ពិតណាស់ នៅពេលដែលស្រីៗយើងមានផ្ទៃពោះ ស្ទើរតែគ្រប់ប្រព័ន្ធទាំងអស់នៅក្នុងរាងកាយមានការផ្លាស់ប្ដូរ រួមទាំងប្រព័ន្ធរំលាយអាហារ។ លាមកពណ៌ខ្មៅ អាចកើតមានក្នុងអំឡុងពេលពពោះ ហើយថែមទាំងអាចមានអាការៈទល់លាមករួមផ្សំផងដែរ។ ដូច្នេះហើយ ម៉ាក់ៗគប្បីពិភាក្សារោគសញ្ញាជាមួយនឹងគ្រូពេទ្យ ដើម្បីកំណត់មូលហេតុឲ្យបានច្បាស់លាស់ទើបជាប្រសើរ។យ៉ាងណាមិញ លាមកពណ៌ខ្មៅអាចបណ្ដាលមកពីកត្តាមួយចំនួនដូចខាងក្រោមនេះ។
១. អាហារបំប៉ន
ជំងឺស្លេកស្លាំង ឬកោសិកាគ្រាប់ឈាមក្រហមធ្លាក់ចុះ កើតឡើងជាញឹកញាប់ក្នុងអំឡុងពេលពពោះ ហើយថ្នាំបំប៉នជាតិដែកត្រូវបានណែនាំឲ្យប្រើប្រាស់ដើម្បីបំបាត់ជំងឺស្លេកស្លាំងនេះ។ ប៉ុន្តែ ប្រភេទជាតិដែកមួយចំនួនមិនងាយស្រូបចូលទៅក្នុងរាងកាយឡើយ ដែលអាចបណ្ដាលឲ្យលាមកទៅជាពណ៌ខ្មៅ ព្រមទាំងមានអាការៈទល់លាមកថែមទៀតផង។ ដូច្នេះហើយ ដើម្បីជៀសវាងកុំឲ្យមានលាមកពណ៌ខ្មៅដែលពាក់ព័ន្ធនឹងថ្នាំបំប៉នជាតិដែក ម៉ាក់ៗកំពុងពពោះអាចបង្កើនការញ៉ាំជាតិដែកនៅក្នុងរបបអាហារជំនួសវិញ ដូចជាថ្លើមសត្វ សាច់ និងបន្លែស្លឹកបៃតងជាដើម។
[embed-health-tool-due-date]
២. ថ្នាំ
ជាមួយគ្នានេះដែរ ថ្នាំមួយចំនួនក៏អាចបណ្ដាលឲ្យលាមកមានពណ៌ខ្មៅដូចគ្នា។ ម៉ាក់ៗគប្បីពិភាក្សាជាមួយនឹងគ្រូពេទ្យ នៅពេលដែលមានលាមកពណ៌ខ្មៅ បន្ទាប់ពីចាប់ផ្ដើមលេបថ្នាំថ្មីៗ ដើម្បីកំណត់ឲ្យបានច្បាស់លាស់ ថាតើបញ្ហានេះកើតឡើងដោយសារតែប្រើប្រាស់ថ្នាំថ្មីនោះ ឬយ៉ាងណា។ បន្ថែមពីនេះ នៅពេលដែលចាំបាច់ត្រូវប្រើថ្នាំណាមួយ ស្រ្តីពពោះគួរតែពិភាក្សាជាមួយនឹងគ្រូពេទ្យជាមុនសិន ដើម្បីសុវត្ថិភាពទារកក្នុងផ្ទៃ។
៣. អាហារ
លាមកពណ៌ខ្មៅក៏អាចបណ្ដាលមកពីការញ៉ាំអាហារមួយចំនួន ក្នុងអំឡុងពេលមានផ្ទៃពោះ ជាពិសេសគឺផ្លែប៊្លូបឺរី។ លើសពីនេះ គ្រឿងបន្ថែមពណ៌អាហារក៏រួមចំណែកធ្វើឲ្យលាមកប្រែទៅជាពណ៌ខ្មៅដែរ។ ដូចនេះ ស្ត្រីពពោះអាចកំណត់ពីមូលហេតុនៃលាមកពណ៌ខ្មៅបាន ដោយការកត់ចំណាំចំពោះអាហារដែលយើងបានញ៉ាំ នៅពេលដែលមានលាមកពណ៌ខ្មៅ។
៤. ការហូរឈាម
ការហូរឈាមដែលកើតឡើងនៅក្នុងប្រព័ន្ធរំលាយអាហារ នឹងបណ្ដាលឲ្យលាមកប្រែពណ៌។ ប្រសិនបើមានការហូរឈាមនៅក្នុងក្រពះ លាមកនឹងប្រែទៅជាពណ៌ខ្មៅក្រឹប ជំនួសឲ្យឈាមនៅពេលដែលវាចេញមកក្រៅ។ ខណៈពេលដែលលាមកពណ៌ខ្មៅក៏អាចកើតមានឡើង នៅពេលដែលយើងញ៉ាំអាហារបំប៉នជាតិដែក ឬអាហារមួយចំនួន គ្រូពេទ្យអាចនឹងណែនាំឲ្យយើងធ្វើតេស្តពិសេស ដើម្បីឲ្យដឹងថាមានវត្តមានឈាមនៅក្នុងលាមកអំឡុងពេលពពោះដែរឬអត់។
អត្ថបទគួរអាន៖
- ក្រោយសម្រាលកូន បើនៅមានបញ្ហាទាំងនេះ កុំទាន់រួមដំណេក
- ស្បែកយារធ្លាក់ក្រោយសម្រាល សាកអនុវត្តតិចនិក ៥ នេះ
- ក្រោយសម្រាលកូនដើមទ្រូងឡើងសរសៃខៀវខ្វាត់ខ្វែង ធ្វើម៉េចទើបបាត់វិញ?
- ហេតុអ្វីក្រោយសម្រាលកូន ពេទ្យឲ្យម៉ាក់ៗលេបថ្នាំទម្លាក់សត្វល្អិត?
- ហេតុអីសម្រាលកូនរួច វដ្តរដូវម៉ាក់ៗមិនទៀងដូចមុន?
- សម្រាលកូនរួច ពេលណាម៉ាក់ៗអាចងូតទឹកបាន?