យ៉ាងណាក៏មានដែរស្រីៗយើងខ្លះបន្តមានអាការៈចាញ់កូនដល់ត្រីមាសទី២ និងខ្លះទៀតបន្តរហូតដល់ត្រីមាសទី៣ ក៏មានដែរ។
ម៉ាក់យើងក៏គួរសប្បាយចិត្តដែរ នៅពេលយើងមានអាការៈក្អួត ចង្អោរនៅពេលចាញ់កូនបែបនេះ ដោយហេតុអាការៈក្អួតចង្អោរនេះ បង្ហាញថាម៉ាក់ៗកំពុងមានសុខភាពល្អក្នុងការពពោះ។ ការសិក្សាខ្លះបានបញ្ជាក់ថា ស្រីៗមានអាការៈចង្អោរ ពេលពពោះ មានអត្រាប្រឈមនឹងការរលូតកូនទាបជាងអ្នកមិនមានអាការៈនេះរហូតជាង៣០ភាគរយឯណោះ។
ដូចនេះហើយ ម៉ាក់ពេលមានផ្ទៃពោះការចាញ់កូនជារឿងធម្មតាទេ ហើយយើងមិនអាចធ្វើអ្វីច្រើនដើម្បីបញ្ឈប់អាការៈនេះដែរ គឺមានតែទម្លាប់ខ្លួនទៅស្ថានភាពរោគសញ្ញាទាំងនេះ ឬអាចពិភាក្សាជាមួយគ្រូពេទ្យដើម្បីបានដំណោះស្រាយណាមួយសមរម្យ។