backup og meta

ការពិតទាំង៥ អំពីទារកក្នុងផ្ទៃ ម៉ាក់ៗអាចមិនធ្លាប់​ដឹង

ការពិតទាំង៥ អំពីទារកក្នុងផ្ទៃ ម៉ាក់ៗអាចមិនធ្លាប់​ដឹង

តាម​ពិត​ទៅ ទារក​ក្នុង​ផ្ទៃ​​មាន​សមត្ថភាព​ប្រតិកម្ម​​ទៅ​នឹង​រឿងរ៉ាវ​ផ្សេង​ៗ​ជា​ច្រើន ដែល​ប៉ា​ម៉ាក់​អាច​​នឹក​ស្មាន​មិន​ដល់។ ជាក់ស្ដែង អា​អូន​បាន​អភិវឌ្ឍ លូត​លាស់​​ស្ទើរ​តែ​គ្រប់​ផ្នែក​ អំឡុង​ពេល​ដែល​នៅ​ក្នុង​ពោះ​ម៉ាក់​។ លក្ខណៈ​ពិសេស​ទាំង​នេះ រួម​មាន​អ្វីខ្លះ?

១. អា​អូន​​មាន​ឆ្អឹង​ច្រើន​ជាង​​មនុស្ស​ពេញ​វ័យ​

​​​​​​នៅ​ពេល​កើត​ ទារក​មាន​ឆ្អឹង​ច្រើន​ជាង​​៣០០​ ស្រប​ពេល​ដែល​មនុស្ស​ពេញ​វ័យ​ដែល​មាន​ឆ្អឹង​ត្រឹម​តែ​២០៦​ប៉ុណ្ណោះ។ ប៉ុន្តែ​នៅ​ពេល​ដែល​កូន​លូតលាស់​ ឆ្អឹង​ដែល​លើស​ទាំង​នោះ នឹង​រួម​បញ្ចូល​គ្នា។

២. មាន​សមត្ថភាព​ដឹង​រសជាតិ

សមត្ថភាព​ដឹង​រសជាតិ​​របស់​ទារក​ ចាប់ផ្ដើម​កើត​ឡើង​នៅ​ពេល​ដែល​កូន​មាន​អាយុ​៨​សប្ដាហ៍។ ​តួយ៉ាង ទារក​ក្នុង​ផ្ទៃ​លេប​ទឹក​ភ្លោះ​ចន្លោះ​ពី​ ជិត​១​ពែង ទៅ​៤​ពែង​ជា​រៀង​រាល់​ថ្ងៃ ដែល​កត្តា​នេះ​ អាច​ជួយ​ឲ្យ​​កូន​ទទួល​បាន​រសជាតិ​ពី​របប​អាហារ​របស់​ម៉ាក់​ៗ​​បាន​។

៣. កូន​ចាប់ផ្ដើម​ដុះ​រោម​លើ​ខ្លួន​តាំង​ពី​នៅ​ក្នុង​ផ្ទៃ

ប៉ា​ម៉ាក់​ដឹង​អត់​ថា កូនចាប់ផ្ដើម​ដុះ​រោម​លើ​រាងកាយ​​តាំង​ពី​នៅ​ក្នុង​ផ្ទៃ​ម៉ាក់​ម្ល៉េះ។ រោម​ស្រទាប់​ស្ដើង ដែល​គ្រប​ដណ្ដប់​រាងកាយ​ទាំង​មូល និង​ផ្ទៃ​មុខ​ទារក​នេះ​ អាច​នឹង​បាត់​ទៅ​វិញ​ មុន​ពេល​ដែល​កូន​កើត​ទៅ​ទៀត។

ទារកក្នុងផ្ទៃ

[embed-health-tool-due-date]

​​៤. កូន​ស្ងាប យំ និង​នោម

ទន្ទឹម​នឹង​នេះ​ដែរ ទារក​ក្នុង​ផ្ទៃ​​ចេះ​ស្ងាប​នៅ​​សប្ដាហ៍​ទី​២៤ ប៉ុន្តែ​ត្រឹម​សប្ដាហ៍​ទី​៣០​ សកម្មភាព​បែប​នេះ​ក៏​បាត់​ទៅ​វិញ។ នៅ​ពេល​ជាមួយ​គ្នា​នេះ​​ដែរ​ កូន​ក៏​ចាប់ផ្ដើម​យំ​ផង​ដែរ។ បន្ថែម​ពី​នេះ អ្នក​ស្រាវជ្រាវ​ជាច្រើន​បាន​ឲ្យ​ដឹង​ថា ទារក​ចេះ​ជុះ​នោម​តាំង​ពី​នៅ​ក្នុង​ផ្ទៃ​ នៅ​អាយុ​ចន្លោះ​ពី​៩ ទៅ​១៦​សប្ដាហ៍។

៥. សំឡេង​ខ្លាំង អាច​ប៉ះពាល់​ដល់​ការ​ស្ដាប់​របស់​ទារក​

​​នៅ​ពេល​ដែល​ទារក​ មាន​អាយុ​ប្រហែល​១៨​សប្ដាហ៍ ត្រចៀក​កូន​ចាប់ផ្ដើម​លូតលាស់ និង​អាច​ស្ដាប់​ឮសំឡេង​​ពី​ខាង​ក្រៅ​បាន។ ចូល​ដល់​សប្ដាហ៍​ទី​២៤ កូន​អាច​នឹង​មាន​ចលនា​រាល់​ពេល​ដែល​ឮ​សំឡេង។ យ៉ាង​ណា​មិញ ម៉ាក់​គួរ​ប្រុងប្រយ័ត្ន​ទៅ​នឹង​សំឡេង​ខ្លាំង​ៗ ពីព្រោះ​វា​អាច​ប៉ះពាល់​ដល់​ការ​ស្ដាប់​របស់​កូន​។

អត្ថបទគួរអាន៖

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

​New Report Highlights 15 Facts Science Reveals About 15-Week-Old Unborn Babies

https://lozierinstitute.org/new-report-highlights-15-facts-science-reveals-about-15-week-old-unborn-babies/

10 astounding facts about the development of the unborn baby

https://lifecharity.org.uk/news-and-views/10-astounding-facts-about-the-development-on-the-unborn-baby/

15 Facts at 15 Weeks

https://lozierinstitute.org/15-facts-at-15-weeks/

កំណែ​ប្រែបច្ចុប្បន្ន

09/06/2023

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

ផ្លែឈើ៧មុខនេះ ស្រ្តីពពោះក្នុងត្រីមាសទី១ គួរជៀសវាង ឬកាត់បន្ថយការញ៉ាំ

វីតាមីនសម្រាប់ស្រ្តីពពោះមានគុណប្រយោជន៍អ្វីខ្លះ? គួរជ្រើសរើសមួយណាល្អ?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jun 09, 2023

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម