backup og meta

ចំណាំទុកផងស្រីៗ បើមានសញ្ញាទាំងនេះ ដឹងតែមានបេប៊ីហើយ

ចំណាំទុកផងស្រីៗ បើមានសញ្ញាទាំងនេះ ដឹងតែមានបេប៊ីហើយ

ក្រោយពីបាត់រដូវ ស្រីៗគ្នាយើងច្បាស់ជាសង្ស័យនេះសង្ស័យនោះ បើសង្ស័យ ត្រូវពិនិត្យផ្ទៃពោះទើបច្បាស់។ ប៉ុន្តែត្រូវដឹង បើយើងពិតជាមានផ្ទៃពោះ មិនត្រឹមតែបាត់រដូវទេ ក៏មានសញ្ញាប្លែកៗមួយចំនួនទៀតកើតឡើងផងដែរ។ “Hello គ្រូពេទ្យ” មាន​បក​ស្រាយ​ខាង​ក្រោម។

អាការៈសញ្ញាចម្បងអាចឲ្យយើងសង្ស័យមានផ្ទៃពោះដូចជា៖

១- ឈឺពោះមានឈាមធ្លាក់

ដំណាក់កាលដំបូងពេលមានផ្ទៃពោះ ជាដំណាក់កាលភ្ជាប់ខ្លួនរបស់អំប្រ៊ីយ៉ុងទៅនឹងជញ្ជាំងស្បូន ធ្វើឲ្យគ្នាយើងមានអារម្មណ៍​ឈឺពោះ មានឈាមធ្លាក់តាមទ្វារមាសតិចតួច។ ករណីឡើងក្រាស់នៃជញ្ជាំងទ្វារមាស អាចឲ្យមានការធ្លាក់ទឹករំអិលខុសពីធម្មតា ហើយទឹករំអិលធ្លាក់មកមិនបង្កជាគ្រោះថ្នាក់អ្វីធំដុំទេ គ្រាន់មានក្លិនមិនល្អ បង្កការរំខានផ្សេងៗ ហេតុនេះយើងគួរធ្វើតេស្តដើម្បីដឹងថាមានមេរោគឆ្លង ឬអត់។

២- ឈឺសុដន់

ដោយសារអតុល្យភាពកម្រិតអ័រម៉ូនក្នុងត្រីមាសទី១ នៃគភ៌ សុដន់អាចឡើងហើម ប៉ោងធំ ស្រៀវ និងជ្រាយជាងធម្មតា។ ចុង​សុដន់អាចឡើងក្រមៅជាងមុន ប៉ុន្តែអាការៈទាំងនេះនឹងបាត់ទៅវិញ ពេលចូលដល់ត្រីមាសទី២។

អាការៈចាញ់កូន

៣- អស់កម្លាំង

កំណើនអ័រម៉ូន ប្រូហ្គេស្តេរ៉ូន (Progesterone) ក្នុងឈាម អាចធ្វើឲ្យគ្នាយើងមានអារម្មណ៍នឿយហត់ អស់កម្លាំង។ កំណើនគ្រាប់ឈាម ការធ្លាក់ចុះសម្ពាធឈាម និងកម្រិតជាតិស្ករក្នុងឈាម ក៏អាចជាកត្តាមួយរួមផ្សំ។ អាការៈទាំងនេះនឹងបាត់ទៅ​វិញ ពេលចូលដល់ត្រីមាសទី២ ក៏ប៉ុន្តែនឹងអាចត្រលប់មកវិញនៅត្រីមាសទី៣។

៤- ក្អួតចង្អោរ

គ្នាយើងមួយចំនួនចាប់ផ្តើមមានអាការៈចាញ់នៅខែទី ២-៣ នៃគភ៌ ប៉ុន្តែខ្លះអាចចាប់ផ្តើមតាំងពីទើបពពោះដំបូង។ អាការៈនេះកើតឡើងគ្រប់ពេល មិនថាព្រឹក ថ្ងៃ ឬយប់នោះទេ។

៥- ចំណង់អាហារប្រែប្រួល

ចំណង់អាហារស្រីៗមានផ្ទៃពោះ អាចផ្លាស់ប្តូរខ្លាំង ជួនកាលអាចឃ្លានប្រភេទអាហារប្លែកៗ ឯខ្លះទៀតអាចចាញ់ក្លិន ឬមិនចូលចិត្តអាហារមួយចំនួនទៀតផង។ អ្នកវិទ្យាសាស្ត្រមិនទាន់ដឹងពីមូលហេតុពិតប្រាកដទេ ប៉ុន្តែអាចបណ្តាលមកពីបម្រែបម្រួលអ័រម៉ូន។ រយៈពេលពេលកើតមានអាការៈនេះ អាស្រ័យលើយើងម្នាក់ៗ បើសុខៗ យើងប្រែជាស្អប់អាហារធ្លាប់ចូលចិត្ត គួរសាកល្បងធ្វើតេស្តផ្ទៃពោះ។

[embed-health-tool-due-date]

៦- អារម្មណ៍ប្រែប្រួលមិនទៀង

អំឡុងពេលមានផ្ទៃពោះ កម្រិតអ័រម៉ូនក្នុងឈាមឡើងចុះ ប៉ះពាល់ដល់មុខងារបញ្ជូនព័ត៌មានទៅប្រព័ន្ធប្រសាទក្នុងខួរក្បាល បណ្តាលឲ្យស្រីៗយើងមាន​អារម្មណ៍ប្រែប្រួលមិនទៀងទាត់ អាចឆាប់យំ ឆាប់ភ័យ ឆាប់បាក់ទឹកចិត្ត ខុសៗពីគ្នា។

បើអារម្មណ៍ប្រែប្រួលមិនទៀងទាំងគ្មានមូលហេតុ គួរសាកល្បងធ្វើតេស្តមានផ្ទៃពោះ។ អាចទៅប្រឹក្សាយោបល់ជាមួយពេទ្យ បើបម្រែបម្រួលអារម្មណ៍នេះប៉ះពាល់ការរស់នៅប្រចាំថ្ងៃ ឬបង្កគ្រោះថ្នាក់ផ្សេងៗលើខ្លួនឯង។

អត្ថបទគួរអាន៖

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Symptoms of pregnancy: What happens first

https://www.mayoclinic.org/healthy-lifestyle/getting-pregnant/in-depth/symptoms-of-pregnancy/art-20043853

Am I Pregnant?

https://my.clevelandclinic.org/health/articles/9709-pregnancy-am-i-pregnant

Pregnancy or PMS?

https://americanpregnancy.org/getting-pregnant/am-i-pregnant/pregnancy-symptoms/

 

កំណែ​ប្រែបច្ចុប្បន្ន

11/12/2024

អត្ថបទ​ដោយ Sao Solynet

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

ស្រីៗមានផ្ទៃពោះ ទំហំក្បាលពោះអាចខុសគ្នាដោយ​កត្តា ៥ នេះ

កុំច្រឡំទៀត ការប្រើវិធីនេះ​មិន​អាចការពារ​មិន​ឲ្យមានកូនបានទេ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Sao Solynet · កែ 7 days ago

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម