អ្នកជំងឺ Crohn’s disease (រលាកពោះវៀនរ៉ាំរ៉ៃ) ភាគច្រើន នៅតែអាចមានផ្ទៃពោះធម្មតា និងសម្រាលកូនដែលមានសុខភាពល្អ ប្រសិនបើយើងអាចគ្រប់គ្រងជំងឺបាន។ នៅពេលដែលម៉ាក់ញ៉ាំអាហារដែលមានតុល្យភាព ជាមួយនឹងអាហារបំប៉នអំឡុងពេលពពោះ ក៏ដូចជាហាត់ប្រាណជាប្រចាំ នោះនឹងអាចជួយបញ្ចៀសហានិភ័យផ្សេងៗចំពោះម៉ាក់ និងទារក។
ជំងឺCrohn’s diseaseជាអ្វី?
ជំងឺCrohn’s disease គឺជាការរលាកពោះវៀនរ៉ាំរ៉ៃ ដែលប៉ះពាល់ដល់ផ្នែកណាមួយនៃបំពង់រំលាយអាហារ ពីមាត់ទៅរន្ធគូទ។ បន្ថែមពីនេះ ជំងឺនេះក៏ជះឥទ្ធិពលដល់ពោះវៀនតូច និងផ្នែកនៃពោះវៀនធំ។ រោគសញ្ញាមួយចំនួននៃជំងឺ Crohn’s disease រួមមាន គ្រុនក្តៅ មានឈាមក្នុងលាមក ដំបៅមាត់ រាករូស និងឈឺពោះ។ ថ្វីត្បិតតែយើងនៅមិនទាន់ដឹងច្បាស់ពីមូលហេតុបង្កជាក់លាក់ក៏ពិតមែន ប៉ុន្តែអ្នកជំនាញជឿថា អ្នកដែលមានជំងឺប្រព័ន្ធភាពស៊ាំវាយប្រហារខ្លួនឯង មានប្រវត្តិគ្រួសារកើតជំងឺនេះ ជក់បារី ញ៉ាំអាហារដែលមានជាតិខ្លាញ់ខ្ពស់ និងប្រើពពួកថ្នាំផ្សះជាក់លាក់មួយចំនួន អាចប្រឈមនឹងហានិភ័យនៃការកើតជំងឺCrohn’s diseaseនេះ។
បើម៉ាក់មានជំងឺCrohn’s disease អាចពពោះដោយសុវត្ថិភាពទេ?
ចំពោះស្ត្រីដែលមានជំងឺរលាកពោះវៀនរ៉ាំរ៉ៃនៅតែអាចមានផ្ទៃពោះប្រកបដោយសុវត្ថិភាព ប្រសិនបើទទួលបានការតាមដានត្រឹមត្រូវពីគ្រូពេទ្យឯកទេសខាងក្រពះពោះវៀន និងសម្ភព។ គ្នាយើងគួរពិគ្រោះយោបល់ជាមួយគ្រូពេទ្យ ពីផែនការយកកូន ដើម្បីទទួលបានការផ្លាស់ប្ដូរថ្នាំ ក៏ដូចជាចាប់ផ្តើមញ៉ាំអាហារបំប៉នអំឡុងពេលពពោះ ដើម្បីកាត់បន្ថយហានិភ័យនៃពិការភាពពីកំណើតរបស់ទារក។
[embed-health-tool-due-date]
បើយើងមានជំងឺCrohn’s disease គួរយកកូនពេលណាល្អ?
ពេលវេលាដ៏ល្អបំផុតក្នុងការយកកូន គឺអំឡុងពេលដែលជំងឺមិនសូវធ្វើទុក្ខខ្លាំងរយៈពេលពី៣ ទៅ៦ខែ និងនៅពេលដែលយើងមិនប្រើពពួកថ្នាំSteroid ពីព្រោះបើយើងមានផ្ទៃពោះនៅអំឡុងពេលដែលជំងឺសកម្មខ្លាំង នោះនឹងអាចធ្វើឲ្យរោគសញ្ញាកាន់តែអាក្រក់ ហើយក៏តម្រូវឲ្យប្រើថ្នាំកាន់តែច្រើនឡើង។ លើសពីនេះ ម៉ាក់ៗក៏អាចប្រឈមនឹងផលវិបាកអំឡុងពេលមានគភ៌ ដូចជា៖
- ទារកកើតមិនគ្រប់ខែ
- ទម្ងន់ខ្លួនទារកស្រាល
- សម្រាលដោយការវះកាត់។
ដោយសារតែជំងឺCrohn’s disease អាចបង្កឲ្យការធ្លាយ និងអាប់សែនៅជុំវិញបរិវេណចុងពោះវៀនធំ និងទ្វារមាស ទើបចាំបាច់តម្រូវឲ្យម៉ាក់ធ្វើការសម្រាលដោយវះកាត់ ដើម្បីសុវត្ថិភាពទាំងម៉ាក់ និងកូន។
អត្ថបទគួរអាន៖
- ក្រោយសម្រាលកូន បើនៅមានបញ្ហាទាំងនេះ កុំទាន់រួមដំណេក
- ស្បែកយារធ្លាក់ក្រោយសម្រាល សាកអនុវត្តតិចនិក ៥ នេះ
- ក្រោយសម្រាលកូនដើមទ្រូងឡើងសរសៃខៀវខ្វាត់ខ្វែង ធ្វើម៉េចទើបបាត់វិញ?
- ហេតុអ្វីក្រោយសម្រាលកូន ពេទ្យឲ្យម៉ាក់ៗលេបថ្នាំទម្លាក់សត្វល្អិត?
- ហេតុអីសម្រាលកូនរួច វដ្តរដូវម៉ាក់ៗមិនទៀងដូចមុន?
- សម្រាលកូនរួច ពេលណាម៉ាក់ៗអាចងូតទឹកបាន?