បញ្ហាគម្រាមរលូតកើតឡើងនៅពេលដែលមានការធ្លាក់ឈាមតាមទ្វារមាស នៅអំឡុងពេលពពោះ៣ខែដំបូង ឬត្រឹម២០សប្តាហ៍។ ការធ្លាក់ឈាមនៅអំឡុងត្រីមាសទី១នេះ កើតឡើងចំពោះស្ត្រីប្រមាណជា២៥% ស្របពេលដែលស្ត្រីចំនួន៥០%ទៀត អាចវិវត្តន៍ទៅរកការរលូតកូន។ យ៉ាងណាមិញ ក្រោយប្រឈមនឹងការគម្រាមរំលូត ស្ត្រីខ្លះអាចសម្រាលកូនដោយជោគជ័យ ស្របពេលដែលអ្នកខ្លះទៀត អាចនឹងបាត់បង់កូនតែម្តង។
[embed-health-tool-due-date]
មូលហេតុនៃការគម្រាមរលូត
- ជំងឺឆ្លង
- កូនពង គឺជាដុំសាច់ស្លូតដែលលូតលាស់នៅក្នុងស្បូន
- ជំងឺរ៉ាំរ៉ៃ ដូចជាជំងឺទឹកនោមផ្អែម សម្ពាធឈាមខ្ពស់ និងបញ្ហាក្រពេញទីរ៉ូអ៊ីត
- ការប្រើប្រាស់គ្រឿងស្រវឹង
- បញ្ហាស្បូន
- មាត់ស្បូនអសមត្ថភាព
- មូលហេតុហ្សែន ដូចជាអំប្រ៊ីយ៉ុងមិនប្រក្រតី
បញ្ហាគភ៌ ដូចជាភាពមិនប្រក្រតីនៃក្រូម៉ូសូម អាចបណ្តាលឲ្យមានការគម្រាមរលូត ឬការរលូតនៅត្រីមាសទីមួយ។ ចំណែកការរលូតនៅត្រីមាសទី២ អាចបណ្តាលមកពីកត្តាម៉ាក់ៗ ដូចជាជំងឺទឹកនោមផ្អែម លើសឈាម និងដុំសាច់ស្បូនខុសប្រក្រតី។
សញ្ញា និងរោគសញ្ញានៃបញ្ហាគម្រាមរលូត
- ធ្លាក់ឈាមពីទ្វារមាសតិចតួច ឬច្រើន។ ស្ត្រីខ្លះ អាចមានអាការៈចុកពោះ អមជាមួយនឹងការធ្លាក់ឈាម។
- រយៈពេលនៃការធ្លាក់ឈាម អាចមានភាពខុសគ្នាពីស្ត្រីម្នាក់ទៅម្នាក់ទៀត អាស្រ័យលើកត្តាបង្ក។
- អាចមានការឈឺចាប់នៅអាងត្រគាក ឬខ្នងផ្នែកខាងក្រោម។
ពេលណាត្រូវទៅជួបជាមួយនឹងគ្រូពេទ្យចំពោះករណីគម្រាមរលូត?
ម៉ាក់ៗគួរទៅពិគ្រោះជាមួយនឹងគ្រូពេទ្យភ្លាមៗ ប្រសិនបើមានរោគសញ្ញាណាមួយនៃការគម្រាមរលូត។ ការព្យាបាលទាន់ពេលវេលា អាចជួយឲ្យយើងទទួលបានលទ្ធផលល្អប្រសើរ។ មួយវិញទៀត យើងគួរប្រើប្រាស់ថ្នាំទៅតាមវេជ្ជបញ្ជា ក្នុងករណីមានបញ្ហាសុខភាពណាមួយអំឡុងពេលពពោះ។
អត្ថបទគួរអាន៖
- ក្រោយសម្រាលកូន បើនៅមានបញ្ហាទាំងនេះ កុំទាន់រួមដំណេក
- ស្បែកយារធ្លាក់ក្រោយសម្រាល សាកអនុវត្តតិចនិក ៥ នេះ
- ក្រោយសម្រាលកូនដើមទ្រូងឡើងសរសៃខៀវខ្វាត់ខ្វែង ធ្វើម៉េចទើបបាត់វិញ?
- ហេតុអ្វីក្រោយសម្រាលកូន ពេទ្យឲ្យម៉ាក់ៗលេបថ្នាំទម្លាក់សត្វល្អិត?
- ហេតុអីសម្រាលកូនរួច វដ្តរដូវម៉ាក់ៗមិនទៀងដូចមុន?
- សម្រាលកូនរួច ពេលណាម៉ាក់ៗអាចងូតទឹកបាន?