backup og meta

ស្រីៗកូនដំបូងត្រូវដឹង បើបែក​ទឹកភ្លោះ ​គ្រោះ​ថ្នាក់​អត់?

ស្រីៗកូនដំបូងត្រូវដឹង បើបែក​ទឹកភ្លោះ ​គ្រោះ​ថ្នាក់​អត់?

ទឹកភ្លោះបែក​អាច​កើត​ឡើង​បាន​គ្រប់​ពេល ពេល​ថ្ងៃ​ឆ្លង​ទន្លេ​កាន់​តែ​កៀក ឬ​ដល់​ពេល​សម្រាល។ ការ​ត្រៀមខ្លួន​ជា​ប៉ាម៉ាក់ថ្មីថ្មោង (មាន​កូន​ដំបូង) អាច​បារម្ភ​ ឬ​ធ្វេសប្រហែស​ច្រើន​ជុំវិញ​ករណី​បែក​ទឹកភ្លោះ។ កាល​វិភាគ​ដែល​ពេទ្យ​ប្រាប់​ពី​ថ្ងៃ​ឆ្លង​ទន្លេ មិនប្រាកដ ១០០% ទេ គឺ​តែង​តែចន្លោះ​ពី​ថ្ងៃ​នេះទៅ​ថ្ងៃ​នោះ។ ចុះ​បើទឹកភ្លោះ​បែក​ ពេលកំពុង​ដើរ​ផ្សារ​ទិញ ឲ្យ​ធ្វើ​យ៉ាង​ម៉េច? មាន​គ្រោះ​ថ្នាក់​ទេ បើ​បែក​ទឹកភ្លោះ ទាំង​មិន​បាន​ត្រៀម​ខ្លួន ឬ​កំពុង​នៅ​ពេទ្យ?

ករណី​នេះ ជា​រឿង​សំខាន់​មែនទែន ដែល​ស្រីៗគួរ​​ស្វែងយល់ ព្រោះ​ភាគ​ច្រើននឹង​ត្រូវ​ឆ្លង​កាត់​បទ​ពិសោធ​នេះ​ហោច​ណាស់​ម្ដង (សម្រាប់​ឆ្លង​ទន្លេ​កូន​ដំបូង)។ តើ​គួ​ររៀបចំ​ខ្លួន និង​ប្រុងប្រយ័ត្ន​អី​ខ្លះ?

១- ទឹកភ្លោះហ្នឹងអីគេ?

ទារក​ក្នុង​ផ្ទៃ​ម្ដាយ​ត្រូវ​បាន​ការពារ​ដោយ​​​ថង់ស្រោមភ្នាស​មួយ​​ពោរពេញ​ដោយ​ទឹក ហៅថា “ទឹកភ្លោះ”។ ពេល​​ស្រោម​ទឹកភ្លោះ​​បែក ​ទឹក​ហូរ​ពី​ស្បូន ហើយ​ចេញ​តាម​ទ្វារមាស។ អាការៈ​បែក​ទឹកភ្លោះ​នេះ​ ​ជា​សញ្ញា​ប្រាប់​ថា​ដល់​ពេល​សម្រាល ឬ​ពេល​ខ្លះ​ក៏​អាច​កើត​ឡើង​មុន​ថ្ងៃ​កំណត់សម្រាលដែរ។

២- អារម្មណ៍ពេលបែកទឹកភ្លោះ

ស្រីៗអាច​មាន​អារម្មណ៍​ខុសគ្នា​ពេល​បែក​ទឹក​ភ្លោះ។ អ្នក​ខ្លះ​មាន​អារម្មណ៍​ថា​ដូច​ផ្ទុះ​បែក​អ្វី​មួយ ដូច​សាចហូរ​ទឹក ឬ​ដូច​ហូរ​ទឹកនោម​ខ្សោយៗ។

យើង​អាច​សម្គាល់ ឬ​បែងចែក​ដាច់​ថា ការ​ហូរ​ទឹក​មក​ជោកចេញ​ពី​ទ្វារមាសនេះ មិន​មែន​ជា​ទឹកនោម​ទេ បើ​សិន​គ្មាន​ក្លិន​ឆ្អេះ ឬ​ពណ៌​ដូច​ទឹកនោម ប៉ុន្តែ​បែរ​ជា​ក្លិន​បែប​ផ្អែមៗ ដូច​ទឹកកាម ឬ​សារធាតុក្លរ។ កាន់​តែ​ស្រួល​ចំណាំ​ជាងនេះ​ទៀត​ គឺទឹក​ដែល​ហូរ​ចេញ​មក​អាច​មាន​សភាព​ថ្លា​ ឬមាន​ឈាម​លាយ​មក​ជាមួយ។

ទឹកភ្លោះ

៣- ពេលណាបែកទឹកភ្លោះ?

រាងកាយ​ខុស​គ្នា ការ​បែក​ទឹក​ភ្លោះ ក៏​អត់​ដូច​គ្នា​ទាំង​ស្រុង​ដែរ តែ​ស្ត្រី​ភាគច្រើនអាច​បែក​ទឹកភ្លោះ​ក្នុង​ដំណាក់កាល​ដំបូង​នៃ​ការ​សម្រាល ពេល​​សាច់ដុំ​ស្បូន​ចាប់​ផ្ដើម​កន្ត្រាក់។ តាម​ការពិសោធកន្លង​ទៅ ស្ត្រីម្នាក់​ក្នុង​ចំណោម ១០នាក់ បែក​ទឹកភ្លោះ​មុន​សម្រាល។ បើ​ក្នុង​ករណី​កម្រ​វិញ ស្រ្ដី ៣នាក់ លើ១០០នាក់ អាច​បែក​ទឹកភ្លោះកូន​មិន​គ្រប់​ខែ​ មុនថ្ងៃ​ត្រូវ​សម្រាល (ធម្មតា​រយៈពេល ៣៧ សប្ដាហ៍)។ បើ​សិនបែក​ទឹកភ្លោះ​មុន​ថ្ងៃ​សម្រាល បាន​សេចក្ដីថា ដល់​ពេល​សម្រាល​ហើយ។

៤- គួរធ្វើម៉េចពេលបែកទឹកភ្លោះ?

– ពង្រឹង​ស្មារតី​ថា​មិន​អី

– កុំ​ព្យាយាម​នៅ​តែ​ឯង អំឡុង​កៀក​ដល់​ថ្ងៃ​សម្រាល

– ហៅ​អ្នក​ក្នុង​ផ្ទះ ឬ​ទូរសព្ទ​ហៅ​មនុស្ស​សំខាន់​បំផុតដែល​អាច​ដឹក​ទៅ​ពេទ្យ​បាន (ប្ដី/បងប្អូន)

លេខ​ជំនួយ៖ លេខ​ឡាន​ពេទ្យ ឬ​តាក់ស៊ី គួរ​​សាកួរ​ទុក​ឲ្យ​ហើយ​មុន​ឈឺ​ពោះ ឬ​ករណី​បែក​ទឹកភ្លោះ​កើត​ឡើង

អ្វី​ដែល​ស្រីពពោះ​ត្រូវ​ធ្វើ​ចំពោះ​ខ្លួនឯង៖ ទឹកភ្លោះ​ដែល​នៅ​ក្នុង​ពោះ អាច​មាន​ទៅ​ដល់ ៨០០ មិល្លីលីត្រ (ជិត ១​លីត្រ)។ យើង​អាច​ប្រើសម្លីអនាម័យជួយ​ទប់​ការ​ហូរ ឬ​បើ​ទឹកភ្លោះ​ហូរ​ច្រើន​ គួរទ្រាប់​កំណាត់​ពី​ក្រោម​ជាមួយ​ថង់​កៅស៊ូ ដើម្បី​ការពារ​កន្លែង​អង្គុយ​ក្នុង​ឡាន ឬ​ពេល​ធ្វើ​ដំណើរ​តាម​ផ្លូវ​ទៅ​មន្ទីរពេទ្យ ដោះស្រាយ​បរិមាណ​នៃការ​ហូរ​សិន។

៥- ចុះបើបែកទឹកភ្លោះមុនថ្ងៃសម្រាល?

ទោះ​ជា​បែក​ទឹកភ្លោះ​ក៏​ដោយ គឺ​ត្រូវ​រង់ចាំ​ដល់​ពេល​សាច់ដុំ​ស្បូន​ចាប់​ផ្ដើម​កន្ត្រាក់បើកស្បូន អំឡុង​ ២៤ ម៉ោង បន្ទាប់​ពី​បែក​ទឹកភ្លោះ។ យ៉ាង​ណាមិញ បើ​លើស​ ២៤ ម៉ោងហើយ​ ស្បូន​នៅ​តែ​អត់​បើកដល់​លេខ​ដែល​កើតបែប​ធម្មជាតិ​បាន ពេទ្យ​អាច​មាន​ជម្រើស​ ២ ​ទៀត​ដើម្បី​បង្កើត​កូន គឺ (១) ចាក់​ថ្នាំ​ជំនួយ​ស្បូនឲ្យ​បើក និង (២) វះ​កាត់។

[embed-health-tool-due-date]

បើ​បែក​ទឹក​ភ្លោះមុន​ដល់​ ២៤ ម៉ោង​ ស្ត្រី​ជា​ម្ដាយអាច​ងូត​ទឹក​បាន តែ​ចៀសវាង​​រួមភេទ​ ព្រោះ​អាច​បង្កើន​ហានិភ័យ​​ចម្លង​រោគ​ទៅកាន់​កូន បើទោះករណី​នេះ​សឹង​មិន​អាច​កើត​ឡើង ពេល​ដែល​ស្ត្រី​កំពុង​ឈឺ​ពោះ ហើយ​មាន​អារម្មណ៍​ចង់​រួម​ភេទ

ករណីកូន​មិន​គ្រប់​ខែ៖ បើ​បែក​ទឹក​ភ្លោះ​មុន​គភ៌​អាយុ ៣៧ សប្ដាហ៍ ប្រញាប់​ទូរសព្ទ ឬ​ទៅពេទ្យ​ភ្លាម កុំ​បង្អង់។

ប្រុងប្រយ័ត្ន​បំផុត៖ ជាពិសេស​ពេល​ធ្វើ​ដំណើរ​ទៅ​មន្ទីរពេទ្យ ​(ពិសេស​សម្រាប់​ស្វាមី ឬ​បង​ប្អូន​រួម​ដំណើរ) ត្រូវ​ចាប់​អារម្មណ៍​លើ​ទឹក​ភ្លោះ ព្រោះ​ការ​បាត់បង់​​ទឹកភ្លោះ​ច្រើន​ពេក​អាច​បណ្ដាល​ឲ្យ​ប៉ះពាល់​ទារក​ក្នុង​ផ្ទៃ។ បញ្ហា​អាច​កើត​មាន​ចំពោះ​ទារក ប្រសិន​បើ​ពណ៌​ទឹកភ្លោះប្រែ​ទៅ​ជា​ពណ៌​បៃតង​ចាស់ ពណ៌​ខ្មៅ​ព្រឿងៗ ថែម​ទាំង​ក្លិន​មិន​ល្អ (ស្អុយ) ឬ​ក៏​មាន​លាយ​​ឈាម ជា​ដើម។ ក្នុងករណី​នេះ ទារក​អាច​ឆ្លង​មេរោគតាមរយៈ​ទឹកភ្លោះ​មិន​ល្អ​នេះ។

អត្ថបទគួរអាន៖

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

What to expect when your water breaks. http://www.todaysparent.com/pregnancy/when-your-water-breaks-pregnancy/. Accessed August 22, 2016.

When your waters break. http://www.babycentre.co.uk/a1053562/when-your-waters-break. Accessed August 22, 2016.

Worried About Your Water Breaking? Here’s What You Need to Know. http://www.parents.com/pregnancy/giving-birth/signs-of-labor/water-breaking-what-you-need-to-know/. Accessed August 22, 2016.

Water breaking: What it feels like. http://www.babycenter.com/0_water-breaking-what-it-feels-like_10339934.bc. Accessed August 22, 2016.

 

កំណែ​ប្រែបច្ចុប្បន្ន

06/04/2023

អត្ថបទ​ដោយ យ៉ានណែត​ នីគែល

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

ចម្ងល់ពាក់ព័ន្ធនឹងការបែកទឹកភ្លោះ ម៉ាក់ៗពពោះថ្មីថ្មោងដឹងជាការល្អ

ម៉ាក់ៗប្រយ័ត្ន ទឹកភ្លោះច្រើន អាចមកពីមូលហេតុសំខាន់ ៣ យ៉ាងនេះ!


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ យ៉ានណែត​ នីគែល · កែ Apr 06, 2023

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម