ផលវិបាកជំងឺទឹកនោមផ្អែម

ផលវិបាក​ជំងឺ​​ទឹក​នោម​ផ្អែម - មាតិកា​នេះ​នឹង​លម្អិត​ពី​ផលប៉ះពាល់ ផលវិបាក និង​​វិធីសាស្ត្រ​ដោះស្រាយ​បញ្ហា​មួយៗ​ជា​ជំហានៗ​យ៉ាង​លម្អិត​បំផុត របស់​ជំងឺទឹកនោមផ្អែម

ចំណេះដឹងទូទៅ

ផលវិបាកជំងឺទឹកនោមផ្អែម

បើជាតិស្ករក្នុងឈាមកើនឡើងក្រោយញ៉ាំអាហាររួច អាចសាកគន្លឹះទាំង៥នេះ

ប្រសិនបើ​គ្នា​យើង​ប្រឈម​នឹង​ការ​កើន​ឡើង​ជាតិ​ស្ករ​ក្នុង​ឈាម​ភ្លាម​ៗ ក្រោយ​ញ៉ាំ​អាហារ​រួច យើង​គួរ​តែ​បញ្ចូល​ទម្លាប់​ល្អ​ៗ​មួយ​ចំនួន​ ដើម្បី​គ្រប់គ្រង​ស្ថានភាព​នេះ។ ពិត​ណាស់​ បញ្ហា​ជាតិ​ស្ករ​ក្នុង​ឈាម​កើន​ឡើង​ក្រោយ​ញ៉ាំ​អាហារ​ កើត​ឡើង​ជា​ទូទៅ និង​សូម្បី​តែ​ចំពោះ​អ្នក​ដែល​គ្មាន​ជំងឺ​ទឹក​នោម​ផ្អែម ក៏ដោយ​។ ​យ៉ាង​ណា​មិញ ក្នុង​ករណី​នេះ​អាច​បង្ហាញ​ថា​យើង​កំពុង​ប្រឈម​នឹង​​​ហានិភ័យ​នៃ​ការវិវត្តន៍​ទៅ​ជា​ជំងឺ​ទឹក​នោម​ផ្អែម​ ដែល​ទាមទារ​ឲ្យ​គ្នា​យើង​គួរ​ប្រុងប្រយ័ត្ន​ឲ្យ​ដិតដល់។ រោគសញ្ញា​មួយ​ចំនួន​បង្ហាញ​ពី​ការ​កើន​ឡើង​នៃ​ជាតិ​ស្ករ​ក្នុង​ឈាម​ក្រោយ​ញ៉ាំ​អាហារ ស្រេក​ទឹក​ខ្លាំង ឬ​ស្ងួត​មាត់​ ហត់​នឿយ នោម​ញឹកញាប់ ព្រឹល​ភ្នែក។ល។ កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! គន្លឹះ​គ្រប់គ្រង​ការ​ឡើង​ជាតិ​ស្ករ​ក្នុង​ឈាម​ភ្លាម​ៗ​ក្រោយ​ញ៉ាំ​អាហារ​រួច​ ​​១. ញ៉ាំ​អាហារ​សម្បូរ​ជាតិ​សរសៃ​ខ្ពស់ ជាតិ​សរសៃ​គឺ​ជា​ប្រភេទ​កាបូអ៊ីដ្រាត​ ដែល​មិន​បង្ក​ផល​ប៉ះពាល់​ខ្លាំង​ទៅ​លើ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ឡើយ ពីព្រោះ​វា​ផលិត​ជាតិ​ស្ករ​តិចតួច​ប៉ុណ្ណោះ។ បន្ថែម​ពី​នេះ ការ​ញ៉ាំ​អាហារ​ដែល​សម្បូរ​ទៅ​ដោយ​ជាតិ​សរសៃ​ អាច​ជួយ​ឲ្យ​យើង​ឆាប់​ឆ្អែត និង​មិន​ញ៉ាំ​ច្រើន​ជ្រុល។ ២. កុំ​គេង​ភ្លាម​ៗ​ក្រោយ​ញ៉ាំ​អាហារ​រួច ការ​សិក្សា​បាន​បង្ហាញ​ថា ការ​គេង​ភ្លាម​ៗ​ក្រោយ​ញ៉ាំ​អាហារ​រួច​ ឬ​អង្គុយ​ចុះ អាច​ធ្វើ​ឲ្យ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​កើន​ឡើង​យ៉ាង​ឆាប់​រហ័ស។ ទម្លាប់​មួយ​នេះ មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​សាច់ដុំ​មិន​អាច​ផ្ទេរ​ជាតិ​ស្ករ​លើស​​ទៅ​ចរន្ត​ឈាម​​បាន​នោះ​ទេ ថែម​ទាំង​​ជំរុញ​ឲ្យ​កើត​មាន​បញ្ហា​រំលាយ​អាហារ​​ទៀត​ផង។ ដូច្នេះ​ហើយ យើង​គួរ​ដើរ​យឺត​ៗ​ប៉ុន្មាន​នាទី​ក្រោយ​ញ៉ាំ​អាហារ​រួច ទើប​ជា​ការ​ប្រសើរ។ [embed-health-tool-heart-rate] ៣. គ្រប់គ្រង​របប​អាហារ ទន្ទឹម​នឹង​នេះ​ដែរ ដើម្បី​ជៀសវាង​ការ​កើន​ឡើង​ជាតិ​ស្ករ​ក្នុង​ឈាម​​ យើង​ចាំបាច់​ត្រូវ​គ្រប់គ្រង​បរិមាណ​របប​អាហារ​​ប្រចាំ​ថ្ងៃ ដោយ​ការ​ញ៉ាំ​អាហារ​តិចតួច​ឲ្យ​បាន​ច្រើន​ដង។ ការ​ធ្វើ​បែប​នេះ អាច​ជួយ​ឲ្យ​ជាតិ​ស្ករ​មាន​តុល្យភាព និង​មិន​មាន​ការ​ឡើង​ចុះ​ភ្លាម​ៗ​ឡើយ។ ៤. មិន​រំលង​អាហារ​ពេល​ព្រឹក ​​​​​​អាហារ​ពេល​ព្រឹក​ មាន​សារៈសំខាន់​បំផុត​​ក្នុង​ចំណោម​អាហារ​​ប្រចាំ​ថ្ងៃ​ទាំង​បី​ពេល ហើយ​ប្រសិនបើ​យើង​មិន​ញ៉ាំ​អាហារ​ពេល​ព្រឹក​ទេ​នោះ កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​នឹង​កើន​ឡើង​យ៉ាង​ឆាប់​រហ័ស​នៅ​ពេល​ដែល​យើង​ញ៉ាំ​អាហារ​បន្ទាប់​។ ដូច្នេះ​ហើយ គ្នា​យើង​គួរ​បញ្ចូល​របប​អាហារ​ល្អ​ៗ​​សម្រាប់​អាហារ​ពេល​ព្រឹក​។ ៦. ពិនិត្យ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ឲ្យ​បាន​ទៀងទាត់ ជាមួយ​គ្នា​នេះ ការពិនិត្យ​កម្រិត​ជាតិ​ស្ករ​ជា​ទៀងទាត់​ មាន​សារៈសំខាន់​ណាស់ ពិសេស​សម្រាប់​អ្នក​មាន​ជំងឺ​ទឹក​នោម​ផ្អែម​។ ចំណែក​ឯ​អ្នក​ងាយ​ប្រឈម​នឹង​ជំងឺ​​ទឹក​នោម​ផ្អែម​ ក៏​អាច​គ្រប់គ្រង​ជាតិ​ស្ករ​ក្នុង​ឈាម​ ​ព្រម​ទាំង​បញ្ចៀស​ការ​ឡើង​ចុះ​ជាតិ​ស្ករ​ភ្លាម​ៗ។ អត្ថទ​ពាក់ព័ន្ធ​៖ […]

ស្វែងរក ផលវិបាកជំងឺទឹកនោមផ្អែម

ផលវិបាកជំងឺទឹកនោមផ្អែម

ពាក្យចចាមអារាមអ្នកជំងឺទឹកនោមផ្អែម ពុំគួរជឿតាម

ធម្មតា នៅ​ពេល​ដែល​និយាយ​ទាក់​ទង​នឹង​ជំងឺ​អី​មួយ គឺ​តែង​មាន​ពាក្យ​ចចាមអារ៉ាម​ជុំវិញ​ការ​ព្យាបាល ឬ​ប្រការ​ដែល​គួរ​ធ្វើ និង​មិន​គួរ​ធ្វើ​ពេល​ឈឺ​ជំងឺ​នោះ។ ទាក់​ទង​នឹង​ពាក្យចចាម​អារ៉ាម​ចេះ​តែ​លើក​ឡើង​តៗ​គ្នា​នេះ លោក​វេជ្ជបណ្ឌិត សេង សេរី ឯក​ទេស​ផ្នែក​ជំងឺ​ទឹក​នោម​ផ្អែម​បាន​ពន្យល់​ឲ្យ​ដឹង​ថា ជំងឺ​ទឹក​នោម​ផ្អែម​ក៏​ដូច​គ្នា​ដែរ មាន​ពាក្យ​ចចាមអារ៉ាម​មួយ​ចំនួន​ដែល​​អ្នក​ឈឺ​ទឹក​នោម​ផ្អែម​មិន​គួរ​ជឿ ព្រោះ​អាច​គ្រោះ​ថ្នាក់​ដល់​សុខភាព​រួម​មាន៖ ១. កើត​ទឹក​នោម​ផ្អែម​មិន​ត្រូវ​លេប​ថ្នាំ ឬ​ឆាប់​លេប​ថ្នាំ​ពេក​ទេ ព្រោះ​នាំ​ឲ្យ​ធ្លាប់​ខ្លួន? ការ​មិន​ឆាប់​ទៅ​ជួប​គ្រូពេទ្យ​ជំនាញ​ហើយ​មិន​អនុវត្ត​តាម​ការ​ណែនាំ​របស់​ពេទ្យ អាច​ធ្វើ​ឲ្យ​អ្នក​ជំងឺ​ឆាប់​ស្លាប់ ឬ​ឆាប់​ពិការ​មុន​អាយុ​ដែល​ត្រូវ​ស្លាប់ ឬ​អាយុ​ដែល​ត្រូវ​ពិការ។ ២. កាល​ណា​មាន​ដំបៅ​ហើយ​មិន​អាច​ព្យាបាល​ជា? ដំបៅ​លើ​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​អាច​ព្យាបាល​ជា ក្នុង​ករណី​​អ្នក​ជំងឺ​ត្រូវ​បាន​ព្យាបាល​ត្រឹម​ត្រូវ។ ៣. អ្នក​ទឹក​នោម​ផ្អែម​មិន​អាច​វះកាត់​ជំងឺ​ផ្សេងៗ​ទៀត​បាន? អ្នក​ជំងឺ​ទឹក​នោម​ផ្អែម អាច​ធ្វើ​ការ​វះកាត់​បាន​រាល់​នាទី​ដែល​ជំងឺ​វះកាត់​បន្ទាន់​កើត​មាន​ឡើង ហើយ​ចាំបាច់​ដើម្បី​សង្គ្រោះ​ជីវិត។ ៤. ​កើត​ជំងឺ​ទឹក​នោម​ផ្អែម​មិន​គួរ​ចាក់​អាំង​ស៊ុយ​លីន​ទេ ព្រោះ​អាច​ខាត​អាយុ និង​ធ្លាប់​អស់​មួយ​ជីវិត? ឲ្យ​តែ​គ្រួពេទ្យ​ឯក​ទេស​ជំងឺ​ទឹក​នោម​ផ្អែម​ចេញ​វេជ្ជបញ្ជា​ឲ្យ​ប្រើ​ច្បាស់​ជា​មាន​ប្រយោជន៍​ចាំ​បាច់​ក្នុង​ការ​ជួយ​ជីវិត និង​ការ​ពារ​សុខភាព​ឲ្យ​បាន​ល្អ។ ៥. ជួប​ពេទ្យ​បាន​ម្ដង​ហើយ លេប​ថ្នាំ​ដែល​ពេទ្យ​ឲ្យ​រហូត​មិន​ចាំបាច់​តាម​ដាន​ទៀត​ទេ? ថ្នាំ​ដែល​គ្រូពេទ្យ​ជំនាញ​ឲ្យ​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​លេប​អាច​ប្រែ​ប្រួល​ទៅ​តាម​ការ​វិវត្ត​របស់​ជំងឺ ដូច​នេះ​អ្នក​ជំងឺ​ត្រូវ​តែ​គោរព​តាម​ការ​ណាត់​ជួយ​របស់​គ្រូពេទ្យ ដើម្បី​ចៀស​វាង​គ្រោះ​ថ្នាក់​ផ្សេងៗ​បណ្ដាល​មក​ពី​ការ​ប្រើ​ប្រាស់​ថ្នាំ​ដែល​មិន​បាន​តាម​ដាន​ពី​ហេតុ​បច្ច័យ​របស់​ថ្នាំ និង​ការ​វិវត្ត​របស់​ជំងឺ។ ៦. លេប​ថ្នាំ​ហើយ​អត្រា​ជាតិ​ស្ករ​ធ្លាក់​ចុះ​ធម្មតា​វិញ​បាន​ន័យ​ថា ជំងឺ​ទឹក​នោម​ផ្អែម​ជា​ហើយ​មិន​ចាំបាច់​លេប​ថ្នាំ​បន្ត​ទៀត​ទេ? មិន​ទាន់​មាន​ថ្នាំ​ព្យាបាល​ជំងឺ​ទឹក​នោម​ផ្អែម​ឲ្យ​ជា​ដាច់​បាន​ទេ មាន​តែ​ថ្នាំ​ជួយ​ឲ្យ​អត្រា​ជាតិ​ស្ករ​ចុះ​មក​កម្រិត​ធម្មតា ដើម្បី​ការពារ​ផល​វិបាក​ដែល​អាច​បង្ក​ឲ្យ​ស្លាប់ ឬ​ពិការ​បាន។ ដូច​នេះ ​កាលណា​អ្នក​ជំងឺ​ឈប់​លេប​ថ្នាំ អត្រា​ជាតិ​ស្ករ​ក្នុង​ឈាម​នឹង​ឡើង​វិញ​ដែរ ផលវិបាក​របស់​អ្នក​ជំងឺ​ក៏​ចាប់​ផ្ដើម​បន្ត​ទៅ​មុខ​ទៀត។


ផលវិបាកជំងឺទឹកនោមផ្អែម

ទាំងនេះជាមូលហេតុបណ្តាលឲ្យមានដំបៅជើង ពេលកើតទឹកនោមផ្អែម

ជា​ធម្មតា នៅ​ពេលកើត​ជំងឺ​ទឹក​នោម​ផ្អែម​រ៉ាំ​រ៉ៃ​ងាយ​ប្រឈម​នឹង​ផល​ពិបាក​មួយ​ចំនួន​ដែល​នាំ​ទុក្ខ​ឲ្យ​អ្នក​ជំងឺ ក៏​ដូច​ជា​អ្នក​មើល​ថែ​ដែរ ​ហើយ​ក្នុង​នោះ​អ្នក​ជំងឺ​ដែល​កើត​ទឹក​នោម​ផ្អែម​រ៉ាំ​រ៉ៃ​ប្រឈម​នឹង​ការ​កើត​ដំបៅ​ជើង​។ ចុះ​ហេតុ​អី​បាន​ជា​ឈឺ​ទឹក​នោម​ផ្អែម​សោះ តែ​កើត​មាន​ដំបៅ​ជើង​ដែរ? ទាក់​ទង​នឹង​បញ្ហា​នេះ មន្ទីរពេទ្យ កាល់ម៉ែត បាន​បង្ហោះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក ឲ្យ​ដឹង​ថា ជំងឺ​ទឹក​នោម​ផ្អែម​ជា​ជំងឺ​រ៉ាំរ៉ៃ​មួយ​ប្រភេទ ដែល​កម្រិត​ជាតិ​ស្ករ​នៅ​ក្នុង​ឈាម​កើន​ឡើង ហើយ​វា​អាច​បណ្ដាល​ឲ្យ​កើត​មាន​ដំបៅ​ជើង​បាន​ដោយ​ផ្អែក​លើ​កត្តា​ជា​ច្រើន ដែល​ជា​មូល​ហេតុ​បង្ក​ដូច​ជា៖ ទី១. ដំបៅ​ជើង​ដែល​កើត​ដោយ​សារ​ប្រព័ន្ធ​វិញ្ញាណ​នៅ​ជើង​របស់​អ្នក​ជំងឺ​មាន​ការ​ប្រែប្រួល (Neuropathy)។ នៅ​ពេល​​អ្នក​ជំងឺ​កើត​ជំងឺ​ទឹក​នោម​ផ្អែម​យូរ មាន​ផល​ប៉ះពាល់​ទៅ​លើ​ប្រព័ន្ធ​វិញ្ញាណ​នៃ​ជើង​ទាំង​សង​ខាង​របស់​អ្នក​ជំងឺ។ ជើង​ទៅ​ជា​ស្ពឹក លែង​ដឹង​ក្ដៅ​ត្រជាក់ លែង​ដឹង​ការ​ឈឺ​ចាប់ ជួន​កាល​អាច​មាន​អារម្មណ៍​ដូច​ជា​មានស្រមោច​វារ បន្ទាប់​មក​ទៀត​អ្នក​ជំងឺ​អាច​ប្រឈម​នឹង​មាន​ដំបៅ។ ដំបៅ​ប្រភេទ​នេះ ភាគ​ច្រើន​កើត​នៅ​តំបន់​ដែល​អ្នក​ជំងឺ​ឈរ​សង្កត់​ខ្លាំង ឬ​មួយ​រឹប​ដោយ​ស្បែក​​ជើង​ដែល​ចង្អៀត ហើយ​មាន​គែម​ក្រាស។ នៅ​ពេល​ចាប់​ផ្ដើម​ដំបូង អ្នក​ជំងឺ​មិន​មាន​ការ​ឈឺ​ចាប់​នោះ​ទេ ជូន​កាល​ទៀត​បើ​​មិន​បាន​ចាប់​អារម្មណ៍ ឬ​មិន​បាន​មក​ប្រឹក្សា​ជាមួយ​គ្រូពេទ្យ គឺ​អាច​មាន​បង្ក​ជា​ការ​ក្លាយ​រោគ (Infection)។ អត្ថបទពាក់ព័ន្ធ៖លម្អិត​រឿង​ទឹកនោម​ផ្អែម​គ្រប់​ប្រភេទ និង​មូលហេតុ​យើង​ងាយ​កើត ទោះ​​នៅ​ក្មេង​ក៏​ដោយ ទី២. ការ​ដំបៅ​ជើង​បណ្ដាល​មក​ពី​ការ​ស្ទះ​សរសៃ​ឈាម នៅ​ពេល​ជំងឺ​ទឹក​នោម​ផ្អែមវិវត្តរ៉ាំ​រ៉ៃ​យូរ​ឆ្នាំ។ សរសៃ​ឈាម​នៅ​តាម​ចុង​ជើង​របស់​អ្នក​ជំងឺ​​ស្ទះ ក្រិន ដូច្នេះ​ហើយ អុកស៊ីសែន និង​ចំណីអាហារ​ដែល​រត់​ទៅ​តាម សរសៃឈាម​នោះ​មិន​អាច​ទៅ​ចិញ្ចឹម​កោសិកា​នៅ​ចុង​ជើង​របស់​អ្នក​ជំងឺ​បាន​ទេ ដែល​ជា​ហេតុ​អាច​ធ្វើឲ្យ​អ្នក​ជំងឺ​មាន​ដំបៅ ​(Arteiopathy)។ ដំបៅ​ប្រភេទ​នេះ ដំបូង​ឡើយ​គឺ​មាន​ការ​ឈឺ​ចុក​ចាប់ ស្បែក​អ្នក​ជំងឺ​ចេញ​ពណ៌​ក្រហម​រលោង ជ្រុះ​រោម មាន​ការ​ឈឺ​ចាប់​ខ្លាំង។ បន្ទាប់​មក​ជើង​អ្នកជំងឺ​ប្រែ​ពណ៌​ទៅ​ជា​ពណ៌​ស្វាយ ឡើង​ត្រជាក់ រួច​ហើយ​ចាប់​ឡើង​ពណ៌​ខ្មៅ។ ជួន​កាល​ម្រាម​មួយ ដែល​អាច​ប៉ះពាល់ […]


ផលវិបាកជំងឺទឹកនោមផ្អែម

វិធី ៥ យ៉ាង ជួយ​ថែរក្សា​ស្បែក​សម្រាប់​អ្នកជំងឺទឹកនោមផ្អែម

ជំងឺ​ទឹកនោម​ផ្អែម​ជា​ជំងឺ​រ៉ាំរ៉ៃ​ដោយសារ​មាន​ការ​កើន​ឡើង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ដែល​ផ្ដល់​នូវ​ផលវិបាក​ធ្ងន់ធ្ងរ​ដល់​សរីរាង្គ​​អ្នកជំងឺ​ជាច្រើន​ដូចជា​ធ្វើឲ្យ​ប៉ះពាល់ដល់បាតភ្នែក​ តម្រង​នោម​ និង​សរសៃប្រសាទ។ ដូចគ្នា​ដែរ​ស្បែកអ្នកជំងឺទឹកនោមផ្អែម​ក៏​រង​ផល​ប៉ះពាល់​ជាញឹកញាប់។​ តាម​តួលេខ​បង្ហាញ​ថា​ប្រហែល​​១ភាគ៣​នៃ​អ្នក​​ជំងឺ​ទឹកនោម​​ផ្អែម​​មាន​បញ្ហា​ដំបៅ​រ៉ាំរ៉ៃ​លើ​ស្បែក។ ក្នុង​ករណី​ដំបៅ​ធ្ងន់ធ្ងរ​បំផុត​​គឺ​អាច​ឈាន​ដល់​ការ​កាត់​ចេញ​ទៀត​ផង។ ខាងក្រោម​នេះ​​ជា​គន្លឹះ​​ក្នុង​​ការថែរក្សាស្បែក​​​សម្រាប់​អ្នក​​​កើត​ជំងឺ​ទឹកនោម​ផ្អែម៖ ១- ត្រួតពិនិត្យជំងឺ សម្រាប់អ្នកមានជំងឺ​ទឹកនោម​ផ្អែម​ត្រូវគ្រប់គ្រងកម្រិត​ជាតិស្ក​ឲ្យ​បាន​ល្អ​ និង​ត្រូវ​ធ្វើ​តាម​ការ​ណែនាំ​របស់​គ្រូពេទ្យ​អំពី​របប​អាហារ​ ការ​ហាត់ប្រាណ ​និងការ​ប្រើ​ប្រាស់ថ្នាំ​ជាដើម​។ ការរក្សាកម្រិត​​ជាតិ​ស្ក​តាម​កម្រិត​កំណត់​មួយ​តាមការ​ណែនាំ​របស់គ្រូពេទ្យ អ្នកជំងឺ​ទឹក​នោម​ផ្អែមអាច​បញ្ឈប់​ស្ថានភាព​មិន​ល្អ​លើ​ស្បែក​បាន បើទោះបីជា​យើងធ្លាប់​ជួប​ផល​វិបាក​កន្លង​មក​ហើយ​ក៏ដោយ។ ២- ងូតទឹកសម្អាតខ្លួនឲ្យបានល្អ ពេល​ងូត​ទឹក​ អ្នកជំងឺ​ទឹក​នោម​ផ្អែម​គួរ​​ប្រើ​ទឹក​ក្ដៅ​ឧណ្ហៗ​ និង​សាប៊ូ​ដែល​មាន​ជាតិ​សំណើម​តិច​ និង​សាប៊ូ​កក់​សក់​ធម្មតា។ ​បើ​អ្នកជំងឺ​​ប្រើ​ផលិតផល​ថែរក្សា​ស្បែក​មិន​ត្រឹមត្រូវ​ អាច​ធ្វើ​ឲ្យ​​ស្បែក​កាន់​តែ​ឆាប់​ស្ងួត។ អ្នកជំងឺ​ត្រូវ​រក្សា​ស្បែក​លើ​កន្លែង​មួយ​ចំនួន​នៃ​រាងកាយ​ឲ្យ​​បាន​ស្អាត​ដូចជា​ម្ដុំ​ក្លៀក​ មេជើង​ កន្លែង​ក្រោម​សុដន់​ និង​ក្រលៀន​ដោយ​ជូត​សម្អាត​កន្លែង​ទាំងនេះ​ថ្នមៗ។ ក្នុង​ករណី​​អ្នកជំងឺ​មាន​បញ្ហា​ស្បែក​ងាយ​ប្រតិកម្ម​ ត្រូវ​ចៀសវាង​ការ​លាង​សម្អាត​ដោយ​ប្រើ​សាប៊ូ ​ឬ​អ្វី​មួយ​មាន​ក្លិន​ក្រអូប​ខ្លាំង​ពេក។ អត្ថបទពាក់ព័ន្ធ៖  អ្នកជំងឺទឹកនោមផ្អែមបើមានឧបករណ៍មួយនេះ ជួយសម្រួលបានច្រើន អាហារប្រភេទនេះ ជួយអ្នកជំងឺទឹកនោមផ្អែមប្រភេទ២ ចៀសពីហានិភ័យជំងឺបេះដូង កើត​ទឹកនោមផ្អែម ក៏អាច​ពពោះដោយសុវត្ថិភាព ហើយ​នេះ​ជា​វិធីសាស្ត្រ! ៣- រក្សាសំណើមស្បែកឲ្យបានល្អ បញ្ហា​រមាស់​ដែល​បណ្ដាល​មកពី​ស្បែក​ស្ងួត​ជា​ក្ដី​កង្វល់​មួយ​របស់​អ្នក​ជំងឺ​ទឹកនោម​ផ្អែម។​ កាលណា​​ស្បែក​ស្ងួត​​ងាយ​​នឹង​រលាក​ រមាស់​ និង​ងាយ​ឆ្លង​មេរោគ​ផ្សេងៗ។​ ផលិតផល​ថែរក្សា​ស្បែក​មួយ​ចំនួន​ អាច​រក្សា​សំណើម​បាន​យូរ​ក្រោយ​ពី​លាង​សម្អាត​​ខ្លួន​រួច។​ ដូចនេះ​អ្នក​ជំងឺ​គួរតែ៖ -រក្សា​ស្បែកឲ្យ​មាន​សំណើម​នឹង​ជួយ​កាត់បន្ថយ​រមាស់ ​និង​ការ​អេះ​ខ្វាច​ដែល​អាច​បណ្ដាលឲ្យ​​ខូច​ស្បែក​ និង​ឆ្លង​មេរោគ​។ -យក​ចិត្ត​ទុកដាក់​បន្ថែម​ទៀត​ចំពោះ​ជើង​ទាំងពីរ​របស់ខ្លួន​​កុំ​ឲ្យ​​ស្បែក​ស្ងួត​ពេក​ ព្រោះ​ស្បែក​ស្ងួត​​អាច​បណ្ដាល​ឲ្យ​​រមាស់​ខ្លាំង។ ៤-ការ​ប្រើប្រាស់ទ្រនាប់ជើង ការ​ប្រើ​ទ្រនាប់​ជើង​មិន​សមស្រប​អាច​បណ្ដាល​ឲ្យ​​អ្នក​ជំងឺ​ទឹកនោម​ផ្អែម​មាន​បញ្ហា​ស្បែក​លើ​ជើង​ ដូចជា​ ពងបែក ដំបៅ​ក្រិន។​ ដូច្នោះ​អ្នក​ជំងឺ​គួរតែ​ពាក់​ទ្រនាប់​ជើង​ឲ្យ​មាន​សុវត្ថិភាព​​ត្រឹម​ត្រូវ និង​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ដើម្បី​សុំ​ដំបូន្មាន​អំពី​ការ​ប្រើប្រាស់​ស្បែក​ជើង​ឲ្យ​​បាន​សមស្រប​សម្រាប់​ខ្លួន​យើង​។ ចំពោះ​សម្លៀកបំពាក់​ អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​គួរ​ស្លៀកពាក់​បែប​ណា​កុំ​ឲ្យ​​រំខាន​ដល់​ស្បែក​ ពោល​គឺ​ស្លៀកពាក់​បែប​រលុងៗ​ដែល​ធ្វើ​ឲ្យ​​ស្បែក​មិន​ស្ងួត​ មិន​រមាស់​ មិន​រលាក។​ ជាង​នេះ​ទៅ​ទៀត​ការ​បោកគក់​សំលៀក​បំពាក់​គួរ​ ជ្រើសរើស​សាប៊ូ​មាន​ក្លិន​ស្រាល​ មិន​ក្រអូប​ពេក​ដើម្បី​ប្រើប្រាស់។​ ៥-ចៀសវាងបាត់បង់ជាតិទឹក អ្នកជំងឺទឹក​នោម​ផ្អែម​ ចាំបាច់​រក្សា​ជាតិ​ទឹក​ក្នុង​ខ្លួន​ឲ្យ​​បាន​គ្រប់គ្រាន់ ​និង​ចៀស​វាង​ការ​ប៉ះ​ពន្លឺ​ព្រះអាទិត្យ​ ឬ​ម៉ាស៊ីន​ត្រជាក់​យូរ​ពេក ​ដែល​អាច​ធ្វើ​ឱ្យ​ស្បែក​ស្ងួត​បង្ក​ទៅ​ជា​រមាស់​ […]


ផលវិបាកជំងឺទឹកនោមផ្អែម

កើតទឹកនោមផ្អែម ព្យាបាលដោយថ្នាំបុរាណដូចសម្លាប់អ្នកជំងឺ

បើ​កើត​ទឹក​នោម​ផ្អែម ហើយ​ស្វែក​រក​ការ​ព្យាបាល​ដោយ​ឱសថ​បុរាណ ប្រៀប​នឹង​សម្លាប់​អ្នក​​ជំងឺ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក​សាស្ត្រាចារ្យ​មហាបរិញ្ញា សេង សេរី ឯកទេស​ជំងឺ​ទឹក​នោម​​ផ្អែម។ លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត​បង្រៀន​នៅ​សាកល​វិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​រូប​នេះ បន្ត​ថា អ្នក​ជំងឺ​ទឹក​នោមផ្អែម​ដែល​ធ្លាក់​ខ្លួន​ធ្ងន់ធ្ងរ ដោយសារ​តែ​ខ្វះ​ការ​ព្យាបាល​ត្រឹម​ត្រូវ​តាម​ក្បូន​ពេទ្យ ច្រើន​ជឿ​ការ​ផ្សព្វផ្សាយ​ពី​ការ​ព្យាបាល​ដោយ​ថ្នាំបុរាណ។ ការ​ជឿ​លើ​ថ្នាំ​បុរាណ មិន​ត្រឹម​តែធ្វើ​ឲ្យ​ជំងឺ​កាន់​តែ​ធ្ងន់ធ្ងរ​នោះ​ទេ គឺ​ខាត​បង់​ទាំង​ពេល​វេលា ចំណាយ​លុយ​កាក់​ច្រើន ហើយ​ធ្លាក់​ខ្លួន​ពិការ​ទៀត។ “អ្នក​ជំងឺ​ច្រើន​តែ​ជឿ​ថា ស្លឹក​នេះ​ជាមួយ​ស្លឹក​នោះ ប្រើ​ទៅ​ជា​ទឹក​នោម​ផ្អែម ធ្វើ​អ៊ីចឹង​ដូច​សម្លាប់​អ្នក​ជំងឺ​វិញ​ទេ ដែល​យើង​ផ្សព្វផ្សាយ​បែប​ហ្នឹង បើ​គេ​ធ្វើ​អ៊ីចឹង​កើត ពិភព​លោក​គេ​មិន​ទុក​ឲ្យ​អ្នក​កើត​ទឹកនោម​ផ្អែម ដល់ ៥០០-៦០០ លាន​នាក់​នោះ​ទេ គេ​ព្យាបាល​ជា​ហើយ”។ លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត រៀបរាប់។ អត្ថបទពាក់ព័ន្ធ៖  កើតទឹកនោមផ្អែម ព្យាបាលជាដាច់ទេ? កើតទឹកនោមផ្អែម ពិតជាមិនអាចញ៉ាំទឹកអំពៅ ឬទុរេន បានសោះឬ? សាស្ត្រាចារ្យ​មហាបរិញ្ញា វេជ្ជបណ្ឌិត សេង សេរី ឯកទេស​ជំងឺ​ទឹក​នោមផ្អែម ផ្ទុយ​មក​វិញ លោក​វេជ្ជបណ្ឌិត​ថា បើ​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​ដែល​ទទួល​បាន​ការ​ព្យាបាល​ត្រឹម​ត្រូវ ជាមួយ​គ្រូពេទ្យ​ជំនាញ ​អាច​រស់​បាន​យូរ​ដូច​មនុស្ស​ធម្មតា អាយុ​អាច​ដល់ ៧០-៨០ឆ្នាំ ធ្វើ​កិច្ចការងារ​អ្វី​ក៏​បាន។ ចំពោះ​អ្នក​ដែល​មាន​ជំងឺ​ទឹក​នោម​ផ្អែម ហើយ​មាន​ដំបៅ​ជើង ត្រូវ​កាត់​ជើង​ចោល ភាគ​ច្រើន​អ្នក​ជំងឺ​ទទួល​ការ​ព្យាបាល​មិន​បាន​ត្រឹម​ត្រូវ​ដូច​គ្នា។ ជា​ដំបូន្មាន​សម្រាប់​អ្នក​ជំងឺ​ទឹកនោម​ផ្អែម លោក​វេជ្ជបណ្ឌិត សេង សេរី ថា អ្ន​ក​ជំងឺ​ត្រូវព្យាបាល​ឲ្យ​បាន​ជាប់​លាប់ តាម​ដាន​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ឲ្យ​បាន​ត្រឹម​ត្រូវ ឧស្សហ៍​ជួប​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ចំណែក​ចំណី​ចំណុក […]


ផលវិបាកជំងឺទឹកនោមផ្អែម

អ្នកជំងឺទឹកនោមផ្អែមមានឧបករណ៍មួយនេះ ជួយបានច្រើន

បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​វេជ្ជបណ្ឌិត វី ឌុច្ជដា ឯកទេស​ជំងឺ​ទឹកនោមផ្អែម​ទើប​បញ្ចប់​ការ​សិក្សា​នៅ​ស្រុក​ខ្មែរ ហើយ​កំពុង​សិក្សា​បន្ថែម​នៅ​ប្រទេស​បារាំង បាន​ណែនាំ​ឧបករណ៍ Pompe Insuline ដែល​ជា​ជំនួយ​ការ​សំខាន់​សម្រាប់​មួយ​អ្នក​ជំងឺ​ទឹកនោមផ្អែម។ លោក​បាន​បង្ហាញ​ថា ប្រសិនបើ​ស្រុក​ខ្មែរ​មាន​ការ​នាំ​ចូល​ឧបករណ៍​មួយ​នេះ ពិតជា​អាច​ជួយ​សម្រួល​ការ​ចាក់​អាំងស៊ុយលីន​ដល់​អ្នក​ជំងឺ​បាន​ច្រើន។ វេជ្ជបណ្ឌិត​រូប​នេះ​បាន​ឲ្យ​ដឹង​ទៀត​ថា ជំងឺ​ទឹកនោមផ្អែម​មាន​ច្រើន​ប្រភេទ ហើយ​អ្នក​កើត​ក្នុង​ប្រភេទ​ទី ១ និង​ទី ២ ពេល​ដល់​ដំណាក់កាល​ណា​មួយ​ត្រូវ​ចាក់​អាំងស៊ុយលីន មាន​របស់​នេះ​អាច​ជួយ​បាន​ច្រើន។ រីឯ​មូលហេតុ​ដែល​គេ​បង្កើត Pompe គឺ​ដើម្បី​ជា​ជំនួយ​កុំ​ឲ្យ​ចាក់​អាំង​ស៊ុយលីន​តាម​សឺរ៉ាំង​ច្រើនដង​ពេក។ ក្រៅ​រឿង​ចាក់​អាំងស៊ុយលីន​តាម​សឺរ៉ាំង មុន​ជំនាន់ Pompe បង្ហាញ​ខ្លួន គេ​ក៏​បាន​បង្កើត​ប៉ិច​ចាក់ តែ Pompe នេះ​មាន​ភាព​ងាយស្រួល​ជាង ២ វិធី​មុន​ៗ ហើយ​អ្នក​ជំងឺ​នៅ​ស្រុក​ខ្មែរ​ភាគច្រើន​នៅ​ប្រើ​សឺរ៉ាំង។ តែ​ក្រឡេក​មើល​ទៅ​អ្នក​ជំងឺ​នៅ​ប្រទេស​អឺរ៉ុប​មួយ​នេះ គឺ​គេ​ប្រើ​ឧបករណ៍​មួយ​នេះ​ភាគច្រើន ហើយ​លោក​មាន​សុទិដ្ឋិនិយម​ថា ពេល​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​ទៀត​ប្រទេស​យើង​ក៏​ការ​ប្រើប្រាស់​ច្រើន​ដែរ។ ចំណែក​របៀប​ប្រើ​វិញ គឺ​ត្រូវ​ដាក់​ជាប់​នឹង​ខ្លួន ហើយ​ក្នុង Pompe មាន​ម្ជុល​ជាប់​ក្នុង​សាច់ និង​ត្រូវ​ដូរ ៣ ថ្ងៃ​ម្ដង។ បន្ទាប់មក​មាន​ម៉ូនីទ័រ​មួយ​សម្រាប់​គណនា​ចំនួន​អាំងស៊ុយលីន។ បើ​និយាយ​ពី​អត្ថប្រយោជន៍​ទទួល​បាន​ពី​ការ​ប្រើ Pompe ទាំង​អ្នក​ជំងឺ និង​គ្រូពេទ្យ​មាន៖ ១- កាត់​បន្ថយ​ការ​ចាក់​អាំងស៊ុយលីន​ច្រើន​ដង​ទៅ​លើ​អ្នក​ជំងឺ ២- គ្រូពេទ្យ​ងាយ​ស្រួល​គណនា​ចំនួន​អាំងស៊ុយលីន​អ្នក​ជំងឺ ៣- គ្រប់គ្រង​ជាតិ​ស្ករ​បាន​ល្អ​ចំពោះ​អ្នក​ជំងឺ​ណា​មាន​ជាតិ​ស្ករ​ឡើង​ចុះ​ៗ ៤- អាច​កំណត់​ចំនួន​អាំងស៊ុយលីន​ចំពោះ​អ្នក​ជំងឺ​ម្នាក់ៗ។ វេជ្ជបណ្ឌិត វី ឌុច្ជដា បាន​ឲ្យ​ដឹង​ថា​ឧបករណ៍​មួយ​នេះ​មាន​អាយុ […]


ផលវិបាកជំងឺទឹកនោមផ្អែម

មានជំងឺទឹកនោមផ្អែម ត្រូវចេះតិចនិកថែទាំសុខភាពស្បែកទាំងនេះ

ជំងឺទឹក​នោម​ផ្អែម មិនរើស​អើងលើ​ភេទ អាយុ​ទេ ​យើង​​អាច​កើត​ជំងឺ​រុំារ៉ៃនេះ​គ្រប់​ពេល ពិសេស​អ្នក​ចូលចិត្ត​ញ៉ាំ​ផ្អែម ញុំា​ភេសជ្ជៈមាន​ជាតិ​ស្ករ​ខ្ពស់ ប្រយ័ត្ន​ខ្លួន​ឲ្យហើយ​ទៅ។ ចំពោះ​អ្នក​កើត​ជំងឺនេះ​ហើយ ក៏​ត្រូវ​ចេះ​ថែ​រក្សា​សុខភាព​ឲ្យ​បាន​ល្អ​ផង ពិសេស​ស្បែក​​តែ​ម្តង ព្រោះ​ជំងឺ​នេះងាយ​បង្ក​ឲ្យ​ ស្បែក​ស្ងួត រមាស់ បង្ករោគ​ដោយ​បាក់​តេរី​ និង​ពពួក​ផ្សិតដែលងាយ​ធ្វើ​ឲ្យ​ស្បែក​រលាត់ និងរបួសក្លាយទៀត​ផង។ “Hello គ្រូពេទ្យ” ចង់​ណែនាំ​អ្នក​មាន​ជំងឺ​ទឹក​នោម​ផ្អែម ពី​តិចនិក​ថែ​ទាំ​សុខភាព​ស្បែក​ឲ្យ​បាន​ល្អ តាមរយៈ​អត្ថបទ​នេះ។ ១- វិធីសាមញ្ញថែទាំស្បែកពេល​កើត​ទឹក​នោម​ផ្អែម – ប្រើ​ថ្នាំ​រក្សា​សម្ពាធ​ឈាម ​និង​ជាតិ​ខ្លាញ់ (Cholesterol) បាន​ទៀង​ទាត់ – ប្រើ​ម៉ាស៊ីន​បង្កើត​ចំហាយ​ទឹក​ក្នុង​បន្ទប់ អំឡុង​រដូវ​ត្រជាក់​ ឬ​ខែ​កត្តិក – ចៀសវាង​មុជ​ទឹក​ក្តៅ​ និង​ត្រាំ​ទឹក​យូរ ​ព្រោះ​វា​ធ្វើ​ឲ្យ​ស្បែក​ស្ងួត – លាប​ក្រែម​រលោង ​ការពារ​ប្រេះ​បបូរ​មាត់ – ជួត​សម្អាត​ខ្លួន​ឲ្យ​ស្ងួត​ល្អ​ក្រោយ ​មុជ​ទឹក​ និង​ប្រើ​ឡេ​លាប​ខ្លួនផ្តល់​សំណើម – ញ៉ាំ​ទឹក ភេសជ្ជៈគ្មាន​ជាតិ​ស្ករ គ្មាន​ជាតិ​កាហ្វេ​អ៊ីនឲ្យច្រើន ​ដើម្បី​​ស្បែក​មាន​ជាតិ​ទឹក​គ្រប់គ្រាន់ – ញ៉ាំអា​ហារ​សម្បូរ ​អាស៊ីដ​ខ្លាញ់​អូមេហ្គា ៣ (omega-3) ​ដូច​ជា ​ត្រី​សាឌីន ត្រី​ធូណា ត្រី​សាល់ម៉ុន ផលិត​ផល​សណ្តែក​សៀង និង​ពួក​គ្រាប់​ធុញ្ញជាតិ​ជាដើម ដើម្បី​ចិញ្ចឹម​ស្បែក។ – ថែ​រក្សា​ជើង​ឲ្យ​បានស្អាត​​ល្អ ​ដោយ​ពាក់​ស្បែក​ជើងល្មមជើងយើង យក​កម្ទេច​កម្ទី​ផ្សេងៗ​ចេញពី​ស្បែក​ជើង​ […]


ផលវិបាកជំងឺទឹកនោមផ្អែម

ផលប៉ះពាល់ពីជំងឺទឹកនោមផ្អែម គួរស្វែងយល់ទាំងអស់គ្នា

គ្នា​យើង​សុទ្ធ​តែ​ធ្លាប់​ដឹង​ខ្លះៗ​ហើយ ពាក់​ព័ន្ធជំងឺ​ទឹក​នោម​ផ្អែក ដោយ​ជំងឺ​នេះ បង្ក​ឲ្យ​យើង​មាន​បញ្ហា​សុខភាព​រ៉ាំ​រ៉ៃ​អស់​មួយ​ជីវិត។ ដោយសារ​​បញ្ហា​ជាតិស្ករខ្ពស់​ខ្លាំងរយៈ​ពេល​យូរ និង​បញ្ហា​អ័រម៉ូនអាំង​ស៊ុយលីន មិន​គ្រប់​គ្រាន់ ឬមិន​អាច​បំពេញមុខងារ​បាន​ពេញ​លេញ នាំ​ឲ្យ​ជំងឺ​ទឹក​នោម​ផ្អែម នឹង​បង្កឲ្យ​យើង​មាន​បញ្ហា​សុខភាព​ច្រើន​ថែម​ទៀត “Hello គ្រូពេទ្យ” នឹង​លើក​ឡើង​ក្នុង​អត្ថបទ​នេះ។​ ១- អ្វីទៅជាជំងឺទឹក​នោម​ផ្អែម? ជំងឺ​ទឹក​នោម​ផ្អែម ជា​ជំងឺ​​រាងកាយ​មិន​អាច​ផលិត ឬ​ប្រើ​ប្រាស់​អ័រ​ម៉ូន​អាំងស៊ុយលីន ដែល​ជា​អ័រម៉ូន​សម្រាប់​ដឹក​ជញ្ជូន​ស្ករ​ចូល​ក្នុង​កោសិកា​ដើម្បី​បំប្លែងជា​ថាមពល។ ទោះ​បី​ជំងឺ​ទឹក​នោម​ផ្អែម​អាច​គ្រប់​គ្រង​បានក៏​ពិត​មែន ​ប៉ុន្តែជំងឺ​នេះ​ នៅ​តែ​មាន​ផល​វិបាក​ធំៗ​មួយ​ចំនួន ​ដូច​ជា នាំ​ឲ្យ​ខូច​ខាត​តម្រង​នោម ជំងឺ​បេះដូង និង​ជំងឺ​ប្រព័ន្ធ​ប្រសាទ​ជាដើម។ ២- ផល​ប៉ះពាល់​ធំៗ​បង្ក​ឲ្យ​ជំងឺ​ទឹក​នោម​ផ្អែម – បញ្ហាតម្រងនោម (Threatened kidney)៖ ជំងឺ​ទឹក​នោម​ផ្អែម ​នឹង​ធ្វើ​ឲ្យ​ខូច​តម្រង​នោម​ ដោយ​ធ្វើឲ្យ​​រំខាន​ដល់​ការ​ច្រោះ​សារជាតិ​ពុល​ចេញ​ពី​ឈាម នាំ​យើង​​កើត​ជំងឺ​តម្រង​នោម​ ដោយ​សារជំងឺ​ទឹក​នោម​ផ្អែម ដែល​ភាសា​បច្ចេកទេស​ហៅថា Diabetic Nephropathy។ ជំងឺ​នេះ ​មិន​មាន​រោគ​សញ្ញា​នោះ​ទេ​នៅ​ដំណាក់​កាល​​ដំបូង ខណៈ​រោគ​សញ្ញា​តែ​មួយគត់​ ដែល​បង្ហាញ​ថា​តម្រង​នោម​មាន​បញ្ហា កំណើន​​ប្រូតេអ៊ីន​ក្នុង​ទឹក​នោម (Microalbuminuria)។ គ្នា​យើង​មាន​​ជំងឺ​ទឹក​នោម​ផ្អែម ​គួរ​ទៅ​ពិនិត្យ​មើល​មុខ​ងារ​តម្រង​នោម​ ដើម្បី​ចៀស​វាង​មាន​វបញ្ហាតម្រង​នោម និងខូច​តម្រង​នោមតែ​ម្តង។ – ​ខ្លាញ់កក​ក្នុង​សរសៃ​ឈាម (Fat buildup in vessel walls)៖ កំណើន​ជាតិ​ស្ករ​ក្នុង​ឈាម អាច​ធ្វើ​ជាតិ​ខ្លាញ់​កក​តាម​សរសៃ​ឈាម​កាន់​តែ​ច្រើន។ ខ្លាញ់​ដែល​កក​នោះ ​នឹង​បន្ថយ​លំហូរ​ឈាម​ ​ធ្វើឲ្យ​​សរសៃ​ឈាម​រឹង​បន្តិច​ម្តងៗ […]


ផលវិបាកជំងឺទឹកនោមផ្អែម

កើត​ទឹក​នោម​ផ្អែមងាយដំបៅជើង? ហេតុអ្វីបែបនេះ?

ទឹកនោម​ផ្អែម គឺ​ជា​ជំងឺ​រ៉ាំរ៉ៃ ដែល​មាន​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ១ ប្រភេទ​២ និង​ទឹក​នោម​ផ្អែម​ពេល​ពពោះ។ មិន​ត្រឹម​តែ​ជា​ជំងឺ​រ៉ាំរ៉ៃ​នោះ​ទេ អ្នក​ដែល​កើត​ជំងឺ​ទឹក​នោម​ផ្អែម​រយៈពេល​យូរ ងាយ​នឹង​កើត​ដំបៅ​ជើង ប្រសិន​បើ​មាន​ការ​មុត ឬ​ដាច់​ដោច​នៅ​តំបន់​នោះ ដែល​ករណី​ខ្លះ​ឈាន​ដល់​កាត់​ជើង​ចេញ​ក៏​មាន ដើម្បី​កុំ​ឲ្យ​ដំបៅ​នោះ​រាល​ដាល​ខ្លាំង​ឡើង។ ហេតុអ្វី​អ្នក​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ងាយ​នឹង​មាន​ដំបៅ​ជើង? បើ​តាម​ការ​បកស្រាយ​នៅ​លើ​ផេក​ផ្លូវការ​របស់​មន្ទីរពេទ្យ​កាល់ម៉ែត មាន​កត្តា​សំខាន់ ៣ ដែល​ធ្វើ​ឲ្យ​អ្នក​ជំងឺ​ទឹកនោម​ផ្អែម​មាន​ដំបៅ​ជើង។ ១- ប្រព័ន្ធ​វិញ្ញាណ​នៅ​ជើង​ប្រែប្រួល កើត​ជំងឺ​ទឹក​នោម​ផ្អែម​យូរ ធ្វើឲ្យ​​ប៉ះ​ពាល់​ទៅ​លើ​ប្រព័ន្ធ​​វិញ្ញាណ​ជើង​ទាំង​សង​ខាង ជើង​ទៅ​ជា​ស្ពឹក លែង​ដឹង​ក្តៅ​ត្រជាក់ លែង​ដឹង​ឈឺ​ចាប់ ជួនកាល​អាច​មាន​អារម្មណ៍​ដូច​ជា​មាន​ស្រមោច​វារ បន្ទាប់​មក​ទៀត​ជើង​អ្នក​ជំងឺ​អាច​មាន​ដំបៅ។ ដំបៅ​ប្រភេទ​នេះ​ភាគ​ច្រើន​កើត​នៅ​តំបន់​ដែល​អ្នក​ជំងឺ​ឈរ​សង្កត់​ខ្លាំង ឬ​រឹប​​ដោយ​ស្បែក​ជើង​ចង្អៀត។ ២- ស្ទះ​សរសៃ​ឈាម កើត​ជំងឺ​ទឹនោម​ផ្អែម​យូរ​ឆ្នាំ សរសៃ​ឈាម​នៅ​តាម​ចុង​ជើង​អ្នក​ជំងឺ ស្ទះ ក្រិន ដូច្នេះ​ហើយ អុក​ស៊ី​សែន និង​ចំណី​អាហារ​ដែល​រត់​ទៅ​តាម​សរសៃ​ឈាម មិន​អាច​ទៅ​ចិញ្ចឹម​កោសិកា​នៅ​ចុង​ជើង​បាន​ទេ ទើប​ធ្វើ​ឲ្យ​អ្នក​ជំងឺ​មាន​ដំបៅ។ ដំបៅ​ប្រភេទ​នេះ​ដំបូង​ឡើយ​គឺ​មាន​ការ​ឈឺ​ចុក​ចាប់ ស្បែក​អ្នក​ជំងឺ​ចេញ​ពណ៌​ក្រហម​រលោង ជ្រុះ​រោម មាន​ការ​ឈឺចាប់​ខ្លាំង។ បន្ទាប់​មក ជើង​ប្រែ​ពណ៌​ទៅ​ជា​ស្វាយ ឡើង​ត្រជាក់ រួច​ហើយ​ចាប់​ឡើង​ពណ៌​ខ្មៅ ជួនកាល​អាច​ប៉ះពាល់​ម្រាមជើង​មួយ ឬ​ពីរ។ ៣- ការ​រួមផ្សំ​គ្នា​នៃ​បញ្ហា​ប្រព័ន្ធ​វិញ្ញាណ និង​ការ​ស្ទះ​សរសៃ​ឈាម ប្រភេទ​ដំបៅ​ទី៣នេះ​កើត​ឡើង​ដោយសារ​ការ​រួមផ្សំ​គ្នា​នៃ​បញ្ហា​ប្រព័ន្ធ​វិញ្ញាណ និង​កា​រស្ទះ​សរសៃ​ឈាម នៅ​ចុង​ម្រាម​ជើង។ អ្នក​ជំងឺ​ទឹកនោម​ផ្អែម​ដែល​មាន​ដំបៅ​​ជើង មិន​មែន​មាន​ន័យថា​សុទ្ធ​តែ​ព្យាបាល​មិន​ជា ឬ​តម្រូវ​ឲ្យ​កាត់​ជើង​ចេញ​នោះ​ទេ។ តែ​បើ​អ្នក​ជំងឺ​ទឹកនោម​ផ្អែម​មាន​កើត​ដំបៅ ត្រូវ​ប្រញាប់​មក​ជួប​គ្រូពេទ្យ ដើម្បី​រក​មូលហេតុ ឈាន​ទៅ​ព្យាបាល​ទាន់​ពេល​វេលា។


ផលវិបាកជំងឺទឹកនោមផ្អែម

"ទឹកនោម​ផ្អែម" ប្រយ័ត្ន​ប្រយែងស្បែក​បន្តិច​ទៅ

បើ​ទោះ​យើង​ខ្លួន​ឯង​មាន​កម្លាំង​មាំមួន គ្មាន​ជំងឺ​ទឹក​នោម​ផ្អែម ប៉ុន្តែ​គួរ​ដឹង​ខ្លះៗ​ពី​ជំងឺ​រ៉ាំរ៉ៃ​មួយ​នេះ យ៉ាង​ណា​ ក៏​អាច​យក​អាសា ប៉ា​ម៉ាក់ អ៊ំៗ​យើង ដែល​កំពុង​រស់​ជា​មួយ​ទឹក​នោម​ផ្អែម ដើម្បី​ជួយ​ឲ្យ​ពួក​គាត់​មាន​សុខភាព​ល្អ រស់​នៅ​ដោយ​សប្បាយ​ចិត្ត។ “Hello គ្រូពេទ្យ” នឹង​ប្រាប់​បញ្ហា​សុខ​ភាព​ស្បែក ដែល​បង្ក​ឡើង​ដោយ ​ជំងឺ​ទឹកនោមផ្អែម។ ១- រមាស់​ស្បែក រមាស់​ស្បែក កើត​ឡើង​ដោយ​សារ​ខ្វះ​ឈាម​ទៅ​ចិញ្ចឹម និង​បង្ក​ឲ្យ​ស្បែក​ស្ងួត ងាយ​ក​រោគ​ផ្សិត ទាំង​នេះ​ ក៏​ដោយ​សារ​តែ​ជាតិ​ស្ករ​ខ្ពស់​ពេក ជា​ឧបសគ្គ​ទៅ​លើ​លំហូរ​ឈាម​រត់​ទៅ​ចិញ្ចឹម​សរីរាង្គ​ផ្សេងៗ។ ២- ឆ្លង​រោគ​ដោយ​ពពួក​បាក់តេរី ដោយសារ​តែ​ការ​គ្រប់​គ្រង​ជាតិ​ស្ករ​មិន​បាន​ល្អ មេរោគ​ងាយ​នឹង​កកើត​ចំពោះ​គ្នា​​យើង ឬប៉ាម៉ាក់ អ៊ំៗ​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ណាស់ ដូចជា នៅ​ម្ដុំ​គល់​រោម និង​ក្រចក ដែល​ជា​កន្លែង​មេរោគ​ងាយ​បង្ក​រោគ​ជាង​គេ។ ចង់ពិនិត្យជំងឺបម្រុងទឹកនោមផ្អែម ចុចទីនេះ! ចង់ពិនិត្យជំងឺទឹកដក់បាតភ្នែក ចុចទីនេះ! ចង់ពិនិត្យជំងឺវរង្វេងវង្វាន់ ចុចទីនេះ! ចង់ពិនិត្យជំងឺស្ទះដង្ហើមរុំារ៉ៃ ចុចទីនេះ! ៣- ឆ្លង​រោគដោយ​ពពួក​ផ្សិត ពេល​ជាតិ​ស្ករ​ឡើង​ខ្ពស់​ពេក គឺ​អាច​បង្ក​ហានិភ័យ​ឆ្លង​រោគ​ដោយ​ផ្សិត ហៅថា​ កង់ឌីដា រួម​នឹង​កើត​ស្រែង ដោយ​បែង​ចែក​ប្រភេទ​ទៅ​តាម​ទី​កន្លែង​ក​រោគ ពិសេស​ស្រែង​នៅ​ជើង​ ដៃ លើ​ខ្លួន និង​នៅ​ម្ដុំ​ក្រលៀន។ ភាគ​ច្រើន​ឃើញ ស្រែង​ជើង សម្បូរ​កើត​ចំពោះ​គ្នា​យើង​ចូលចិត្ត​ដើរ​លុយ​ទឹក ដោយ​ជើង​ទទេរ បង្ក​ឲ្យ​មាន​រមាស់ ឡើង​ក្រហម​ជា​បន្ទះៗ កាន់តែ​គួរ​ឲ្យ​បារម្ភ បើ​យើង​មាន​បញ្ហា​លើ​ជើង​អំឡុងពេល អាច​នឹង​រីករាល​ដាល​រហូត​ក្លាយ​ជា​ដំបៅក្លាយ ឈាន​ដល់​កាត់ប្រអប់​​ជើង​ក៏មាន។ ហេតុ​នេះ គួរ​ការពារ​ជើង​យើង​ដោយ​ពាក់​ស្បែក​ជើង […]


ផលវិបាកជំងឺទឹកនោមផ្អែម

ដំបៅ​ជើង ត្រូវ​កាត់​ជើង​ចោល​ បើ​មាន​ទឹក​នោម​ផ្អែម?

ធ្លាប់​ឮ​គេ​ថា កើត​ទឹក​នោម​ផ្អែម ស្រួល​មិន​ស្រួល​អាច​កាត់​ជើង​ចោល ដែរ​អត់? ពិត មិន​ពិត ស្ដាប់ “Hello គ្រូ​ពេទ្យ​បក​ស្រាយ​សិន។ អ្នក​ទឹក​នោម​ផ្អែម ជា​ទូទៅ អាច​មាន​បញ្ហា​ជើង ដោយសារ​ទឹក​នោម​ផ្អែម​ធ្វើ​ឲ្យ​សរសៃ​ប្រសាទ​ខូច​ខាត និង​បន្ថយ​ចរន្ត​ឈាម​ទៅ​បាត​ជើង។ អ៊ីចឹង​ហើយ ​ទើបគ្នាយើង ក៏​ដូចជាម៉ាក់ប៉ា កើត​ទឹក​នោម​ផ្អែម​ តែង​មាន​អារម្មណ៍​ស្ពឹក​ចុង​ដៃ​ចុង​ជើង។ អនាម័យ​ជើង ជា​រឿង​សំខាន់ ដើម្បី​ការពារ​កុំ​ឲ្យ​មាន​បញ្ហា​ធ្ងន់​ធ្ងរ​ ​ពិសេស​ឈាន​ដល់​ការ​កាត់​ប្រអប់​ជើង ឬ​ជើង។ ១- អនាម័យប្រអប់ជើង - លាង​ជើង​ឲ្យ​ស្អាត ហើយ​ជូត​ឲ្យ​ស្ងួត - ​មើល​ចំណុច​ក្រហម ឬ​​ស្បែកក្រិន​នៅ​ម្ដុំ​ណា​មួយ - កាត់​ក្រចក​ឲ្យ​បាន​ស្អាត។ វិធី​ល្អ គឺ​កាត់​ក្រោយ​ពេល​ងូត​ទឹក​រួច ហើយ​ហាម​ឆ្កៀល​ក្រចក​ជ្រៅៗផង - ឧស្សាហ៍​ពិនិត្យ​មើល​ជើង ក្រែង​ឡើង​ដំបៅ ផ្សិត ត្រចៀក​ក្រាញ់ ហើយ​បើ​មាន​ពងទឹក កុំ​ញេច ព្រោះ​អាច​បង្ក​រោគ​ឲ្យ​កាន់​តែ​ធ្ងន់។​ ស្វែងយល់បន្ថែមតាមរយៈវីដេអូខាងក្រោម៖ https://youtu.be/UgLB5AlDbFU ចង់ពិនិត្យជំងឺបម្រុងទឹកនោមផ្អែម ចុចទីនេះ! ចង់ពិនិត្យជំងឺទឹកដក់បាតភ្នែក ចុចទីនេះ! ចង់ពិនិត្យជំងឺវរង្វេងវង្វាន់ ចុចទីនេះ! ចង់ពិនិត្យជំងឺស្ទះដង្ហើមរុំារ៉ៃ ចុចទីនេះ! ២- ពាក់ស្បែកជើង និងស្រោមជើង អ្នក​​ទឹក​នោម​ផ្អែម​មិន​ត្រូវ​ដើរ​ជើង​ទទេ​ឡើយ ព្រោះ​អាច​មុត​ជើង ហើយ​ពិបាក​ជា។ ខាង​ក្រោម​នេះ ជា​តិចនិក​ខ្លះៗ៖ - ករណី​ខ្លះ ពេទ្យ​ប្រាប់​ឲ្យ​ពាក់​ស្បែក​ជើង​ពិសេស - ពាក់​​ស្បែក​ជើង​ការពារ​ជើង​ទៅ​តាម​អាកាស​ធាតុ - កុំ​អង្គុយ​គង​អន្ទាក់ខ្លា ឬ​កាយ​វិការ​ណា​ដែល​អាច​ទប់​ឈាម ​មិន​ឲ្យ​ហូរ​ទៅ​ចិញ្ចឹម​បាត​ជើង - […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
expert badge expert

វេជ្ជបណ្ឌិត ហ៊ួយ បញ្ញា

ជំងឺទឹកនោមផ្អែម និងក្រពេញអ័រម៉ូនបុរស និងស្រ្តី • គ្លីនិក កុងត្រូល ទឹកនោមផ្អែម

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស