“អស់កម្លាំង ល្ហិតល្ហៃ ចង់ធ្វើអីក៏ធ្វើមិនបាន សុខភាពទ្រុឌទ្រោម គ្មានអារម្មណ៍ស្រស់ថ្លា មិនចង់ទៅណាទាំងអស់”។ នេះសុទ្ធសឹងជាអ្វី ដែលម៉ាក់អ៊ំ ក៏ដូចជាស្រីៗគ្នាយើង មានជំងឺមហារីកសុដន់ កំពុងប្រឈម ក៏ជាពេលវេលាដ៏ពិបាកបំផុត ប្រុសៗអត់ដឹងទេ។ ប៉ុន្តែអត្ថបទ “Hello គ្រូពេទ្យ” មានវិធីដោះស្រាយបាន ធ្វើម៉េចឲ្យរួចផុតពីភាពនឿយហត់ ដោយគ្រាន់អនុវត្តតាមវិធីដូចខាងក្រោម។
១- ហាត់ប្រាណ
រឿងនេះអាចពិបាកបន្តិច គ្មានអ្នកណានឹកឃើញហាត់ប្រាណទាំងកំពុងអស់កម្លាំងចឹងទេ។ ប៉ុន្តែយោងតាមការសិក្សាបង្ហាញថា ហាត់ប្រាណជួយបង្កើនថាមពលរាងកាយ។ គ្នាយើងអាចប្រាប់ម៉ាក់អ៊ំ ហាត់ប្រាណរបៀបស្រាលៗ ដូចជា ដើរ ជិះកង់ ឬហែលទឹកក៏បាន បើហាត់ យូហ្គា កាន់តែល្អ ព្រោះទម្រង់ខ្លះអាចបង្កើនថាមពលលឿន។ ហាត់ប្រាណទៀងទាត់ល្អសម្រាប់សុខភាព។
២- របបអាហារត្រឹមត្រូវ
ញ៉ាំអាហារត្រឹមត្រូវជួយឲ្យសុខភាពរឹងម៉ាំ ដូចជា បន្លែ ផ្លែឈើ គ្រាប់ធញ្ញជាតិ ប្រូតេអ៊ីន (សាច់ត្រី) ជាដើម។ គួរតែញ៉ាំម្ហូបស្ងោរ ចំហុយ ដុត ឬអាំង កុំញ៉ាំអាហារឆាមិនល្អទេ។ ញ៉ាំស្ករ និងអំបិលបន្តិចបន្តួចបានហើយ ចៀសវាងញ៉ាំសាច់ជាប់ខ្លាញ់។ សាឡាដ និងស៊ូស៊ី ក៏គួរតែចៀសវាង ការពារករណីបង្ករោគ ហើយមុនចម្អិនត្រូវលាងសម្អាតចំណីអាហារឲ្យបានល្អសិន។
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
៣- ញ៉ាំទឹកឲ្យច្រើន
បាត់បង់ជាតិទឹកអាចបណ្តាលឲ្យខ្វះថាមពល ព្រោះរាង្គកាយយើងសុទ្ធតែត្រូវការទឹក គួរផឹកឲ្យបាន ៨កែវ ក្នុងមួយថ្ងៃ ញ៉ាំទឹកដោះគោ ឬទឹកផ្លែឈើ កុំព្យាយាមរងចាំដល់ស្រេកទឹកបានផឹក ត្រូវធ្វើយ៉ាងណាឲ្យមានជាតិទឹកក្នុងរាងកាយជានិច្ច។
៤- ឆាប់ចូលគេង
គេងគ្រប់គ្រាន់ ភាពនឿយហត់នឹងកាត់បន្ថយ ប៉ុន្តែកុំគេងថ្ងៃឲ្យលើស ៣០នាទី ពីព្រោះប៉ះពាល់ការគេងយប់ គួរចៀសវាងផឹក កាហ្វេ ផងដែរ។ ស្តាប់ចម្រៀង រៀបចំបន្ទប់គេងឲ្យមានផាសុកភាព កាន់តែធ្វើឲ្យគេងលក់ស្រួល។
[embed-health-tool-heart-rate]
៥- សម្របខ្លួនតាមរាងកាយ
រាងកាយ ម៉ាក់អ៊ំ ចាស់ៗ ឬគ្នាយើងមានជំងឺមហារីកសុដន់ សុទ្ធតែខុសគ្នា ខ្លះមានកម្លាំងពេលថ្ងៃ ខ្លះទៀតពេលយប់ អាស្រ័យលើខួរក្បាល និងហ្សែន បើអ៊ីចឹងសម្របខ្លួនតាមរាងកាយ នាំឲ្យភាពនឿយហត់រសាយអស់។
៦- ស្វែងរកជំនួយ
កើតមហារីកសុដន់ មិនមែនជារឿងគួរឲ្យខ្មាសអៀនទេ គួរសុំជំនួយពីមនុស្សជុំវិញខ្លួន អាចពិភាក្សាជាមួយពេទ្យ សួរគ្រប់រឿងចង់ដឹង ប្រាប់ ពេទ្យពីអាការៈ ដើម្បីរកមូលហេតុធ្វើឲ្យអស់កម្លាំង និងដំណោះស្រាយ។
អត្ថបទគួរអាន៖
- កាត់បន្ថយហានិភ័យមហារីកសុដន់ អនុវត្តទម្លាប់ល្អៗទាំងនេះ
- តិចនិកជួយស្រីៗ ចៀសឆ្ងាយពីជំងឺមហារីកសុដន់
- ស្រីៗគួរដឹង! ជំងឺមហារីកសុដន់ និងការបំបៅដោះកូន
- មកដឹងពីដំណាក់កាលទាំង៤ នៃជំងឺមហារីកសុដន់
- ស្ទាបសុដន់រកដុំសាច់ជំងឺមហារីកខ្លួនឯង អាចជួយបានកម្រិតណាដែរ?