backup og meta

កត្តា ៤ យ៉ាង អាចនាំឲ្យស្រីៗរលូតកូន ធ្វើម៉េចកាត់បន្ថយហានិភ័យ?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កត្តា ៤ យ៉ាង អាចនាំឲ្យស្រីៗរលូតកូន ធ្វើម៉េចកាត់បន្ថយហានិភ័យ?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ម៉ាក់​ៗ​កំពុង​ពពោះ ប្រហែល​ជា​ព្រួយ​បារម្ភ​ពី​ហានិភ័យ​ផ្សេង​ៗ​ដែល​អាច​នាំ​ឲ្យ​រលូត​កូន​។ ប៉ុន្តែ​ ករណី​រលូត​ភាគ​ច្រើន​ គឺ​កើត​ឡើង​ហួស​ពី​ការ​គ្រប់គ្រង​របស់​យើង។ យ៉ាង​ណា​មិញ ប្រសិនបើ​យើង​ដឹង​ពី​មូលហេតុ​ទូទៅ​នៃ​ការ​រលូត​កូន​ ម៉ាក់​ៗ​អាច​មាន​អារម្មណ៍​ធូរស្រាល ក៏​ដូចជា​ជួយ​បង្កើន​​ឱកាស​នៃ​ការ​ពពោះ​ដែល​មាន​សុខភាព​ល្អ និង​ប្រកប​ដោយ​ជោគជ័យ។

​​​មូលហេតុ​ទូទៅ​នៃ​ការ​រលូត​កូន

១. ក្រូម៉ូសូម​មិន​ប្រក្រតី

ចំនួន​​ក្រូម៉ូសូម​មិន​ប្រក្រតី​របស់​ទារក​ អាច​បណ្តាល​​ឲ្យ​កើត​មាន​បញ្ហា​រលូត​កូន​​ក្នុង​រយៈពេល​១២​សប្តាហ៍​​ដំបូង ហើយ​ក្រូម៉ូសូម​នេះ​ដែរ ជា​កត្តា​កំណត់​លក្ខណៈ​ពិសេស​របស់​កូន​ ដូចជា​សក់​ និង​ពណ៌​ភ្នែក។ នៅ​ពេល​ដែល​ក្រូម៉ូសូម​ខូច ឬ​​មិន​ត្រូវ​ចំនួន នោះ​ទារក​ក៏​មិន​អាច​លូតលាស់​បាន​ត្រឹមត្រូវ​ដូច​គ្នា​។ ជា​ទូទៅ ​​បញ្ហា​ក្រូម៉ូសូម​កើត​លើ​ស្ត្រី​ពពោះ​ដែល​មាន​អាយុ​លើស​ពី​៣៥​ឆ្នាំ។

២. បញ្ហា​សុខភាព

សុខភាព​ម៉ាក់​​មាន​តួនាទី​យ៉ាង​សំខាន់​ ជួយ​ឲ្យ​កូន​ក្នុង​ផ្ទៃ​មាន​សុខភាព​ល្អ និង​សម្រាល​គ្រប់​ខែ។ ជា​ទូទៅ ការ​រលូត​កូន​ ច្រើន​តែ​កើត​ឡើង​ដោយ​សារ​តែ​បញ្ហា​សុខភាព​ម៉ាក់​ៗ រួម​ទាំង​ការ​កើត​ជំងឺ​ស្អូច ជំងឺ​cytomegalovirus ជំងឺ​កាមរោគ ដូចជា​ជំងឺ​អេដស៍ ឬ​ស្វាយ ឬ​ជំងឺ​ប្រព័ន្ធ​ភាព​ស៊ាំ​។ ជាង​នេះ​ទៅ​ទៀត ជំងឺ​រ៉ាំរ៉ៃ​ដូចជា​ជំងឺ​ទឹក​នោម​ផ្អែម​ និង​សម្ពាធ​ឈាម​ខ្ពស់ ក៏​អាច​បង្ក​បញ្ហា​ផ្សេង​ៗ​អំឡុង​ពេល​ពពោះ​ផង​ដែរ ប្រសិនបើ​យើង​គ្រប់គ្រង​ស្ថានភាព​ជំងឺ​មិន​បាន​ល្អ។ ក្រៅ​ពី​នេះ ទម្លាប់​រស់​នៅ​ប្រចាំ​ថ្ងៃ ដូចជា​ការ​ជក់​បារី និង​ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើន​ជ្រុល​ ក៏​អាច​បង្កើន​ហានិភ័យ​នៃ​ការ​រលូត​កូន​។

ពពោះ២

៣. ការ​ប្រើប្រាស់​ថ្នាំ

ទន្ទឹម​នឹង​នេះ​ដែរ ការ​ប្រើ​ប្រាស់​ថ្នាំ​ដែល​គ្មាន​វេជ្ជបញ្ជា​ក៏​អាច​បង្កើន​ឱកាស​ក្នុង​ការ​រលូត​កូន​ តួ​យ៉ាង​ដូចជា​ថ្នាំ​ប្រឆាំង​នឹង​ការ​រលាក​ សម្រាប់​ព្យាបាល​ជំងឺ​រលាក​សន្លាក់​រ៉ាំរ៉ៃ និង​បញ្ហា​ស្បែក​ដូចជា​ជំងឺ​ត្រអក និង​ជំងឺ​មុន​​។

[embed-health-tool-due-date]

​​​​​៤. ការ​ពុល​អាហារ

ជាមួយ​គ្នា​នេះ​ ការ​ពុល​អាហារ​អំឡុង​ពេល​ពពោះ ក៏​អាច​បង្កើន​ហានិភ័យ​នៃ​ការ​រលូត​កូន​ ឬ​កូន​ស្លាប់​ក្នុង​ផ្ទៃ ជាពិសេស​នៅ​ពេល​ដែល​​ម៉ាក់​ៗ​​ពុល​​ស៊ុត​ឆៅ ឬ​សាច់​ឆៅ​ដែល​មាន​មេរោគ។

អត្ថបទគួរអាន៖

គន្លឹះ​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​រលូត​កូន

ទោះ​បី​ជា​យើង​មិន​អាច​បញ្ចៀស​ការ​រលូត​កូន​បាន​ទាំង​ស្រុង​ក៏​ពិត​មែន​ ប៉ុន្តែ​ម៉ាក់​អាច​កាត់បន្ថយ​ហានិភ័យ​បាន​ ដោយ​ការ​ថែទាំ​ខ្លួន​ឲ្យ​បាន​ល្អ​អំឡុង​ពេល​ពពោះ។ វិធីសាស្ត្រ​មួយ​ចំនួន​ ដែល​យើង​គួរ​អនុវត្តន៍​ក្នុង​អំឡុង​ពេល​ដ៏​សំខាន់​នេះ គឺ​ពិនិត្យ​ផ្ទៃពោះ​ជា​ទៀងទាត់ រក្សា​ទម្ងន់​ខ្លួន​ ញ៉ាំ​វីតាមីន​រក្សា​គភ៌ ជៀសវាង​ជក់​បារី និង​ផឹក​គ្រឿង​ស្រវឹង។ ពិសេស​ជាង​នេះ​ទៅ​ទៀត ម៉ាក់​ៗ​​មិន​គួរ​រំលង​របប​អាហារ​សុខភាព​ និង​ការ​ធ្វើ​លំហាត់​ប្រាណ​ជា​ទៀងទាត់​ឡើយ។

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Miscarriage

https://www.pregnancybirthbaby.org.au/miscarriage

Miscarriage

https://my.clevelandclinic.org/health/diseases/9688-miscarriage

What causes a miscarriage?

https://www.tommys.org/baby-loss-support/miscarriage-information-and-support/causes-miscarriage

កំណែ​ប្រែបច្ចុប្បន្ន

13/03/2024

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Mar 13

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម