កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ
កម្មវិធីពិនិត្យបញ្ហាលិង្គមិនឡើងរឹងអនឡាញ

២. ប្រភព និងប្រយោជន៍វីតាមីនD
វីតាមីន D ក្រៅពីជួយស្រីៗកាត់បន្ថយហានិភ័យកើតជំងឺមហារីកសុដន់ ក៏ត្រូវបានអ្នកស្រាវជ្រាវរកឃើញថាមានប្រយោជន៍កាត់បន្ថយបញ្ហាសុខភាពមួយចំនួនទៀតដូចជា ជំងឺទឹកនោមផ្អែម បញ្ហាដំណេក ខ្សោយសាច់ដុំ និងខ្សោយងាយដួល ជាដើម។
វីតាមីន D ជួយរាងកាយស្រូបយកកាល់ស្យូម ដែលជារ៉ែសំខាន់សម្រាប់សុខភាពឆ្អឹង។ វីតាមីនD ក៏ជួយឲ្យប្រព័ន្ធភាពស៊ាំ សាច់ដុំ និងប្រព័ន្ធប្រសាទធ្វើការបានត្រឹមត្រូវ។ វីតាមីន D ភាគច្រើន ទទួលបាននៅពេលស្បែករបស់មនុស្សយើងត្រូវពន្លឺព្រះអាទិត្យ និងមួយចំនួនទៀតអាចទទួលបានពីអាហារ ដូចជាទឹកដោះគោ យ៉ាអួរ ត្រី និងស៊ុត ជាដើម។
ដោយសារមនុស្សយើងមួយចំនួនមិនសូវបានត្រូវពន្លឺថ្ងៃ និងអ្នកខ្លះបានប្រើក្រែមការពារកម្ដៅថ្ងៃទៀត ការទទួលបានវីតាមីន D ក៏មានកម្រិតតិចតួចដែរ។ ជាការណែនាំ មនុស្សយើងគួរត្រូវពន្លឺព្រះអាទិត្យឲ្យបានយ៉ាងតិច១៥នាទី និងបានបីដងក្នុងមួយសប្ដាហ៍។ ដូចគ្នាដែរ ការត្រូវពន្លឺថ្ងៃខ្លាំង និងច្រើនពេក ក៏អាចធ្វើឲ្យយើងប្រឈមនឹងបញ្ហាជំងឺមហារីកស្បែកដែរ។ ដូចនេះ ត្រូវកម្រិត និងកំណត់ពេលវេលាក្នុងការទទួលបានពន្លឺថ្ងៃរបស់យើង។