backup og meta

ចង់ឆាប់មានកូន ស្រីៗមិនគួររំលងរបបអាហារទាំង៥ប្រភេទនេះឡើយ

ចង់ឆាប់មានកូន ស្រីៗមិនគួររំលងរបបអាហារទាំង៥ប្រភេទនេះឡើយ

ពិត​ណាស់​ របប​អាហារ​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​​ជួយ​លើក​កម្ពស់​សុខុមាលភាព​ទូទៅ​របស់​យើង ហើយ​​ការ​ជ្រើសរើស​របប​អាហារ​ដែល​មាន​សារធាតុ​ចិញ្ចឹម​ល្អៗ ​មិន​ត្រឹម​តែ​ជួយ​ឲ្យ​យើង​មាន​សុខភាព​​ល្អ ​ប្រព័ន្ធ​ភាព​ស៊ាំ​រឹងមាំ​ប៉ុណ្ណោះ​ទេ តែ​វា​ក៏​ជះ​ឥទ្ធិពល​វិជ្ជមាន​ដល់​លទ្ធភាព​មាន​កូន​ដូច​គ្នា។

តើ​របប​អាហារ​អ្វី​ខ្លះ​ដែល​ជួយ​ឲ្យ​ស្រីៗ​យើង​ឆាប់​មាន​កូន​ដូច​បំណង?

១. បន្លែ​ពណ៌​បៃតង និង​ផ្លែឈើ

ការ​ញ៉ាំ​ពពួក​បន្លែ​បៃតង ដូចជា​ស្ពៃ​ពួយ​ឡេង ស្ពៃ​ខៀវ ដែល​សម្បូរ​ទៅ​ដោយ​សារធាតុ​ហ្វូឡេត គឺ​ស័ក្ដិសម​បំផុត​សម្រាប់​ស្រី​ៗ​ដែល​កំពុង​ចង់​បាន​កូន។ ទន្ទឹម​នឹង​នេះ កម្រិត​នៃ​ការ​មាន​ផ្ទៃពោះ​នឹង​កើន​ឡើង​ នៅ​ពេល​ដែល​យើង​បន្ថែម​ខ្ទឹម​ស ​ប៉េងប៉ោះ ​ផ្លែ​ប៊ឺរ និង​ផ្លែ​ទទឹម​ចូល​ទៅ​ក្នុង​របប​អាហារ។

២. គ្រាប់​ធញ្ញជាតិ

កាបូអ៊ីដ្រាត​Complex ដែល​មាន​នៅ​ក្នុង​គ្រាប់​ធញ្ញជាតិ​ ដូចជា​អង្ករ​សម្រូប និង​ស្រូវ​សាឡី (Oats) អាច​ជួយ​គ្រប់គ្រង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ ដែល​ប៉ះពាល់​​ដោយ​ផ្ទាល់​ដល់​ការ​មាន​កូន។ ពពួក​អាហារ​ប្រភេទ​នេះ អាច​ជួយ​ឲ្យ​រាងកាយ​បញ្ចេញ​ថាមពល​យឺត​ៗ ធានា​ដល់​ការ​រំលាយ​អាហារ និង​កាត់បន្ថយ​ការ​ឡើង​ជាតិ​ស្ករ​ក្នុង​ឈាម​ភ្លាម​ៗ។

៣. ខ្លាញ់​សុខភាព​

អាស៊ីដ​ខ្លាញ់​អូមេហ្គា​៣ ដែល​មាន​នៅ​ក្នុង​ផ្លែ​អាល់ម៉ុន​ ​គ្រាប់​ល្ពៅ ​ឬ​ត្រី​សាល់ម៉ុន​ មាន​សារៈសំខាន់​​ណាស់​ ដល់​សុខភាព​បន្ត​ពូជ ពីព្រោះ​អាហារ​ទាំង​នេះ អាច​ជួយ​កាត់បន្ថយ​ការ​រលាក និង​​ជួយ​ការពារ​​គុណភាព​ស៊ុត។​

របបអាហារស្រ្តីពពោះ

៤. ទឹក​ដោះ​គោ

ជាមួយ​គ្នា​នេះ​ដែរ ពពួក​ទឹក​ដោះ​គោ ទឹក​ដោះ​គោ​ជូរ ឬ​ទឹក​សណ្តែក​ សម្បូរ​ទៅ​ដោយ​ជាតិ​កាល់ស្យូម​ និង​វីតាមីន​D ដែល​មាន​គុណប្រយោជន៍​ដល់​ល្អ​​សម្រាប់​សុខភាព​បន្ត​ពូជ។ អ៊ីចឹង​ហើយ ស្រី​ៗ​យើង​គួរ​​ញ៉ាំ​ទឹក​ដោះ​គោ​ឲ្យ​បាន​២​កែវ​​ជា​រៀង​រាល់​ព្រឹក​ ដើម្បី​សម្រួល​ដល់​ដំណើរការ​ធ្លាក់​មេ​ជីវិត​ញី ក៏​ដូចជា​ផ្តល់​នូវ​ពពួក​ប្រូបាយអូទិក​ដល់​រាងកាយ​ ដើម្បី​ជួយ​ឲ្យ​ពោះវៀន​មាន​សុខភាព​ល្អ។

[embed-health-tool-due-date]

៥. អាហារ​សម្បូរ​ជាតិ​ដែក

​​​​​​ពពួក​ធញ្ញជាតិ​ និង​សណ្តែក​ ជា​ប្រភព​នៃ​ជាតិ​ដែក ដែល​អាច​ជួយ​ផ្ទេរ​អុកស៊ីហ្សែន​ទៅ​កាន់​សរីរាង្គ​បន្ត​ពូជ។ មួយ​វិញ​ទៀត គ្នា​យើង​ដែល​កំពុង​ត្រៀម​យក​កូន​ ក៏​មិន​គួរ​រំលង​ឆៃថាវ​ក្រហម បន្លែ​ជ្រក់​ ឬ​នំប៉័ង​ដែល​ចម្រាញ់​ចេញ​ពី​គ្រាប់​ធញ្ញជាតិ​ ផង​ដែរ។

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Nutrition for fertility

https://www.epworth.org.au/our-services/maternity/planning-for-your-pregnancy/nutrition-for-fertility

Tips for a healthy pre-pregnancy diet

https://www.tommys.org/pregnancy-information/planning-a-pregnancy/are-you-ready-to-conceive/tips-healthy-pre-pregnancy-diet

Preconception Nutrition

https://americanpregnancy.org/getting-pregnant/preconception-nutrition/

កំណែ​ប្រែបច្ចុប្បន្ន

18/10/2024

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

ញ៉ាំប៉ោមខៀវអំឡុងពេលពពោះ ផ្តល់អត្ថប្រយោជន៍លើសពីការរំពឹងទុក

បញ្ហាទ្វារមាសកើតឡើងទូទៅ អំឡុងពេលពពោះ ម៉ាក់ៗគួរយកចិត្តទុកដាក់


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ 4 weeks ago

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម