​ព្យា​បាល​បញ្ហា​អ័រម៉ូន […]


ផលវិបាកជំងឺទឹកនោមផ្អែម

ចង់ឲ្យសុវត្ថិភាពខ្ពស់ អ្នកជំងឺទឹកនោមផ្អែម គួរធ្វើម៉េចខ្លះ?

ទឹក​នោម​ផ្អែម​ជា​ជំងឺ​រ៉ាំរ៉ៃ មិន​អាច​ព្យាបាល​ជា​សះ​ស្បើយ​នោះ​ទេ ប៉ុន្តែ​ក្នុង​លក្ខខណ្ឌ​អ្នក​ជំងឺ​ទទួល​បាន​ការ​ព្យាបាល​​​ត្រឹម​ត្រូវ ធ្វើ​តាម​ការ​ណែនាំ​របស់​គ្រូពេទ្យ​ទៀត​នោះ អ្នកជំងឺទឹកនោមផ្អែមអាច​ធ្វើការ និង​រស់នៅ​បាន​យូរ​ដូច​មនុស្ស​ធម្មតា។ ផេក​ផ្លូវការ​របស់​មន្ទីរពេទ្យ​កាល់​ម៉ែត បាន​ផ្តល់​ដំបូន្មាន​សម្រាប់​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម ធ្វើ​តាម​ប៉ុន្មាន​ចំណុច​ខាង​ក្រោម​នេះ។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! តើអ្នកជំងឺទឹកនោមផ្អែមគួរអនុវត្តអ្វីខ្លះ? - ហាត់​ប្រាណ​យ៉ាង​តិច ៣០ នាទី/ថ្ងៃ - បរិភោគ​អាហារ​មួយ​ថ្ងៃ​យ៉ាង​តិច ៣ ដង និង​ទៀង​ពេល - លេប​ថ្នាំ​ឲ្យ​បាន​ទៀង​ទាត់ និង​តាម​ពេល​ដែល​បាន​កំណត់ - ញ៉ាំ​គ្រាប់​ស្ករ និង​ផ្លែឈើ​ភ្លាម បើ​ឈឺ​ក្បាល ញ័រ​ដើម​ទ្រូង បែក​ញើស ពេល​ល្ងាច​មុន​បាយ ពាក់​កណ្តាល​អធ្រាត្រ ឬ​ជិត​ភ្លឺ - កុំ​ផឹក​ស្រា​ច្រើន​ពេក - ហាម​ជក់​បារី - កុំ​ញ៉ាំ​ប្រៃ​ពេក - កុំ​ដើរ​ជើង​ទទេ និង​ត្រូវ​សម្អាត​ជើង​រាល់​ថ្ងៃ - ត្រូវ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ឲ្យ​បាន​ទៀង​ទាត់។ ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ ២ កើត​មាន​នៅ​ពេល​ដែល​រាងកាយ​មិន​អាច​ប្រើ​អាំង​ស៊ុយ​លីន ដែល​​អ័រម៉ូន​បម្លែង​ជាតិ​ស្ករ​ក្នុង​ឈាម​ទៅ​ជា​ថាមពល​បាន​ត្រឹម​ត្រូវ។ បើ​មិន​បាន​ព្យាបាល ឬ​ព្យាបាល​មិន​បាន​ត្រឹម​ត្រូវ​បណ្តាល​ឲ្យ​អ្នក​ជំងឺ​មាន​ផល​វិបាក​ធ្ងន់ធ្ងរ​ជា​ច្រើន​ដូចជា៖ - ខ្សោយ​តម្រង​នោម - ស្លាប់​សាច់ដុំ​បេះដូង - ដាច់ ឬ​ស្ទះ​សរសៃ​ឈាម​ខួរក្បាល - ភ្នែក​ចុះ​ខ្សោយ ឬ​ងងឹត - ឡើង​ដំបៅ ឬ​កាត់​ជើង។   ពីជំងឺទឹកនោមផ្អែមផ្សេងទៀត៖ អ្នកជំងឺទឹកនោមផ្អែមប្រភេទ២ ឡើងជាតិស្ករពេលព្រឹកគួរធ្វើបែបណា? បើមិនព្យាបាលត្រឹមត្រូវ! ទាំងនេះជាផលវិបាកជំងឺទឹកនោមផ្អែមប្រភទ២ ជំងឺទឹកនោមផ្អែម […]


ផលវិបាកជំងឺទឹកនោមផ្អែម

កែទម្លាប់ប្រចាំថ្ងៃ ៣ នេះ អាចបញ្ចៀសជំងឺទឹកនោមផ្អែម

កត្តា​ប្រឈម​ធ្វើ​ឲ្យ​យើង​កើត​ជំងឺ​ទឹកនោម​ផ្អែម មាន​ដូចជា តំណពូជ អាយុ​ច្រើន ធាត់​លើស​ទម្ងន់ មាន​បញ្ហា​លើស​សម្ពាធ​ឈាម លើស​ជាតិ​ខ្លាញ់ មិន​សូវ​មាន​សកម្មភាព​រាង​កាយ ជា​ដើម។ ទោះ​បី​ជា​យើង​មិន​អាច​ផ្លាស់​ប្តូរ​ប្រវត្តិ​គ្រួសារ​ក៏​ពិត​មែន តែ​យើង​អាច​ផ្លាស់ប្តូរ​ទម្លាប់​រស់​នៅ​ប្រចាំ​ថ្ងៃ​មួយ​ចំនួន​ដែល​អាច​ឈាន​ទៅ​កើត​ជំងឺ​ទឹកនោម​ផ្អែម​បាន។ ១. សម្រក​ទម្ងន់ យើង​ដឹង​ហើយ​ថា ការ​ធាត់​លើស​ទម្ងន់ ជា​កត្តា​ប្រឈម​មួយ​ធ្វើ​ឲ្យ​យើង​កើត​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ ២ ដូច្នេះ​ហើយ​យើង​ម្នាក់ៗ​ត្រូវ​បន្ថយ​ទម្ងន់​ដែល​លើស​នោះ​ឲ្យ​បាន ទោះ​តិច​តួច​ក៏​ដោយ ក៏​អាច​កាត់​បន្ថយ​គ្រោះថ្នាក់​ដែរ។ ចង់​ដឹង​ថា យើង​ធាត់​លើស​ទម្ងន់​អត់ លោក​វេជ្ជបណ្ឌិត ប៊ុន សុជាតិ គ្រូពេទ្យ​ជំនាញ​ជំងឺ​ទឹកនោម​ផ្អែម​ក្នុង​សហគមន៍ ណែនាំ​ឲ្យ​​គណនា​សន្ទស្សន៍ BMI ដោយ​យក​កម្ពស់​គិត​ជា​ម៉ែត្រ គុណ​នឹង​កម្ពស់ បន្ទាប់​មក​ទម្ងន់​មក​ចែក​នឹង​លទ្ធផល​កម្ពស់ បើ​សិន​ជា​ឃើញ​លទ្ធផល​តូច​ជាង ១៨.៥ មាន​ន័យ​ស្គម​ពេក តែ​បើ​លទ្ធ​ចេញ​មក​ចន្លោះពី ១៨.៥-២២.៩៩ មាន​ន័យ​ថា​គីឡូ​ត្រឹម​ត្រូវ មាន​សុខភាព​ល្អ ផ្ទុយ​ទៅ​បើ​គីឡូ​ចាប់​ពី ២៥ ឡើង​ទៅ​មាន​ន័យ​ថា ធាត់​លើស​ទម្ងន់។ ២. ហាត់​ប្រាណ​ជា​ប្រចាំ យើង​ត្រូវ​ឆ្លៀត​ពេល​ថែទាំ​សុខភាព​ដោយ​ការ​ហាត់​ប្រាណ។ ការ​ហាត់ប្រាណ​ដែល​ត្រឹម​ត្រូវ គឺ​ការ​ហាត់​ប្រាណ​ជា​ប្រចាំ យ៉ាង​ហោច​ណាស់​ក៏ ៣០នាទី/ថ្ងៃដែរ។ ការ​ធ្វើ​បែប​នេះ​មិន​ត្រឹម​កាត់​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​ទឹកនោម​ផ្អែម​នោះ​ទេ សុខភាព​ក៏​ល្អ ជំងឺ​ផ្សេងៗ​ទៀត​ក៏​មិន​សូវ​ហ៊ាន​មក​បៀត​បៀន​។ ៣. ផ្លាស់​ប្តូរ​របប​អាហារ ក្នុង​របប​អាហារ​យើង​ម្នាក់ៗ​ត្រូវកាត់​បន្ថយ​ជាតិ​ប្រៃ អាហារ​ផ្អែម និង​អាហារ​មាន​ជាតិ​ខ្លាញ់ ហើយ​កុំ​ជក់​បារី ចៀស​វាង​គ្រឿង​ស្រវឹង ដោយ​ជំនួស​មក​វិញ​នូវ​ការ​ញ៉ាំ​បន្លែ ផ្លែ​ឈើ […]


ផលវិបាកជំងឺទឹកនោមផ្អែម

ថែខ្លួនបាន​ល្អ ផលវិបាកជំងឺទឹកនោមផ្អែមលើសរីរាង្គក៏កាត់បន្ថយ

អ្នក​ជំងឺ​ទឹក​នោម​ផ្អែម អាច​គ្រប់​គ្រង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​បាន​ដោយ​ប្រើ​ថ្នាំ ប៉ុន្តែ​ផលវិបាក​ដែល​ខ្លាំង​អាច​កើន​ឡើង​ទោះ​បី​ជា​អ្នក​ជំងឺ​ព្យាយាម​ប្រុង​ប្រយ័ត្ន​យ៉ាង​ណា​ក៏​ដោយ។ ជំងឺ​ទឹក​នោម​ផ្អែម​អាច​ធ្វើ​ឲ្យ​ប៉ះ​ពាល់​សរីរាង្គ​ជា​ច្រើន​របស់​រាងកាយ ដូច​ជា បេះដូង សរសៃ​ឈាម​បេះដូង ភ្នែក តម្រង​នោម សរសៃ​ប្រសាទ និង​ធ្មេញ។ គេ​ចែក​ផល​វិបាក​របស់​ជំងឺ​ទឹក​នោម​ផ្អែម​ជា​ពីរគឺ ស្រួច​ស្រាល់ និង​រ៉ាំ​រ៉ៃ។ ផលវិបាក​ស្រួច​ស្រាល់​ ដូច​ជា​ជាតិ​ស្ករ​ក្នុង​ឈាម​ចុះ​ទាប និង​កើន​ឡើង​ជាតិ​កេតូន​នៅ​ក្នុង​ឈាម (Ketoacidosis) ជាដើម ដែលនេះ​គឺ​ត្រូវ​ការ​ការ​សង្គ្រោះ​ថែទាំ​បន្ទាន់។ ប្រសិន​បើ​មិន​ព្យាបាល បញ្ហា​ទាំង​នេះ​អាច​បណ្ដាល​ឲ្យ​សន្លប់ ប្រកាច់ និង​ស្លាប់។ ផលវិបាក​រ៉ាំ​រ៉ៃ អាច​កើត​មាន​នៅ​លើ​ភ្នែក តម្រង​នោម សរសៃ​ប្រសាទ បេះដូង​ និង​សរសៃ​ឈាម។ ១- ភ្នែក ទឹក​នោម​ផ្អែម​អាច​ធ្វើ​ឲ្យ​ខូច​សរសៃ​ឈាម​នៅ​ក្នុង​ភ្នែក និង​​នាំ​ឲ្យ​មាន​បញ្ហា​ភ្នែក ហើយ​មាន​អ្នក​ជំងឺ​ខ្លះ​អាច​ឈាន​ដល់​ពិការ​ភ្នែក បើ​មិន​ព្យាបាល​ត្រឹម​ត្រូវ។ បញ្ហា​ភ្នែកទាំង​នោះ​មាន​​ដូច​ជា  ទឹក​ដក់​បាត​ភ្នែក (Glaucoma) កាតារ៉ាក់ (Cataracts) និង​ជំងឺ​លើ​ស្រទាប់​​រ៉េទីន ដោយ​បញ្ហា​ទឹក​នោម​ផ្អែម​ជាដើម​។ ជំងឺ​លើ​ស្រទាប់​រ៉េទីន​ដោយ​សា​បញ្ហា​ទឹក​នោម​ផ្អែម គឺ​ជា​បញ្ហា​ទាំង​ឡាយ​ណា​ដែល​​កើត​លើ​ស្រទាប់​រ៉េទីន ដែល​បណ្ដាល​មក​ពី​ជំងឺ​ទឹក​នោម​ផ្អែម។ ក្នុង​ដំណាក់​កាល​ដំបូង សរសៃ​ឈាម​តូច​ៗ​នៅ​ក្រោយ​ភ្នែក​នឹង​រីក​ធំ ហើយ​ប៉ោង បន្ទាប់​មក​វា​នឹង​រីក​ធំ​ទៅ​ៗ។ បញ្ហា​ទាំង​នេះ​នាំ​ឲ្យ​ហើម ហូរ​ឈាម និង​បាត់​បង់​ការ​មើល​ឃើញ​ទាំង​ស្រុង។ ជា​ការ​ល្អ​ប្រសិន​បើ​អ្នកជំងឺ​​ទឹក​នោម​ផ្អែម​ទៅ​ពិនិត្យ​មើល​ភ្នែក​ជា​ទៀង​ទាត់​ និង​ព្យាបាល​ឲ្យ​ទាន់​ពេល​នៅ​បញ្ហា​ភ្នែក​ទាំង​នេះ អាច​ការពារ​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​មិន​ឲ្យ​ពិការ​ភ្នែក​ដោយ​សារ​ជំងឺទឹន​នោម​ផ្អែម​បាន​រហូត​ដល់​ទៅ ៩០%។ អត្ថបទពាក់ព័ន្ធ: ទឹក​នោម​ផ្អែម​​ប្រភេទ ១ និង […]


ផលវិបាកជំងឺទឹកនោមផ្អែម

បញ្ហាភ្នែក ៤ យ៉ាង អាចកើត​លើ​អ្នកជំងឺទឹកនោមផ្អែមញឹកញាប់

កម្រិតជាតិស្ករក្នុងឈាមខ្ពស់អាចបណ្ដាលឲ្យមានបញ្ហាភ្នែកដូចជាស្រវាំងភ្នែក ជំងឺរ៉េទីន ជំងឺភ្នែកឡើងបាយ និងជំងឺទឹកដក់ក្នុង​ភ្នែក ​ជាដើម។ ចំពោះ​អ្នកដែលមានជំងឺទឹកនោមផ្អែមវិញ​គួរទៅពិនិត្យភ្នែកឲ្យបានទៀងទាត់ទើប​ជាការ​ល្អ​។ បញ្ហាទាំងនោះមានអ្វីខ្លះ ដែលគួរឲ្យយកចិត្តទុកដាក់? ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ស្រវាំងភ្នែក អាការៈស្រវាំងភ្នែកគឺជាបញ្ហាភ្នែកដែលឧស្សាហ៍ជួបប្រទះលើអ្នកជំងឺទឹកនោមផ្អែម។ កែវភ្នែកអាចហើមដែលធ្វើការផ្លាស់ប្ដូរនូវសមត្ថភាព​នៃ​របក​គំហើញ​នៅពេលដែលកម្រិតជាតិស្ករក្នុងឈាមខ្ពស់។ ដើម្បីដោះស្រាយបញ្ហានេះអ្នកជំងឺត្រូវតែបញ្ចុះសម្ពាធ​ឈាម​​​ឲ្យ​ត្រលប់​មក​ធម្មតាវិញ។ ករណីនេះ​អាចត្រូវការរយៈពេល៣ខែសម្រាប់ឲ្យរបកគំហើញមានដំណើរការធម្មតាវិញ។ ជំងឺទឹកដក់ក្នុងភ្នែក អ្នកជំងឺទឹកនោមផ្អែមងាយប្រឈមទៅនឹងការកើតជំងឺទឹកដក់ក្នុងភ្នែក៤០%ធៀបនឹងមនុស្សធម្មតា ហើយ​ហានិភ័យក៏កើនឡើងទៅតាមអាយុផងដែរ។ ជំងឺទឹកដក់ក្នុងភ្នែកកើតឡើងនៅពេលមានសម្ពាធកើនឡើងក្នុងភ្នែក និងសារធាតុរាវដែលមិនអាចបង្ហូរចេញតាមការគួរ​បាន​។ ការកើតឡើងនេះអាចបង្កឲ្យខូចខាតដល់សរសៃឈាមសរសៃប្រសាទអុបទិក និងអាចឈានដល់ការពិការភ្នែកថែមទៀតផង​។ នៅក្នុងដំណាក់កាលដំបូងអ្នកជំងឺទឹកដក់ក្នុងភ្នែកជាច្រើនអាចមិនមានរោគសញ្ញាសោះរហូតទាល់តែខូចខាតរបកគំហើញខ្លាំង​តែ​ម្ដង ដូចជាឈឺក្បាល ឈឺភ្នែក ស្រវាំងភ្នែក ចាញ់ពន្លឺ និង​ហូរទឹកភ្នែកជាដើម​។ ទម្រង់នៃជំងឺទឹកដក់ក្នុងភ្នែកដែលឧស្សាហ៍កើតឡើងគឺជំងឺទឹកដក់ក្នុងភ្នែកបែបopen-angle។ ការប្រើប្រាស់ថ្នាំអាចព្យាបាលជំងឺប្រភេទនេះដោយកាត់បន្ថយសម្ពាធភ្នែក និងពន្លឿនការហូរទឹកភ្នែក។ អត្ថបទពាក់ព័ន្ធ៖  ប្រយ័ត្នឲ្យ​មែនទែនស្រីៗ! ទាំងនេះជាសញ្ញា​ជំងឺ​ទឹកនោម​ផ្អែម​គួរតែ​ដឹង ចង់គេចផុតពី​ទឹកនោមផ្អែមប្រភេទទី ២ ត្រូវស្គាល់ជំងឺនេះឲ្យច្បាស់ អ្នកទឹកនោមផ្អែមហាត់ប្រាណរាល់ថ្ងៃបានប្រយោជន៍អីខ្លះដល់សុខភាព? កុំចូលចិត្តពេក! ភេសជ្ជៈគ្មានជាតិស្ករក៏អាចធ្វើឲ្យកើតទឹកនោមផ្អែមបានដែរ អាហារប្រភេទនេះ ជួយអ្នកជំងឺទឹកនោមផ្អែមប្រភេទ២ ចៀសពីហានិភ័យជំងឺបេះដូង ជំងឺភ្នែកឡើងបាយ កែវភ្នែកជួយក្នុងការមើលឃើញ និងផ្ដោតលើរូបភាពមួយ។ ជំងឺភ្នែកឡើងបាយជាធម្មតាមានកែវភ្នែកថ្លាស្រអាប់ និងធ្វើឲ្យរូបភាពដែលមនុស្ស​យើង​មើលទៅ​ស្រវាំង។ អ្នកណាក៏អាចកើតជំងឺភ្នែកឡើងបាយដែរ ប៉ុន្តែអ្នកជំងឺទឹកនោមផ្អែមងាយនឹងកើតមានជំងឺនេះដល់ទៅ៦០%ឯណោះ។ អ្នកជំងឺទឹកនោមផ្អែមងាយនឹងកើតជំងឺភ្នែកឡើងបាយនៅអាយុក្មេងហើយស្ថានភាពជំងឺមានសភាព​អាក្រក់ឡើងឆាប់រហ័ស។ សម្រាប់ជំងឺភ្នែកឡើងបាយស្រួចស្រាល់​អាចប្រើវ៉ែនតាខុនធិចឡេន ឬរបស់ជំនួយផ្សេងទៀតដល់របកគំហើញ។ ប្រសិនបើជំងឺភ្នែកឡើងបាយក្លាយជាបញ្ហានៅក្នុងជីវិតប្រចាំថ្ងៃ ហើយការប្រើប្រាស់វ៉ែនតា ឬខុនធិចឡេនមិនជួយដល់របកគំហើញរបស់អ្នកជំងឺ​នោះការព្យាបាលតាមបែបវះកាត់គឺជាជម្រើសដែលមានប្រសិទ្ធភាពបំផុត។ គ្រូពេទ្យនឹងធ្វើការវះកញ្ចក់ភ្នែកចាស់ចេញនិងប្ដូរ​មក​វិញជាមួយកញ្ចក់ភ្នែកសប្បនិម្មិត។ ជំងឺ​រ៉េទីនភ្នែកដោយសារជំងឺទឹកនោមផ្អែម កម្រិតជាតិស្ករខ្ពស់នៅក្នុងឈាមអាចធ្វើឲ្យខូចខាតសរសៃឈាមតូចៗក្នុងស្រទាប់រ៉េទីន និងបង្កជារោគលើ​រ៉េទីនភ្នែកដោយសារ​​ជំងឺទឹកនោមផ្អែម។ អ្នកដែលមានជំងឺទឹកនោមផ្អែមកាន់តែយូរភាពប្រឈមនឹងជំងឺនេះ ក៏កើតមានកាន់តែខ្លាំង។ប៉ុន្តែ​អ្នកជំងឺទឹកនោមផ្អែមក៏​នឹងអាចមានឱកាសកើត​ជំងឺ​នេះ​ក្នុង​កម្រិត​ទាប​ដែរ​ ប្រសិនបើអ្នក​ទាំង​នោះ​រក្សាជាតិស្ករក្នុងខ្លួន​ឲ្យនៅ​ថេរ​បាន​ជាប់​លាប់​។ រោគរ៉េទីនភ្នែកដោយសារជំងឺទឹកនោមផ្អែម​វិវត្តដោយកម្រមុនពេលពេញវ័យលើអ្នកជំងឺទឹកនោមផ្អែមប្រភេទ១។ សម្រាប់មនុស្ស​ពេញ​វ័យ​ […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
expert badge expert

វេជ្ជបណ្ឌិត ហ៊ួយ បញ្ញា

ជំងឺទឹកនោមផ្អែម និងក្រពេញអ័រម៉ូនបុរស និងស្រ្តី • គ្លីនិក កុងត្រូល ទឹកនោមផ្អែម

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស