backup og meta

ប្រយ័ត្ន! ស្ពឹកជើង ឬប្រអប់ជើង អាចជាសញ្ញានៃជំងឺមហារីកក្រពេញប្រូស្តាត

ប្រយ័ត្ន! ស្ពឹកជើង ឬប្រអប់ជើង អាចជាសញ្ញានៃជំងឺមហារីកក្រពេញប្រូស្តាត

ជា​ទូទៅ ជំងឺ​មហារីក​​ក្រពេញ​ប្រូស្តាត ច្រើនកើត​ឡើង​លើ​បុរស​វ័យ​ចំណាស់ ប៉ុន្តែ​ក៏​អាច​កើត​លើ​បុរស​វ័យ​ក្មេង​ដូច​គ្នា។​ យោង​តាម​ការ​ស្រាវជ្រាវ​ជា​ច្រើន​បាន​បង្ហាញ​ថា អ្នក​ដែល​ធាត់​ជ្រុល​ ឬ លើស​ទម្ងន់​ និង​មាន​ប្រវត្តិ​គ្រួសារ​ធ្លាប់​កើត​ជំងឺ​​មហារីក​ក្រពេញ​ប្រូស្តាត​ មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​កើត​ជំងឺ​ដ៏​កាច​សាហាវ​មួយ​នេះ។

សញ្ញា​បង្ហាញ​ថា​មហារីក​រាលដាល​ដល់​ជើង

​ជំងឺ​មហារីក​ក្រពេញ​ប្រូស្តាត កើត​ឡើង​នៅ​ក្នុង​ក្រពេញ​ប្រូស្តាត ​​ដែល​ជា​សរីរាង្គ​មួយ​​មាន​តួនាទី​ផលិត​ទឹក​កាម។ ទោះ​ជា​មិន​​មាន​មូលហេតុ​ជាក់លាក់​ដែល​នាំ​ឲ្យ​កើត​ជំងឺ​មហារីក​មួយ​ប្រភេទ​នេះ​ក៏​ពិត​មែន ប៉ុន្តែ​បែបបទ​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​យើង​​អាច​ជះ​ឥទ្ធិពល​យ៉ាង​ខ្លាំងក្លា ហើយ​កត្តា​ដ៏​គួរ​ឲ្យ​បារម្ភ​នោះ គឺ​មហារីក​ក្រពេញ​ប្រូស្តាត​អាច​រាលដាល​ទៅ​ដល់​សរីរាង្គ​ដទៃ​ទៀត។

រោគសញ្ញា​នៃ​ជំងឺ​មហារីក​ក្រពេញ​ប្រូស្តាត​រាលដាល​ដល់​ជើង​

១. ហើម​

រោគសញ្ញា​ទូទៅ​បំផុត​​មួយ​​ គឺ​ដុំ​សាច់​រាលដាល​ទៅ​ជើង​ ដែល​បង្ក​ជា​ការ​ហើម​ជើង។ បញ្ហា​នេះ​កើត​ឡើង​ដោយ​សារ​តែ​ការ​ប្រមូលផ្ដុំ​សារធាតុ​រាវ​នៅ​បរិវេណ​ជុំវិញជើង​។

២. ការ​ឈឺចាប់​ និង​ស្ពឹក​ស្រពន់

ទន្ទឹម​នឹង​នេះ​ដែរ ការ​ឈឺចាប់​ និង​ស្ពឹក​ស្រពន់​អាច​កើត​លើ​ជើង​ និង​ប្រអប់​ជើង​។ ជាង​នេះ​ទៅ​ទៀត សូម្បី​តែ​ត្រគាក ទ្រូង​ និង​ខ្នង​ផ្នែក​ខាង​ក្រោម​ក៏​អាច​​មាន​អាការៈ​ឈឺចាប់​ ឬ​ស្ពឹក​ដូច​គ្នា។

[embed-health-tool-heart-rate]

​​៣. នោម​ឈឺ

មួយ​វិញ​ទៀត អាការៈ​មិន​ស្រួល និង​ឈឺចាប់​នៅ​ពេល​នោម​ក៏​អាច​​បណ្ដាល​មក​ពី​​ជំងឺ​មហារីក​ក្រពេញ​ប្រូស្តាត​ប៉ះពាល់​ទៅ​លើ​ខ្នង​ផ្នែក​ខាង​ក្រោម​ និង​តំបន់​អាង​ត្រគាក​។ ដូច្នេះ​ហើយ​ យើង​គួរ​ពិគ្រោះ​យោបល់​ជាមួយ​គ្រូពេទ្យ​​ភ្លាម​ៗ ដើម្បី​ជៀសវាង​ផលវិបាក​ធ្ងន់ធ្ងរ​ដែល​ទាក់ទង​នឹង​ជំងឺ​មហារីក​នេះ។

រន្ធ​នោម​ត្បៀត​តូច​

រោគសញ្ញា​ព្រមាន​ទាំង​៧​នៃ​ជំងឺ​មហារីក​ក្រពេញ​ប្រូស្តាត

ក្រៅ​ពី​ហើម​ជើង ជំងឺ​មហារីក​មួយ​នេះ​ក៏​អាច​បង្ក​ឲ្យ​មាន​រោគសញ្ញា​មួយ​ចំនួន​ រួម​មាន​៖

  • ពិបាក​នោម​
  • ឈឺ​ឆ្អឹង
  • ស្រក​ទម្ងន់​ដោយ​គ្មាន​មូលហេតុ
  • លិង្គ​មិន​ឡើង​រឹង
  • អស់​កម្លាំង​ខ្លាំង
  • ទឹក​កាម​មាន​ឈាម​
  • នោម​ញឹកញាប់។

អត្ថបទគួរអាន៖

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Signs and Symptoms of Prostate Cancer

https://www.cancer.org/cancer/prostate-cancer/detection-diagnosis-staging/signs-symptoms.html

Symptoms of metastatic prostate cancer

https://www.cancerresearchuk.org/about-cancer/prostate-cancer/metastatic-cancer/symptoms

Prostate Cancer

https://my.clevelandclinic.org/health/diseases/8634-prostate-cancer

កំណែ​ប្រែបច្ចុប្បន្ន

09/09/2024

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Editor HK


អត្ថបទពាក់ព័ន្ធ

ដឹងអត់ថា ស្រ្តីគួរធ្វើតេស្តពិនិត្យរកជំងឺមហារីកសុដន់នៅអាយុប៉ុន្មាន?

កំពូលអាហារ ៤ ប្រភេទនេះ មានគុណប្រយោជន៍ខ្លាំងដល់អ្នកជំងឺមហារីកសុដន់


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Sep 09

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម