backup og meta

ការសិក្សា៖ ហាត់ប្រាណអាចកាត់បន្ថយហានិភ័យជំងឺមហារីកដល់៧ប្រភេទ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការសិក្សា៖ ហាត់ប្រាណអាចកាត់បន្ថយហានិភ័យជំងឺមហារីកដល់៧ប្រភេទ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការ​ហាត់​ប្រាណ​ទៀងទាត់​ អាច​ជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​មហារីក​ដល់​ទៅ​​៧​ប្រភេទ​ នេះ​បើ​យោង​តាម​ការ​សិក្សា​ពី​​សមាគម​មហារីក​អាមេរិក វិទ្យាស្ថាន​មហារីក​ថ្នាក់​ជាតិ និង​សាលា​សុខភាព​សាធារណៈ​Harvard T.H។

ការ​សិក្សា​ថ្មី​នេះ​បាន​រក​ឃើញ​ថា ប្រសិនបើ​យើង​ហាត់ប្រាណ​កម្រិត​មធ្យម​​ ដូចជា​វាយ​សី ដើរ​លឿន​ រាំ ជិះ​កង់​ រត់​ ហែល​ទឹក​ ​រយៈពេល​ពីរ​ម៉ោង​កន្លះ ទៅ​៥​ម៉ោងក្នុង​មួយ​សប្ដាហ៍​ នោះ​​យើង​នឹង​ទទួល​បាន​អត្ថប្រយោជន៍​ដ៏​ច្រើន​​លើស​លប់​។

ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!

ជាមួយ​គ្នា​នេះ​ដែរ ក្រុម​អ្នក​ស្រាវជ្រាវ​បាន​ផ្ដោត​ទៅ​លើ​ការ​សិក្សា​ចំនួន​៩ ដែល​មាន​​មនុស្ស​ពេញ​វ័យ​ច្រើន​ជាង​៧៥០​ ០០០នាក់​ចូល​រួម។ ជា​លទ្ធផល ការ​បញ្ចេញ​សកម្មភាព​ប្រចាំ​ថ្ងៃ ដោយ​ហាត់​ប្រាណ​ក្នុង​កម្រិត​មធ្យម​ អាច​ជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​មហារីក​ចំនួន​៧​ប្រភេទ ក្នុង​ចំណោម​​ជំងឺ​មហារីក​ទាំង​១៥​ដែល​បាន​លើក​យក​មក​សិក្សា ​ដែល​​ក្នុង​នោះ​រួម​មាន៖

  • កាត់បន្ថយ​ហានិភ័យ​នៃ​​ជំងឺ​មហារីក​​សុដន់​ស្ត្រី (៦% ដល់​១០%)
  • កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​មហារីក​ពោះវៀន​ធំ​ចំពោះ​បុរស (៨% ដល់​១៤%)
  • កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​មហារីក​ស្រទាប់អង់ដូម៉ែត្រ (១០% ដល់​១៨%)
  • កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​មហារីក​តម្រង​នោម​ (១១% ដល់​១៧%)
  • កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​មហារីក​​ឈាមប្លាស្មា (១៤% ដល់​១៩%)
  • កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​មហារីក​ថ្លើម​ (១៨% ដល់​២៧%)
  • កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​មហារីក​​គ្រាប់ឈាមស (១១% ដល់​១៨%)។

[embed-health-tool-heart-rate]

ដូច្នេះ​ហើយ ដើម្បី​បង្ការ​ជំងឺ​មហារីក​ យើង​ចាំបាច់​ត្រូវ​​ហាត់​ប្រាណ​ជា​ទៀងទាត់ ​យ៉ាង​ហោច​ណាស់​ឲ្យ​បាន​៣០​នាទី​ក្នុង​មួយ​ថ្ងៃ ឬ​ទៅ​តាម​ចំនួន​ម៉ោង​ ដូច​ដែល​បាន​បញ្ជាក់​ខាង​លើ ​ទើប​ជា​ការ​ប្រសើរ។

អត្ថបទគួរអាន៖

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

​​​​​​​​Study: Getting Enough Exercise Lowers Risk of 7 Cancers

https://www.cancer.org/latest-news/study-getting-enough-exercise-lowers-risk-of-7-cancers.html

Expert Panel: Physical Exercise Helps Prevent Cancer and May Help Cancer Survivors Live Longer

https://www.cancer.org/latest-news/expert-panel-physical-activity-helps-prevent-cancer-and-may-help-cancer-survivors-live-longer.html

Physical Activity and Cancer

https://www.cancer.gov/about-cancer/causes-prevention/risk/obesity/physical-activity-fact-sheet

កំណែ​ប្រែបច្ចុប្បន្ន

08/02/2023

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Feb 08, 2023

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម