backup og meta

កត្តាទាំងនេះ​ អាច​ធ្វើឲ្យ​ស្រីៗ​ប្រឈមជំងឺមហារីកសុដន់

កត្តាទាំងនេះ​ អាច​ធ្វើឲ្យ​ស្រីៗ​ប្រឈមជំងឺមហារីកសុដន់

ស្រីៗគ្នាយើងច្បាស់ជាធ្លាប់ឮមហារីកសុដន់មិនខាន។ មហារីកសុដន់ ជាជំងឺកាចសាហាវបំផុត ឆក់យកជីវិតស្រីៗជាច្រើន​ជុំវិញពិភពលោក។ សម្រាប់គ្នាយើងមានទម្លាប់ធ្វេសប្រហែសមួយចំនួនដូចខាងក្រោម ត្រូវកែប្រែទាន់មានឱកាស ព្រោះអាចប្រឈមហានិភ័យខ្ពស់។ “Hello គ្រូពេទ្យ” នឹងបង្ហាញពីទម្លាប់មួយចំនួនគ្នាយើងតែងមើលរំលង ប៉ុន្តែជាឱកាសប្រឈម​ខ្ពស់នឹងជំងឺកាចសាហាវមួយនេះ៖

១- ផឹកស្រា

យោងតាមទិន្នន័យអេពីដេមីសាស្រ្ត (ការស្រាវជ្រាវក្នុងតំបន់) ថា ក្នុងចំណោមស្រីៗក្នុងប្រទេសអភិវឌ្ឍន៍ជុំវិញពិភពលោក កើតមហារីកសុដន់ ៤% ជាអ្នកផឹកស្រា។ របាយការណ៍ផ្សេងទៀត បង្ហាញថា កំណើនអាចកើនដល់ ១០% បើយើងបន្ថែម (ផឹក) សារធាតុអេតាណុល ១០ ក្រាម​ដែល​មានក្នុងស្រារាល់ថ្ងៃ។ ទំនាក់ទំនងរវាងគ្រឿងស្រវឹង និងហានិភ័យកើតមហារីកសុដន់ បង្ហាញយ៉ាងច្បាស់ថា ផឹកស្រាកាន់តែច្រើន ហានិភ័យកើតមហារីកក៏មានកាន់តែខ្ពស់។

២- ជក់បារី

ជក់បារី ក៏ជាមូលហេតុបង្កឲ្យមានជំងឺកាចសាហាវផ្សេងៗ ភាគច្រើនជាមហារីក ក្នុងនោះក៏មានមហារីកសុដន់ផងដែរ។ ក្លិនឈ្ងុយនៃសារធាតុអ៊ីដ្រូកាបូន មានក្នុងថ្នាំជក់ ជាមូលហេតុបង្កជាសារធាតុវិទ្យុសកម្មជំរុញឲ្យកើតមហារីក។ របាយការណ៍ក្រុមគ្រូពេទ្យវះកាត់ទូទៅចេញផ្សាយឆ្នាំ២០១៤ បង្ហាញថា ស្រីៗធ្លាប់ជក់បារីពីមុន អាចនឹងកើតមហារីកសុដន់ជាង​ស្រ្ដី​ធម្មតា ១០%។

ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!

ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!

ចង់ពិនិត្យជំងឺមហារីកក្រពេញអូវែ ចុចទីនេះ!

ចង់ពិនិត្យជំងឺមហារីកសួត ចុចទីនេះ!

៣- ធាត់ ឬឡើងគីឡូឥតឈប់

ធាត់ ឬឡើងគីឡូ បន្ទាប់ពីឈានចូលវ័យអស់រដូវ អាចជាកត្តាហានិភ័យកើតមហារីកសុដន់។ មុនដល់វ័យអស់រដូវ អ័រម៉ូន អឺស្រ្ដូហ្សែន របស់យើងភាគច្រើន បានផលិតនៅក្នុងក្រពេញអូវែ និងជាលិកាខ្លាញ់មានតិចតួចបំផុត។ ប៉ុន្ដែបន្ទាប់ពីក្រពេញអូវែឈប់ផលិតអរម៉ូន អឺស្រ្ដូហ្សែន ក្រោយយើងអស់រដូវ គឺមានតែជាលិកាខ្លាញ់ប៉ុណ្ណោះ ជាប្រភពចម្បងក្នុងការផលិត​អរម៉ូន អឺស្រ្ដូហ្សែន។

ពេលសម្បូរជាលិកាខ្លាញ់ កម្រិតអ័រម៉ូន អឺស្រ្ដូហ្សែន ក៏កើនឡើងតាមដែរ ជាហេតុបង្កឲ្យមានហានិភ័យ។ មួយទៀត គ្នាយើងធាត់ជ្រុលតែងមានកម្រិតអ័រម៉ូនអាំងស៊ុយលីនខ្ពស់នៅក្នុងឈាម ក៏ជាហេតុនាំឲ្យមានមហារីកសុដន់ដូចគ្នា។

៤- អត់ហាត់ប្រាណសោះ

– ភាពអសកម្មរាងកាយ (អត់ធ្វើលំហាត់ប្រាណ) ជាកត្តាហានិភ័យ​កើតជំងឺកាចសាហាវប្រភេទនេះ ប៉ុន្ដែការធ្វើសកម្មភាពរាងកាយ អាចការពារគ្នាយើងពីមហារីកសុដន់ក្រោយពេលអស់រដូវ តាមរយៈការជះឥទ្ធិពលពីការដុតកម្ដៅរបស់អ័រម៉ូន Steroid នៃក្រពេញបញ្ចេញខាងក្នុង និងការរលាករបស់វា ដែលធ្វើឲ្យកាត់បន្ថយជាតិខ្លាញ់ក្នុងខ្លួនបាន និងប្រព័ន្ធភាពស៊ាំប្រសើរថែមទៀតផង។ ធ្វើសកម្មភាពរាងកាយ ត្រូវគេអះអាង ជួយកាត់បន្ថយហានិភ័យមហារីកសុដន់ចុះមកត្រឹម ២៥ ទៅ ៣០% ប៉ុណ្ណោះ។

– យោងតាមការសិក្សា ស្ត្រីដើរយឺតៗពី ១ ម៉ោង ទៅ ២ ម៉ោងកន្លះ ក្នុងមួយសប្តាហ៍ អាចកាត់បន្ថយហានិភ័យបានដល់ ១៨%។ ទំនាក់ទំនងរវាងលំហាត់ប្រាណទៀងទាត់ និងការថយចុះហានិភ័យក្រោយពេលអស់រដូវ ត្រូវគេបញ្ជាក់ច្បាស់។ មានន័យថា អសកម្មរាងកាយអាចនាំយើងទៅឈានទៅរកការកើតមហារីកសុដន់។

អត្ថបទគួរអាន៖

៥- ប្រើវិធីពន្យារកំណើត

វិធីពន្យារកំណើតមានច្រើនសណ្ឋាន ដូចជា ថ្នាំលេប ថ្នាំចាក់ ជ័រដាក់ក្នុងស្បូន ជ័រដាក់ក្រោមស្បែក និងកងដាក់ក្នុងស្បូន សុទ្ធតែអាចឈានទៅរកមហារីកសុដន់។ អ្នកវិទ្យាសាស្រ្ដបញ្ជាក់ថា ស្រីៗប្រើវិធីពន្យារកំណើតអាចប្រឈមមហារីកសុដន់បន្តិច ជាងស្រ្ដីដែលមិនប្រើប្រាស់។ តែបើស្រ្ដីដែលឈប់ប្រើ (ឈប់ពន្យារកំណើត) ចន្លោះពី ៥-១០ឆ្នាំ ទៅតាមទម្រង់នៃការពន្យារកំណើត នឹងមិនមានហានិភ័យកើតមហារីកសុដន់ទេ។

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Lifestyle-related Breast Cancer Risk Factors. https://www.cancer.org/cancer/breast-cancer/risk-and-prevention/lifestyle-related-breast-cancer-risk-factors.html.

Influence of Lifestyle Factors on Breast Cancer Risk. https://www.ncbi.nlm.nih.gov/pmc/articles/PMC4317679

Alcohol Use and Cancer, https://www.cancer.org/healthy/cancer-causes/diet-physical-activity/alcohol-use-and-cancer.html#:~:text=Breast%20cancer%3A%20Drinking%20even%20small,their%20risk%20of%20breast%20cancer.

កំណែ​ប្រែបច្ចុប្បន្ន

28/09/2022

អត្ថបទ​ដោយ យ៉ានណែត​ នីគែល

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

ស្រីៗកុំរំលងវីតាមីនមួយនេះ បើចង់កាត់បន្ថយហានិភ័យមហារីកសុដន់

មានសារធាតុ​រាវ​ចេញ​តាម​ចុង​សុដន់ ជាសញ្ញាមហារីកសុដន់?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ យ៉ានណែត​ នីគែល · កែ Sep 28, 2022

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម