ពិគ្រោះជាមួយគ្រូពេទ្យ ដើម្បីទទួលបានការណែនាំ អាហារណាល្ អគួរញ៉ាំ។ បើមានរបស់ចូលចិត្តញ៉ាំ ហើយឈប់អត់បាន អាចសួរគ្រូពេទ្យ ក្រែងពេទ្យមានវិធីជួយបាន។ ក្នុងករណី មានផ្ទៃពោះ ឬបញ្ហាសុខភាពផ្សេងៗ សូមប្រាប់គ្រូពេទ្យឲ្យអស់កុំលាក់។
៣- ប្រយ័ត្នចំពោះអាហារយើងញ៉ាំ
ក្នុងករណីខ្លះ ការព្យាបាលជំងឺមហារីកសុដន់ អាចធ្វើឲ្យប្រព័ន្ធការពាររាងកាយចុះខ្សោយ ងាយឆ្លងជំងឺ ដូចនេះត្រូវតែប្រយ័ត្នចំពោះការញ៉ាំអាហារ។ ខាងក្រោមនេះជាគន្លឹះខ្លះៗ៖
– កុំញ៉ាំអយស្ទើរឆៅ ឬស៊ូស៊ី
– កុំញ៉ាំអាហារផុតថ្ងៃកំណត់
– កុំញ៉ាំអាហារដុះផ្សិត
– ដាក់ត្រី និងសាច់ ក្នុងទូទឹកកក
– លាងដៃ កាំបិត ឲ្យបានស្អាតពេលធ្វើម្ហូប
– ចម្អិនអាហារឲ្យបានឆ្អិនល្អ។ ចៀសវាងញ៉ាំសាច់ ឬពងទាមិនឆ្អិនល្អ
– គួរប្រើជ្រុញពីរ មួយសម្រាប់អាហារឆ្អិន និងមួយទៀតសម្រាប់អាហារឆៅ
– លាងសម្អាតបន្លែ និងផ្លែឈើ ឲ្យបានស្អាតមុនញ៉ាំ ហើយបើផ្លែឈើណាមានប្រភពមិនច្បាស់លាស់ កុំញ៉ាំអី
– អាហារដែលញ៉ាំមិនអស់ គួររក្សាទុកក្នុងទូទឹកកក ដើម្បីកុំឲ្យដុះផ្សិត ឬបោះចោលតែម្តងក៏បាន។ យល់ល្អគួរតែធ្វើល្មមញ៉ាំបានហើយ។
៤- គួរញ៉ាំថ្នាំបំប៉នថែមទេ?
គ្នាយើងមានជំងឺមហារីកសុដន់ តែងគិតថាថ្នាំបំប៉នមួយចំនួនអាចជួយឲ្យជំងឹមហារីកជាសះស្បើយបាន តែផ្ទុយមកវិញ វាធ្វើឲ្យប៉ះពាល់ដល់ការព្យាបាលទៅវិញទេ។ ដូចនេះ បើចង់លេបថ្នាំបំប៉ន ឬវីតាមីនទាំងនោះ គួរពិភាក្សាជាមួយគ្រូពេទ្យជាមុនសិន។ ការព្យាបាលជំងឺមហារីកដោះ ផ្តល់ផលរំខានជាច្រើន តែញ៉ាំអាហារមានជីវជាតិគ្រប់គ្រាន់ ដើម្បីជួយរាងកាយតទល់ជំងឺ។
អាន៖