backup og meta

៣យ៉ាង បង្ការជំងឺទឹកនោមផ្អែមពេលពពោះ ម៉ាក់ៗមិនគួររំលង

៣យ៉ាង បង្ការជំងឺទឹកនោមផ្អែមពេលពពោះ ម៉ាក់ៗមិនគួររំលង

ស្រី​ៗ​យើង​តែង​ប្រឈម​នឹង​បញ្ហា​​ផ្សេង​ៗ​ជា​ច្រើន​អំឡុង​ពេល​ពពោះ ហើយ​បញ្ហា​ចម្បង​មួយ​ គឺ​ជំងឺ​ទឹក​នោម​ផ្អែម​ពេល​ពពោះ​ ដែល​អាច​បង្ក​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​សុខភាព​ម៉ាក់​ និង​អា​អូន​ក្នុង​ផ្ទៃ។ ជំងឺ​ទឹក​នោម​ផ្អែម​ពេល​ពពោះ អាច​ធ្វើ​ឲ្យ​ជាតិ​ស្ករ​ក្នុង​ឈាម​ម៉ាក់​កើន​ឡើង ដែល​ជា​ហេតុ​នាំ​ឲ្យ​កើត​មាន​ផលវិបាក​សុខភាព​ធ្ងន់ធ្ងរ ដូចជា​សម្ពាធ​ឈាម​ខ្ពស់​ ជំងឺ​បម្រុង​ក្រឡា​ភ្លើង កូន​កើត​មិន​គ្រប់​ខែ ការ​សម្រាល​ដោយ​វះកាត់ ឬ​​កូន​ស្លាប់​ក្នុង​ផ្ទៃ​ក៏​មាន។ ហេតុនេះ​ហើយ​ ដើម្បី​ការពារ​ខ្លួន​ពី​ហានិភ័យ​នៃ​ជំងឺ​ទឹក​នោម​ផ្អែម​ពេល​ពពោះ​​ ម៉ាក់​គួរ​តែ​អនុវត្ត​តិចនិក​​មួយ​ចំនួន​​​ដូច​ខាង​ក្រោម​។

១. រក្សា​ទម្ងន់​ខ្លួន​ឲ្យ​បាន​ល្អ

ពិត​ណាស់​ ម៉ាក់​ៗ​ដែល​​លើស​ទម្ងន់​ ឬ​ធាត់​ជ្រុល​ អាច​មាន​ហានិភ័យ​កាន់​តែ​ខ្ពស់​ក្នុង​ការ​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ពេល​ពពោះ បើ​ធៀប​នឹង​​ម៉ាក់​ដែល​មាន​ទម្ងន់​ខ្លួន​ធម្មតា។ មួយ​វិញ​ទៀត បញ្ហា​ធាត់​ជ្រុល​ក៏​អាច​បង្ក​ផលវិបាក​អំឡុង​ពេល​សម្រាល​ និង​ធ្វើ​ឲ្យ​យើង​ងាយ​ប្រឈម​នឹង​បញ្ហា​សុខភាព​ផ្សេង​ៗ​ផង​ដែរ។ ដូច្នេះ​ហើយ​ ស្ត្រី​ពពោះ​គួរ​ព្យាយាម​រក្សា​ទម្ងន់​ខ្លួន​ឲ្យ​បាន​សម​ល្មម ទើប​ជា​ការ​ប្រសើរ។

[embed-health-tool-due-date]

​​​​២. ហាត់​ប្រាណ​ជា​រៀង​រាល់​ថ្ងៃ

ទន្ទឹម​នឹង​នេះ​ដែរ ការ​ហាត់​ប្រាណ​ជា​រៀង​រាល់​ថ្ងៃ អាច​គ្រប់គ្រង​កម្រិត​គ្លុយកូស​​បាន​យ៉ាង​ល្អ និង​អាច​​បង្ការ​ជំងឺ​ទឹក​នោម​ផ្អែម​ពេល​ពពោះ​បាន​។ ម៉ាក់​ៗ​គួរ​ហាត់ប្រាណ​យ៉ាង​ហោច​ណាស់​៥​ដង​ក្នុង​មួយ​សប្ដាហ៍ និង​មាន​រយៈ​ពេល​​ប្រហែល​៤៥​នាទី​ក្នុង​មួយ​ថ្ងៃ​ ដើម្បី​គ្រប់គ្រង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​បាន​ល្អ។

ហាត់ប្រាណពេលពពោះ

៣. ញ៉ាំ​របប​អាហារ​ល្អ​ៗ

​ម៉ាក់​គួរ​ជ្រើសរើស​ញ៉ាំ​​បន្លែ​ ផ្លែឈើ​​ស្រស់​ និង​​ពពួក​គ្រាប់​ធញ្ញជាតិ ព្រម​ទាំង​ឈប់ជក់បារី និងចៀសវាងផឹក​គ្រឿង​ស្រវឹង ក៏​ដូចជា​​អាហារ​កែច្នៃ និង​អាហារ​កំប៉ុង។ បន្ថែម​ពី​នេះ ម៉ាក់​ចាំបាច់​ត្រូវ​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន​ និង​ជៀសវាង​ការ​ញ៉ាំ​ភេសជ្ជៈ​ដែល​មាន​ជាតិ​ស្ករ​បន្ថែម​។

៤. ពិនិត្យ​សុខភាព​ជា​ទៀងទាត់

ប្រការ​ដែល​សំខាន់​ គ្នា​យើង​មិន​គួរ​ខកខាន​ក្នុង​ការ​ពិនិត្យ​សុខភាព​ឡើយ​។ ជា​ពិសេស​ សម្រាប់​ម៉ាក់​ៗ​ដែល​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ពេល​ពោះ គឺ​គួរ​តាមដាន​សុខភាព​ឲ្យ​បាន​ដិតដល់​ និងទោះ​បី​​ជា​សម្រាល​កូន​ហើយ​ក៏​ដោយ។ ជាង​នេះ​ទៅ​ទៀត ម៉ាក់​មិន​ត្រូវ​ប្រើប្រាស់​ថ្នាំ​ផ្សេង​ៗ​ ដោយ​គ្មាន​វេជ្ជបញ្ជា​ឡើយ ពីព្រោះ​អាច​បង្ក​បញ្ហា​ដល់​កូន​ក្នុង​ផ្ទៃ និង​ខ្លួន​ឯង​ផ្ទាល់។

អត្ថបទគួរអាន៖

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Diabetes During Pregnancy: Diet Tips

https://www.ucsfhealth.org/education/diabetes-during-pregnancy-diet-tips

What can help prevent gestational diabetes?

https://www.ncbi.nlm.nih.gov/books/NBK441575/

Diabetes prevention: 5 tips for taking control

https://www.mayoclinic.org/diseases-conditions/type-2-diabetes/in-depth/diabetes-prevention/art-20047639

Gestational Diabetes

https://diabetes.org/diabetes/gestational-diabetes/how-to-treat-gestational-diabetes

កំណែ​ប្រែបច្ចុប្បន្ន

02/12/2022

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

វីតាមីនសម្រាប់ស្រ្តីពពោះមានគុណប្រយោជន៍អ្វីខ្លះ? គួរជ្រើសរើសមួយណាល្អ?

ហើមជើង និងម្រាមដៃពេលពពោះ ដោះស្រាយបែបណា? ពេលណាគួរបារម្ភ?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Dec 02, 2022

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម