backup og meta

ពពោះផង ធ្វើការផង ពិបាកក្នុងខ្លួន គួរធ្វើម៉េច?

ពពោះផង ធ្វើការផង ពិបាកក្នុងខ្លួន គួរធ្វើម៉េច?

មាន​ផ្ទៃពោះ​មិនមែន​ជា​រឿង​ងាយស្រួល ពិសេស​ស្រីៗ​គ្នា​ធ្វើការ កាន់​តែ​មិន​ងាយ​ស្រួល​ទៀត។ អារម្មណ៍​នេះ​គ្នា​យើង​យល់​ច្បាស់​ជាងគេ។ រឿង​ដែល​ពិបាក​បំផុត គឺ​ត្រូវ​ធ្វើការ​ធម្មតា ទាំង​ពពោះ ព្រោះ​មិនទាន់​ដល់​ពេល​ដាក់​ច្បាប់​កើត​អាអូន។

បើចឹង “Hello គ្រូពេទ្យ” សូម​ណែនាំ​អត្ថបទ​ចំណេះដឹង​មួយ ដើម្ប​ងាយស្រួល​ដល់​ស្រីៗ​គ្នា​យើង​ធ្វើការ​ផង រង់ចាំ​សម្រាល​អូនៗ​ផង។

១- កុំលាក់

គ្នា​យើង​ភាគច្រើន​មិនសូវ​ជា​ចង់​ប្រាប់​ក្រុមហ៊ុន ឬមិត្តភ័ក្ដិ ពេល​មាន​ផ្ទៃពោះ​ភ្លាមៗ​ប៉ុន្មាន​ទេ ព្រោះ​ចង់​ពិនិត្យ​ជាក់​ច្បាស់​សិន និង​ចៀសវាង​ការ​រើសអើង​នៅ​កន្លែង​ការងារ។ យ៉ាងណា ទោះ​គ្នា​យើង​ចង់​លាក់​ដំណឹង​នេះ​ជាមួយ​មិត្ត​រួម​ការងារ ប៉ុន្តែ​ត្រូវ​ជូន​ដំណឹង​មាន​ផ្ទៃពោះ​ទៅមេ ឬ​ក្រុមហ៊ុន​ជាមុន ព្រោះ​កាន់តែ​ប្រាប់​មនុស្ស​ជុំវិញ​ខ្លួន​​ឆាប់ យើង​នឹង​ទទួល​ការ​គាំទ្រ លើក​ទឹកចិត្ត យក​ចិត្ត​ទុក​ដាក់ នាំ​ឲ្យ​អារម្មណ៍​អំឡុង​មាន​ផ្ទៃពោះ​កាន់​តែ​ល្អ មិន​ស្ត្រេស ងាយស្រួល និង​ធ្វើការ​កាន់តែ​ល្អ ឬ​ទទួល​ជំនួយ​រឿងខ្លះ​ដែល​មិន​ល្អ​សម្រាប់​សកម្មភាព​ស្ត្រី​មាន​ផ្ទៃពោះ​ធ្វើ​ជាដើម។

២- កាត់បន្ថយក្អួតចង្អោរ

ការ​ប្រែប្រួល​អ័រម៉ូន​ក្នុង​រាងកាយ​គ្នា​យើង​ជិត​ក្លាយ​ជា​ម៉ាក់ៗ នាំ​ឲ្យ​ភាគច្រើន​ជួប​ប្រទះ​រឿង​ចាញ់​កូន ពិសេស​នៅ​ដំណាក់កាល​ត្រីមាសទី១ ឬទី២។ ដើម្បី​ការពារ​ចង្អោរ និងក្អួត គួរ​ជួប​ពេទ្យ​រក​វិធី​ដោះស្រាយ។ ចៀសវាង​អាហារ​ណា​មានក្លិន ឬ​ញ៉ាំ​ទៅធ្វើឲ្យ​ចង់ក្អួត​ចង្អោរ ញ៉ាំ​អាហារសាប អាហារ​មានខ្ញី​អាច​ជួយ​កាត់បន្ថយអាការៈ​ចាញ់​កូន និង​ចង់ក្អួត​ជាដើម។

៣- ចេះ​តែអស់កម្លាំង

គ្នា​យើង​កំពុង​ពពោះ ច្រើន​ត្រូវ​ណែនាំឲ្យ​ក្រោក​ឈរ ពត់ដៃ​ពត់ជើង​ស្រាលៗ ក្រោយ​អង្គុយ​ចាប់ពី ១-៣ ម៉ោងដើម្បី​ធ្វើឲ្យ​អារម្មណ៍​ស្រស់ថ្លា ប្រព័ន្ធរបត់​​ឈាម​រត់​បាន​ល្អ។ សំខាន់​បំផុត ញ៉ាំទឹក​ឲ្យ​បាន​គ្រប់គ្រាន់ រក្សា​របប​អាហារ​ឲ្យ​មានតុល្យភាព ហាត់ប្រាណ​ទៀង​ទាត់ គេង​គ្រប់គ្រាន់​​ពេល​មាន​ផ្ទៃពោះ។

អស់​កម្លាំង​ញឹក​ញាប់ ជា​រោគ​សញ្ញា​បណ្ដាល​ឲ្យ​មាន​ជំងឺ​ខ្វះ​ឈាម ចឹងគ្នា​យើង​គួរ​ព្យាយាម​ញ៉ាំ​អាហារ​មាន​ជាតិ​ដែក និង​គ្រាប់​ថ្នាំជាតិ​ដែក​តាម​ការ​ណែនាំ​របស់​ពេទ្យ។ ចៀសវាង​ការ​ពាក់​ខោអាវរឹប និង​ស្បែក​ជើង​កែង។

[embed-health-tool-due-date]

៤- ផ្លាស់ប្ដូររបៀបធ្វើដំណើរទៅធ្វើការ

ធ្វើ​ដំណើរ​តាមផ្លូវ​កក​ស្ទះ​ច្បាស់​ជា​គ្មាន​ផាសុកភាព​ហើយ ថែម​ទាំង​ប្រឈម​គ្រោះថ្នាក់​ចំពោះ​សុខភាព​អូនៗ​ក្នុង​ផ្ទៃ​ទៀត​ផង ព្រោះ​បរិយាយ​តាម​ដងផ្លូវ​សម្បូរ​ផ្សែង​ពុល។ ហេតុនេះ​ព្យាយាម​សុំ​ការ​យោគយល់​ពី​ក្រុមហ៊ុន ផ្លាស់ប្ដូរ​កាលវិភាគ​ធ្វើការដោយ​មាន​ហេតុផល​សមរម្យ ដូចជា ធ្វើការ​ឲ្យ​លឿន​ជាង​អ្នក​ផ្សេង ឬ​ថែម​ម៉ោង​ឲ្យ​យូរជាងគេ​ដើម្បី​ចៀសវាង​ធ្វើ​ដំណើរ​តាម​ផ្លូវ​កកស្ទះ។

៥- គ្រប់គ្រងអារម្មណ៍តានតឹង

ភាពតាន​តឹង​ផ្លូវ​អារម្មណ៍ អា​ចបណ្ដាល​ឲ្យ​ផល​ប៉ះពាល់​ចំពោះ​ការលូត​លាស់​អូនៗ ដូចជា អាច​បង្ក​ឲ្យ​មាន​ជំងឺ​រលាក​ខួរក្បាល ខួរក្បាល​លូតលាស់​យឺត។ ហេតុនេះ ត្រូវ​កាត់​បន្ថយ​សម្ពាធ​ការងារ រៀបចំ​តារាង​ពេល​វេលា​ត្រឹមត្រូវ ធ្វើ​ការងារ​សំខាន់​ពេល​យើង​មាន​អារម្មណ៍​ល្អ កុំ​ទទួល​ការងារ​បន្ថែម​ច្រើន​ពេក។

គ្នា​យើង​អាច​សាក​ល្បង​ហាត់ យូហ្គា ជាមួយ​ស្រីៗ​មាន​ផ្ទៃពោះ​ដទៃ​ទៀត ដើម្បី​រៀន​វិធីសាស្ត្រ​កាត់បន្ថយ​អារម្មណ៍​តានតឹង​នៅ​កន្លែង​ធ្វើការ។

ម៉េចដែរ ធ្វើ​បាន​អត់​ប៉ុណ្ណឹង? ឬ​មាន​វិធីអី​ផ្សេង​ទៀត​ដែលធ្លាប់​/កំពុង​ធ្វើអត់?

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Working during pregnancy: Do’s and don’ts http://www.mayoclinic.org/healthy-lifestyle/pregnancy-week-by-week/in-depth/pregnancy/art-20047441?pg=1Accessed January 17, 2017

The Working Woman’s Guide to Pregnancy http://www.fitpregnancy.com/parenting/working-moms/working-womans-guide-pregnancy Accessed January 17, 2017

Working during pregnancy: Do’s and don’ts https://www.mayoclinic.org/healthy-lifestyle/pregnancy-week-by-week/in-depth/pregnancy/art-20047441

កំណែ​ប្រែបច្ចុប្បន្ន

07/09/2023

អត្ថបទ​ដោយ យ៉ានណែត​ នីគែល

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

ញ៉ាំប៉ោមខៀវអំឡុងពេលពពោះ ផ្តល់អត្ថប្រយោជន៍លើសពីការរំពឹងទុក

បញ្ហាទ្វារមាសកើតឡើងទូទៅ អំឡុងពេលពពោះ ម៉ាក់ៗគួរយកចិត្តទុកដាក់


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ យ៉ានណែត​ នីគែល · កែ Sep 07, 2023

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម