ឈឺពោះសម្រាលកូន មិនមែនឈឺភ្លាម សម្រាលភ្លែតនោះទេ ឯសញ្ញាឈឺពោះសម្រាលកូនទៀតសោត ក៏មិនមែនមានតែឈឺពោះមួយមុខនោះដែរ មានសញ្ញាផ្សេងៗទៀតរួមផ្សំ។ ម៉ាក់ៗពពោះកូនដំបូង ឬកៀកថ្ងៃសម្រាល ចង់ដឹងទេថា ស្ត្រីអាចសម្រាលកូននៅសប្តាហ៍ទីប៉ុន្មាន? តើសញ្ញាឈឺពោះសម្រាលកូនមានអីខ្លះ?
បើតាមការឲ្យដឹងពីប្រធានផ្នែកសម្ភព និងរោគស្ត្រី នៃមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ក្បួនពេទ្យបានកំណត់រយៈពេល ៤០ សប្តាហ៍ ជាថ្ងៃគ្រប់ខែសម្រាលកូន តែបើស្ត្រីសម្រាលក្រោយ ៣៧ សប្តាហ៍ទៅ ក៏ពេទ្យចាត់ទុកថា គ្រប់ខែដែរ។
ក្នុងនោះសញ្ញាឈឺពោះសម្រាលកូន រួមមាន៖
– ឈឺចង្កេះឈឺខ្នង ៖ អាការៈចុករួយចង្កេះខ្នង កើតមានញឹកញាប់ចំពោះស្ត្រីមានផ្ទៃពោះ តែដល់ពេលឈឺពោះសម្រាលវិញ ម៉ាក់ៗមានអាការៈឈឺចង្កេះផ្នែកខ្នងកាន់តែខ្លាំងឡើងៗ ដែលចាស់ៗចំណាំហៅថាថា លីញចង្កេះខ្នងនោះអី។ នេះដោយសារតែមុនពេលសម្រាល សាច់ដុំ និងសន្លាក់ផ្លាស់ទី និងយារ សម្រាប់ត្រៀមខ្លួនសម្រាល។
– សៀតពោះ ឈឺពោះ៖ ឈឺពោះសម្រាលកូន ខុសពីឈឺពោះរាករូស ដោយវាមានសណ្ឋានខ្មួលៗ។
– ធ្លាក់ទឹករម្អិល៖ ការធ្លាក់ទឹករម្អិលដែលមានសភាពខាប់ៗតាមទ្វារមាស ពេលខ្លះមានលាយឈាមតិចៗមកជាមួយ ជាសញ្ញាបញ្ជាក់ថា ការឈឺពោះសម្រាលកូនកាន់តែកៀកមែនទែនហើយ។ ជួនកាលម៉ាក់ៗនោមមានចេញលាយទឹករម្អិល និងឈាមមកជាមួយផង។
[embed-health-tool-due-date]
– ស្បូនកន្ត្រាក់៖ នៅដំណាក់កាលដំបូង ស្បូនកន្ត្រាក់យូរៗម្តងប៉ុណ្ណោះ តែកៀកពេលសម្រាល ឬដល់ពេលឈឺពោះកើតកូនមែនទែនហើយ ស្បូនកន្ត្រាក់កាន់តែញឹក ឈឺពោះកាន់តែខ្លាំងទៅ ដែលពេលខ្លះម៉ាក់ៗសឹងតែទ្រាំមិនបាន។
– ជ្រាប ឬបែកទឹកភ្លោះ៖ បែកទឹកភ្លោះជាការបែកស្រោមទឹកភ្លោះក្នុងពោះ ហើយចេញតាមទ្វារមាស ដែលទឹកភ្លោះស្ត្រីមួយចំនួនតូចអាចបែកទឹកភ្លោះមុនសម្រាល ឯភាគច្រើនទៀតបែកទឹកភ្លោះក្នុងពេលសម្រាល។
អត្ថបទគួរអាន៖
- ក្រោយសម្រាលកូន បើនៅមានបញ្ហាទាំងនេះ កុំទាន់រួមដំណេក
- ស្បែកយារធ្លាក់ក្រោយសម្រាល សាកអនុវត្តតិចនិក ៥ នេះ
- ក្រោយសម្រាលកូនដើមទ្រូងឡើងសរសៃខៀវខ្វាត់ខ្វែង ធ្វើម៉េចទើបបាត់វិញ?
- ហេតុអ្វីក្រោយសម្រាលកូន ពេទ្យឲ្យម៉ាក់ៗលេបថ្នាំទម្លាក់សត្វល្អិត?
- ហេតុអីសម្រាលកូនរួច វដ្តរដូវម៉ាក់ៗមិនទៀងដូចមុន?
- សម្រាលកូនរួច ពេលណាម៉ាក់ៗអាចងូតទឹកបាន?