កូនក្នុងផ្ទៃចាប់ផ្ដើមចេះកម្រើកលើកដំបូង ជាពេលប៉ាម៉ាក់រំភើបឥតឧបមា។ ជាទូទៅ កូនចាប់កម្រើក ចេះធាក់ ចេះបម្រះនៅចន្លោះគភ៌អាយុ ១៦-២៥ សប្ដាហ៍។ បើគ្នាយើងទើបមានកូនដំបូង គភ៌មានអាយុជិត ២៥ សប្ដាហ៍ ទើបកូនអាចមានចលនាកម្រើក។
ចុះបើកូនកម្រើកកាន់តែតិចទៅៗ ឬឈប់កម្រើកតែម្ដង មានរឿងអីកើតឡើង ហើយត្រូវធ្វើ? សូមមើល “Hello គ្រូពេទ្យ” បកស្រាយខាងក្រោម៖
១- ធ្វើម៉េចបើសុខៗកូនក្នុងផ្ទៃឈប់កម្រើក?
ស្រីៗគ្នាយើងជាម្ដាយអាចអត់ចាប់អារម្មណ៍ថាកូនក្នុងផ្ទៃកម្រើក។ បើចង់ដឹងច្បាស់ សាកគេងផ្អៀងឆ្វេង និងយកខ្នើយកល់ទប់ពោះ ព្រោះការគេងបែបនេះប៉ុន្មានម៉ោង យើងនឹងមានអារម្មណ៍ថាកូនមានចលនាកម្រើកក្នុងផ្ទៃយ៉ាងហោចណាស់ក៏ ១០ ដងដែរ។
ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!
ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!
ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!
ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!
ចំពោះកាយវិការអង្គុយ និងឈរវិញ យើងអាចពិបាកដឹងថាកូនមានចលនាកម្រើក។ យ៉ាងណាក៏ដោយ មានវិធីផ្សេងៗទៀតដែលអាចរំញោចទារកឲ្យមានចលនា ដូចជា៖
– ងើបឈរដើរទៅរកអីញ៉ាំ រួចសម្រាក។ ពេលយើងធ្វើចលនាដើរ ដូចយើងយោលឲ្យក្មេងឲ្យដេក។ ពេលយើងឈប់ដើរ ហើយចាប់ផ្ដើមញ៉ាំអីវិញ អាចដាស់កូនឲ្យភ្ញាក់ និងកម្រើក។
– ផឹកអីត្រជាក់ៗ ឬត្រជាក់ខ្លាំងបើអាច។ បម្រែបម្រួលសីតុណ្ហភាព មានឥទ្ធិពលដល់កូនក្នុងផ្ទៃ។ កូនអាចចាប់ផ្ដើមមានចលនាគេចពីភាពត្រជាក់។ ក្នុងរបស់ផឹកហ្នឹង បើថែមស្ករបន្តិចក៏បាន ព្រោះកូននឹងមានកម្លាំងធ្វើចលនា ធាក់ ឬបម្រះ។
– ចាក់ចម្រៀងខ្លាំងៗ ឬធ្វើអីក្ដុងក្ដាំង (ឧ. បិទទ្វារខ្លាំង) ដើម្បីឲ្យកូនភ្ញាក់ ហើយមានចលនា។
បើអនុវត្តវិធីទាំងនេះហើយ នៅតែមិនបានផលទៀត ត្រូវរកជំនួយពីគ្រូពេទ្យ។
២- ពេលណាត្រូវរត់ទៅរកឆ្មបឬពេទ្យសម្ភព?
ប្រញាប់ទៅពេទ្យជាបន្ទាន់ បើមានសញ្ញាដូចខាងក្រោម៖
– គេងផ្អៀងឆ្វេង ២ ម៉ោងហើយ កូននៅអត់មានកម្រើក ១០ ដង
– ប្រើគ្រប់វិធីរំញោចហើយ នៅតែអត់កម្រើក
– ទារកកម្រើកកាន់តែតិចដងទៅៗក្នុងរយៈពេលប៉ុន្មានថ្ងៃ។
ពេលអុកស៊ីសែន និងសារធាតុចិញ្ចឹមតាមសុក មិនគ្រប់គ្រាន់ កូនមិនសូវកម្រើកទេ ហើយក៏អាចបញ្ជាក់ថា កូនកំពុងជួបវិបត្តិអីមួយហើយ។ ដូច្នេះ ត្រូវទៅពិនិត្យពោះធ្វើអេកូរាប់ចង្វាក់បេះដូងកូន វាស់ទឹកភ្លោះ ជាដើម។
បើលទ្ធផលចេញមកធម្មតា មិនបាច់បារម្ភឡើយ គ្រាន់តែយកចិត្តតាមដានកូនក្នុងផ្ទៃ។ ប៉ុន្តែបើសិនកូននៅតែបន្ថយកម្រើកទៀត ត្រូវត្រឡប់មកពេទ្យជាបន្ទាន់ ដើម្បីពិនិត្យបន្ថែម ចៀសវាងផលវិបាកជាយថាហេតុ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទគួរអាន៖
- ពពោះ កូនថ្លោសពេកមិនល្អអាចប្រឈមបញ្ហាច្រើនយ៉ាង អ៊ីចឹងម៉ាក់ៗគួរធ្វើបែបណា?
- ពពោះកូនភ្លោះ តែមានទំហំខុសគ្នាខ្លាំង មកពីមូលហេតុអី? មានបញ្ហាអត់?
- ថែទាំធ្មេញពេលមានគភ៌ ល្អចំពោះម៉ាក់ៗ និងកូនក្នុងផ្ទៃ
- ជំនឿចាស់ៗថា ផឹកទឹកដូងច្រើនពេលពពោះ កូនកើតមកក្រចេះដើរ?
- ចាស់ៗមិនឲ្យមើលរឿងខ្មោចពេលពពោះ ខ្លាចកូនកើតមកមុខអាក្រក់ពិត ឬអត់?
- សុដន់ម៉ាក់ៗប្រែប្រួលម៉េចខ្លះក្នុងអំឡុងពេលពពោះ?
[embed-health-tool-pregnancy-weight-gain]