backup og meta

កំពូលអាហារប៉ូវៗ បង្កើនលទ្ធភាពមានកូន ល្អបំផុតសម្រាប់ប្ដីប្រពន្ធត្រៀមយកបេប៊ី

កំពូលអាហារប៉ូវៗ បង្កើនលទ្ធភាពមានកូន ល្អបំផុតសម្រាប់ប្ដីប្រពន្ធត្រៀមយកបេប៊ី

គ្រាន់​តែ​ញ៉ាំ​អាហារ​មួយ​ចំនួន​ពិត​ជា​អាច​បង្កើន​លទ្ធភាព​មាន​កូន​បាន​មែន​ឬ? ចម្លើយ​គឺ ពិត​ជា​បាន។ ប៉ុន្តែ វា​ជា​ការ​សំខាន់​ដែល​យើង​ត្រូវ​ចាំ​ថា គ្មាន​របប​អាហារ​វេទមន្ត​ណា​ជួយ​ឲ្យ​ស្ត្រី​មាន​ផ្ទៃ​ពោះ​ទេ តែ​ការ​ជ្រើស​រើស​អាហារ និង​របៀប​របប​រស់​នៅ​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​ទៅ​លើ​សុខភាព​បន្ត​ពូជ​ទាំង​ស្ត្រី និង​បុរស។

កំពូល​អាហារ​គួរ​បញ្ចូល​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ ដើម្បី​បង្កើន​លទ្ធភាព​មាន​កូន

១. ពពួក​សណ្ដែក

ពពួក​សណ្ដែក​មាន​ជាតិ​សរសៃ និង​ប្រូតេអ៊ីន​ដែល​អាច​ជួយ​កែ​លម្អ​ការ​បញ្ចេញ​ពង​អូវុល​បាន។ ការ​សិក្សា​បាន​បង្ហាញ​ថា​ការ​ជំនួស​ប្រូតេអ៊ីន​សត្វ​ជាមួយ​នឹង​ប្រភព​ប្រូតេអ៊ីន​ពី​បន្លែ អាច​កាត់​បន្ថយ​ហានិភ័យ​នៃ​ភាព​គ្មាន​កូន​របស់​អូវុល​បាន។ ពពួក​សណ្ដែក​ក៏​ជា​ប្រភព​ដ៏​ល្អ​នៃ​អាស៊ីត​ហ្វូលីក​ដែល​ជា​សមាសធាតុ​សំខាន់​ជួយ​ដល់​ការ​មាន​គភ៌ និង​ជួយ​ដល់​ការ​លូតលាស់​របស់​អំប្រ៊ីយ៉ុង​ដែល​មាន​សុខភាព​ល្អ។

គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!

ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

២. ផ្លែឈើ

អាហារ​សម្បូរ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដូច​ជា​ផ្លែឈើ និង​ពពួក​ផ្លែ​ប៊ឺរី សម្បូរ​ទៅ​ដោយ​វីតាមីន C និង​អាស៊ីដ​ហ្វូលិក ដែល​ផ្ដល់​នូវ​ការ​លូតលាស់​គភ៌​ល្អ​បន្ទាប់​ពី​មាន​ផ្ទៃ​ពោះ។ លើស​ពី​នេះ​ពពួក​ផ្លែ​ប៊ឺរី សុទ្ធ​តែ​មាន​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ធម្មជាតិ និង​សារធាតុ​ប្រឆាំង​ការ​រលាក ដែល​ជា​សមាសធាតុ​ពីរ​ជួយ​បង្កើន​លទ្ធភាព​មាន​កូន​សម្រាប់​ទាំង​បុរស និង​ស្ត្រី។ ការ​សិក្សា​មួយ​បាន​បង្ហាញ​ថា ស្ត្រី​ដែល​ទទួល​ទាន​ផ្លែ​ឈើ​ច្រើន​អាច​កាត់​បន្ថយ​ឱកាស​គ្មាន​កូន​បាន​យ៉ាង​ខ្លាំង។

៣. ស៊ុត​ក្រហម

ចំពោះ​មនុស្ស​មួយ​ចំនួន​បោះ​ស៊ុត​ក្រហម​ចោល ដើម្បី​កាត់​បន្ថយ​កាឡូរី ប៉ុន្តែ​ស៊ុត​មាន​ផ្ទុក​វីតាមីន B និង​អូមេហ្គា ៣ សំខាន់​ៗ។ស៊ុត​ក្រហម ក៏​មាន​អាស៊ីដ​ហ្វូលិក​ដែល​ជួយ​រាងកាយ​បង្កើត​កោសិកា​ឈាម​ក្រហម និង​ជួយ​រក្សា​ការ​វិវត្ត​នៃ​អំប្រ៊ីយ៉ុង​ក្រោយ​ពេល​មាន​ផ្ទៃ​ពោះ។

បង្កើន​លទ្ធភាព​មាន​កូន

៤. ត្រី​សាល់ម៉ុន

ត្រី​សាល់ម៉ុន​ផ្ដល់​នូវ​ប្រូតេអ៊ីន និង​អូមេហ្គា ៣ ដ៏​មាន​តម្លៃ​ដែល​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ការ​លូតលាស់​គភ៌​ពេញ​មួយ​អំឡុង​ពេល​មាន​ផ្ទៃ​ពោះ។ បុរស​ក៏​អាច​ទទួល​បាន​ប្រយោជន៍​ពី​ការ​ញ៉ាំ​ត្រី​សាល់ម៉ុន​សម្រាប់​កម្រិត​ខ្ពស់​នៃ​វីតាមីន D និង​សេលេញ៉ូម ដែល​ជា​សមាស​ធាតុ​ពីរ​ជួយ​បង្កើន​កម្រិត​ទឹក​កាម។

៥. យ៉ាអួរ​សុទ្ធ និង​ឈីស

អាហារ​សម្បូរ​ជាតិ​ខ្លាញ់​គឺ​ល្អ​សម្រាប់​បង្កើន​លទ្ធភាព​មាន​កូន។ យ៉ាអួរ​សុទ្ធ និង​ឈីស​មាន​ផ្ទុក​ជាតិ​កាល់ស្យូម ប្រូបាយ​អូទិក និង​វីតាមីន D ជួយ​ធ្វើ​ឲ្យ​ការ​បញ្ចេញ​ពង​អូវុល​មាន​ភាព​ប្រសើរ​ឡើង។ ដូច​គ្នា​នេះ​ដែរ យើង​នឹង​ទទួល​បាន​បរិមាណ​ដ៏​ច្រើន​នៃ​ប្រូតេអ៊ីន​ពី​អាហារ​នី​មួយៗ ដែល​ពង្រឹង​លទ្ធភាព​នៃ​ការ​មាន​ផ្ទៃ​ពោះ​ដោយ​ជោគ​ជ័យ តាម​រយៈ​វដ្ដ​នៃ​ការ​បញ្ចេញ​ពង​អូវុល​កាន់​តែ​ច្បាស់​លាស់។

ចំណុចសំខាន់

  • ការជ្រើសរើស និងការផ្លាស់ប្តូរមានសុខភាពល្អ ខណៈពេលកំពុងព្យាយាមយកកូនអាចជួយកាត់បន្ថយកម្រិតស្ត្រេសរបស់អ្នក និងជួយសម្រួលដល់អារម្មណ៍តានតឹងក្នុងកាលៈទេសៈកំពុងខំប្រឹងបន្ថែមសមាជិកថ្មីក្នុងគ្រួសារ។
  • វា​ជា​ការ​សំខាន់​ដែល​យើង​ត្រូវ​ចាំ​ថា គ្មាន​របប​អាហារ​វេទមន្ត​ណា​ជួយ​ឲ្យ​ស្ត្រី​មាន​ផ្ទៃ​ពោះ​ទេ តែ​ការ​ជ្រើស​រើស​អាហារ និង​របៀប​របប​រស់​នៅ​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​ទៅ​លើ​សុខភាព​បន្ត​ពូជ​ទាំង​ស្ត្រី និង​បុរស។
  • កំពូល​អាហារ​គួរ​បញ្ចូល​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ ដើម្បី​បង្កើន​លទ្ធភាព​មាន​កូនដូច ពពួកសណ្ដែក, ផ្លែឈើ, សាល់ម៉ុន, ស៊ុតក្រហម, យ៉ាអួរសុទ្ធ និងឈីស។

អត្ថបទគួរអាន៖

[embed-health-tool-ovulation]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

10 Foods to Eat to Increase Fertility https://www.laurelfertility.com/foods-to-eat-increase-fertility/

Fertility-Boosting Foods https://www.healthywomen.org/your-health/pregnancy–postpartum/fertility-boosting-foods

Prepregnancy Diet: Best Foods to Eat When You’re Trying to Get Pregnant https://www.whattoexpect.com/getting-pregnant/health-and-wellness/foods-to-enjoy/prepregnancy-diet.aspx

Foods That Can Affect Fertility https://www.eatright.org/health/pregnancy/fertility-and-reproduction/fertility-foods

កំណែ​ប្រែបច្ចុប្បន្ន

12/02/2024

អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

ប្រឹងយកកូនជិត ២ ឆ្នាំហើយនៅតែគ្មាន នេះជាថ្នាំអ័រម៉ូនគេឧស្សាហ៍ប្រើ

មានផែនការយកកូន គួររួមភេទញឹកញាប់ប៉ុនណា?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Feb 12

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម