ទឹកភ្លោះ ជាថង់ស្រោមភ្នាសមួយពោរពេញដោយទឹកដែលជួយការពារទារកក្នុងផ្ទៃម្ដាយ ហើយមាននាទីច្រើនតាំងពីការពារប៉ះទង្គិចដល់ទារក រក្សាសីតុណ្ហភាពរបស់ទារក ជួយដល់ទារកដកដង្ហើម និងទទួលចំណីអាហារជាដើម។ ពណ៌ទឹកភ្លោះ ជាធម្មតាអាចជាពណ៌ថ្លា ឬលឿងស្រាល។
ចុះពណ៌ទឹកភ្លោះអាចបញ្ជាក់ពីសុខភាពម៉ាក់ ឬទារកក្នុងផ្ទៃ ឬអត់?
ជាទូទៅ ទឹកភ្លោះមានពណ៌ថ្លា ឬលឿងស្រាល ឬពេលខ្លះអាចមានលាយឈាមតិចតួចក៏ជារឿងធម្មតាដែរ។ បើនិយាយឲ្យស្រួលស្ដាប់ គឺពណ៌ទឹកភ្លោះមានសភាពស្រាលជាងទឹកនោម និងមិនស្រអាប់ ឬសខ្លាំងពេកដូចការធ្លាក់សតាមទ្វារមាសទេ។
ក្នុងករណីដែលម៉ាក់ៗពពោះបែកទឹកភ្លោះ គួរតែឆាប់ទៅមន្ទីរពេទ្យ។ បន្ថែមពីលើនេះ ម៉ាក់ៗក៏គួរយកចិត្តទុកដាក់លើពណ៌ទឹកភ្លោះ ហើយត្រូវប្រាកដថា ប្រាប់គ្រូពេទ្យជំនាញភ្លាមៗ បើសម្គាល់ឃើញពណ៌ទឹកភ្លោះដូចខាងក្រោម៖
- ទឹកភ្លោះពណ៌ត្នោត ឬបៃតង៖ អាចបញ្ជាក់ថា ទារកអាចលេចលាមកដំបូងនៅក្នុងស្បូន ដែលជាធម្មតាទារកអាចជុះដំបូងនៅពេលកើត។ ការលេចលាមកនេះអាចបណ្ដាលឲ្យមានបញ្ហាដល់សួត ប្រសិនបើទារកស្រូប ឬលេបទឹកភ្លោះចូលក្នុងខ្លួន។
- ទឹកភ្លោះពណ៌ក្រហម៖ អាចបញ្ជាក់ពីបញ្ហាទាក់ទងនឹងសុក។
ស្ត្រីពពោះត្រូវចំណាំថា ទឹកភ្លោះគ្មានក្លិន ឬអាចមានក្លិនតិចតួច(បែបប្រហើរ)។ ក្រោយបែកទឹកភ្លោះ ម៉ាក់ៗត្រូវទៅមន្ទីរពេទ្យ និងប្រាប់ដល់គ្រូពេទ្យជំនាញភ្លាម ប្រសិនបើសង្កេតឃើញថាទឹកភ្លោះមានក្លិនមិនល្អ ព្រោះនេះអាចជាសញ្ញានៃការឆ្លងមេរោគនៅក្នុងស្បូន។
ម៉ាក់ៗពពោះក៏ត្រូវដឹងដែរថា ទឹកភ្លោះ ជាវដ្តជីវិតរបស់កូន កើតឡើងពីទឹករងៃ និងឈាមរបស់ម្តាយដែលជ្រាបចូលតាមរយៈសុក តាំងពីសប្តាហ៍ដំបូងនៃការមានគភ៌។ ទារកក្នុងផ្ទៃត្រូវបានការពារដោយថង់ទឹកភ្លោះ ហើយគេវាស់បរិមាណទឹកភ្លោះគិតជាសង់ទីម៉ែត្រ ដែលថង់ទឹកភ្លោះនឹងពង្រីកមាឌបន្តិចម្តងៗរហូតដល់កៀកថ្ងៃសម្រាល។
[embed-health-tool-due-date]
អត្ថបទគួរអាន៖
- ក្រោយសម្រាលកូន បើនៅមានបញ្ហាទាំងនេះ កុំទាន់រួមដំណេក
- ស្បែកយារធ្លាក់ក្រោយសម្រាល សាកអនុវត្តតិចនិក ៥ នេះ
- ក្រោយសម្រាលកូនដើមទ្រូងឡើងសរសៃខៀវខ្វាត់ខ្វែង ធ្វើម៉េចទើបបាត់វិញ?
- ហេតុអ្វីក្រោយសម្រាលកូន ពេទ្យឲ្យម៉ាក់ៗលេបថ្នាំទម្លាក់សត្វល្អិត?
- ហេតុអីសម្រាលកូនរួច វដ្តរដូវម៉ាក់ៗមិនទៀងដូចមុន?
- សម្រាលកូនរួច ពេលណាម៉ាក់ៗអាចងូតទឹកបាន?