ការទទួលបានសារធាតុចិញ្ចឹម និងវីតាមីនគ្រប់គ្រាន់ចូលក្នុងរាងកាយអំឡុងពេលពពោះ ពិតជាសំខាន់ណាស់សម្រាប់ម៉ាក់ៗគ្រប់រូប ព្រោះអាហារទាំងនោះ មិនត្រឹមតែចូលទៅចិញ្ចឹមទាំងរាងកាយ និងសុខភាពរបស់ម៉ាក់ៗទេ វាក៏ជួយទ្រទ្រង់ទៅដល់ការលូតលាស់របស់កូនក្នុងផ្ទៃដែរ។ ជាពិសេស ពពួកវីតាមីន និងសារធាតុរ៉ែមួយចំនួន គឺម៉ាក់ៗពពោះខ្វះមិនបានតែម្ដង ដើម្បីសុខភាព និងការលូតលាស់របស់គភ៌បានល្អ។
លោកវេជ្ជបណ្ឌិត សឿ ច័ន្ទវិសាល ឯកទេសផ្នែកសម្ភព និងរោគស្ត្រីបានបកស្រាយពីអាហារដែលសម្បូរសារធាតុចិញ្ចឹម និងវីតាមីនដែលបន្ថែមទៅក្នុងរបបអាហារប្រចាំថ្ងៃតាំងពីត្រីមាសទី១ រហូតដល់ពេលម៉ាក់ៗពពោះសម្រាលមានដូចជា៖
ចាប់តាំងពីមានផ្ទៃពោះ រហូតដល់សម្រាល
១. ជាតិដែក៖ ដើម្បីបង្កើនកោសិកាឈាមក្រហម ទប់ស្កាត់ជំងឺខ្វះគ្រាប់ឈាម
២. អាស៊ីដហ្វូលិក ( folic acid)៖ ដើម្បីទប់ស្កាត់ទារកមានជំងឺលៀនខួរឆ្អឹងខ្នង (Spina bifida) ដែលបណ្ដាលមកពីកង្វះអាស៊ីដហ្វូលិក ជាជំងឺខុសប្រក្រតី សរសៃប្រសាទនៅត្រង់ចង្កេះដែលមិនអាចបញ្ជាសរីរាង្គចាប់ពីចង្កេះចុះក្រោមបាន ឬបញ្ជាបានតិចតួច
៣. ពពួកវីតាមីន និងរ៉ែ : វីតាមីន B12 , B6, វីតាមីន A, ជាតិស័ង្កសី, កាល់ស្យូម ដើម្បីជំនួយសុខភាពមាតា និងទារក។
ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!
ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!
ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!
ចាប់ពីត្រីមាសទី២ រហូតសម្រាល
១. កាល់ស្យូម៖ ដើម្បីឆ្អឹងកូនក្នុងផ្ទៃលូតលាស់ល្អ
២. សារធាតុ DHA៖ ដើម្បីខួរក្បាលកូនលូតលាស់ល្អ ឆ្លាតវៀងវៃ
ចំណាំ៖ ស្ត្រីមានផ្ទៃពោះ មិនត្រូវទិញថ្នាំបំប៉នវីតាមីនញាំតាមតែចិត្តខ្លួនឯង ព្រោះវាជាកាំបិតមុខ២ ញ៉ាំខ្វះក៏ប៉ះពាល់ ញ៉ាំលើសក៏ប៉ះពាល់សុខភាពមាតា និងទារកដូចគ្នា។
វេជ្ជបណ្ឌិតផ្នែកសម្ភពរូបនេះ បានណែនាំឲ្យស្ត្រីពពោះ មុននឹងប្រើប្រាស់ផលិតថ្នាំអ្វីមួយ ម៉ាក់ៗគួរទៅប្រឹក្សាពិគ្រោះជាមួយវេជ្ជបណ្ឌិតជំនាញផ្នែកសម្ភព និងរោគស្ត្រីជាមុនសិន ដើម្បីទទួលបានសុខភាពល្អទាំងម្ដាយ និងទារក។
ចំណុចសំខាន់
- សារធាតុចិញ្ចឹម និងវីតាមីនសំខាន់ណាស់សម្រាប់ស្ត្រីពពោះ ដើម្បីទៅចិញ្ចឹមគភ៌ក្នុងផ្ទៃ
- កាល់ស្យូម DHA ជាតិដែក អាស៊ីដហ្វូលីក សុទ្ធតែជាំអ្វីដែលម៉ាក់ៗគ្រប់រូបត្រូវការ
- ស្ត្រីមានផ្ទៃពោះ មិនត្រូវទិញថ្នាំបំប៉នវីតាមីនញាំតាមតែចិត្តខ្លួនឯង ព្រោះវាជាកាំបិតមុខ២ ញ៉ាំខ្វះក៏ប៉ះពាល់ ញ៉ាំលើសក៏ប៉ះពាល់សុខភាពមាតា និងទារកដូចគ្នា។
អត្ថបទគួរអាន៖
- ចាញ់កូន ល្អ ឬអាក្រក់? ដោយសារហេតុផលអ្វីខ្លះ?
- ចាញ់កូនពេលពពោះ អាចសាកវិធីសាស្ត្រនេះបាន
- មូលហេតុ និងវិធីដោះស្រាយ បញ្ហាចាញ់កូនខ្លាំងពេលពពោះ
- ចាញ់កូនខ្លាំងមិនដឹងធ្វើម៉េច អាចសាក ៤ វិធីនេះបាន
- តិចនិកងាយៗ ដោះស្រាយបញ្ហាចាញ់កូនយ៉ាងមានប្រសិទ្ធភាព
- ចំណីប្រភេទនេះ មានគុណសម្បត្តិកាត់បន្ថយអាការៈចាញ់កូន
[embed-health-tool-due-date]