backup og meta

សម្រាល​កូន​ដោយ​ធម្មជាតិ​ត្រូវ​ទ្រាំ​ឈឺ​មែន តែ​គុណ​ប្រយោជន៍​វិញ​ច្រើន​ជាង​សម្រាលដោយវះកាត់

សម្រាល​កូន​ដោយ​ធម្មជាតិ​ត្រូវ​ទ្រាំ​ឈឺ​មែន តែ​គុណ​ប្រយោជន៍​វិញ​ច្រើន​ជាង​សម្រាលដោយវះកាត់

សម្រាលកូន​មិន​មែន​ជា​ការ​ងាយ​ស្រួល​ទេ ទម្រាំ​ម៉ាក់​ៗ​ឆ្លង​ផុត​ដំណាក់​កាល​នេះ ត្រូវ​ទ្រាំ​នឹង​ភាព​ឈឺ​ចាប់​ស្ទើរ​ដាច់​ខ្យល់​ម្ដង​ម្កាល មិន​ថា ការ​សម្រាល​បែប​ធម្មជាតិ ឬ​ដោយ​ការ​វះ​កាត់​ទេ ម្ដាយ​គ្រប់​រូប​ត្រូវ​អត់​ធ្មត់​ច្រើន​មែន​ទែន។ ប៉ុន្តែ​រវាង​ការ​សម្រាល​ទាំង​ពីរ​បែប​នេះ មាន​តែ​ការ​សម្រាល​ដោយ​ធម្មជាតិ​ទេ ដែល​មិន​សូវ​ផ្ដល់​ភាព​ពិបាក​ដល់​ម៉ាក់​ៗ។

បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត គាន់ អូន ប្រធាន​ផ្នែក​រោគស្រ្តី​ នៃ​មន្ទីរពេទ្យ​កាល់​ម៉ែត ការ​សម្រាល​កូន​ដោយ​ធម្មជាតិ​ល្អ​ជាង​វះកាត់ ហើយ​ជា​ទូទៅ​ក្រុម​គ្រូពេទ្យ​មិន​លើកទឹកចិត្ត​ឲ្យ​សម្រាល​កូន​ដោយ​វះកាត់​នោះ​ទេ លុះ​ណា​តែ​លក្ខខណ្ឌ ស្ត្រី​ជា​ម្ដាយ​មិន​អាច​សម្រាល​កូន​តាម​ធម្មជាតិ​បាន។ បើ​យើង​ប្រៀប​ធៀប​ពី​គុណ​សម្បត្តិ​រវាង​ការ​សម្រាល​ធម្មជាតិ និង​វះកាត់​វិញ ការ​សម្រាល​ដោយ​ធម្មជាតិ​មាន​ច្រើន​ជាង​ដោយ៖

គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!

ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

គុណ​សម្បត្តិ​សម្រាល​ដោយ​ធម្មជាតិ៖

– ម្ដាយ​អាច​ដើរ ឬ​ធ្វើ​សកម្មភាព​ផ្សេងៗ​បាន​ក្រោយ​សម្រាល​កូន​ប៉ុន្មាន​ម៉ោង

– បាត់បង់​ឈាម​តិច

– គ្មាន​ការ​ឈឺចាប់​​ដែល​បន្សល់​ដូច​វះកាត់​ឡើយ

– សម្រាក​នៅ​ពេទ្យ​រយៈពេល​ខ្លី

– មុខ​របួស​ឆាប់​ជា​សះស្បើយ និង​គ្មាន​ស្នាម។

– ម៉ាក់​ៗ​មាន​មោទនភាព នៅ​ពេល​សម្រាល​កូន​បាន​ដោយ​ជោគជ័យ

– កាត់​បន្ថយ​ហានិភ័យ​កើន​ឡើង​សម្ពាធ​ឈាម ក្នុង​សរសៃ​បញ្ជូន​​ទៅ​ឲ្យ​សួត និង​បញ្ហា​ផ្លូវ​ដង្ហើម​ផ្សេងៗ ដូចជា ដក​ដង្ហើម​ញាប់ និង​ដង្ហក់​ស្ទះ​ផ្លូវ​ដង្ហើម ចំពោះ​កូន

– កូន​មាន​អត្រា​កើត​ជំងឺ​ហឺត​ទា​ប មិន​សូវ​ប្រតិកម្ម​អាហារ មិន​ប្រ​ឈម​បញ្ហា​​បៅ​ទឹក​ដោះ​មិន​បាន

– សម្រាល​កូន​លើក​ក្រោយ អាច​ឆាប់​រហ័ស និង​ងាយ​ស្រួល​ជាង​មុន

– ម៉ាក់​ៗ​អាច​ចាប់​ផ្ដើម​បី និង​បំបៅ​កូន​ភ្លាម​ៗ​ក្រោយ​សម្រាល

– ម៉ាក់​​អាច​ចៀស​ផុត​ពី​បញ្ហា​​ធ្លាក់​ឈាម​ច្រើន មាន​ដុំ​ឈាម​កក និង​ការ​ប៉ះ​ទង្គិច​សរីរាង្គ​ផ្នែក​ខាង​ក្នុង

[embed-health-tool-due-date]

គុណសម្បត្តិ​សម្រាល​ដោយ​វះកាត់៖

– មិន​ឈឺ​ពោះ​យូរ

-​ កូន​កើត​ចំ​ថ្ងៃ ឬ​ម៉ោង​ដែល​យើង​ចង់​បាន

– កាត់​បន្ថយ​ឱកាស​ឆ្លង​ជំងឺ​ពី​ម្ដាយ​ទៅ​​កូន

– កាត់​បន្ថយ​ឱកាស​ឆ្លង​ជំងឺ​ពី​ម៉ាក់​ៗ​ទៅ​​កូន បើ​យើង​មាន​ជំងឺ​កាមរោគ ឬ​ជំងឺ​ឆ្លង ដូចជា ជំងឺ​ប៉េស្ត ជំងឺ​អេដស៍ ជំងឺ​រលាក​ថ្លើម និង​ មេរោគ​ HPV ដែល​បង្ក​ឲ្យ​មាន​ជំងឺ​មហារីក​មាត់​ស្បូន ជាដើម។

ទោះ​ជា​មាន​គុណ​សម្បត្តិ​ច្រើន​ដូច​រៀប​រាប់​ខាង​លើ​យ៉ាង​នេះ​ក្ដី រវាង​ការ​សម្រាល​កូន​ទាំង​ពីរ​បែប​នេះ ក៏​មាន​គុណ​វិបត្តិ​រៀងៗ​ខ្លួន​គួរ​ឲ្យ​កត់​សម្គាល់​ដែរ​ដូច៖

គុណ​វិបត្តិ​សម្រាល​កូន​ធម្មជាតិ៖

– ឈឺ​ពោះ​យូរ ម្ដាយ​ត្រូវ​ទ្រាំទ្រ​នឹង​ការ​ឈឺពោះ

– អាច​ប្រឈម​មុខ​ជំងឺ​នោម​ទាស់ ឬ​ជំងឺ​ស្រុត​ស្បូន

– ទ្វារមាស​អាច​ដាច់​រហែក​ដោយ​សារ​ការ​សម្រាល

– រាងកាយ​ទារក​អាច​មាន​ប៉ះ​ទង្គិច​នៅ​ពេល​ម៉ាក់ ៗ​​ប្រឹង​សម្រាល ឬ​ការ​ប្រើ​ឧបករណ៍​ជំនួយ​ផ្សេងៗ។

សម្រាលកូន

គុណវិបត្តិ​សម្រាល​ដោយ​វះកាត់

– បាត់​បង់​ឈាម​ច្រើន

-ចាក់​ថ្នាំ​ស្ពឹក​ទៅ​មិន​ស្ពឹក អាច​មាន​ប្រតិកម្ម​នឹង​ថ្នាំ​ស្ពឹក ធ្វើ​ឲ្យ​ឈឺ​ក្បាល វិល​មុខ​ក្អួត

– ធ្លាក់​ឈាម​ច្រើន​ក្រោយ​សម្រាល

– ឆ្លង​រោគ រលាក​ស្រទាប់​ក្នុង​​ស្បូន

– ខ្សោយ​ស្បូន

– ត្រូវ​សម្រាក​ពេទ្យ​យូរ ទម្រាំ​មុខ​របួស​ធូរស្រាល

– អាច​វះកាត់​កូន​ក្រោយៗ​ទៀត

– មាន​ស្នាម​នៅ​លើ​ពោះ ប្រឈម​នឹង​ការ​ដាច់​ថ្នេរ បើ​មិន​ប្រយ័ត្ន។

មិន​ថា​ការ​សម្រាល​កូន​ទេ អ្វី​ក៏​ដោយ​ឲ្យ​មាន​គុណ​សម្បត្តិ ច្បាស់​ជា​មាន​គុណ​វិបត្តិ​មក​តាម​ជាមួយ​ហើយ។ យ៉ាង​ណា​មិញ គ្រូពេទ្យ​ជំនាញ នឹង​ណែនាំ​វិធី​សម​ស្រប​ទៅ​តាម​លក្ខខណ្ឌ​សុខភាព​យើង​ផ្ទាល់។ ដូច្នេះ ម៉ាក់ៗ​កុំ​បារម្ភ​ច្រើន​ពេក ហើយ​ធ្វើ​ការ​ពិនិត្យ​សុខភាព​ឲ្យ​បាន​ទៀង​ទាត់ និង​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ បើ​សិន​មាន​ចម្ងល់​ផ្សេងៗ​ពាក់​ព័ន្ធ​នឹង​ការ​ពពោះ។

អត្ថបទគួរអាន៖

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

C-section vs. vaginal birth: the difference and which is best for you

https://www.themotherbabycenter.org/blog/2023/04/c-section-vs-vaginal-birth/

Cesarean vs. Vaginal Birth: What’s Better for You and Your Baby?

https://www.nationwidechildrens.org/family-resources-education/family-resources-library/cesarean-vs-vaginal-birth-whats-better-for-you-and-your-baby

Vaginal Birth vs C-Section

https://www.sutterhealth.org/ask-an-expert/answers/vaginal-birth-vs-c-section

កំណែ​ប្រែបច្ចុប្បន្ន

16/05/2024

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ សុខ វណ្ណ

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

ពិបាកសម្រាលកូនខ្លាំងអាចបណ្ដាលមកពីកត្តាម្ដាយ និងកូនបែបនេះ

ហេតុអីស្ត្រីសម្រាលកូនដោយវះកាត់ មានអាការៈឈឺស្បូនជាងសម្រាលធម្មជាតិ?


ត្រួតពិនិត្យដោយ

សុខ វណ្ណ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ May 16

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម