ជំងឺមហារីកច្រមុះបំពង់ក ជាប្រភេទជំងឺមហារីកដែលមានប្រភពចេញពីបំពង់ច្រមុះនិងបំពង់ក និងមានទីតាំងនៅក្រោយច្រមុះ និងបំពង់អាហារផ្នែកខាងលើ ។ យោងតាមអ្នកជំនាញបានបង្ហាញថា មហារីកច្រមុះជាប្រភេទមហារីកដ៏កម្រមួយ ប៉ុន្តែវាកើតឡើងញឹកញាប់នៅតំបន់មួយចំនួន ជាពិសេសនៅអាស៊ីអាគ្នេយ៍។
ជំងឺមហារីកច្រមុះបំពង់កកើតឡើងដោយសារកត្តាណាខ្លះ?
តាមពិតទៅ មូលហេតុបង្កជាក់លាក់នៃជំងឺមហារីកមួយប្រភេទនេះ នៅមិនទាន់ដឹងច្បាស់នៅឡើយ។ ប៉ុន្តែ ក៏មានកត្តាជាច្រើនដែលអាចបង្កើនហានិភ័យនៃជំងឺមហារីកច្រមុះបំពង់កផងដែរ ដែលរួមមាន៖
- អ្នកដែលមានអាយុចាប់ពី៥០ ទៅ៦០ឆ្នាំ
- ស្ត្រីមានហានិភ័យនៃការកើតជំងឺមហារីកច្រមុះច្រើនជាងបុរស
- ការញ៉ាំត្រី និងសាច់ដែលមានជាតិអំបិលខ្ពស់
- អ្នកដែលធ្វើការពាក់ព័ន្ធនឹងកម្ទេចឈើរឹង ។
រោគសញ្ញានៃជំងឺមហារីកច្រមុះដែលយើងច្រើនតែមើលរំលង
ជាក់ស្ដែង រោគសញ្ញានៃជំងឺមហារីកច្រមុះមានភាពស្រដៀងទៅនឹងបញ្ហាសុខភាពស្រាលៗដទៃទៀត ដែលធ្វើឲ្យយើងពិបាកក្នុងការកំណត់រោគសញ្ញានៅដំណាក់កាលដំបូង។ លើសពីនេះ អ្នកជំងឺភាគច្រើនមិនមានលេចចេញរោគសញ្ញាណាមួយឡើយ រហូតទាល់តែជំងឺមហារីកឈានដល់ដំណាក់កាលធ្ងន់ធ្ងរ។
[embed-health-tool-heart-rate]
យ៉ាងណាមិញ យើងអាចសង្កេតឃើញរោគសញ្ញាមួយចំនួនដូចខាងក្រោម៖
- ហឹងត្រចៀក ឬតឹងច្រមុះ
- មានឈាមនៅក្នុងទឹកមាត់ ឬហូរឈាមតាមច្រមុះ
- ដុំពកនៅក ដែលបណ្ដាលមកពីហើមកូនកណ្ដុរ
- ការបង្ករោគនៅត្រចៀក
- ឈឺត្រចៀក
- ស្ដាប់មិនឮ (ត្រចៀកម្ខាង)
- ឈឺក
- ឈឺក្បាល
- ពិបាកដកដង្ហើម
- ពិបាកនិយាយ។
ប្រសិនបើគ្នាយើងប្រឈមនឹងរោគសញ្ញាទាំងនេះ ចូរពិគ្រោះយោបល់ជាមួយនឹងគ្រូពេទ្យភ្លាមៗ។
អត្ថបទគួរអាន៖
- កាត់បន្ថយហានិភ័យមហារីកសុដន់ អនុវត្តទម្លាប់ល្អៗទាំងនេះ
- តិចនិកជួយស្រីៗ ចៀសឆ្ងាយពីជំងឺមហារីកសុដន់
- ស្រីៗគួរដឹង! ជំងឺមហារីកសុដន់ និងការបំបៅដោះកូន
- មកដឹងពីដំណាក់កាលទាំង៤ នៃជំងឺមហារីកសុដន់
- ស្ទាបសុដន់រកដុំសាច់ជំងឺមហារីកខ្លួនឯង អាចជួយបានកម្រិតណាដែរ?
- មហារីកសុដន់ដោយសារមិនបានបំបៅកូន វិវត្តមកពីបែប