backup og meta

ហេតុ​អ្វីការ​សម្រកទម្ងន់មុនពេល​យកកូន ល្អសម្រាប់​ស្រ្តី?

ហេតុ​អ្វីការ​សម្រកទម្ងន់មុនពេល​យកកូន ល្អសម្រាប់​ស្រ្តី?

ការលើសទម្ងន់ ឬធាត់មុនពេលពពោះអាចប៉ះពាល់ដល់ការមានផ្ទៃពោះ សុខភាព​​ទារក​ក្នុងផ្ទៃ សុខភាព​ម៉ាក់ៗ​ពេលពពោះ និងក្រោយពេលសម្រាល។ តើការ​សម្រក​ទម្ងន់​មុនយកកូនផ្តល់ប្រយោជន៍អ្វីខ្លះដល់ម៉ាក់ៗ និងកូនក្នុងផ្ទៃ?

នៅពេលយើងមានសន្ទស្សន៍ម៉ាស់រាងកាយ ឬហៅកាត់ថា BMI ចាប់ពី ២៥​ ឡើងទៅចាត់ទុកថាយើងធាត់ហើយ។ ដូច​នេះ ការ​សម្រក​ទម្ងន់​មុន​ពេល​យក​កូន អាច​ជួយ​ម៉ាក់ៗ និងកូនក្នុងផ្ទៃ​ចៀស​ផុត​​ពី​​ផលវិបាកមួយ​ចំនួន​។

ចង់គណនា BMI ចុចទីនេះ!

ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!

ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!

១. ឱកាសមានកូនតិច

ការមាន BMI ខ្ពស់ប៉ះពាល់ដល់មុខងារអូវែ ដែលបណ្តាលឱ្យស្រីៗមករដូវមិន​ទៀង និង​ជាហេតុអាច​រារាំង​ដល់​ការបញ្ចេញមេជីវិតញី។

លើសពីនេះទៅទៀត ជាតិខ្លាញ់ដែលកកនៅក្នុងពោះ​របស់ស្រីៗអាចផលិត​អ័រម៉ូន​ដែល​រារាំងដំណើរទុំរបស់ផូលីគុល (ថង់តូចៗស្ថិតក្នុងអូវែ​ដែលជាកន្លែង​​មេជីវិត​ញី​លូតលាស់) ដែលបណ្តាលឱ្យការបញ្ចេញមេជីវិតញីមានការថយចុះ។

ស្រីៗដែលមាន BMI កាន់តែខ្ពស់ កាន់តែពិបាកមានកូន។ BMI ដែលល្អចំពោះ​សុខភាព និងការមានផ្ទៃពោះគឺនៅចន្លោះពី ១៨,៥ ទៅ ២៤,៩។

[embed-health-tool-vaccination-tool]

២. ផលវិបាកពេលពពោះ

ការមាន BMI ខ្ពស់អំឡុងពេលមានផ្ទៃពោះ​បង្កើនហានិភ័យ​ម៉ាក់ៗមាន​ផល​វិបាក​ពេល​ពពោះដូចជា៖

  • រលូតកូន ឬកូនស្លាប់ក្នុងផ្ទៃ
  • មានជំងឺទឹកនោមផ្អែមពេលពពោះ
  • ​សម្ពាធ​ឈាម​ខ្ពស់ (ជំងឺបម្រុងក្រឡាភ្លើង) ខូច​ថ្លើម និង​តម្រងនោម
  • ខ្សោយបេះដូង
  • គេងបាត់ដង្ហើម
  • ត្រូវសម្រាលដោយវះកាត់
  • ដុំកំណកឈាមក្នុងសរសៃឈាមវ៉ែន
  • ឈឺពោះសម្រាលយូរ
  • ធ្លាក់ឈាមច្រើនបន្ទាប់ពីសម្រាល

ឈឺពោះសម្រាលយូរ

៣. ទារកក្នុងផ្ទៃមានបញ្ហាសុខភាព

ប្រសិនបើយើងមាន BMI ខ្ពស់មុនពេលមានផ្ទៃពោះ ឬក្នុងអំឡុងពេលមាន​ផ្ទៃពោះ អាចប៉ះពាល់ដល់សុខភាពទារកក្នុងផ្ទៃដូចជា៖

  • លើសគីឡូ ឬថ្លោសពេក
  • កើតមិនគ្រប់ខែ
  • ធាត់នៅពេលធំឡើង
  • មានជំងឺទឹកនោមផ្អែមនៅពេលធំឡើង
  • ពិការពីកំណើត
  • លូតលាស់មិនល្អ
  • មានជំងឺហឺតពេលធំឡើង

យើងអាចសម្រកទម្ងន់ដោយញុំាអាហារដែលល្អចំពោះសុខភាព ចៀងវាង​អាហារ​មាន​ជាតិស្ករ និងខ្លាញ់ កម្រិតបរិមាណញ៉ាំ គេងឱ្យបានគ្រប់គ្រាន់ ញុំាទឹកឱ្យបានគ្រប់គ្រាន់ កាត់បន្ថយស្រេស្ត និងហាត់ប្រាណយ៉ាងហោចណាស់ ៣០នាទីក្នុង​មួយ​ថ្ងៃ។

អត្ថបទគួរអាន៖

ចំណុចសំខាន់

ការ​សម្រក​ទម្ងន់​មុន​ពេល​យក​កូន អាច​ជួយ​ម៉ាក់ៗ និងកូនក្នុងផ្ទៃ​ចៀស​ផុត​​ពី​​ផលវិបាកដូចជា៖
  • ឱកាសមានកូនតិច
  • ផលវិបាកពេលពពោះ
  • ទារកក្នុងផ្ទៃមានបញ្ហាសុខភាព

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Why is weight loss before pregnancy important?
https://www.mayoclinic.org/healthy-lifestyle/getting-pregnant/expert-answers/weight-loss-before-pregnancy/faq-20380882

Overweight and fertility when planning a pregnancy
https://www.tommys.org/pregnancy-information/planning-a-pregnancy/are-you-ready-to-conceive/overweight-and-fertility-when-planning-pregnancy

Pregnancy and obesity: Know the risks
https://www.mayoclinic.org/healthy-lifestyle/pregnancy-week-by-week/in-depth/pregnancy-and-obesity/art-20044409

Weight Loss Before Pregnancy and Postpartum
https://www.babymed.com/weight-loss-before-pregnancy-and-postpartum#

កំណែ​ប្រែបច្ចុប្បន្ន

28/12/2023

អត្ថបទ​ដោយ សុខ វណ្ណ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ សុខ វណ្ណ


អត្ថបទពាក់ព័ន្ធ

ស្រីៗពិបាកមានកូនអាចមកពីបញ្ហាសុខភាព ៧ មុខនេះ

ស្រីៗកំពុងព្យាយាមយកកូន កុំមើលរំលងអាហារូបត្ថម្ភទាំងនេះ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ សុខ វណ្ណ · កែ Dec 28, 2023

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម