backup og meta

ទាំងនេះជា​អាការៈមានសំណល់កូនក្នុងស្បូនក្រោយរំលូត ឬរលូតកូន

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ សុខ វណ្ណ · កែ Jun 09, 2023

    ទាំងនេះជា​អាការៈមានសំណល់កូនក្នុងស្បូនក្រោយរំលូត ឬរលូតកូន

    ការសល់សំណល់កូនក្នុងស្បូនកើតឡើងនៅពេលមានសល់ជាលិកាកូនឬកម្ទេចសុកនៅក្នុងស្បូនបន្ទាប់ពីការរំលូតកូនឬរលូតកូន។ ការរំលូតកូនមានន័យថា ការយកកូនចេញដោយលេបថ្នាំរំលូត​ឬ​ដោយការបូម​​សម្អាតពីគ្រូពេទ្យជំនាញ។ ឯការរលូតកូនវិញមានន័យថា កូន​ធ្លាក់​ចេញ​ពី​តួ​ស្បូន​របស់​ម្ដាយ​ដោយ​មិន​មាន​ការ​អន្តរាគមន៍ ឬ​ការ​ប្រើ​ប្រាស់​ថ្នាំ​ណា​មួយ​​មុន​អាយុ​ ២០ ​សប្ដាហ៍​។​ តើអាការៈសល់សំណល់កូនក្នុង​ស្បូនមានអ្វីខ្លះ​ និង​អាចបង្កផលវិបាកអ្វីខ្លះ?

    លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​នៃ​មន្ទីរ​ពេទ្យ​មិត្តភាព​កម្ពុជា-ចិន សែនសុខបានលើកឡើងថា ស្រ្តីអាចមាន​សល់​សំណល់កូនក្នុងស្បូន បើមានអាការៈដូចខាងក្រោម បន្ទាប់ពី​រំលូត​ឬរលូតកូនហើយ៖

    • មានការធា្លក់ឈាមច្រើន និងមិនមានការថយចុះបន្ទាប់ពីថ្ងៃទីមួយ
    • ធា្លក់ឈាមយូរជាងបីសប្តាហ៍
    • ឈឺពោះផ្នែកខាងក្រោមខ្លាំងលើសពីបីថ្ងៃ
    • ឈឺអាងត្រគាក
    • គ្រុនក្តៅលើសពីពីរថ្ងៃ
    • ឈឺពោះពេលសង្កត់
    • វិលមុខដោយសារសម្ពាធឈាម​ចុះទាប

    ​គ្រុនក្តៅ

    ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

    ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!

    ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

    ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!

    លោក​វេជ្ជបណ្ឌិតបានបន្ថែមថា បន្ទាប់ពីរំលូតឬរលូតកូនហើយ បើស្រ្តីមានអាការៈដូចបានរៀបរាប់​ខាងលើ ស្រ្តីគួរទៅជួបគ្រូពេទ្យដើម្បីធ្វើរោគវិនិច្ឆ័យតាមរយៈការពិនិត្យអេកូសាស្រ្ត។ បើគ្រូពេទ្យពិនិត្យឃើញថា ស្រ្តីមានសល់សំណល់កូនក្នុងស្បូន គ្រូពេទ្យអាចណែនាំឱ្យស្រ្តីទទួល​ការ​ព្យាបាលនិងសម្អាតយកសំណល់កូនចេញពីស្បូនទៅតាមបច្ចេកទេសរបស់គ្រូពេទ្យ។

    លោក​វេជ្ជបណ្ឌិតបន្តថា មានកត្តាជាច្រើនដែលអាចបណ្តាលឱ្យស្រ្តីសល់សំណល់កូននៅក្នុងស្បូន ក្នុងនោះមានដូចជាការបូមសម្អាតមិនបានល្អ ឬដោយការលេបថ្នាំមិនបានធ្លាក់កូនទាំងស្រុង។

    ការសល់សំណល់កូនក្នុងស្បូននាំឱ្យមានផលវិបាកដូចជា ធ្លាក់ឈាមច្រើន​ និងមានការបង្ក​រោគនៅ​ក្នុង​អាងត្រគាក​ដែលអាចបណ្តាលឱ្យស្រ្តីពិបាកមានកូនមានកូនក្រៅស្បូន​ឬរលូតកូននៅពេល​មានផ្ទៃពោះ​លើក​ក្រោយ។ លើសពីនេះទៅទៀត បើមិនបានធ្វើការសម្អាតទាន់ពេលទេ សំណល់​កូន​នឹងបង្កឱ្យស្រ្តីស្បូនធ្លាយស្បូនឬស្អិត ហើយអាចធ្វើឱ្យស្រ្តីលែងអាចមានកូន​ឬអាចគ្រោះថ្នាក់​ដល់​ជីវិតជាដើម។

    លោក​វេជ្ជបណ្ឌិតបាន​បញ្ជាក់​ថា ស្ត្រី​ដែល​ចង់​រំលូត​កូន ត្រូវ​ជួប​ប្រឹក្សា​យោបល់​ជាមួយ​គ្រូពេទ្យ​ជំនាញ​ផ្នែក​រោគ​ស្ត្រី និង​សម្ភព​ឲ្យ​បាន​ត្រឹមត្រូវ និងគួរចៀសវាង​រំលូត​កូន​ញឹកញាប់​ ចៀសវាង​​ជួប​ផល​លំបាក​នៅ​ថ្ងៃ​ក្រោយ។

    ចំណុចសំខាន់

    អាការៈបញ្ជាក់ថា ស្រ្តីអាចមានសល់សំណល់កូនក្នុងស្បូន បន្ទាប់ពីរំលូតឬរលូតកូនហើយ៖
    • មានការធា្លក់ឈាមច្រើននិងមិនមានការថយចុះបន្ទាប់ពីថ្ងៃទីមួយ
    • ធា្លក់ឈាមយូរជាងបីសប្តាហ៍
    • ឈឺពោះផ្នែកខាងក្រោមខ្លាំងលើសពីបីថ្ងៃ
    • ឈឺអាងត្រគាក
    • គ្រុនក្តៅលើសពីពីរថ្ងៃ
    • ឈឺពោះពេលសង្កត់
    • វិលមុខដោយសារសម្ពាធឈាមចុះទាប

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ សុខ វណ្ណ · កែ Jun 09, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម