ស្រី្តមានផ្ទៃពោះត្រូវការជាតិដែកច្រើនជាងស្រ្តីស្ថិតក្នុងវ័យបន្តពូជ ពោល គឺ ២៧០ មិល្លីក្រាមក្នុងមួយថ្ងៃ ដោយសារតែតម្រូវការច្រើនជាងធម្មតាបែបនេះហើយ ទើបអាចជាហេតុងាយធ្វើឱ្យម៉ាក់ៗខ្លះប្រឈមបញ្ហាខ្វះជាតិដែក។ ថ្វីបើថ្លើមសត្វសម្បូរជាតិដែក តែម៉ាក់ៗត្រូវប្រយ័ត្នក្នុងការញុំា ព្រោះថ្លើមសត្វផ្ទុកវីតាមីន A ក្នុងកម្រិតខ្ពស់។
លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធានផ្នែកសម្ភព និងរោគស្រ្តីនៅមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខបានលើកឡើងថា ម៉ាក់ៗគួរញុំាថ្នាំជាតិដែកយ៉ាងតិច ៩០ គ្រាប់ក្នុងអំឡុងពេលពពោះដែលក្នុងមួយគ្រាប់អាចមានជាតិដែកចន្លោះ ២០០-៣២៥ មិល្លីក្រាម ឯបរិមាណជាតិដែកនៅសល់ ម៉ាក់ៗអាចទទួលបានពីអាហារសម្បូរជាតិដែកផ្សេងទៀត។
១. មូលហេតុស្រ្តីពពោះត្រូវការជាតិដែកបន្ថែម
ក្នុងអំឡុងពេលពពោះ ម៉ាក់ៗត្រូវការជាតិដែកច្រើនដើម្បីផលិតឈាមក្រហមបន្ថែមសម្រាប់ដឹកនាំអុកស៊ីសែនទៅឲ្យទារកក្នុងផ្ទៃ ទ្រទ្រង់ការលូតលាស់គភ៌និងសុក។
មួយវិញទៀត ម៉ាក់ៗត្រូវការជាតិដែកបន្ថែមដោយសារក្នុងអំឡុងពេលពពោះបរិមាណឈាមម៉ាក់ៗត្រូវកើនប្រហែល ៥០% សម្រាប់បង្រ្គប់ឈាមនិងកាត់បន្ថយផលប៉ះពាល់ពីការបាត់បង់ឈាមអំឡុងពេលសម្រាល ព្រោះក្នុងអំឡុងពេលសម្រាលតាមធម្មជាតិ ម៉ាក់ៗអាចបាត់បង់ឈាមប្រហែល ៥០០ មិល្លីលីត្រនិងប្រហែល ១០០០ មិល្លីលីត្រ បើសម្រាលដោយវះកាត់។
ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!
ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!
ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!
ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!
២. ប្រភពអាហារសម្បូរជាតិដែក
ដើម្បីកាត់បន្ថយហានិភ័យខ្វះជាតិដែកអំឡុងពេលពពោះ ម៉ាក់ៗអាចទទួលបានជាតិដែកបន្ថែមពីអាហារដូចជា៖
- សាច់គោ ជ្រូក មាន់ ទា ត្រី គ្រឿងសមុទ្រ
- សណ្តែក បន្លែស្លឹកបៃតង មើមឆាយថាវក្រហម ល្ពៅ
- គ្រាប់ល្ពៅ គ្រាប់ផ្កាឈូករ័ត្ន
- ទំពាំងបាយជូរក្រៀម ដំណាប់ទន្លាប់
[embed-health-tool-due-date]
៣. ហេតុផលម៉ាក់ៗពពោះគួរប្រយ័ត្នក្នុងការញុំាថ្លើមសត្វ
ថ្វីត្បិតតែថ្លើមសត្វសម្បូរជាតិដែក ប្រូតេអ៊ីននិងវីតាមីន B12 ដែលល្អចំពោះសុខភាព តែម៉ាក់ៗពពោះគួរប្រយ័ត្នក្នុងការញុំា ព្រោះថ្លើមសត្វមានផ្ទុកវីតាមីន A ក្នុងកម្រិតខ្ពស់។ ទោះបីជាវីតាមីន A ជួយដល់ការ លូតលាស់សរីរាង្គទារកក្នុងផ្ទៃដូចជា ភ្នែក បេះដូង សួត លំពែង ឆ្អឹង ប្រព័ន្ធឈាមនិងប្រព័ន្ធសរសៃប្រសាទកណ្តាលក៏ដោយ តែការញុំាវីតាមីន A លើសកម្រិតអាចបង្កឱ្យទារកមានបញ្ហាពិការភាពពីកំណើត ធ្វើឱ្យម៉ាក់ៗរលូតកូន (ជាពិសេសក្នុងត្រីមាសទី១) និងពុលថ្លើម។ ហេតុនេះហើយស្រ្តីមានផ្ទៃពោះមិនគួរញ៉ាំថ្លើមសត្វលើសពី៦៥ ទៅ៧៥ក្រាមក្នុងមួយសប្ដាហ៍នោះទេ។
ដូចនេះដើម្បីចៀសវាងខ្វះជាតិដែកនិង ដើម្បីជួយឱ្យរាងកាយស្រូបយកជាតិដែកល្អ ម៉ាក់ៗគួរញុំាបន្លែ ផ្លែឈើឬគ្រាប់ផ្លែឈើសម្បូរជាតិដែកជាមួយអាហារផ្ទុកវីតាមីន C ខ្ពស់ រួមមានផ្លែឈើអម្បូរក្រូច ល្ហុង ត្របែក ប៉េងប៉ោះជាដើមក្នុងពេលដំណាលគ្នា។
អត្ថបទគួរអាន៖
- គួរដឹង! ទាំងនេះជាគន្លឹះថែរក្សាសុខភាពថ្លើមពេលកំពុងពពោះ
- ភាពតានតឹងផ្លូវចិត្ត អាចធ្វើឲ្យយើងប្រឈមបញ្ហាអត់កូន
- តិចនិចមួយចំនួន ជួយដោះស្រាយបញ្ហាមិនស្រួលសុដន់ពេលពពោះ
- ហេតុអ្វីគួរធ្វើតេស្តរកជំងឺកាមរោគពេលពពោះ?
- ឆ្លងប្រមេះទឹកបាយពេលពពោះអាចគ្រោះថ្នាក់ទាំងម្តាយ និងកូន
- គួរដឹង! ជំងឺឆ្លងពីលាមកឆ្មាអាចបណ្តាលឱ្យកូនក្នុងផ្ទៃគ្រោះថ្នាក់ ឬពិការ
ចំណុចសំខាន់
– ការញុំាវីតាមីន A លើសកម្រិតក្នុងអំឡុងពេលពពោះអាចបង្កឱ្យ៖
- ទារកមានបញ្ហាពិការភាពពីកំណើត
- ម៉ាក់ៗរលូតកូន (ជាពិសេសក្នុងត្រីមាសទី១)
- ម៉ាក់ៗពុលថ្លើម