ដើម្បីធានាថា ម៉ាក់ និងកូនក្នុងផ្ទៃមានសុខភាពល្អ ការពិនិត្យផ្ទៃពោះអំឡុងពេលមានគភ៌មានសារៈសំខាន់ណាស់ ពីព្រោះម៉ាក់អាចមានសំនួរ និងចម្ងល់ជាច្រើនពាក់ព័ន្ធនឹងរាងកាយ ការលូតលាស់របស់កូនក្នុងផ្ទៃ និងការថែទាំចាំបាច់ណាមួយ។ តើម៉ាក់គួរទៅជួបគ្រូពេទ្យសម្ភពនៅពេលណាល្អ ក្រោយដឹងថាខ្លួនមានផ្ទៃពោះ?
ពិនិត្យផ្ទៃពោះឲ្យបានឆាប់រហ័ស តាមដែលអាចធ្វើបាន
ពិតណាស់ ម៉ាក់គួរណាត់ជួបជាមួយនឹងគ្រូពេទ្យ ក្រោយពេលដែលដឹងថាខ្លួនមានផ្ទៃពោះភ្លាមៗ ទើបជាការប្រសើរ។ ស្របពេលដែលស្ត្រីជាច្រើនចាប់ផ្ដើមពិនិត្យផ្ទៃពោះនៅសប្ដាហ៍ទី៨ ម៉ាក់ៗគួរទៅពិនិត្យផ្ទៃពោះឲ្យបានឆាប់រហ័សជាងនេះ បើស្ថិតក្នុងហានិភ័យខ្ពស់ដូចជា៖
- មានអាយុច្រើន
- មានជំងឺប្រចាំកាយ
- ធ្លាប់ជួបផលវិបាកនៃការមានផ្ទៃពោះ
- មានរោគសញ្ញា ដូចជាឈឺពោះ ឬធ្លាក់ឈាមតាមទ្វារមាស
ការណាត់ជួបពិនិត្យផ្ទៃពោះជាលើកដំបូង មានរយៈពេលយូរជាងការពិនិត្យផ្ទៃពោះលើកក្រោយៗទៀត ពីព្រោះគ្រូពេទ្យអាចធ្វើការពិនិត្យរាងកាយ អាងត្រគាក និងប្រវត្តិជំងឺរបស់យើង។ បន្ថែមពីនេះ ម៉ាក់ក៏អាចធ្វើតេស្តPap smear និងតេស្តផ្សេងទៀត ដូចជាតេស្តឈាម តេស្តរកជំងឺកាមរោគ និងតេស្តទឹកនោម។ ក្នុងដំណាក់កាលដំបូងនៃការពពោះ គ្រូពេទ្យជំនាញនឹងណែនាំពីអាហារូបត្ថម្ភត្រឹមត្រូវ ការធ្វើលំហាត់ប្រាណ ព្រមទាំងការញ៉ាំវីតាមីនរក្សាគភ៌ ដើម្បីទ្រទ្រង់សុខភាព និងការលូតលាស់របស់គភ៌។
[embed-health-tool-due-date]
អនុវត្តតាមកាលវិភាគនៃការណាត់ជួបគ្រូពេទ្យ
ក្នុងករណីដែលយើងមិនមានផលវិបាក ឬបញ្ហាសុខភាពណាមួយការពិនិត្យផ្ទៃពោះអាស្រ័យលើការវាយតម្លៃ និងការណាត់ជួបរបស់គ្រូពេទ្យ ហើយស្រ្តីខ្លះអាចត្រូវពិនិត្យផ្ទៃពោះរហូតដល់ ១០ទៅ១៥ដង ក្នុងអំឡុងពេលពពោះក៏មាន។
ស្ត្រីពពោះភាគច្រើន អាចណាត់ជួបពិនិត្យផ្ទៃពោះតាមទៅពេលវេលាទាំងនេះ៖
- ៤សប្ដាហ៍ម្ដង អំឡុងពេលពពោះសប្ដាហ៍ទី៤ ដល់២៨
- ២សប្ដាហ៍ម្ដង អំឡុងពេលពពោះសប្ដាហ៍ទី៣៦ ដល់៤០
- ១សប្ដាហ៍ម្ដង អំឡុងពេលពពោះសប្ដាហ៍ទី៣៦ ដល់៤០។
យ៉ាងណាមិញ ការពិនិត្យផ្ទៃពោះជាក់ស្ដែង អាស្រ័យលើលក្ខខណ្ឌសុខភាពរបស់ម៉ាក់ៗផ្ទាល់ ឬបញ្ហាដទៃទៀត ដែលពាក់ព័ន្ធនឹងហានិភ័យខ្ពស់នៃផលវិបាកអំឡុងពេលពពោះ។
អត្ថបទគួរអាន៖
- ក្រោយសម្រាលកូន បើនៅមានបញ្ហាទាំងនេះ កុំទាន់រួមដំណេក
- ស្បែកយារធ្លាក់ក្រោយសម្រាល សាកអនុវត្តតិចនិក ៥ នេះ
- ក្រោយសម្រាលកូនដើមទ្រូងឡើងសរសៃខៀវខ្វាត់ខ្វែង ធ្វើម៉េចទើបបាត់វិញ?
- ហេតុអ្វីក្រោយសម្រាលកូន ពេទ្យឲ្យម៉ាក់ៗលេបថ្នាំទម្លាក់សត្វល្អិត?
- ហេតុអីសម្រាលកូនរួច វដ្តរដូវម៉ាក់ៗមិនទៀងដូចមុន?
- សម្រាលកូនរួច ពេលណាម៉ាក់ៗអាចងូតទឹកបាន?
ការពារសុខភាពរបស់គភ៌
ទោះបីជាយើងមានសុខភាពល្អ និងគ្មានផលវិបាកអំឡុងពេលពពោះក៏ដោយ យើងនៅតែចាំបាច់ពិនិត្យផ្ទៃពោះជាទៀងទាត់ ដើម្បីជួយទ្រទ្រង់សុខភាពម៉ាក់ និងទារកក្នុងផ្ទៃ។
ផ្ទុយទៅវិញ បើយើងមិនថែទាំផ្ទៃពោះឲ្យបានល្អ អំឡុងពេលមានគភ៌ទេនោះ ទារកអាចប្រឈមហានិភ័យនៃបញ្ហាកើតមិនគ្រប់គីឡូ ឬកូនលូតលាស់យឺតជាដើម។
បន្ថែមពីនេះ ការពិនិត្យផ្ទៃពោះជាទៀងទាត់ ក៏អាចឲ្យម៉ាក់ៗដឹងពីសញ្ញានៃជំងឺទឹកនោមផ្អែម ជំងឺស្លេកស្លាំង ឬសម្ពាធឈាមខ្ពស់ ដែលអាចបង្កគ្រោះថ្នាក់ដល់សុខភាពម៉ាក់ និងទារកថែមទៀតផង។