កម្រិតអាស៊ីដអ៊ុយរិកខ្ពស់ អំឡុងពេលពពោះ អាចបង្កផលប៉ះពាល់ដល់ទាំងម៉ាក់ៗ និងទារកក្នុងផ្ទៃ។ ពិតណាស់ បញ្ហាសុខភាពមួយនេះមានការពាក់ព័ន្ធនឹងជំងឺអាស៊ីដក្នុងសន្លាក់ក៏ដូចជាបង្កើនហានិភ័យនៃជំងឺធ្ងន់ធ្ងរមួយចំនួន ដូចជាជំងឺបម្រុងក្រឡាភ្លើង និងទឹកនោមផ្អែមពេលពពោះ។
អ្វីទៅជាអាស៊ីដអ៊ុយរិក?
អាស៊ីដអ៊ុយរិក ជាសារធាតុគីមីដែលបង្កើតឡើងនៅក្នុងរាងកាយរបស់យើង។ នៅពេលដែលយើងញ៉ាំអាហារជាក់លាក់មួយចំនួន រាងកាយយើងដុតរំលាយសារធាតុPurines ដែលបង្កើតឡើងដោយរាងកាយ ឬទទួលបានពីអាហារ ដូចជាសាច់ ត្រី និងបង្កើតបានជាអាស៊ីតអ៊ុយរិក។ នៅពេលដែលអាស៊ីដអ៊ុយរិកខ្ពស់ តម្រងនោមយើងមិនអាចកម្ចាត់អាស៊ីដនេះទាំងស្រុងឡើយ ដែលនាំឲ្យមានអាស៊ីដអ៊ុយរិកកើនឡើងនៅក្នុងឈាម។
កម្រិតអាស៊ីដអ៊ុយរិកធម្មតា អំឡុងពេលពពោះ
ចំពោះស្ត្រីដែលមិនមានផ្ទៃពោះ កម្រិតអាស៊ីដអ៊ុយរិកធម្មតា មានចន្លោះពី២,៥ ទៅ៥,៦ មិល្លីក្រាមក្នុងមួយដេស៊ីលីត្រឈាម។ យ៉ាងណាមិញ សម្រាប់ម៉ាក់ៗនៅត្រីមាសទី១ កម្រិតអាស៊ីដអ៊ុយរិក គឺចាប់ពី២ ដល់៤,២មិល្លីក្រាមក្នុងមួយដេស៊ីលីត្រឈាម ហើយកើនឡើងរហូតដល់ ២,៤ ទៅ៤,៩មិល្លីក្រាមក្នុងមួយដេស៊ីលីត្រឈាមនៅត្រីមាសទី២។ ចំណែកឯនៅត្រីមាសទី៣ គឺនៅចន្លោះពី៣,១ ដល់៦,៣មិល្លីក្រាមក្នុងមួយដេស៊ីលីត្រឈាម។
ហានិភ័យទាក់ទងនឹងកម្រិតអាស៊ីដអ៊ុយរិកខ្ពស់ អំឡុងពេលពពោះ
ប្រសិនបើកម្រិតអាស៊ីដអ៊ុយរិកខ្ពស់នៅត្រីមាសទី១ ម៉ាក់អាចប្រឈមនឹងជំងឺបម្រុងក្រឡាភ្លើង និងទឹកនោមផ្អែមពេលពពោះ។ ក្នុងករណីនេះ ស្ត្រីពពោះ មិនអាចផលិត និងប្រើប្រាស់អ័រម៉ូនអង់ស៊ុយលីន ដើម្បីគ្រប់គ្រងកម្រិតជាតិស្ករបានឡើយ។
តើមានផលប៉ះពាល់អ្វីខ្លះដល់ទារកក្នុងផ្ទៃ?
ប្រសិនបើម៉ាក់ៗមានកម្រិតអាស៊ីដអ៊ុយរិកខ្ពស់ អំឡុងពេលពពោះ ទម្ងន់របស់កូនអាចថយចុះ និងអាចបណ្តាលឲ្យកូនមានការខូចទ្រង់ទ្រាយពីកំណើត ឬអាចស្លាប់ក្នុងផ្ទៃក៏មាន។ ជាមួយគ្នានេះដែរ កម្រិតអាស៊ីដអ៊ុយរិកខ្ពស់ ក៏អាចបង្កផលប៉ះពាល់រយៈពេលវែង ដូចជាលើសសម្ពាធឈាម ជំងឺទឹកនោមផ្អែម និងជំងឺបេះដូងជាដើម។
[embed-health-tool-due-date]
ម៉ាក់អាចបង្ការបញ្ហាអាស៊ីដអ៊ុយរិកខ្ពស់ដោយវិធីណា?
ដើម្បីឲ្យទារកក្នុងផ្ទៃ មានសុខភាពល្អ ម៉ាក់ៗចាំបាច់កាត់បន្ថយកម្រិតអាស៊ីដអ៊ុយរិកអំឡុងពេលពពោះ ដោយការផ្លាស់ប្ដូរបែបបទរស់នៅប្រចាំថ្ងៃ ដូចជាការបញ្ចូលពពួកបន្លែបៃតង គ្រាប់ធញ្ញជាតិ ទៅក្នុងរបបអាហារ ដោយជៀសវាងពពួកអាហារចៀន និងស្ករចម្រាញ់ជាដើម។ បន្ថែមពីនេះ ម៉ាក់ៗគួរតែធ្វើលំហាត់ប្រាណជាប្រចាំ ជៀសវាងញ៉ាំគ្រឿងស្រវឹង និងជក់បារី។
អត្ថបទគួរអាន៖
- ក្រោយសម្រាលកូន បើនៅមានបញ្ហាទាំងនេះ កុំទាន់រួមដំណេក
- ស្បែកយារធ្លាក់ក្រោយសម្រាល សាកអនុវត្តតិចនិក ៥ នេះ
- ក្រោយសម្រាលកូនដើមទ្រូងឡើងសរសៃខៀវខ្វាត់ខ្វែង ធ្វើម៉េចទើបបាត់វិញ?
- ហេតុអ្វីក្រោយសម្រាលកូន ពេទ្យឲ្យម៉ាក់ៗលេបថ្នាំទម្លាក់សត្វល្អិត?
- ហេតុអីសម្រាលកូនរួច វដ្តរដូវម៉ាក់ៗមិនទៀងដូចមុន?
- សម្រាលកូនរួច ពេលណាម៉ាក់ៗអាចងូតទឹកបាន?