ឥទ្ធិពលព្យុះជាបន្តបន្ទាប់ ធ្វើឲ្យភ្លៀងធ្លាក់ជាប់រហូត លិចនៅតាមដងផ្លូវ កន្លែងខ្លះលិចចូលផ្ទះប្រជាពលរដ្ឋរស់នៅ ចំណែកឯខេត្តខ្លះជួបប្រទះនឹងទឹកជំនន់ទឹកភ្លៀងលិចលង់អស់។ ដោយសារបែបនេះហើយ បង្កើនហានិភ័យលង់ទឹកដល់គ្នាយើង ជាពិសេសក្មេងៗដែលមិនចេះហែលទឹក ដូចនេះ យើងគ្រប់គ្នាគួរដឹងពីវិធីសង្គ្រោះបឋមពេលមានមនុស្សលង់ទឹក ទុកជួយដល់អ្នករងគ្រោះបាន។
ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!
ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!
ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!
ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!
តាមការចុះផ្សាយរបស់មន្ទីរពេទ្យ កាល់ម៉ែត នៅពេលដែលយើងលង់ទឹក ទឹកកម្រចូលសួតក្នុងបរិមាណច្រើន ព្រោះនៅពេលដែលប៉ះនឹងវត្ថុរាវ ការកន្ត្រាក់បំពង់កកើតឡើង ហើយការកន្ត្រាក់ទាំងនេះ នឹងបិទដង្ហើមពីមាត់ និងច្រមុះ។ ក្នុងករណីដែលមានអ្នកលង់ទឹក យើងអាចជួយជីវិតបានដោយវិធីសង្គ្រោះខាងក្រោមនេះ៖
[embed-health-tool-heart-rate]
១.រក្សាសុវត្ថិភាពអ្នកជួយសង្គ្រោះ៖ អាទិភាពដំបូងបំផុតនៅក្នុងការគ្រប់គ្រងជនរងគ្រោះដោយសារលង់ទឹក គឺត្រូវប្រាកដថាអ្នកជួយសង្គ្រោះមិនប្រឈមគ្រោះថ្នាក់។ អ្នកជួយសង្គ្រោះគួរពិចារណាពីលទ្ធភាពនៃការមានរបួសនៅនឹងឆ្អឹងខ្នងរបស់ជនរងគ្រោះ ប្រសិនទាក់ទងនឹងគ្រោះថ្នាក់ដោយការលោត ឬជ្រមុជទឹក ឬមិនដឹងមូលហេតុ។ ជនរងគ្រោះគួរយកចេញពីទឹកដោយប្រើក្ដារបន្ទះរឹងជាជំនួយ។
២.ចៀសវាងខ្វះអុកស៊ីសែន៖ ដើម្បីចៀសវាងបញ្ហាខ្វះអុកស៊ីសែន យើងត្រូវបង្ហើបក្បាលជនរងគ្រោះឲ្យផុតពីទឹក ដើម្បីឲ្យជនរងគ្រោះអាចដកដង្ហើមបាន។ ទោះបីជនរងគ្រោះ មិនទាន់ត្រូវបានយកចេញពីផ្ទៃទឹកក៏ដោយ ក៏យើងត្រូវចាប់ផ្ដើមបញ្ចូលខ្យល់សិប្បនិម្មិតដល់ជនរងគ្រោះរហូតដល់បញ្ជូនមកដល់ច្រាំង។
៣.ដាក់ជនរងគ្រោះដេកផ្អៀង៖ នៅលើដីគោកស្ងួត មិនត្រូវរមៀលជនរងគ្រោះទេ តែត្រូវដាក់ក្នុងដំណេកផ្អៀងសុវត្ថិភាព ទៅខាងឆ្វេង ដើម្បីឲ្យទឹកកម្អួតចេញពីផ្លូវដង្ហើមខាងលើ និងដាក់ក្បាលឲ្យទាបបន្តិច ចៀសវាងការហៀរទឹកច្រាលក្នុងសួតរបស់ជនរងគ្រោះ។ យើងត្រូវបឺតសម្អាតផ្លូវដង្ហើមឲ្យបានឆាប់រហ័ស និងចាប់ផ្ដើមបញ្ចូលខ្យល់សិប្បនិម្មិតឡើងវិញរហូតដល់ដង្ហើមរបស់ជនរងគ្រោះដំណើរការធម្មតាវិញ។
៤.ធ្វើចលនាបេះដូង៖ ក្នុងករណីដែលជនរងគ្រោះគ្មានជីពចរទេ យើងត្រូវធ្វើចលនាបេះដូង និងសួតភ្លាមៗ។ ការធ្វើចលនាបេះដូង និងសួតក្នុងពេលពីរបីនាទីដំបូង ក្រោយពីការគាំងបេះដូង គឺជាការព្យាករណ៍មួយសំខាន់នៃការរស់រានមានជីវិតរបស់ជនរងគ្រោះ។
មន្ទីរពេទ្យ កាល់ម៉ែត បញ្ជាក់ថា បើជនរងគ្រោះមានបញ្ហាប៉ោងក្រពះប៉ះពាល់ដល់ការបញ្ជូនខ្យល់សិប្បនិម្មិតចូល យើងគួរដាក់ជនរងគ្រោះឲ្យដេកផ្អៀងទៅខាងឆ្វេង ហើយត្រូវបន្តវិធានការសង្គ្រោះរហូតទាល់តែជនរងគ្រោះដឹកដល់មន្ទីរពេទ្យ ដែលអាចជួយសង្គ្រោះបន្តដោយអ្នកជំនាញ ក៏ដូចជាឧបករណ៍ជំនួយផ្សេងៗ។
អត្ថបទគួរអាន៖
- រោគសញ្ញាមិនប្រក្រតីនៃជំងឺមហារីកមាត់ស្បូន ស្រីៗគួរដឹង
- ស្ត្រីធ្លាប់រួមភេទ ឬរៀបការហើយ គួរចាក់វ៉ាក់សាំងការពារមហារីកមាត់ស្បូនទេ?
- បន្ថែមពីលើការចាក់វ៉ាក់សាំង មានវិធីអីទៀតការពារជំងឺមហារីកមាត់ស្បូន?
- ពិតទេ ឲ្យតែធ្លាប់រួមភេទហើយចាក់វ៉ាក់សាំងមហារីកមាត់ស្បូនអត់ប្រសិទ្ធភាព?
- ខ្លាចមហារីកមាត់ស្បូនអត់? បើខ្លាចត្រូវស្វែងយល់អំពីវ៉ាក់សាំង HPV
- ប្រយ័ត្នផងស្រីៗ! បើខ្លាចកើតមហារីកស្បូន ត្រូវចេះបង្ការ