backup og meta

ស្រីៗ​ខ្លះអាចច្រឡំថាខ្លួនមាន​ផ្ទៃពោះ នេះជាមូល​ហេតុ

ស្រីៗ​ខ្លះអាចច្រឡំថាខ្លួនមាន​ផ្ទៃពោះ នេះជាមូល​ហេតុ

​ការមាន​ផ្ទៃ​ពោះ​ជា​រឿងគួរ​ឲ្យ​រំភើប​មួយ​សម្រាប់​ស្រីៗ​យើង ដែល​កំពុង​ព្យា​យាម​យក​កូន​។ ប៉ុន្តែ​ការ​មាន​ផ្ទៃពោះ​មិន​មានន័យ​ថា​គ្រប់​ពេល​ គឺ​មាន​វត្ត​មាន​ប៊េប៊ី​ក្នុង​ផ្ទៃ​នោះ​ទេ​។ ករណី​កម្រ​ខ្លះ​ស្រីៗ​យើង​ជឿ​ថា​ខ្លួន​ឯង​មាន​ផ្ទៃ​ពោះ ដោយ​សារ​តែ​មាន​អាការៈ​ស្រដៀង​គ្នា​នឹង​ការ​មាន​ផ្ទៃ​ពោះ តែ​តាម​ពិត​វា​កើត​ឡើង​ដោយ​សារ​តែ​រឿង​ផ្សេង​ទៅ​វិញ។

«ច្រឡំ​ថាមាន​ផ្ទៃពោះ» ឬ False pregnancy  គឺ​ជា​អាការៈ​ដែល​ស្រីៗ​គិត​ថា​ខ្លួន​មាន​ផ្ទៃពោះ ទាំង​ដែល​ខ្លួន​មិន​មាន​កូន​ក្នុង​ផ្ទៃ​នោះ​ទេ។ «ច្រឡំ​ថាមាន​ផ្ទៃពោះ» នេះ​អាច​មាន​អាការៈ​មួយ​ចំនួន​ដូចស្រីៗមាន​ផ្ទៃ​ពោះ​​​ចាញ់​កូន​ដែរ ដូច​ជា​ឡើង​ទម្ងន់ ចង្អោរ និងឈឺ​ខ្នង​ជា​ដើម។​​​

គណនាថ្ងៃសម្រាលកូន នៅត្រង់នេះ

គណនាការឡើងទម្ងន់ស្ត្រីអំឡុងពពោះទីនេះ

ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!

ដឹងកាលវិភាគចាក់ថ្នាំបង្ការកូននៅទីនេះ

១. «ច្រឡំ​ថា​មាន​ផ្ទៃពោះ» កើតឡើង​ដោយ​របៀប​ណា?​

ថ្មីៗ​នេះ ក្រុម​វេជ្ជបណ្ឌិត​បាន​ចាប់​ផ្ដើម​យល់​ដឹងថា​បញ្ហា​ផ្លូវ​ចិត្ត និង​រាងកាយ​ ជា​ដើម​ចម​នៃ​បញ្ហា «ច្រឡំ​ថា​មាន​ផ្ទៃពោះ» នេះ ទោះ​បីជា​ដើម​ចម​ជាក់​លាក់​នៅ​មិន​ទាន់​បានដឹង​ក៏​ដោយ​។ ក្រុម​វេជ្ជបណ្ឌិត​សង្ស័យ​ថាកត្តា​ចិត្ត​សាស្រ្ត​បាន​បំភាន់​ទៅ​កាន់​រាង​កាយ​ថា​មាន​ផ្ទៃ​ពោះ​។ ពេល​ស្រីៗមាន​អារម្មណ៍​ចង់​បាន​កូន​ខ្លាំង ដោយសារ​តែ​ខ្លួន​មិន​អាច​បង្ក​កំណើត​រលូត​កូន​ញឹក​ញាប់ ឬ​បាត់​រដូវ នោះ​រាង​កាយ​នឹង​ផលិត​សញ្ញា​មាន​ផ្ទៃ​ពោះ​មួយ​ចំនួនឡើង ដូច​ជា​ពោះ​ឡើង​ធំ រីកដោះ ឬ​អាច​ថែមទាំងមាន​អារម្មណ៍​ដូច​មាន​ទារកធ្វើ​ចលនា​ក្នុង​ផ្ទៃ​ទៀត​ផង​។​​​

ខួរ​ក្បាល​របស់​មនុស្ស​ស្រី​ ក៏​ចាប់​ផ្ដើម​បក​ប្រែ​សញ្ញាទាំង​នោះ និង​រំញោច​ឲ្យ​មាន​ការ​បញ្ចេញ​អ័រ​ម៉ូន​ដូច​ជា​អឺស្រ្តូហ្សែន និង ប្រូឡាក់ទីន ដែល​នាំឲ្យ​កើត​មាន​រោគ​សញ្ញា​ដូច​ជា​អ្នក​ចាញ់កូន​។​​

ចាញ់កូន

២. រោគ​សញ្ញា«ច្រឡំ​ថា​មាន​ផ្ទៃពោះ»

រោគ​សញ្ញា​​«ច្រឡំ​ថា​មាន​ផ្ទៃពោះ»​ ក៏​ដូច​គ្នា​ទៅ​នឹង​ការ​មាន​ផ្ទៃ​ពោះ​ដែរ​។ មាន​ដូច​ជា៖​

  • រំខាន​ដល់​ការ​មក​រដូវ
  • ពោះ​ឡើង​ធំ
  • ដោះ​រីកធំ និង​ឡើង​តឹង ប្រែ​ប្រួលចុង​សុដន់ និង​អាច​ប្រែ​ទាំង​ការ​ផលិតទឹក​ដោះ​
  • មាន​អារម្មណ៍ថា​មាន​អ្វី​នៅ​ក្នុង​ពោះ​
  • ចង្អោរ ឬ​ក្អួត និង​​​
  • ឡើងទម្ងន់ ជា​ដើម​។​​​

រោគ​សញ្ញា​នេះ​អាច​បាត់ទៅ​វិញ​ជាច្រើន​សប្ដាហ៍ ឬ​ដល់​ប្រាំ​បួន​ខែ ឬ​អាច​មាន​រហូត​ច្រើន​ឆ្នាំ​ក៏​មាន។ ភាគ​រយ​តិច​តួច​នៃ​អ្នក​ជំងឺ «ច្រឡំ​ថា​មាន​ផ្ទៃពោះ» នឹង​ត្រូវ​ទៅ​ជួប​ពេទ្យ​ ឬ​ទៅ​មន្ទីរ​ពេទ្យ​ច្រើន​លើក​ច្រើន​សារ ដោយ​សារ​តែ​ចេះ​តែ​មាន​អារម្មណ៍​ថា​ឈឺ​ពោះ​សម្រាល​កូន​។​​

[embed-health-tool-due-date]

៣. ការ​ពិនិត្យ​រោគ​សញ្ញា​

ដើម្បី​ដឹង​ថា​ស្រីៗ​យើង​មាន​បញ្ហា«ច្រឡំ​ថា​មាន​ផ្ទៃពោះ»​ គ្រូពេទ្យ​នឹង​វាយ​តម្លៃ​លើ​រោគ​សញ្ញា ពីនិត្យ​អាងត្រគាក និង​ឆ្លុះអេកូ។ ក្នុង​ករណី​ស្រីៗ​យើង​មិន​មាន​ផ្ទៃ​ពោះ​ទេ ពេល​ឆ្លុះអេកូ នឹង​មិន​ឃើញ​មាន​កូន​ក្នុង​ផ្ទៃ​ និង​មាន​ចង្វាក់​បេះ​ដូច​នោះ​ទេ​។

អាន៖

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

False Pregnancy – https://americanpregnancy.org/getting-pregnant/false-pregnancy/

https://www.verywellfamily.com/false-pregnancy-what-you-need-to-know-5074176

https://vcahospitals.com/know-your-pet/false-pregnancy-or-pseudopregnancy-in-dogs

https://www.sciencedirect.com/topics/medicine-and-dentistry/pseudopregnancy

កំណែ​ប្រែបច្ចុប្បន្ន

04/07/2023

អត្ថបទ​ដោយ ទូច សុខា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

ម៉ាក់ៗឆ្ងល់អត់ ម៉េចបានពេលពពោះសរសៃឈាមជើងរីកធំ ហើយឡើងពណ៌ខៀវ ឬស្វាយ?

រឿង​រ៉ាវ​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ កើត​ឡើង​ចំពោះ​ម៉ាក់ៗ​អំឡុង​ពេល​ពពោះ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Jul 04, 2023

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម