backup og meta

រោគសញ្ញា​ទាំង​៣​ របស់ជំងឺ​​មហារីក​កើត​លើ​កុមារ​ ប៉ា​ម៉ាក់​គួរ​ដឹង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រោគសញ្ញា​ទាំង​៣​ របស់ជំងឺ​​មហារីក​កើត​លើ​កុមារ​ ប៉ា​ម៉ាក់​គួរ​ដឹង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពិត​ណាស់​ កុមារ​ក៏​អាច​កើត​ជំងឺ​មហារីក​ដូច​ទៅ​នឹង​មនុស្ស​ពេញ​វ័យ​ដែរ ដូច្នេះ​ហើយ​​ប៉ា​ម៉ាក់​គប្បី​តាមដាន​ និង​សង្កេត​មើល​រោគសញ្ញា​មិន​ប្រក្រតី​មួយ​ចំនួន​ មុន​ពេល​ដែល​ជំងឺ​ដ៏​កាច​សាហាវ​មួយ​នេះ វិវត្ត​កាន់​តែ​ធ្ងន់ធ្ងរ​។

ជាក់​ស្ដែង ជំងឺ​មហារីក​​មិន​មែន​ជា​ជំងឺ​តែ​មួយ​ទេ ប៉ុន្តែ​វា​ជា​ចង្កោម​នៃ​ជំងឺ​ដែល​ពាក់ព័ន្ធ​មួយ​ចំនួន​។ ជំងឺ​មហារីក​កើត​ឡើង​ដោយ​សារ​តែ​ការ​បែងចែក​កោសិកា​​មិន​ធម្មតា និង​ពិបាក​គ្រប់គ្រង​ ហើយ​វា​អាច​ប៉ះពាល់​ដល់​កោសិកា​ក្បែរ​ៗ​ ព្រម​ទាំង​រាលដាល​ដល់​ផ្នែក​រាងកាយ​ផ្សេង​ទៀត​តាម​រយៈ​ប្រព័ន្ធ​​ឈាម​ និង​កូន​កណ្ដុរ

ជំងឺ​មហារីក​ទូទៅ​បំផុត​​កើត​លើ​កុមារ

ប្រភេទ​ជំងឺ​មហារីក​ទូទៅ​បំផុត​មួយ​ចំនួន​ដែល​​ឧស្សាហ៍​កើត​លើ​កុមារ​មាន​ដូចជា​ជំងឺ​មហារីក​ឈាម​ ដុំ​សាច់​ខួរ​ក្បាល​ មហារីក​ស្រទាប់​រ៉េទីន មហារីក​ឆ្អឹង និង​មហារីក​ពោះ ។ អ្នក​ជំនាញ​បាន​ឲ្យ​ដឹង​ថា ជំងឺ​មហារីក​​មួយ​ចំនួន​ដែល​កើត​លើ​កុមារ​ អាច​បណ្ដាល​មក​ពី​កត្តា​ហ្សែន​ ប៉ុន្តែ​មូលហេតុ​ជាក់លាក់​នៅ​មិន​ទាន់​ដឹង​ច្បាស់​នៅ​ឡើយ​ទេ​។

កម្មវិធី​ពិនិត្យ​​ជំងឺ​មហារីក​សុដន់​​​អន​ឡាញ

គណនា BMI

គណនា BMR

កម្មវិធី​ពិនិត្យ​​ជំងឺ​​មហារីក​ពោះវៀន​ធំ​អន​ឡាញ

​​រោគសញ្ញា​មិន​ប្រក្រតី​នៃ​ជំងឺ​មហារីក​លើ​កុមារ​

ការ​ដឹង​ពី​សញ្ញា​ និង​រោគសញ្ញា​នៃ​ជំងឺ​មហារីក​លើ​កុមារ​​ទាន់​ពេល​វេលា អាច​ជួយ​ឲ្យ​ការ​ព្យាបាល​កាន់​តែ​មាន​ប្រសិទ្ធភាព​។ ដូច្នេះ​ហើយ​ ប៉ា​ម៉ាក់​គប្បី​សង្កេត​មើល​រោគសញ្ញា​មួយ​ចំនួន​​​ខាង​ក្រោម​នេះ។

១. ស្លេកស្លាំង និង​គ្មាន​កម្លាំង​កំហែង

កម្រិត​​ថាមពល​ថយ​ចុះ​ខ្លាំង អាច​ជា​រោគសញ្ញា​ព្រមាន​ដំបូង​​នៃ​ជំងឺ​មហារីក​លើ​កុមារ​។ ទោះ​បី​ជា​មាន​ជំងឺ​មហារីក​ជា​ច្រើន​ប្រភេទ​ដែល​អាច​កើត​ចំពោះ​ក្មេង​យ៉ាង​ណា​ក្ដី ប៉ុន្តែ​រោគសញ្ញា​មួយ​នេះ​គឺ​​ជា​រោគសញ្ញា​ទូទៅ​បំផុត​នៃ​មហារីក​ទាំង​នោះ​។

២. ងាយ​មាន​ស្នាម​ជាំ​ ឬ​ចេញ​ឈាម​

ជាមួយ​គ្នា​នេះ​ដែរ​ ជំងឺ​មហារីក​លើ​កុមារ​ដែល​កើត​ញឹកញាប់​បំផុត គឺ​ជំងឺ​មហារីក​ឈាម​  ហើយ​ក្មេង​ដែល​​មាន​ជំងឺ​នេះ ​អាច​ចេញ​ឈាម​ច្រើន​ជាង​ធម្មតា​នៅ​ពេល​ដែល​​​ពួក​គេ​មាន​របួស​តិច​តួច ឬ​ចេញ​ឈាម​ច្រមុះ។ ហេតុ​នេះ​​ហើយ​ នៅ​ពេល​ដែល​កូន​ចេញ​ឈាម​ច្រើន​ជាង​ធម្មតា ប៉ា​ម៉ាក់​គួរតាមដាន​រោគសញ្ញា​នេះ​ឲ្យ​បាន​ដិតដល់ ក៏​ដូចជា​ពិគ្រោះ​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ​។

អានបន្ថែម៖

៣. ឈឺ​ក្បាល​ញឹកញាប់​​ និង​​មាន​ក្អួត​

ទន្ទឹម​នឹង​នេះ អាការៈ​ឈឺ​​ក្បាល​រ៉ាំរ៉ៃ​​ព្រម​ទាំង​មាន​ក្អួត​ផង​នោះ ​អាច​ជា​រោគសញ្ញា​នៃ​ជំងឺ​ជា​ច្រើន​ ក៏​ដូចជា​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​។ មួយ​វិញ​ទៀត វា​ក៏​អាច​បញ្ជាក់​ថា​កូន​របស់​ប៉ា​ម៉ាក់​អាច​ប្រឈម​នឹង​ជំងឺ​មហារីក​ដូច​គ្នា។ ដូច​នេះ​ ​ប៉ា​ម៉ាក់​គួរ​នាំ​កូន​ទៅ​ជួប​គ្រូពេទ្យ​ជា​បន្ទាន់​ ប្រសិនបើ​សង្កេត​ឃើញ​រោគសញ្ញា​មិន​ប្រក្រតី​ណា​មួយ​​។

រោគសញ្ញា​នៃជំងឺមហារីក

រោគសញ្ញាមហារីក កើត លើ កុមារ

កុមារ​ក៏​​មាន​ហានិភ័យ​នៃ​ការ​កើត​ជំងឺ​មហារីក​ដូច​ទៅ​នឹង​មនុស្ស​ពេញ​វ័យ​ដែរ។ កត្តាហ្សែន​អាច​ជា​មូលហេតុ​នៃ​ការ​កើត​ជំងឺ​មហារីក​លើ​កុមារ​។ យ៉ាងណា​មិញ ប៉ា​ម៉ាក់​គប្បី​សង្កេត​មើល​រោគសញ្ញា​ទូទៅ​បំផុតទាំង​៣​នៃ​ជំងឺ​មហារីក​​ដេល​កើត​លើ​កុមារ​។
  • ស្លេកស្លាំង និង​គ្មាន​កម្លាំង​កំហែង
  • ងាយ​មាន​ស្នាម​ជាំ ឬ​ចេញ​ឈាម​
  • ឈឺ​ក្បាល​ញឹកញាប់​ និង​មាន​ក្អួត

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

​Cancer In Children: Easy Bleeding To Unexplained Paleness, 3 Unusual Symptoms You Should Never Ignore

https://www.thehealthsite.com/photo-gallery/cancer-in-children-easy-bleeding-to-unexplained-paleness-3-unusual-symptoms-you-should-never-ignore-863991/most-common-childhood-cancer-864022/

Finding Cancer in Children

https://www.cancer.org/cancer/cancer-in-children/finding-childhood-cancers-early.html

Symptoms of childhood acute lymphoblastic leukaemia (ALL)

https://www.cancerresearchuk.org/about-cancer/childrens-cancer/acute-lymphoblastic-leukaemia/symptoms

Warning signs of cancer in children

https://www.cancer.org.au/health-professionals/resources/warning-signs-of-cancer-in-children

Early Cancer Warning Signs: 5 Symptoms You Shouldn’t Ignore

https://www.hopkinsmedicine.org/health/wellness-and-prevention/early-cancer-warning-signs-5-symptoms-you-shouldnt-ignore

កំណែ​ប្រែបច្ចុប្បន្ន

18/02/2022

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Feb 18, 2022

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម