backup og meta

​មានផ្ទៃពោះ​ ហើយ​ពិនិត្យឃើញ​អ័រម៉ូន​ទីរ៉ូអ៊ីត ខ្សោយ​ កូន​ប៉ះពាល់​ម៉េច​ខ្លះ?

​មានផ្ទៃពោះ​ ហើយ​ពិនិត្យឃើញ​អ័រម៉ូន​ទីរ៉ូអ៊ីត ខ្សោយ​ កូន​ប៉ះពាល់​ម៉េច​ខ្លះ?

អ្នក​ណា​ក៏​សប្បាយ​ចិត្ត​ដែរ​ពេល​មាន​ផ្ទៃពោះ ប៉ុន្តែ​អ្វី​​សំខាន់​ត្រូវ​ថែទាំ​សុខភាព​ទាំងម៉ាក់ និងបេប៊ី។ មាន​ចម្ងល់​មួយ​ចោទ​ថា បើ​អ័រម៉ូន​ក្រពេញទីរ៉ូអ៊ីតចុះ​ទាប មាន​បញ្ហា​អី​ដល់​កូន? ចុះ​ក្រពេញទីរ៉ូអ៊ីតហ្នឹង​អី​គេ ហើយ​សំខាន់​ប៉ុនណា? មាន​ពាក់ព័ន្ធ​អី​ជាមួយអ័រម៉ូន​នេះ?

១- ក្រពេញទីរ៉ូអ៊ីតខ្សោយមានន័យថាម៉េច?

ក្រ​ពេញ​ទីរ៉ូអ៊ីត (ស្ថិត​នៅ​ម្ដុំ​ក)​ ដែល​ដំណើរ​ការ​ខ្សោយ​ជាង​ធម្មតា​ ឬ​ហៅ​ថា​ ខ្វះ​អ័រម៉ូន​ទីរ៉ូអ៊ីត​ ជា​ស្ថាន​ភាព​មួយ​ក្នុងក្រពេញ​ទីរ៉ូអ៊ីត​អ្នក​ជំងឺ​មិន​ដំណើរ​ការ ​បំពេញ​មុខ​ងារមិន​បាន​ល្អ​។

អ័រម៉ូន​ក្រពេញ​ទីរ៉ូអ៊ីត​ ជះ​ឥទ្ធិពល​សឹង​គ្រប់​ចំណែក​នៃ​រាងកាយ​ពី​បេះ​ដូង​ ខួរក្បាល​ សាច់​ដុំ​ រហូត​ដល់​ស្បែក។ ដោយ​សារ​តែ​ក្រពេញ​ទីរ៉ូអ៊ីត ​គ្រប់​គ្រង​មេតាប៉ូលីស​រាង​កាយ​ កង្វះ​​អ័រម៉ូន​ទីរ៉ូអ៊ីត​បាន​ពន្យឺត​ល្បឿន​ដំណើរ​ការ​​​ក្នុង​ខ្លួន​។

សម្រាប់​ស្ត្រីមាន​ជំងឺ​ខ្វះ​អ័រម៉ូន​ទីរ៉ូអ៊ីត ​អាច​មានការរំខាន​ដល់​ការ​ទុំ​ជ្រុះ​ពង​មេ​ជីវិត​ញី​ និង​ជះ​ឥទ្ធិពល​ប៉ះ​ពាល់​ដល់​លទ្ធភាព​មាន​កូន។

២- ជំងឺខ្វះអ័រម៉ូនទីរ៉ូអ៊ីត និងអារ

នៅ​អាមេរិក ​ស្ត្រី​ប្រហែល​ ៣% ​មាន​ជំងឺ​ខ្វះ​អ័រម៉ូន​ទីរ៉ូអ៊ីត។ បើគ្មាន​ការ​ព្យាបាល​ឲ្យបាន​ឆាប់​ និង​ត្រឹម​ត្រូវ​​អំឡុង​ពេល​មាន​គភ៌​ទេ អាចប្រឈម​នឹង​ហានិភ័យ​ខ្ពស់​មុន​ពេល​សម្រាល​ ដូចជា៖

– ​​រលូត​​

បម្រុង​ក្រឡា​ភ្លើង​ (លើសឈាម ជាតិប្រៃក្នុងទឹកនោម ហើមដៃហើមជើង)

– កូន​កើតអត់គ្រប់​ខែ។

ឥទ្ធិពល​អវិជ្ជមាន ក៏អាចកើតលើទារក​​ដែរ។ គេ​រក​ឃើញ​ថា​ ទារក​​កើត​ពី​ម្ដាយដែល​មាន​ជំងឺ​ខ្វះ​អ័រម៉ូន​ទីរ៉ូអ៊ីត ​​ពេល​មាន​គភ៌ មាន​កម្រិត​ឆ្លាតវៃ (IQ) ទាប។ អ្នក​ឯក​ទេស​ជឿ​​ថា​ ​​ដោយ​សារ​តែ​អ័រម៉ូន​ទីរ៉ូអ៊ីត ​ជះ​ឥទ្ធិពល​ដល់​ការ​អភិវឌ្ឍ​ខួរ​ក្បាល​របស់​ទារក។

ប្រហែល​ ៥-១៥%​ ​ស្ត្រី​ក្នុង​វ័យ​បង្កើត​កូន​ មាន​ជំងឺ​ខ្វះ​ជាតិ​អ័រម៉ូន​ទីរ៉ូអ៊ីត ​ដោយ​សារ​រាង​កាយ​ពួក​គេ​គ្មានប្រព័ន្ធភាពសុំាប្រឆាំង​នឹង​អ័រម៉ូន​ទីរ៉ូអ៊ីត​ ដែល​ធ្វើ​ចរាចរ​ណ៍ក្នុង​ឈាម។ ពិនិត្យ​សុខ​ភាព​មុន​សម្រាល បើ​លទ្ធ​ផល​​​វិជ្ជមាន​គួរបន្ត​ឆែក​មើល​កម្រិត​អ័រម៉ូន​ទីរ៉ូអ៊ីត​​រៀង​រាល់​ ៤-៦ សប្ដាហ៍​ម្ដង ដើម្បី​ធានា​ឲ្យ​ប្រាកដ​ថា​ ខ្លួន​មិន​​ខ្វះ​​អ័រម៉ូន​ទីរ៉ូអ៊ីត​ពេល​មាន​គភ៌។

[embed-health-tool-due-date]

៣- ព្យាបាលយ៉ាងម៉េច?

ការ​ព្យាបាល​ក្រពេញ​ទីរ៉ូអ៊ីត​ ដែល​ដំណើរ​ការ​ខ្សោយ​ជាង​ធម្មតា​ ដើរ​តួ​នាទី​សំខាន់​​ដើម្បី​ដោះ​ស្រាយ​បញ្ហាប្រឈម​ ជា​មួយ​ភាព​អារ​មិន​មាន​កូន។ បើសិន​ព្យាបាល​ហើយ នៅ​តែ​អារមិនអាចមាន​កូន​​ អ្នក​ជំងឺ​នឹង​ត្រូវ​ព្យាបាលតាមវេជ្ជ​សាស្ត្រ​បន្ថែម​​ទៀត។​

ពេទ្យនឹង​ចេញ​វេជ្ជ​បញ្ជា​ឲ្យ​អ្នក​ជំងឺ​ខ្វះ​អ័រម៉ូន​ទីរ៉ូអ៊ីត​ ​ញុំាថ្នាំ Levothyroxine ដែល​ជា​អ័រ​ម៉ូន​ទីរ៉ូអ៊ីត​សំយោគ។ ត្រូវ​​ប្រាប់ពេទ្យ​ភ្លាម​ក្រោយ​ពី​ចាប់​មាន​ផ្ទៃ​ពោះ​ ដោយ​សារ​ស្ត្រី​មាន​គភ៌​សឹង​គ្រប់​គ្នា​ត្រូវ​ការ​កម្រិត​ជាតិ​ថ្នាំ​ខ្ពស់​។​ កុំបារម្ភ ​ឱសថ​នេះ​មាន​សុវត្ថិ​ភាព​សម្រាប់​ទារក។

៤- ក្រពេញទីរ៉ូអ៊ីតខ្សោយគួរធ្វើម៉េច?

ក្រោយធ្វើ​រោគ​វិនិច្ឆ័យ​ថា មាន​ជំងឺ​ខ្វះ​អ័រម៉ូន​ក្រពេញ​ទីរ៉ូអ៊ីត​ ពេលកំពុង​ព្យាយាម​យក​កូន​ ​គួរទៅពេទ្យ​​​ដើម្បី​ឲ្យ​ច្បាស់​ថា​ ជំងឺ​ខ្វះ​អ័រម៉ូន​ទីរ៉ូអ៊ីត​ កំពុង​មាន ហើយ​អាច​គ្រប់​គ្រង​បាន។

​​បើ​​​មាន​ជំងឺ​ខ្វះ​អ័រម៉ូន​ទីរ៉ូអ៊ីត ពេលកំពុង​មាន​គភ៌ សូម​ប្រាប់ពេទ្យ​​​ឲ្យ​​ឆាប់​តាម​ដែល​អាច​ធ្វើ​បាន។ ត្រូវ​​​​​តាម​ដាន​ឲ្យដិត​ដល់​នូវ​កម្រិត​អ័រម៉ូន​ទីរ៉ូអ៊ីត​​​ក្នុង​ខ្លួន។ ការតាម​ដាន​នេះ​ មាន​រយៈ​ពេល​ពេញ​ក្នុង​ការ​មាន​គភ៌ (តាំង​ពី​ពពោះ រហូត​គ្រប់ខែ​សម្រាល) ដើម្បី​កាត់​បន្ថយ​ហានិភ័យ។

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Hypothyroidism and infertility: Any connection? http://www.mayoclinic.org/diseases-conditions/female-infertility/expert-answers/hypothyroidism-and-infertility/faq-20058311 .Accessed May 29, 2017.

Hypothyroidism (Underactive Thyroid). http://www.webmd.com/women/hypothyroidism-underactive-thyroid-symptoms-causes-treatments#1. Accessed May 29, 2017.

I have a thyroid problem. Do I need to know anything special before getting pregnant? https://www.babycenter.com/404_i-have-a-thyroid-problem-do-i-need-to-know-anything-special_7080.bc. Accessed May 29, 2017.

កំណែ​ប្រែបច្ចុប្បន្ន

07/09/2023

អត្ថបទ​ដោយ Meng Vatana

ត្រួតពិនិត្យដោយ គឹម កាណែល

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

ញ៉ាំប៉ោមខៀវអំឡុងពេលពពោះ ផ្តល់អត្ថប្រយោជន៍លើសពីការរំពឹងទុក

បញ្ហាទ្វារមាសកើតឡើងទូទៅ អំឡុងពេលពពោះ ម៉ាក់ៗគួរយកចិត្តទុកដាក់


ត្រួតពិនិត្យដោយ

គឹម កាណែល


អត្ថបទ​ដោយ Meng Vatana · កែ Sep 07, 2023

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម