ការទទួលបានសមាជិកថ្មីនៅក្នុងគ្រួសារ គឺជាពេលវេលាដ៏រំភើបរីករាយ ហើយម៉ាក់ក៏ជួបជាមួយនឹងការប្រែប្រួលជាច្រើនដូចគ្នា។ កត្តានេះអាចធ្វើឲ្យម៉ាក់ៗខ្លះមានការព្រួយបារម្ភ ឬថប់បារម្ភក្រោយសម្រាលកូនរួច។ យ៉ាងណាមិញ ប្រសិនបើយើងមានការព្រួយបារម្ភខ្លាំងជ្រុល នោះអាចជាសញ្ញានៃការថប់បារម្ភក្រោយសម្រាល។
រោគសញ្ញានៃការថប់បារម្ភក្រោយសម្រាល
រោគសញ្ញានៃការថប់បារម្ភក្រោយសម្រាល រួមមាន៖
- ព្រួយបារម្ភជាប់ជានិច្ច
- មានអារម្មណ៍តានតឹង ឬគិតថានឹងមានរឿងអាក្រក់កើតឡើង
- ចំណង់អាហារប្រែប្រួល
- ពិបាកគេង ឬសម្រាក
- រោគសញ្ញារាងកាយ ដូចជាវិលមុខ សាច់ក្តៅ និងចង្អោរ។
កត្តាហានិភ័យនៃការថប់បារម្ភក្រោយសម្រាល
- មានប្រវត្តិធ្លាប់កើតជំងឺថប់បារម្ភ ឬបាក់ទឹកចិត្ត
- សម្រាលកូនមុនខែ
- ពិបាកក្នុងការថែទាំកូន
- ទារកយំខ្លាំងពេក
- ពុំមានទំនុកចិត្តក្នុងការថែទាំទារក
- ខ្វះការគាំទ្រពីដៃគូ
- សុខភាពខ្សោយ។
[embed-health-tool-due-date]
គន្លឹះដោះស្រាយការថប់បារម្ភក្រោយសម្រាល
- ហាត់ប្រាណជាទៀងទាត់
- សម្រាកឲ្យបានគ្រប់គ្រាន់
- ញ៉ាំអាហារដែលមានតុល្យភាព
- ស្នើសុំជំនួយពីមិត្តភ័ក្ដិ និងក្រុមគ្រួសារ
- កាត់បន្ថយស្រ្តេស ដោយការហាត់យូហ្គា ធ្វើសមាធិ។
អត្ថបទគួរអាន៖
- ក្រោយសម្រាលកូន បើនៅមានបញ្ហាទាំងនេះ កុំទាន់រួមដំណេក
- ស្បែកយារធ្លាក់ក្រោយសម្រាល សាកអនុវត្តតិចនិក ៥ នេះ
- ក្រោយសម្រាលកូនដើមទ្រូងឡើងសរសៃខៀវខ្វាត់ខ្វែង ធ្វើម៉េចទើបបាត់វិញ?
- ហេតុអ្វីក្រោយសម្រាលកូន ពេទ្យឲ្យម៉ាក់ៗលេបថ្នាំទម្លាក់សត្វល្អិត?
- ហេតុអីសម្រាលកូនរួច វដ្តរដូវម៉ាក់ៗមិនទៀងដូចមុន?
- សម្រាលកូនរួច ពេលណាម៉ាក់ៗអាចងូតទឹកបាន?