backup og meta

ក្រោយសម្រាល ម៉ាក់ៗញ៉ាំសម្លម្ជូរ ឬគ្រឿងជូរ ចាស់ទៅឧស្សាហ៍លេចនោម?

ក្រោយសម្រាល ម៉ាក់ៗញ៉ាំសម្លម្ជូរ ឬគ្រឿងជូរ ចាស់ទៅឧស្សាហ៍លេចនោម?

​ស្ត្រី​ខ្មែរ​យើងមួយចំនួនដែលទើបសម្រាលកូនរួច ឬ​កំពុង​បំបៅ​ដោះ​កូន ​តម​អាហារ​នេះ អាហារ​នោះ ព្រោះ​ខ្លាច​ញ៉ាំ​ទៅ​ទាស់ ឬ​ឲ្យ​កូន​បៅ​ទៅ កូន​រាក និងហើម​ពោះ​ជាដើម។ ក្នុងនោះមាន​ម៉ាក់ៗ​មួយ​ចំនួន​និយាយ​តៗ​គ្នាថា ក្រោយសម្រាលកូនរួច មិន​ឲ្យ​ញ៉ាំ​សម្ល​ម្ជូរ​ទេ ព្រោះ​ខ្លាច​ចាស់​ទៅ​ងាយ​លេច​នោម តែ​គ្រូពេទ្យ​ជំនាញ​មិន​គិត​បែប​នេះ​ទេ។

ទាក់​ទង​នឹង​បញ្ហា​នេះ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​ នៃ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា-ចិន សែនសុខ បាន​បក​ស្រាយ​ឲ្យ​ដឹង​ថា គ្រាន់​តែ​ញ៉ាំ​សម្ល​ម្ជូរ​មិន​មាន​អី​ប៉ះពាល់​ដល់​ការ​បំបៅ​ដោះ​កូន ឬ​ម្ដាយ ​ផ្នែក​ណា​មួយ​ឡើយ ពោល​គឺ​ការ​លើក​ឡើង​បែប​នេះ មិន​ពិត​ទេ។

គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!

ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

ចំណែក​ឯ​រឿង​ពាក់​ព័ន្ធ​នឹង​ការ​លេច​នោម​ពេល​ក្អក ឬ​សើច​ចំពោះ​ម្ដាយ​នៅ​ពេល​ចាស់​ទៅ មិន​មាន​អ្វី​ទាក់​ទង​នឹង​ការ​ញ៉ាំ​សម្ល​ម្ជូរ ឬ​អាហារ​ជូរ​អំឡុង​ពេល​បំបៅ​ដោះ​កូន​ដែរ។ វេជ្ជបណ្ឌិត​រូប​នេះ​បន្ត​ថា កាល​ដែល​មាន​បញ្ហា​ងាយ​លេច​នោម​នោះ អាច​ដោយ​សារ​៖

– ខ្សោយ​សាច់​ដុំ​ខ្ចិប​នៅ​តំបន់​ផ្លោក​នោម

– មានការ​បង្ក​រោគ

– ប្រើ​ប្រាស់​ថ្នាំ​ផ្សេងៗ

– មាន​បញ្ហា​ជំងឺ​ផ្លូវ​ចិត្ត ជាដើម។

លេចនោម

[embed-health-tool-ovulation]

សម្រាប់​ម៉ាក់​ៗ​ដែល​កំពុង​បំបៅ​ដោះ​កូន អាច​ញ៉ាំ​អាហារ​បាន​ស្ទើរ​តែ​ទាំង​អស់​ដោយ​មិន​ចាំ​បាច់​ព្រួយ​បារម្ភ​ខ្លាច​ប៉ះពាល់​ទៅ​កូន​ដូច​កាល​នៅ​ពពោះ​ទេ​ ដូច​ជា ផ្លែ​ឈើ បន្លែ ឬ​សាច់​គ្រប់​មុខ (បន្លែ និងសាច់​ឆ្អិន) និង​ចំណី​អាហារ​សម្រន់​ជា​ច្រើន​មុខ​ទៀត។ ប៉ុន្តែនៅ​ពេល​ដែល​បំបៅ​ដោះ​កូន ក៏​ម៉ាក់​ៗ​គួរ​តម​អាហារ​ប៉ុន្មាន​មុខ​ខាង​ក្រោម​នេះ ព្រោះ​បើ​ញ៉ាំ​ទៅ​អាច​មិន​ល្អចំពោះ​ម្ដាយ និង​កូន។

អត្ថបទគួរអាន៖

– គ្រឿង​សមុទ្រ​​មាន​ជាតិ​បារត​ខ្ពស់

– អាហារ​ខ្លាញ់​ច្រើន

– អាហារ​កញ្ចប់ ឬ Fast food

– អាហារផ្អាប់

– គ្រឿង​ស្រវឹង

– ភេសជ្ជៈ​មាន​ជាតិ​កាហ្វេអ៊ីន​ខ្ពស់​។ល។

ចំណុចសំខាន់

​រឿង​ពាក់​ព័ន្ធ​នឹង​ការ​លេច​នោម​ពេល​ក្អក ឬ​សើច​ចំពោះ​ម្ដាយ​នៅ​ពេល​ចាស់​ទៅ មិន​មាន​អ្វី​ទាក់​ទង​នឹង​ការ​ញ៉ាំ​សម្ល​ម្ជូរ ឬ​អាហារ​ជូរ​អំឡុង​ពេល​បំបៅ​ដោះ​កូន​នោះទេ។ វេជ្ជបណ្ឌិត​រូប​នេះ​បន្ត​ថា កាល​ដែល​មាន​បញ្ហា​ងាយ​លេច​នោម​នោះ អាច​ដោយ​សារ​៖
– ខ្សោយ​សាច់​ដុំ​ខ្ចិប​នៅ​តំបន់​ផ្លោក​នោម
– មានការ​បង្ក​រោគ
– ប្រើ​ប្រាស់​ថ្នាំ​ផ្សេងៗ
– មាន​បញ្ហា​ជំងឺ​ផ្លូវ​ចិត្ត ជាដើម។

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Urinary Incontinence in Older Adults

https://www.nia.nih.gov/health/urinary-incontinence-older-adults

Urinary incontinence

https://www.nhs.uk/conditions/urinary-incontinence/

Urinary Incontinence

https://www.urologyhealth.org/urology-a-z/u/urinary-incontinence

Urinary Incontinence

https://my.clevelandclinic.org/health/diseases/17596-urinary-incontinence

Urinary incontinence

https://medlineplus.gov/ency/article/003142.htm

កំណែ​ប្រែបច្ចុប្បន្ន

20/10/2022

អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ជីព ចិត្ត


អត្ថបទពាក់ព័ន្ធ

ស្ត្រីចាញ់កូនឃ្លានប្លែកៗ ដូចជា ដី អំបែង ក្បឿង បណ្ដាលមកពីអី?

ម៉ាក់ៗបំបៅដោះកូនគួររក្សាជាតិទឹកឲ្យបានត្រឹមត្រូវ កុំឲ្យ​ខ្វះទឹកដោះសម្រាប់អូនៗ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Oct 20, 2022

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម