backup og meta

រមាស់ទ្វារមាសក្រោយសម្រាលកូនដោយវះកាត់ បណ្តាលមកពីកត្តាអ្វីខ្លះ?

រមាស់ទ្វារមាសក្រោយសម្រាលកូនដោយវះកាត់ បណ្តាលមកពីកត្តាអ្វីខ្លះ?

មិន​ថា​សម្រាល​ដោយ​វះកាត់​ ឬ​តាម​ធម្មជាតិ​នោះ​ទេ ម៉ាក់​ៗ​​តែង​ប្រឈម​​នឹង​ការ​ប្រែប្រួល​ជា​ច្រើន​លើ​រាងកាយ ព្រម​ទាំង​​មាន​អារម្មណ៍​នឿយហត់​ និង​ឈឺចាប់​។ ផលវិបាក​ដែល​កើត​មាន​ជា​ទូទៅ​មួយ​ទៀត គឺ​បញ្ហា​ស្ងួត​ទ្វារ​មាស​ក្រោយ​សម្រាល ដែល​បង្ក​ឲ្យ​កើត​មាន​បញ្ហា​រមាស់​ទ្វារមាស។ តើ​បញ្ហា​រមាស់​ទ្វារ​មាស​​កើត​ឡើង​ចំពោះ​តែ​ម៉ាក់​ៗ​ដែល​សម្រាល​កូន​ដោយ​វះកាត់ ​ឬ​យ៉ាង​ណា​?

រមាស់​ទ្វារ​មាស​ក្រោយ​សម្រាល​កូន​ដោយ​វះកាត់

នៅ​ពេល​ដែល​រាងកាយ​យើង​ចាប់ផ្តើម​ជា​សះស្បើយ​ពី​ការ​សម្រាល​កូន ស្រី​ៗ​យើង​អាច​ប្រឈម​នឹង​ការ​ប្រែប្រួល​ទ្វារ​មាស​មួយ​ចំនួន។ អ្នក​ជំនាញ​បាន​ឲ្យ​ដឹង​ថា មិន​ថា​យើង​សម្រាល​កូន​ដោយ​វះកាត់​ ឬ​តាម​ធម្មជាតិ​នោះ​​ទេ គឺ​សុទ្ធ​តែ​អាច​ប្រឈម​នឹង​អាការៈ​រមាស់​ទ្វារ​មាស។ ភាព​ស្ងួត អាច​ធ្វើ​ឲ្យ​ជាលិកា​ទ្វារ​មាស​កាន់​តែ​ស្តើង បាត់បង់​ភាព​យឺត និង​ងាយ​រង​របួស។ កត្តា​នេះ អាច​ធ្វើ​ឲ្យ​តំបន់​ពិសេស​របស់​យើង​រលាក ដែល​អាច​បណ្តាល​ឲ្យ​មាន​បញ្ហា​រមាស់ និង​ក្រហាយ។

​​​មូលហេតុ​មួយ​ចំនួន​នៃ​ការ​រមាស់​ និង​ស្ងួត​ទ្វារ​មាស

១. ការ​ប្រែប្រួល​អ័រម៉ូន

មូលហេតុ​ចម្បង​មួយ​នៃ​ភាពស្ងួត និង​រមាស់​ទ្វារ​មាស​ក្រោយ​សម្រាល​ គឺ​ការ​ប្រែប្រួល​អ័រម៉ូន ជា​ពិសេស​ គឺ​អ័រម៉ូន​Estrogen និង Progesterone។ កង្វះ​អ័រម៉ូន Estrogen អាច​បង្ក​ឲ្យ​មាន​រោគសញ្ញា​ក្រោយ​សម្រាល​មួយ​ចំនួន​ ដែល​រួម​មាន​សីតុណ្ហភាព​រាងកាយ​ឡើង​កម្តៅ បែក​ញើស​នៅ​ពេល​យប់ ស្ងួត និង​រមាស់​ទ្វារ​មាស។

[embed-health-tool-due-date]

២. ​រមាស់​ទឹក​រងៃ និង​ឈាម​ដែល​ធ្លាក់​ក្រោយ​សម្រាល

ការ​ធ្លាក់​ឈាម​ និង​ទឹក​រងៃ​ក្រោយ​សម្រាល​ គឺ​ជា​រឿង​ធម្មតា​ប៉ុណ្ណោះ។ ប៉ុន្តែ ប្រសិនបើ​ការ​ធ្លាក់​ឈាម​ និង​ទឹក​រងៃ​មាន​នៅ​សេសសល់​នៅ​លើ​ស្បែក​ នោះ​នឹង​អាច​បង្ក​ឲ្យ​មាន​បញ្ហា​រមាស់ និង​ក្រហាយ​​ជា​មិន​ខាន។

៣. ការ​​ឆ្លង​មេរោគ​ផ្សិត

ជាមួយ​គ្នា​នេះ​ដែរ ម៉ាក់​ៗ​មួយ​ចំនួន​ក៏​អាច​ប្រឈម​នឹង​ការ​ឆ្លង​មេរោគ​ផ្សិត​ក្នុង​រយៈពេល​ពីរ​បី​សប្តាហ៍​ បន្ទាប់​ពី​សម្រាល​កូន​រួច ដែល​បញ្ហា​នេះ អាច​បណ្តាល​មក​ពី​ការ​ប្រើ​ថ្នាំ​ផ្សះ ឬ​ការ​ប្រែប្រួល​អ័រម៉ូន។ រោគសញ្ញា​ទូទៅ​ រួម​មាន​ការ​រមាស់​ទ្វារ​មាស និង​ធ្លាក់​ទឹក​រម្អិល​ពណ៌​ស។

៤. ការ​ប្រើ​សំឡី​អនាម័យ​ ឬ​ខោ​ទឹក​នោម

ក្រោយ​សម្រាល​កូន​រួច ស្រី​ៗ​យើង​តែង​ប្រើ​សំឡី​អនាម័យ​ ឬ​ខោ​ទឹក​នោម ដែល​អាច​បណ្តាល​ឲ្យ​រលាក​ស្បែក​ និង​មាន​អាការៈ​រមាស់។

ចំពោះ​ការ​សម្រាល​ដោយ​ធម្មជាតិ​វិញ មូលហេតុ​ទូទៅ​នៃ​ការ​រមាស់​ទ្វារ​មាស​ គឺ​បណ្តាល​មក​ពី​ការ​ជា​សះស្បើយ​នៃ​ការ​ដេរ​អំឡុង​ពេល​សម្រាល។

សំឡី១

គន្លឹះ​ដោះស្រាយ​បញ្ហា​រមាស់​ក្រោយ​សម្រាល​កូន

  • ថែទាំ​បរិវេណ​ទ្វារ​មាស​ឲ្យ​បាន​ស្អាត​ល្អ ដើម្បី​ជៀសវាង​ការ​ឆ្លង​មេរោគ​ផ្សេង​ៗ។ លាង​សម្អាត​ជាមួយ​នឹង​ទឹក​ក្តៅ​ឧណ្ហ​ៗ​ជា​រៀង​រាល់​ពេល​ចូល​បន្ទប់​ទឹក
  • ផ្លាស់ប្ដូរ​សំឡី​អនាម័យ​ ឬ​ខោ​ទឹក​នោម​ឲ្យ​បាន​ញឹកញាប់
  • ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន​ ដើម្បី​រក្សា​ជាតិ​ទឹក​ក្នុង​រាងកាយ
  • ជៀសវាង​ប្រើប្រាស់​ផលិតផល​សម្អាត​ទ្វារ​មាស​ ដែល​មាន​ជាតិ​កាត់​។​

អត្ថបទគួរអាន៖

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

8 Possible Reasons Why Your Vagina Itches

https://health.clevelandclinic.org/itchy-vagina/

Thrush during pregnancy and breastfeeding

https://www.pregnancybirthbaby.org.au/vaginal-thrush-during-pregnancy

Cesarean Sections (C-Sections)

https://kidshealth.org/en/parents/c-sections.html

កំណែ​ប្រែបច្ចុប្បន្ន

30/09/2024

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

ចុករួយជើងអំឡុងពេលពពោះបណ្តាលមកពីមូលហេតុអ្វី? ដោះស្រាយបែបណា?

តិចនិកទាំង៥ បង្ការស្នាមសង្វារអំឡុងពេលពពោះ ម៉ាក់ៗមិនគួររំលង!


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Sep 30

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម